អង្គការ ល្ខោនគំនិត Lakhon Komnit Organization

អង្គការ ល្ខោនគំនិត Lakhon Komnit Organization A grassroots Cambodian theatre group working to put unheard voices centre stage.

[English Below]កន្លងមក យើងបានរៀបចំវគ្គបណ្ដុះបណ្ដាលជាមួយក្រុមយុវជន ស្តីពី បច្ចេកទេសល្ខោនពិភាក្សា (Forum Theatre) ដើម្បីបង...
14/08/2026

[English Below]

កន្លងមក យើងបានរៀបចំវគ្គបណ្ដុះបណ្ដាលជាមួយក្រុមយុវជន ស្តីពី បច្ចេកទេសល្ខោនពិភាក្សា (Forum Theatre) ដើម្បីបង្វែរទំនាស់នៅក្នុងសាលារៀន ដោយសហការជាមួយ Pro Peace Cambodia។ វគ្គបណ្ដុះបណ្ដាលនេះបានផ្តល់ឱកាសឱ្យយុវជនស្វែងយល់អំពីទំនាស់ អំពើហិង្សា ការប្រាស្រ័យទាក់ទង និងវិធីសាស្ត្រឆ្លើយតបចំពោះទំនាស់ដោយសន្តិវិធី តាមរយៈសកម្មភាពសប្បាយៗ អន្តរកម្ម និងការអនុវត្តជាក់ស្តែង។

ខាងក្រោមនេះ គឺជាមតិត្រឡប់ និងបទពិសោធន៍ដែលពួកគាត់បានចែករំលែកក្នុងអំឡុងពេលចូលរួមជាមួយពួកយើង។ មតិទាំងនេះបង្ហាញពីការរៀនសូត្រ ការផ្លាស់ប្តូរទស្សនៈ និងការកើនឡើងនៃទំនុកចិត្តរបស់ពួកគាត់តាមរយៈការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល។.........................................................
In the past, we conducted a training workshop with a group of young people on Forum Theatre techniques for transforming school-level conflicts, in collaboration with Pro Peace - Cambodia . The training provided young people with an opportunity to learn about conflict, violence, communication, and peaceful ways of responding to conflict through fun, interactive activities and practical exercises.

Below are some of the feedback and reflections they shared during their participation with us. These reflections highlight their learning experiences, changes in perspectives, and increased confidence throughout the training.

[English Below]កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ក្រុមការងាររបស់យើងបានចូលរួមនាំយកការសម្ដែងទៅចូលរួមក្នុងកម្មវិធី ទិវាយុវជនអន្តរជាត...
04/08/2026

[English Below]

កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ក្រុមការងាររបស់យើងបានចូលរួមនាំយកការសម្ដែងទៅចូលរួមក្នុងកម្មវិធី ទិវាយុវជនអន្តរជាតិ ដែលរៀបចំដោយអង្គការ Pro Peace -Cambodia ។ ​ក្នុងកម្មវិធីនេះ​​យើងបាននាំក្រុមយុវជនសម្ដែងសាច់រឿងខ្លីចំនួន ២ រឿង។ សាច់រឿងទី១ និយាយពីការរើសអើង ដោយផ្អែកលើពណ៌សម្បុរស​ ឈ្មោះ អ្នករៀនចេះ និងអ្នករៀនមិនពូកែ។ ចំណែកសាច់រឿងទីពីរ និយាយអំពីការរើសអើងរវាងសិស្សរៀនថ្នាក់វិទ្យសាស្រ្ត និងសិស្សដែលរៀនថ្នាក់សង្គម។

ការសម្ដែងទាំងពីរបង្កើតអោយមានការចូលរួមពិភាក្សាយ៉ាងសកម្មពីអ្នកចូលរួម ដោយពួកគេបានចែករំលែកទស្សនៈ បទពិសោធន៍ និងវិធីសាស្រ្តក្នុងការស្វែងរកដោះស្រាយចំពោះបញ្ហាទាំងពីរ ដើម្បីកាត់បន្ថយការរើសអើង និងការលើកកម្ពស់ការគោរពគ្នានៅក្នុងសហគមន៍។

យើងសង្ឃឹមថា ការសម្ដែង និងការពិភាក្សាបែបនេះ នឹងបន្តជំរុញឱ្យយុវជនក្លាយជាផ្នែកមួយក្នុងការកសាងសង្គមដែលមានការគោរព ភាពស្មើគ្នា និងការយល់ចិត្តគ្នាកាន់តែប្រសើរ។.....................................................................

Last Saturday, our team had the opportunity to bring our performances to the International Youth Day event organized by Pro Peace - Cambodia. During the event, our youth performers presented two short plays highlighting issues of discrimination.
The first play explored discrimination based on skin color, names, and the labeling of students as "smart" or "not good at studying."
The second play focused on discrimination between students studying in the science stream and those in the social science stream.

Both performances sparked active discussions among participants. They shared their perspectives, personal experiences, and ideas for addressing these issues, exploring ways to reduce discrimination and promote mutual respect within their communities.

We hope that performances and discussions like these will continue to empower young people to become active contributors to building a society founded on respect, equality, empathy, and understanding.

[English Below]ការបង្កើតសាច់រឿងអាយ៉ងថ្មី ដើម្បីលើកកម្ពស់សុខភាពកុមារយើងកំពុងចាប់ផ្តើមសាកល្បងបង្កើតសាច់រឿងថ្មីមួយ ស្តីពី ស...
17/07/2026

[English Below]

ការបង្កើតសាច់រឿងអាយ៉ងថ្មី ដើម្បីលើកកម្ពស់សុខភាពកុមារ

យើងកំពុងចាប់ផ្តើមសាកល្បងបង្កើតសាច់រឿងថ្មីមួយ ស្តីពី សុខភាពចំណីអាហារ ដើម្បីជួយបង្កើនការយល់ដឹងអំពីអាហារដែលផ្តល់ប្រយោជន៍ដល់សុខភាព និងអាហារដែលគួរទទួលទាន ឬមិនគួរទទួលទានសម្រាប់កុមារ។

អ្វីដែលពិសេសនោះគឺ យើងនឹងនាំយក អាយ៉ង មកជាតួអង្គសំខាន់ក្នុងសាច់រឿង ហើយសាកល្បងបច្ចេកទេសសម្ដែងជាមួយអាយ៉ងជាថ្មីម្តងទៀត ដើម្បីឱ្យការផ្សព្វផ្សាយកាន់តែមានភាពរស់រវើក សប្បាយរីករាយ និងងាយស្រួលយល់សម្រាប់ទស្សនិកជន។

នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ សូមរង់ចាំ និងគាំទ្រពួកយើងក្នុងការធ្វើដំណើរថ្មីនេះទាំងអស់គ្នា!
…………………………………………..

Creating a New Puppet Story for Healthy Children

We’re excited to begin experimenting with a new story about healthy eating to help raise awareness of foods that are good for children’s health, as well as foods they should eat in moderation or avoid.

What makes this project special is that we’ll be bringing puppets back as the main characters, exploring new puppetry techniques to make the story more engaging, fun, and easy for children and audiences to understand.

This is just the beginning. Stay tuned and support us as we embark on this new journey together!

02/07/2026

[English Below]

នៅចាំបានទេ? កាលពីខែមេសាកន្លងទៅ យើងបានថតសាច់រឿងខ្លីមួយដែលមានចំណងជើងថា «ឯករាជ្យ» ដែលបង្ហាញពីបញ្ហាប្រឈម និងឧបសគ្គនានា ដែលបងប្អូនជនមានពិការភាពត្រូវប្រឈមក្នុងជីវិតប្រចាំថ្ងៃ។

បច្ចុប្បន្ននេះ សាច់រឿងកំពុងស្ថិតក្នុងដំណាក់កាលកាត់តចុងក្រោយ ហើយនឹងរួចរាល់ក្នុងពេលឆាប់ៗនេះ។ សូមរង់ចាំតាមដានការចាក់បញ្ចាំង។ យើងទន្ទឹងរង់ចាំចែករំលែកសាច់រឿងនេះជាមួយអ្នកទាំងអស់គ្នា។ សូមអរគុណសម្រាប់ការគាំទ្ររបស់អ្នក!
……………………………………….

Do you remember? Back in April, we filmed a short movie titled “Independence”, which highlights the challenges and barriers that people with disabilities face in their daily lives.

The film is now in the final stages of editing and will be ready for release soon. Stay tuned we can’t wait to share it with you. Thank you for your continued support

28/06/2026

[English Below]
ពេលខ្លះ រូបភាពមួយអាចនិយាយបានច្រើនជាងពាក្យសម្ដី ហើយក៏អាចបង្កើតការយល់ឃើញ និងការបកស្រាយផ្សេងៗគ្នាពីអ្នកមើលផងដែរ។

នេះគឺជាសកម្មភាព ល្ខោនរូបភាព (Image Theatre) ដែលយុវជនបានប្រើប្រាស់ដើម្បីឆ្លុះបញ្ចាំងពីបញ្ហាដែលកើតមាននៅក្នុងសហគមន៍របស់ពួកគេ និងជំរុញឱ្យមានការពិភាក្សាអំពីដំណោះស្រាយប្រកបដោយវិជ្ជមាន ស្របតាមមេរៀនស្តីពី ទំនាស់ និងការបម្លែងទំនាស់ ដែលយើងបានចែករំលែកក្នុងវគ្គបណ្តុះបណ្តាល ដោយប្រើប្រាស់សិល្បៈល្ខោនជាមធ្យោបាយសិក្សា និងជំរុញការចូលរួម។......................................................
Sometimes, a single image can speak louder than words, inspiring different perspectives and interpretations from those who see it.

This is an Image Theatre activity, where young people used their bodies to reflect on issues affecting their communities and to encourage meaningful discussions on positive solutions. The activity was part of our training on Conflict and Conflict Transformation, using theatre as a participatory learning approach to promote reflection, dialogue, and active engagement.

[English Below]យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការអនាគតកុមារអន្តរជាតិ (CFI) សម្រាប់ការចែករំលែក និងកិច្ចសហការ...
26/06/2026

[English Below]

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការអនាគតកុមារអន្តរជាតិ (CFI) សម្រាប់ការចែករំលែក និងកិច្ចសហការដ៏មានតម្លៃ ក្នុងការប្រើប្រាស់សិល្បៈល្ខោនជាមធ្យោបាយផ្សព្វផ្សាយសារអប់រំស្តីពីការការពារការលង់ទឹកដល់កុមារ និងសហគមន៍។

អង្គការល្ខោនគំនិត មានមោទនភាពយ៉ាងខ្លាំងដែលបានចូលរួមក្នុងគម្រោងដ៏មានអត្ថន័យនេះ ហើយសង្ឃឹមថាការសម្តែងអន្តរកម្មនេះនឹងរួមចំណែកលើកកម្ពស់ការយល់ដឹង និងជួយការពារអាយុជីវិតកុមារក្នុងសហគមន៍។

យើងសង្ឃឹមថានឹងមានឱកាសបន្តកិច្ចសហការដ៏ល្អប្រសើរជាមួយគ្នា ដើម្បីបង្កើតផលវិជ្ជមានសម្រាប់កុមារ និងសហគមន៍នៅថ្ងៃអនាគត។.................................................................

We would like to express our sincere gratitude to Children's Future International (CFI) for sharing our work and for the valuable partnership in using theatre as a creative tool to raise awareness about drowning prevention among children and communities.

Lakhon Komnit Organization is proud to have been part of this meaningful initiative. We hope that this interactive performance has contributed to increasing awareness and empowering children and community members with life-saving knowledge to help prevent drowning.

We sincerely appreciate this collaboration and look forward to working together again in the future to create a lasting positive impact for children and communities.

[English Below]វគ្គបណ្ដុះបណ្ដាលស្ដីពី បច្ចេកទេសល្ខោនពិភាក្សា (Forum Theatre) ក្នុងការបម្លែងទំនាស់ថ្មីៗនេះ យើងបានរៀបចំវគ្...
24/06/2026

[English Below]

វគ្គបណ្ដុះបណ្ដាលស្ដីពី បច្ចេកទេសល្ខោនពិភាក្សា (Forum Theatre) ក្នុងការបម្លែងទំនាស់

ថ្មីៗនេះ យើងបានរៀបចំវគ្គបណ្ដុះបណ្ដាលរយៈពេល ៣ ថ្ងៃ ស្ដីពី បច្ចេកទេសល្ខោនពិភាក្សា (Forum Theatre) ក្នុងការបម្លែងទំនាស់ ដោយមានកិច្ចសហការជាមួយ Pro Peace។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះ អ្នកចូលរួមបានសិក្សា និងស្វែងយល់អំពីប្រធានបទសំខាន់ៗដូចជា ទំនាស់ អំពើហិង្សា និងសន្តិភាព ព្រមទាំងបានចូលរួមក្នុងសកម្មភាព និងហ្គេមជាច្រើន ដែលជួយពង្រឹងទំនាក់ទំនង បង្កើតទំនុកចិត្ត និងកន្លែងសុវត្ថិភាពសម្រាប់ការចែករំលែកគំនិត និងបទពិសោធន៍ផ្សេងៗ។

តាមរយៈការរួមបញ្ចូលគ្នារវាងមេរៀន និងសិល្បៈល្ខោន អ្នកចូលរួមបានស្វែងយល់កាន់តែស៊ីជម្រៅអំពីវិធីសាស្ត្របម្លែងទំនាស់ដោយសន្តិវិធី និងការប្រើប្រាស់សិល្បៈជាឧបករណ៍សម្រាប់ការសន្ទនា ការស្វែងរកដំណោះស្រាយ និងការបង្កើតការផ្លាស់ប្ដូរវិជ្ជមាននៅក្នុងសហគមន៍។

យើងពិតជារីករាយ និងកោតសរសើរចំពោះការចូលរួមយ៉ាងសកម្ម ភាពក្លាហានក្នុងការចែករំលែក និងការសិក្សារួមគ្នារបស់ប្អូនៗទាំងអស់។ វត្តមាន និងការចូលរួមរបស់ប្អូនៗបានធ្វើឱ្យវគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅប្រកបដោយថាមពល ភាពសប្បាយរីករាយ និងអត្ថន័យ។ យើងសង្ឃឹមថា ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាផ្នែកមួយក្នុងការកសាងទំនាក់ទំនងល្អ និងការបម្លែងទំនាស់ដោយសន្តិវិធី។ .....................................................

Training on Forum Theatre techniques on transforming the conflict

Recently, we conducted a three-day training workshop on Forum Theatre Techniques for Conflict Transformation in collaboration with Pro Peace - Cambodia.

During the training, participants explored key topics such as conflict, violence, and peace, while taking part in various activities and interactive games that helped strengthen relationships, build trust, and create a safe space for sharing ideas and experiences.

Through the integration of learning and theatre arts, participants gained a deeper understanding of peaceful approaches to conflict transformation and the use of theatre as a tool for dialogue, problem-solving, and creating positive change within their communities.

We are truly delighted and appreciative of the participants’ active engagement, courage in sharing their perspectives, and commitment to learning together throughout the workshop. Their presence and participation brought energy, joy, and meaning to the training experience.

We hope that the knowledge and experiences gained from this training will contribute to building stronger relationships and promoting the peaceful transformation of conflicts.

[English Below]ទស្សនាមហោស្រពសិល្បៈសម្ដែង GOLDEN (R)AGEនៅថ្ងៃព្រឹត្តិការណ៍ មហោស្រពសិល្បៈសម្ដែង GOLDEN (R)AGE នៅភ្នំពេញ ពួ...
18/06/2026

[English Below]

ទស្សនាមហោស្រពសិល្បៈសម្ដែង GOLDEN (R)AGE

នៅថ្ងៃព្រឹត្តិការណ៍ មហោស្រពសិល្បៈសម្ដែង GOLDEN (R)AGE នៅភ្នំពេញ ពួកយើងបានចូលរួមទស្សនាការសម្ដែងរយៈពេល ២ ថ្ងៃ ដែលពិតជាបទពិសោធន៍ដ៏មានតម្លៃ និងមានន័យខ្លាំងសម្រាប់ពួកយើងក្នុងវិស័យសិល្បៈ។

ពួកយើងបានទស្សនាការសម្ដែងជាច្រើនដូចជា៖
-“ជ័យវរ្ម័នទី ៧ គ្រងរាជ្យ (The Coronation of King JAYAVARMAN 7)” ដឹកនាំដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ
-“ស្វាធំចុងក្រោយ (The Last Great Ape)” ដឹកនាំដោយ ហេង តារ៉ា និង Karim Belkacem Saadi
-“ផ្ទះ? (Home?)” ដឹកនាំដោយ ឌី ពុទ្ធិ
-“ច្រាំងសមុទ្រ (Littoral)” ដឹកនាំដោយ Eric Ellul ផ្អែកលើអក្សរសិល្ប៍លីបង់ Littoral និពន្ធដោយ Wajdi Mouawad
-“តម្លៃយើង (Our Value)” ដឹកនាំដោយ ព្រហ្ម វល័ក្ខណ៍ ដែលទទួលការបំផុសគំនិតពី “ច្បាប់ស្រី” ដោយព្រះបាទអង្គឌួង
-“ចេញពីរបាំងស្បែក (Out of My Skin)” ដឹកនាំដោយ Sasapin Siriwanij និពន្ធដោយ Jean-Baptiste Phou

ការសម្ដែងទាំងនេះសុទ្ធសឹងតែបង្ហាញពីទេពកោសល្យ និងមានការច្នៃប្រឌិតខ្ពស់។ក្នុងនាមជាអ្នកសិល្បៈដែរ ពួកយើងមានអារម្មណ៍ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការទស្សនាសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាការរៀនសូត្រពីបទពិសោធន៍ពិតៗ ទាក់ទងនឹងបច្ចេកទេសឆាក ការបង្ហាញអារម្មណ៍ និងវិធីសាស្ត្រប្រាប់រឿងតាមរយៈសិល្បៈ។ជាបទពិសោធន៍ដ៏បំផុសគំនិត ដែលជំរុញឲ្យពួកយើងបន្តអភិវឌ្ឍខ្លួនក្នុងវិស័យសិល្បៈសម្ដែងឲ្យកាន់តែប្រសើរឡើងទៅមុខ។...........................................................
Watching the GOLDEN (R)AGE Performing Arts Festival

At the GOLDEN (R)AGE Performing Arts Festival in Phnom Penh, we had the opportunity to attend and experience a wide range of performances over two days. It was a truly valuable and meaningful experience for us in the field of performing arts.

We watched several outstanding performances, including:
- “The Coronation of King JAYAVARMAN VII”, directed by Prince Sisowath Tesso
- “The Last Great Ape” directed by Dara Heng and Karim Belkacem Saadi
- “ Home?” directed by Puthik Dy
- “ Littoral” directed by Eric Ellul, based on 'Littoral' by Wajdi Mouawad
-“ Our Value” directed by Vorleak Prom, inspired by 'Female Law' by King Ang Duong
-“ Out of My Skin” directed by Sasapin Siriwanij, written by Jean-Baptiste Phou

All of these performances showcased remarkable talent, creativity. As artists ourselves, we felt that this event was not only about watching performances, but also about learning from real artistic practice especially in stage techniques, emotional expression, and storytelling methods.It was a truly inspiring experience that motivates us to continue developing ourselves further in the field of performing arts.

#

[English Below] ស្វែងយល់ពីការប្រើប្រាស់សិល្បៈល្ខោនក្នុងការបង្វែរទំនាស់សម្រាប់សិស្សវិទ្យាល័យកាលពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ កន្...
16/06/2026

[English Below]

ស្វែងយល់ពីការប្រើប្រាស់សិល្បៈល្ខោនក្នុងការបង្វែរទំនាស់សម្រាប់សិស្សវិទ្យាល័យ

កាលពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ កន្លងទៅ ក្រុមការងាររបស់យើងមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការសហការជាមួយវិទ្យាល័យគោលដៅចំនួន ៤ រួមមាន៖
-វិទ្យាល័យក្ដុលដូនទាវ
-វិទ្យាល័យស្រុកឯកភ្នំ
- វិទ្យាល័យសម្ដេចឪ
-វិទ្យាល័យនេតយ៉ង់
ដើម្បីរៀបចំសិក្ខាសាលាកន្លះថ្ងៃ ក្នុងគោលបំណងចែករំលែកព័ត៌មានអំពីវគ្គបណ្ដុះបណ្ដាលស្តីពី «ការប្រើប្រាស់សិល្បៈល្ខោនក្នុងការបង្វែរទំនាស់» ក្រោមកិច្ចសហការជាមួយអង្គការ Pro Peace។

សិក្ខាសាលានេះទទួលបានសិស្សានុសិស្សសរុបក្នុងការចូលរួមចំនួន ២៩១ នាក់ ក្នុងការស្វែងយល់អំពីទំនាស់ ក៏ដូចជាការពិនិត្យមើលទំនាស់ពីជ្រុង និងទស្សនៈផ្សេងៗគ្នា តាមរយៈសកម្មភាពសិល្បៈល្ខោនដែលមានភាពច្នៃប្រឌិត និងរីករាយ។ តាមរយៈសកម្មភាពទាំងនេះ សិស្សានុសិស្សមិនត្រឹមតែទទួលបានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតទំនាក់ទំនងថ្មីៗ ស្គាល់មិត្តភក្តិ និងពង្រឹងទំនុកចិត្តលើខ្លួនឯងផងដែរ។

ជាពិសេស យើងបានចែករំលែកព័ត៌មានអំពីវគ្គបណ្ដុះបណ្ដាលស៊ីជម្រៅរយៈពេល ៣ ថ្ងៃនាពេលខាងមុខ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសិស្សានុសិស្ស ដោយមានអ្នកចុះឈ្មោះចូលរួមរហូតដល់ ៦៥ នាក់។

សូមអរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួម និងគាំទ្រសកម្មភាពនេះ។........................................................................

Exploring the Use of Theatre for Conflict Transformation Among High School Students

From June 2nd to June 5th, our team was delighted to collaborate with four target high schools:
- Kdol Donteav High School
-Srok Ek Phnom High School
-Samdach Ouv High School
-and Net Yong High School
to conduct half-day introductory workshops on the use of theatre for conflict transformation, in partnership with Pro Peace.

The workshops engaged a total of 291 students, providing them with an opportunity to explore the nature of conflict and examine it from different angles and perspectives through creative and enjoyable theatre-based activities. Through these interactive sessions, students not only gained valuable knowledge and insights but also built new relationships, made new friends, and strengthened their self-confidence.

In addition, we shared information about the upcoming 3-day intensive training program on using theatre for conflict transformation. We were excited to see a strong level of interest from the students, with 65 students registering to participate in the next training phase.

We would like to extend our sincere thanks to the school management teams, teachers, and all participating students for their support and active engagement in making these workshops a success.

# Battambang

[English Below]វគ្គឆ្លុះបញ្ចាំងលើគម្រោង “សុវត្ថិភាពទឹក” កាលពីថ្ងៃពុធ ទី២០ កន្លងមកនេះ ពួកយើងបានរៀបចំវគ្គឆ្លុះបញ្ចាំងជាមួយ...
25/05/2026

[English Below]

វគ្គឆ្លុះបញ្ចាំងលើគម្រោង “សុវត្ថិភាពទឹក”

កាលពីថ្ងៃពុធ ទី២០ កន្លងមកនេះ ពួកយើងបានរៀបចំវគ្គឆ្លុះបញ្ចាំងជាមួយក្រុមបុគ្គលិកហាត់ការរបស់ អង្គការអនាគតកុមារអន្តរជាតិ លើគម្រោង “សុវត្ថិភាពទឹក” ដើម្បីស្តាប់ពីអារម្មណ៍ ការយល់ឃើញ និងបទពិសោធន៍របស់ពួកគាត់ចំពោះការសម្ដែង និងសកម្មភាពនានា ដែលពួកយើងបានដឹកនាំកន្លងមក។

ការឆ្លុះបញ្ចាំងនេះ មិនត្រឹមតែជួយឱ្យពួកយើងអាចអភិវឌ្ឍសកម្មភាពទៅមុខបន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ពួកគាត់ក្នុងការចែករំលែកអំពីការរៀនសូត្រ និងការមើលឃើញពីការផ្លាស់ប្ដូររបស់ខ្លួនផងដែរ។

ពួកគាត់ពិតជាបានបង្ហាញសមត្ថភាពយ៉ាងល្អក្នុងដំណើរការសម្ដែងលើគម្រោងនេះ ហើយពួកគាត់បានចែករំលែកថា​ ពួកគាត់មានមោទនភាពដែលបានឃើញខ្លួនឯងកាន់តែក្លាហាន និងហ៊ានបង្ហាញសមត្ថភាពតាមរយៈសិល្បៈល្ខោន។ ជាពិសេស ពួកគាត់អាចបង្ហាញសាច់រឿងអប់រំ ដែលជួយឱ្យសហគមន៍យល់ដឹងអំពីវិធីប្រុងប្រយ័ត្ន ការការពារ និងការជៀសវាងគ្រោះថ្នាក់ពីការលង់ទឹក។

ពួកយើងពិតជាមានមោទនភាពចំពោះការខិតខំប្រឹងប្រែង ការច្នៃប្រឌិត និងការរីកចម្រើនរបស់ពួកគាត់គ្រប់គ្នា ក្នុងដំណើរការគម្រោងនេះ។ .....................................................................

Reflection Session on the “Water Safety” Project

Last Wednesday, May 20th, we organized a reflection session with the internship team from Children's Future International Organization on the “Water Safety” project. The purpose of this session was to listen to their feelings, perspectives, and experiences regarding the performances and activities that we facilitated throughout the project.

This reflection session not only helped us identify ways to further improve future activities, but also provided an opportunity for the participants to share their learning experiences and reflect on the positive changes within themselves.

They demonstrated excellent effort and commitment throughout the performance process of this project. The participants shared that they felt proud to see themselves becoming more confident, courageous, and willing to express themselves through theatre arts. In particular, they were able to present educational stories that helped raise community awareness about ways to stay cautious, prevent accidents, and avoid drowning.

We are truly proud of their hard work, creativity, and personal growth throughout this project journey.

Address

Tea Cham Rath Street
Battambang
02200

Alerts

Be the first to know and let us send you an email when អង្គការ ល្ខោនគំនិត Lakhon Komnit Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អង្គការ ល្ខោនគំនិត Lakhon Komnit Organization:

Shortcuts

Share