27/10/2026
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ អង្គការប្រតិបត្តិការកុមារកម្ពុជា (OEC) តាមរយៈគម្រោង «ការលើកកម្ពស់ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពសម្រាប់ពលករកម្ពុជានៅតាមសហគមន៍ជនបទ» បានសហការជាមួយអាជ្ញាធរឃុំក្តុលតាហែន រៀបចំកម្មវិធីចែកសម្ភារៈសិក្សា និងឯកសណ្ឋានសិស្សជូនកុមារគោលដៅចំនួន ១២០ នាក់ ក្នុងនោះមានកុមារីចំនួន ៥៦ នាក់ នៅភូមិក្តុលក្រោម។ កម្មវិធីនេះមានការចូលរួមពីតំណាងការិយាល័យអប់រំស្រុក សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ មាតាបិតា និងកុមារគោលដៅ។
សកម្មភាពនេះមានគោលបំណងគាំទ្រដល់កុមារដែលងាយរងគ្រោះ កាត់បន្ថយឧបសគ្គក្នុងការទទួលបានការអប់រំ និងលើកកម្ពស់សមភាពក្នុងបរិយាកាសសិក្សា។ សម្ភារៈដែលបានផ្តល់ជូនរួមមាន សៀវភៅ ប៊ិច ខ្មៅដៃ ខ្មៅដៃពណ៌ បន្ទាត់ ជ័រលុប កាបូបដាក់ប៊ិច និងឯកសណ្ឋានសិស្ស ដើម្បីជួយសម្រួលដល់ការសិក្សា និងកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ។
ក្រោយពីទទួលបានសម្ភារៈសិក្សា និងឯកសណ្ឋានសិស្ស កុមារម្នាក់បានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណថា៖ «អរគុណ OEC និងម្ចាស់ជំនួយ។ នៅពេលខ្ញុំចូលរៀន ឪពុកម្តាយខ្ញុំមិនចាំបាច់ពិបាកចិត្តរកលុយទិញសម្ភារៈសិក្សាឱ្យខ្ញុំទៀតទេ! ខ្ញុំនឹងយកសម្ភារៈសិក្សាបានពី OEC នេះទៅប្រើនាពេលចូលរៀនខាងមុខ ហើយនឹងសន្យាថាខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានល្អ។»
On 23 October 2026, the Operations Enfants of Cambodia (OEC), through its Promoting Safe Migration for Cambodian Workers in Rural Communities Project, collaborated with the Kdol Ta Hen Commune authorities to organize a distribution of learning materials and school uniforms for 120 targeted children, including 56 girls, in Kdol Krom Village. The event was attended by representatives from the District Office of Education, Commune Council members, village chiefs, parents, and targeted children.
The activity aimed to support vulnerable children, reduce barriers to accessing education, and promote equal opportunities in learning. The materials distributed included books, pens, pencils, colored pencils, rulers, erasers, pencil cases, and school uniforms to support children’s learning and help reduce the financial burden on their families.
After receiving the learning materials and school uniforms, one child expressed happiness and gratitude, saying:
“Thank you to OEC and its donors for providing me with learning materials and a school uniform. With this support, my parents will have less financial pressure and will not need to worry as much about finding money to buy these supplies for me. I will use the materials when I return to school and promise to study hard and do my best.”