អង្គការខ្មែរដើម្បីការអប់រំ /Khmer NGO for Education

  • Home
  • Cambodia
  • Battambang
  • អង្គការខ្មែរដើម្បីការអប់រំ /Khmer NGO for Education
Call Directions Website Contact the organization

អង្គការខ្មែរដើម្បីការអប់រំ /Khmer NGO for Education A local Cambodian and a certified Child Safe NGO. We work to promote child rights, access to education, and inclusively, and protection vulnerable children

🙏 សូមចូលរួមបរិច្ចាគ ដើម្បីគាំទ្រការសិក្សា ICT សម្រាប់សហគមន៍ជនបទ! 💻📚KHEN សូមអំពាវនាវដល់សប្បុរសជន ដៃគូអភិវឌ្ឍន៍ និងអ្នកមាន...
13/10/2026

🙏 សូមចូលរួមបរិច្ចាគ ដើម្បីគាំទ្រការសិក្សា ICT សម្រាប់សហគមន៍ជនបទ! 💻📚

KHEN សូមអំពាវនាវដល់សប្បុរសជន ដៃគូអភិវឌ្ឍន៍ និងអ្នកមានទឹកចិត្តសប្បុរសទាំងអស់ មេត្តាចូលរួមបរិច្ចាគថវិកា សម្ភារៈកុំព្យូទ័រ និងឧបករណ៍សិក្សាឌីជីថល ដើម្បីជួយឱ្យកុមារ និងយុវជននៅតំបន់ជនបទទទួលបានឱកាសសិក្សា ICT និងអភិវឌ្ឍជំនាញឌីជីថលសម្រាប់អនាគត។

❤️ រាល់ការបរិច្ចាគ ទោះតិចឬច្រើនក៏ដោយ សុទ្ធតែមានតម្លៃ និងអាចបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវិតរបស់អ្នកសិក្សា។

🤝 សូមបរិច្ចាគនៅថ្ងៃនេះ ដើម្បីរួមគ្នាបើកទផ្តល៎ឱកាសឌីជីថលដល់សហគមន៍ជនបទ!

📩 សូមទាក់ទងមកកាន់ KHEN ដើម្បីចូលរួមបរិច្ចាគ និងស្វែងយល់បន្ថែមអំពីការគាំទ្ររបស់លោកអ្នក។

សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស និងការរួមចំណែករបស់លោកអ្នក។ 🙏❤️

រួមគ្នាផ្តល់ចំណេះដឹង បង្កើតឱកាស និងកសាងអនាគតឌីជីថលសម្រាប់សហគមន៍ជនបទ!

10/10/2026
អបអរសាទរ ទិវាគ្រូបង្រៀន! ( ៥ ​តុលា​)សូមគោរព និងថ្លែងអំណរគុណដល់ អ្នកគ្រូ លោកគ្រូ គ្រប់រូប ដែលបានលះបង់ពេលវេលា កម្លាំងកាយចិ...
05/10/2026

អបអរសាទរ ទិវាគ្រូបង្រៀន! ( ៥ ​តុលា​)
សូមគោរព និងថ្លែងអំណរគុណដល់ អ្នកគ្រូ លោកគ្រូ គ្រប់រូប ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងចំណេះដឹង ដើម្បីអប់រំ និងដឹកនាំកុមារ និងយុវជនឱ្យមានចំណេះដឹង ជំនាញ និងអនាគតដ៏ល្អប្រសើរ ។​
គ្រូបង្រៀនល្អ បំភ្លឺផ្លូវចំណេះដឹង និងបណ្តុះអនាគតជំនាន់ក្រោយ។
🙏 សូមជូនពរលោកគ្រូ អ្នកគ្រូទាំងអស់ ឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងទទួលបានជោគជ័យក្នុងបេសកកម្មដ៏មានតម្លៃនេះ!
#ទិវាគ្រូបង្រៀន
Happy Teachers’ Day! (5th October)
Today, we honor and thank all teachers for their dedication, patience, and commitment to educating and inspiring children and young people.
Your guidance, knowledge, and encouragement help students build confidence, stay in school, and create a brighter future.
A great teacher lights the way to knowledge and inspires the next generation.
Wishing all teachers good health, strength, happiness, and continued success in your meaningful work!
​​

កុមារនៅតំបន់ជនបទ មិនខុសពីកុមារដទៃទៀតនៅទីក្រុងទេ ហើយពួកគេមានសមត្ថភាព និងសក្តានុពលក្នុងការរៀនជំនាញឌីជីថលដូចគ្នា។ ប៉ុន្តែបញ...
03/10/2026

កុមារនៅតំបន់ជនបទ មិនខុសពីកុមារដទៃទៀតនៅទីក្រុងទេ ហើយពួកគេមានសមត្ថភាព និងសក្តានុពលក្នុងការរៀនជំនាញឌីជីថលដូចគ្នា។ ប៉ុន្តែបញ្ហាសំខាន់គឺ ពួកគេមិនមានលទ្ធភាពប្រើប្រាស់កុំព្យូទ័រ និងបន្ទប់កុំព្យូទ័រនៅសាលារៀនគ្រប់គ្រាន់។

មជ្ឈមណ្ឌលសិក្សាសហគមន៍ (CLC) KHEN-CIC ផ្តល់ឱកាសដល់កុមារ និងយុវជនក្នុងសហគមន៍ជនបទ ឱ្យអាចប្រើប្រាស់កុំព្យូទ័រ រៀនជំនាញឌីជីថលមូលដ្ឋាន និងរៀនភាសាអង់គ្លេស។ ឱកាសនេះជួយកាត់បន្ថយគម្លាតឌីជីថល និងផ្តល់ឱ្យកុមារនូវចំណេះដឹង ជំនាញ និងទំនុកចិត្តសម្រាប់ការសិក្សា និងអនាគតរបស់ពួកគេ។

ក្នុងនាមអង្គការ ខ្មែរដើម្បីការអប់រំ (KHEN) យើងខ្ញុំ ព្រះករុណា ជាថ្នាក់ដឹកនាំ និងសហការី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដ...
07/09/2026

ក្នុងនាមអង្គការ ខ្មែរដើម្បីការអប់រំ (KHEN) យើងខ្ញុំ ព្រះករុណា ជាថ្នាក់ដឹកនាំ និងសហការី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ ចំពោះ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ដែលបាននិមន្តមកទស្សនកិច្ចសាលារៀន និងកម្មវិធីរបស់អង្គការ KHEN។

ក្នុងដំណើរនិមន្តនេះ សម្តេចបាននិមន្តចុះពិនិត្យដល់ទីតាំងសហគមន៍ ដែលមានតម្រូវការចាំបាច់នូវសាលារៀនសម្រាប់កុមារ និងសិស្សានុសិស្សក្រីក្រ នៅសហគមន៍ព្រៃសិន ស្រុកគាសក្រទ្ប និងសាលារៀនបឹងអំពិល នៃស្រុករុក្ខគិរី។ ជាមួយគ្នានេះ សម្តេចក៏បានទ្រង់ស្តាប់ការបង្ហាញ និងសង្កេតវិធីសាស្ត្របង្រៀនរបស់អ្នកគ្រូមត្តេយ្យសហគមន៍ នៃសាលារៀនឈ្នួលត្រេត ព្រមទាំងបាននិមន្តទស្សនកិច្ចមណ្ឌលសិក្សាសហគមន៍ និងការិយាល័យ KHEN ប្រចាំស្រុករុក្ខគិរី ផងដែរ។

ដំណើរនិមន្តទស្សនកិច្ចរបស់សម្តេច គឺជាកិត្តិយសដ៏ធំធេងសម្រាប់អង្គការ KHEN ក៏ដូចជាសម្រាប់គម្រោងសាលារៀននៅតំបន់ជនបទដែលកំពុងជួបការលំបាក។

យើងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះការយកព្រះទ័យទុកដាក់ និងការគាំទ្រដ៏មានតម្លៃរបស់សម្តេចចំពោះវិស័យអប់រំ និងកុមារនៅតំបន់ជនបទ។ 🙏

សូមក្រាបថ្វាយបង្គំដោយក្តីគោរពដ៏ខ្ពង់ខ្ពស់។ 🙏

26/07/2026

សួនបន្លែសរីរាង្គនៅក្នុងសាលារៀន មិនត្រឹមតែផ្តល់អាហារូបត្ថម្ភល្អដល់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្រៀនពួកគេអំពីជំនាញជីវិត ការដាំដុះ ការថែទាំរុក្ខជាតិ និងសារៈសំខាន់នៃអាហារដែលមានសុខភាពល្អ។ ចំណេះដឹង និងជំនាញទាំងនេះ កុមារអាចយកទៅអនុវត្តនៅផ្ទះ និងលើកទឹកចិត្តឱ្យឪពុកម្តាយបង្កើតសួនបន្លែគ្រួសារ ដើម្បីលើកកម្ពស់សុខភាពរបស់សមាជិកគ្រួសារទាំងអស់។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ នៃសាលាមត្តេយ្យ និងបឋមសិក្សាសហគមន៍កណ្ដាល (CIC 20) ដែលបានលះបង់កម្លាំងកាយចិត្ត ប្រកបដោយទឹកចិត្តស្រឡាញ់ និងការប្តេជ្ញាចិត្ត ក្នុងការបណ្តុះបណ្តាលកុមារ ព្រមទាំងថែរក្សាសាលារៀន និងសួនបន្លែបានយ៉ាងល្អ។
School vegetable gardens provide nutritious food and teach children where food comes from, how to care for plants, and the importance of good nutrition, skills they share at home to encourage healthier family meals. thank you to all teachers of Kandal Community Pre and Primary School-CIC 20- for your passion and commitment in inspiring children to learn and grow, and for caring so well for the school.

Address

Battambang
N/A

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

053900550

Alerts

Be the first to know and let us send you an email when អង្គការខ្មែរដើម្បីការអប់រំ /Khmer NGO for Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អង្គការខ្មែរដើម្បីការអប់រំ /Khmer NGO for Education:

Shortcuts

Share