Children's Future International

  • Home
  • Children's Future International

Children's Future International Working towards a future where children in Cambodia are safe, healthy, educated, thriving, and happy.

Children´s Future International (CFI) was founded in 2009 by Jenny Ciucci and Andrew Wolff to be a community-based organization to promote children's rights and uphold the dignity of the most vulnerable in rural areas of Battambang Province, Cambodia. CFI envisions a future where every child in Cambodia is safe, healthy, educated, thriving and happy. It´s mission is to improve the lives of vulnerable, marginalized and at-risk children in Battambang province by providing access to quality education; promoting child rights; ensuring physical safety, health and wellness; inspiring children and young adults to act as positive role models within their communities; fostering self-reliance among families and communities while sharing joy together. Today, CFI serves over 400 at-risk children, youth, and their families through four main program areas: social work services to ensure the basic needs and safety of families, supplementary education in the learning center to support children with their studies, education advocacy to keep them in school and special projects to provide additional youth empowerment opportunities. CFI is a United States 501c3 charity and a registered NGO in Cambodia. For more information, visit our website: https://www.childrensfuture.org/

[English below]ដំណើរកម្សាន្ដរបស់បុគ្គលិក ស៊ីអេហ្វអាយ!ដំណើរកម្សាន្ដរបស់បុគ្គលិកយើងបានមកដល់ហើយ! យើងនឹងយកឱកាសនេះដើម្បីឆ្លុះ...
23/09/2026

[English below]
ដំណើរកម្សាន្ដរបស់បុគ្គលិក ស៊ីអេហ្វអាយ!

ដំណើរកម្សាន្ដរបស់បុគ្គលិកយើងបានមកដល់ហើយ! យើងនឹងយកឱកាសនេះដើម្បីឆ្លុះបញ្ចាំងពីទិសដៅយុទ្ធសាស្ត្ររបស់យើង រៀនសូត្រជាមួយគ្នាក្នុងនាមអង្គភាពមួយ ព្រមទាំងសម្រាកលំហែកាយដើម្បីបញ្ចូលថាមពលឡើងវិញ សប្បាយរីករាយ និងអបអរសាទររាល់ការខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្មរបស់ក្រុមការងារទាំងអស់គ្នា សម្រាប់កុមារ និងគ្រួសារ។

ស៊ីអេហ្វអាយ នឹងបិទចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦ ហើយនឹងបើកដំណើរការឡើងវិញនៅថ្ងៃច័ន្ទ ថ្ងៃទី ២៨ ខែកញ្ញា។

សូមអរគុណដល់ក្រុមការងារ ស៊ីអេហ្វអាយ ទាំងអស់ចំពោះអ្វីៗគ្រប់យ៉ាងដែលអ្នកបានធ្វើ!

CFI Staff retreat!

Our staff retreat is here! We will take this opportunity to reflect on our strategic direction, learn together as an organization, and take a well-deserved break to recharge, have fun, and celebrate all the hard work everyone on the team does for children and families.

CFI will be closed from September 23-25, 2026, and will reopen on Monday, September 28.

Thank you, CFI team, for everything you do!

[English below]វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងគម្រោង!យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានស្វាគមន៍ Possibilitie...
22/09/2026

[English below]
វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងគម្រោង!

យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានស្វាគមន៍ Possibilities World មកកាន់ទីតាំងថ្មីរបស់យើង សម្រាប់វគ្គសិក្ខាសាលារយៈពេល ២ ថ្ងៃ ស្តីពី «ការរចនា និងការគ្រប់គ្រងគម្រោងប្រកបដោយប្រសិទ្ធភាព»។

កិច្ចសហប្រតិបត្តិការនេះគឺជាវិធីសាស្ត្រដ៏ល្អមួយ ក្នុងការជួយបង្កើតឱកាសបន្ថែមទៀតសម្រាប់ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈនៅក្នុងខេត្តបាត់ដំបង ហើយយើងពិតជារីករាយ ដែលបុគ្គលិករបស់យើងខ្ញុំមួយចំនួនបានចូលរួម។

វគ្គបណ្តុះបណ្តាលនេះបានផ្តល់នូវចំណេះដឹង និងឧបករណ៍អនុវត្តជាក់ស្តែង ដើម្បីជួយរៀបចំផែនការ គ្រប់គ្រង និងអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈសកម្មភាពអន្តរកម្ម ការពិភាក្សាក្រុម និងការអនុវត្តជាក់ស្តែង បុគ្គលិកបានស្វែងយល់ពីរបៀបយល់ដឹងកាន់តែច្បាស់អំពីបញ្ហា ការកំណត់គោលដៅឱ្យបានច្បាស់លាស់ និងអាចសម្រេចបាន ការបំបែកគំនិតធំៗទៅជាសកម្មភាពជាក់ស្តែងដែលអាចគ្រប់គ្រងបាន ការស្វែងរក និងជះឥទ្ធិពលលើបញ្ហាប្រឈម ព្រមទាំងការប្រើប្រាស់ធនធានដែលមានឱ្យអស់លទ្ធភាព។ វគ្គសិក្ខាសាលានេះក៏បានរំលេចអំពីសារៈសំខាន់នៃការធ្វើការងារជាក្រុម ការទំនាក់ទំនង ការកំណត់អាទិភាព និងការត្រួតពិនិត្យមើលវឌ្ឍនភាព និងការវាយតម្លៃផលប៉ះពាល់ជាប្រចាំផងដែរ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Possibilities World ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ និងឧបករណ៍អនុវត្តជាក់ស្តែងដល់អង្គការក្រៅរដ្ឋាភិបាលចំនួន ១៣ នៅក្នុងខេត្តបាត់ដំបង តាមរយៈសិក្ខាសាលាដ៏មានតម្លៃមួយនេះ!

Project Management Training!

We were excited to host Possibilities World in our new center for a 2-day Effective Project Design and Management workshop. This collaboration was a great way to help create more opportunities for professional development in Battambang and we were glad that a few of our staff were able to join.

The training delivered practical knowledge and tools to help plan, manage, and deliver projects more effectively. Through interactive activities, group discussions, and hands-on exercises, staff explored how to better understand problems, set clear and realistic goals, break big ideas into manageable actions, identify and overcome challenges, and make the best use of available resources. The workshop also highlighted the importance of teamwork, communication, prioritization, and regularly checking progress and evaluating impact.

A big thank you to Possibilities World for sharing your knowledge, experience, and practical tools with 13 NGOs in Battambang through this valuable workshop!

[English below]រីករាយ​ថ្ងៃសុក្រ ដល់អ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក!រីករាយចុងសប្តាហ៍ ថែរក្សាសុខភាព និងចំណាយពេលរីករាយ ជាមួយ...
18/09/2026

[English below]
រីករាយ​ថ្ងៃសុក្រ ដល់អ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក!

រីករាយចុងសប្តាហ៍ ថែរក្សាសុខភាព និងចំណាយពេលរីករាយ ជាមួយជាទីស្រលាញ់របស់អ្នក!
ប្រសិនបើអ្នកចង់គាំទ្រការងាររបស់ ស៊ីអេហ្វអាយ អ្នកអាចបរិច្ចាគនៅទីនេះ៖
ការបរិច្ចាគក្នុងប្រទេស៖ តាមធនាគារ ABA៖ 000 104 823 (អង្គការអនាគតកុមារអន្តរជាតិ)
ការបរិច្ចាគអន្តរជាតិ៖ https://www.childrensfuture.org/invest/

Happy Friday to all our supporters around the world!

Have a great weekend, take care and enjoy your time with your loved ones!
If you would like to support CFI’s work, you can donate here:
In-country donations: ABA Bank: 000 104 823 (Children’s Future International)
International donations: https://www.childrensfuture.org/invest/

[English below]ដំណឹងជ្រើសរើសបុគ្គលិក! 📣📢ស៊ីអេហ្វអាយ កំពុងជ្រើសរើសបុគ្គលិកក្នុងតួនាទីជា អ្នកសម្របសម្រួលផ្នែកសុខភាព!តំណរភ្...
17/09/2026

[English below]
ដំណឹងជ្រើសរើសបុគ្គលិក! 📣📢
ស៊ីអេហ្វអាយ កំពុងជ្រើសរើសបុគ្គលិកក្នុងតួនាទីជា អ្នកសម្របសម្រួលផ្នែកសុខភាព!
តំណរភ្ជាប់៖ bit.ly/4y4WcBq
ថ្ងៃ​ផុតកំណត់​: ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦

We are hiring! 📣📢
CFI is looking for a Healthcare Coordinator
Link: bit.ly/4y4WcBq
Deadline for applications: 30 September 2026

[English below]ក្រុមសន្តិសុខរបស់ ស៊ីអេហ្វអាយ!សន្តិសុខរបស់យើងធ្វើការងារមិនត្រឹមតែអ្វីៗលើសពិការរក្សាសុវត្ថិភាពប៉ុណ្ណោះទេទៅ...
16/09/2026

[English below]
ក្រុមសន្តិសុខរបស់ ស៊ីអេហ្វអាយ!

សន្តិសុខរបស់យើងធ្វើការងារមិនត្រឹមតែអ្វីៗលើសពិការរក្សាសុវត្ថិភាពប៉ុណ្ណោះទេទៅទៀត ពួកគាត់បានជួយធ្វើឱ្យ ស៊ីអេហ្វអាយ ក្លាយជាកន្លែងដែលមានសុវត្ថិភាព និងភាពស្និទ្ធស្នាលសម្រាប់ក្មេងៗរបស់យើង។

រៀងរាល់ថ្ងៃ ពួកគាត់តែងតែស្វាគមន៍សិស្សនៅពេលមកដល់ ស៊ីអេហ្វអាយ ដោយជួយធានាថាពួកគេមានសុវត្ថិភាពនៅពេលមកដល់ ចន្លោះម៉ោងសិក្សា និងពេលត្រឡប់ទៅផ្ទះវិញ។ ពួកគាត់ក៏បានជួយមើលថែទាំសម្ភារបរិក្ខារ និងម៉ូតូ រួមទាំងការកាត់ស្មៅជាទៀងទាត់ដើម្បីកាត់បន្ថយហានិភ័យនៃមូស និងពស់ផងដែរ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមសន្តិសុខដ៏អស្ចារ្យរបស់យើងសម្រាប់រាល់ការងារដែលអ្នកបានធ្វើ! និងសូមអរគុណដល់ Freunde- und Gönnerverein CFI ចំពោះការគាំទ្រជាបន្តបន្ទាប់របស់អ្នក!

CFI’s guard team!

Our guards do so much more than maintain security, they help make CFI a safe and welcoming place for our children.

Every day, they welcome the students when they come to CFI, helping make sure they are safe when they arrive, between classes, and going home. They also help maintain the facilities and motos, including regularly cutting the grass to reduce the risk of mosquitoes and snakes.

A huge thank you to our amazing guard team for all that you do! And thank you to Freunde- und Gönnerverein CFI for your continued support!

[English below]ការធានាឲ្យកុមារគ្រប់រូបទទួលបានឱកាសបន្តការសិក្សាគឺជាអាទិភាពរបស់យើង! នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា សាលាអនុវ...
14/09/2026

[English below]
ការធានាឲ្យកុមារគ្រប់រូបទទួលបានឱកាសបន្តការសិក្សាគឺជាអាទិភាពរបស់យើង!

នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា សាលាអនុវិទ្យាល័យ និងវិទ្យាល័យ មានចំនួនតិច និងនៅឆ្ងាយៗពីគ្នា បើប្រៀបធៀបទៅនឹងសាលាបឋមសិក្សា។ ចម្ងាយផ្លូវដ៏ឆ្ងាយនេះបានបង្កើតជាបញ្ហាប្រឈមក្នុងការធ្វើដំណើរ ដែលអាចបណ្តាលឱ្យសិស្សអវត្តមាន ឬត្រូវបោះបង់ការសិក្សាតែម្ដង។ ដើម្បីជួយដោះស្រាយបញ្ហានេះ ស៊ីអេហ្វអាយ បានផ្តល់កង់ចំនួន ៧ គ្រឿង ជូនដល់សិស្ស ដើម្បីជួយឱ្យការធ្វើដំណើរទៅរៀនប្រចាំថ្ងៃរបស់ពួកគាត់កាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។

ការជួយគាំទ្រនេះស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការលើកកម្ពស់សមភាពនៃការទទួលបានការអប់រំ និងជួយសិស្សជម្នះរាល់ឧបសគ្គដែលរារាំងដល់ដំណើរការសិក្សារបស់ពួកគាត់។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូរបស់យើង គឺ BASAID សម្រាប់ការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ក្នុងការជួយឱ្យសិស្សបានបន្តទៅសាលារៀន និងកសាងអនាគតដ៏ភ្លឺស្វាង។

Ensuring every child stays in school remains our priority!

In rural Cambodia, secondary and high schools are fewer and farther apart than primary schools, creating transportation challenges that can lead to attendance issues or even dropping out of school entirely. To help address this barrier, CFI recently provided seven bicycles to students, making it easier and safer for them to travel to school each day.

This support reflects our commitment to promoting equitable access to education and helping students overcome challenges that may prevent them from continuing their studies.

We sincerely thank our valued partner, Basaid, for their continued support in helping students stay in school and build a brighter future.

[English below]ការគាំទ្រសុខុមាលភាពរបស់បុគ្គលិកនៅអង្គការ ស៊ីអេហ្វអាយ យើងជឿជាក់ថាការគាំទ្របុគ្គលិករបស់យើង គឺមានសារៈសំខាន់ដ...
09/09/2026

[English below]
ការគាំទ្រសុខុមាលភាពរបស់បុគ្គលិក

នៅអង្គការ ស៊ីអេហ្វអាយ យើងជឿជាក់ថាការគាំទ្របុគ្គលិករបស់យើង គឺមានសារៈសំខាន់ដូចគ្នានឹងការគាំទ្រសហគមន៍ដែលយើងកំពុងផ្ដល់សេវាផងដែរ។

កាលពីពេលថ្មីៗនេះ បុគ្គលិករបស់យើងចំនួនពីររូបបានចូលរួមវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយដៃគូរមួយរបស់បណ្ដាញ​ Cambodian Leadership Learning Community (CLLC) ស្តីពីតុល្យភាពរវាងការងារនិងជីវិតផ្ទាល់ខ្លួន និងការសង្គ្រោះបឋមផ្នែកចិត្តសាស្ត្រ។ បន្ទាប់មក ពួកគាត់បានយកចំណេះដឹងដែលបានរៀនសូត្រទាំងនោះ មកចែករំលែកបន្តដល់ក្រុមការងារទាំងអស់ដើម្បីជួយឱ្យពួកគេបានរៀនពីវិធីសាស្ត្រអនុវត្តជាក់ស្តែងក្នុងការគ្រប់គ្រងភាពតានតឹង ការពារសុខុមាលភាពរបស់ពួកគេ និងកសាងភាពធន់នៅក្នុងកន្លែងធ្វើការ។

វគ្គបណ្តុះបណ្តាលនេះក៏បានជួយឱ្យបុគ្គលិកយល់ដឹងកាន់តែច្បាស់អំពីសុខភាពផ្លូវចិត្ត ស្គាល់ពីសញ្ញាផ្សេងៗដែលបង្ហាញថាមាននរណាម្នាក់កំពុងជួបការលំបាក និងអាចឆ្លើយតបវិញដោយក្ដីមេត្តានិងការយល់ចិត្ត។ ពួកយើងកំពុងធ្វើការរួមគ្នាដើម្បីបង្កើតបរិយាកាសការងារមួយដែលគ្រប់គ្នាមើលឃើញថាមានសុវត្ថិភាព ទទួលបានការគាំទ្រ ទទួលបានការគោរព និងមានទំនុកចិត្តក្នុងការស្នើសុំជំនួយនៅពេលដែលពួកគេត្រូវការ។

សូមអរគុណដល់ South East Asia Foundation ដែលបានភ្ជាប់ទំនាក់ទំនងយើងជាមួយដៃគូ និងរួមចំណែកក្នុងការពង្រឹងជំនាញ និងសុខុមាលភាពរបស់បុគ្គលិករបស់យើង។

Supporting Staff Well-Being

At CFI, we believe that supporting our staff is just as important as supporting the communities we serve.

Recently, two of our staff were able to join a training from a Cambodian Leadership Learning Community (CLLC) network partner on work-life balance and psychological first aid. They then took what they learned, and shared it with the rest of the team, helping staff learn practical ways to manage stress, protect their well-being, and build resilience in the workplace.

The training also helped staff better understand mental health, recognize signs that someone may be struggling, and respond empathetically. Together, we’re working to create a workplace where everyone feels safe, supported, respected, and comfortable asking for help when they need it.

Thank you to SE Asia Foundation for connecting us with partners and improving our staff’s skills and well-being.

[English below]កុមារគ្រប់រូបសមទទួលបានផ្ទះដែលអាចការពារពួកគេពីភ្លៀង និងទ្វារដែលមានសោរចាក់ត្រឹមត្រូវនៅពេលយប់។សម្រាប់គ្រួសារ...
07/09/2026

[English below]
កុមារគ្រប់រូបសមទទួលបានផ្ទះដែលអាចការពារពួកគេពីភ្លៀង និងទ្វារដែលមានសោរចាក់ត្រឹមត្រូវនៅពេលយប់។

សម្រាប់គ្រួសារក្នុងមូលដ្ឋានមួយដែលមានសមាជិក ៦ នាក់ សិទ្ធិជាមូលដ្ឋានដ៏សំខាន់នេះនៅតែជាអ្វីមួយដែល ពួកគាត់មិនអាចសម្រេចបានឡើយ។ ឪពុកបានខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំងដើម្បីចិញ្ចឹមកូនៗ ៤ នាក់ (ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ចុះមកដល់ ១ ឆ្នាំ) ឯម្តាយត្រូវនៅផ្ទះមើលថែកូនស្រីតូច។

ដោយសារគ្មានលទ្ធភាពផ្នែកហិរញ្ញវត្ថុសម្រាប់ជួសជុលផ្ទះ ដំបូលផ្ទះរបស់ពួកគាត់តែងតែលេចនៅពេលរដូវវស្សាដែលមានភ្លៀងធ្លាក់ ហើយពួកគេក៏គ្មានលទ្ធភាពក្នុងការការពារសុវត្ថិភាពផ្ទះ ឬទ្រព្យសម្បត្តិរបស់ពួគគេឡើយ ថែមទាំងត្រូវទៅប្រើប្រាស់បន្ទប់ទឹកនៅផ្ទះសាច់ញាតិដែលនៅជិតនោះទៀតផង។

ដោយសារសប្បុរសធម៌ដ៏អស្ចារ្យពី The Association of the Church of Jesus Christ of Latter Day Saints (LDS) ស៊ីអេហ្វអាយ បានសាងសង់ផ្ទះថ្មីមួយខ្នងដែលមានសុវត្ថិភាព ព្រមទាំងមានបន្ទប់ទឹកសមរម្យមួយជូនដល់គ្រួសារមួយនេះ។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានស្វែងរក និងកំណត់គ្រួសាររងគ្រោះ ព្រមទាំងបានសហការជាមួយយើងខ្ញុំ ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរដ៏មានន័យកាន់តែធំធេងនៅក្នុងសហគមន៍។ ទាំងអស់នេះ គឺកើតឡើងបានដោយសារទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ The Association of the Church of Jesus Christ of Latter Day Saints (LDS) ដែលបានជួយឱ្យ ស៊ីអេហ្វអាយ អាចសាងសង់ផ្ទះថ្មីមួយខ្នងប្រកបដោយសុវត្ថិភាព រួមជាមួយបង្គន់អនាម័យសមរម្យមួយជូនដល់គ្រួសារមួយនេះ។

យើងពិតជារំភើប និងទន្ទឹងរង់ចាំមើលក្តីស្រមៃនៃផ្ទះដ៏មានសុវត្ថិភាពរបស់ពួកគាត់ក្លាយជាការពិត។ សូមអរគុណសម្រាប់ការចូលរួមបង្កើតស្នាមញញឹមទាំងនេះ!

Every child deserves a roof that keeps out the rain and a door that locks at night.

For one local family of six, that basic right was just out of reach. The father works tirelessly to care for his four children, ranging from 18 years down to just 1 year old, while the mother stays home to care for their baby girl.

Without any financial means of repairing their home, the roof would leak during the rainy season, they had no means to secure their home or belongings, and they had to use a nearby relative’s house to go to the bathroom.

We want to extend our thanks to the Department of Social Affairs, Veterans and Youth for identifying the family and collaborating with us to make a bigger difference in the community. This is all thanks to the incredible generosity of The Association of the Church of Jesus Christ of Latter Day Saints (LDS), CFI is able to build this family a brand-new, safe home complete with a proper toilet.

We can't wait to see their dream of a safe home come to life. Thank you for making these smiles possible!

Address


Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00

Telephone

+855887033388

Alerts

Be the first to know and let us send you an email when Children's Future International posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Children's Future International:

Shortcuts

  • Want your organization to be the top-listed non profit organization?

Share