Save Cambodia

Call Directions Website Contact the organization

Save Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Save Cambodia, Nonprofit Organization, Wayne, PA.

យើងបានពន្យារពេលការស្ទង់មតិរបស់យើង ដើម្បីឲ្យក្លាយជាផ្នែកមួយនៃការប្រារព្ធខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA) ២៣...
10/13/2026

យើងបានពន្យារពេលការស្ទង់មតិរបស់យើង ដើម្បីឲ្យក្លាយជាផ្នែកមួយនៃការប្រារព្ធខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA) ២៣ តុលា។

បន្ទាប់ពីរយៈពេល ៣៥ ឆ្នាំនៃកិច្ចព្រមព្រៀង PPA តើលោកអ្នកដែលជាខ្មែរ ចង់ឃើញកម្ពុជាមានអនាគតបែបណា?

សូមចូលរួមការស្ទង់មតិដោយចុចលើចំណងខាងក្រោមនេះ។

Our survey has been extended as part of the PPA anniversary, October 23rd.

After 35 years of the PPA, where do you want Cambodia to go?

Please fill out the survey form below:

https://forms.cloud.microsoft/pages/responsepage.aspx?id=Vb_ZrOdfqUOOlmad2BgwtQcLfknWmstFliXN8AZxngNUOEdOWTVVMk9RRVFMVU5WM1Q2TUtUU0dNVi4u&route=shorturl

10/12/2026

ព័ត៌មានខ្លីៗពីអង្គការ សេវខេមបូឌា ភាគទី៦

ជំរាបសួរបងប្អូនខ្មែរ។ ស្វាគមន៍មកដល់កម្មវិធីខ្លីៗរបស់អង្គការ សេវខេមបូឌា។

ក្នុងរបាយការណ៍ដែលយើងដាក់បញ្ជូនដល់ក្រសួងការបរទេស សហរដ្ឋអាមេរិក យើងបានបញ្ជាក់ដោយស្នើឲ្យអនុវត្តលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ច កម្ពុជា-សហរដ្ឋ ជាសម្ពាធបន្ថែមលើគោលការណ៍ ៣ចំណុចសំខាន់ មាន៖

១- ទាមទារឲ្យមានលទ្ធផលច្បាស់លាស់ដែលអាចត្រួតពិនិត្យបានជាផ្លូវការ មិនមែនជាការសន្យាខ្យល់នោះទេ។
២- មិនត្រូវទទួលយកដំណោះស្រាយបណ្ដោះអាសន្ន នៅពេលដែលការរំលោភសិទ្ធិពលរដ្ឋនៅតែមានជាបន្តបន្ទាប់។
៣- ត្រូវទាមទារឲ្យមានការកែលម្អលើស្ថានភាពសិទ្ធិពលរដ្ឋ ឲ្យបានច្បាស់លាស់ហើយជាស្ថេរភាព។

វគ្គបន្តយើងនឹងផ្ដល់ជូននូវយន្តការជាក់លាក់ ក្នុងការចូលរួមចំណែកស្តារលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសយើងទាំងអស់គ្នា។ កុំភ្លេចតាមដាន ចែករំលែក និងចូលរួមជាមួយយើង វគ្គបន្ត។
សូមអរគុណ។

SaveCambodia Brief, No 6

Hi, everybody.
In clip 5, we told you the Khmer community filed A submission to the US government. We asked them to use the trade agreement to address root causes of Cambodians problems by:

1- providing verifiable results, no more empty promises,
2- not accepting partial measures or assurances while conditions continue, and
3- requesting sustained progress.
These three ask are how we determine real changes are taking place. In the next few clips we will provide you with tools on how you can get involved to build a better Cambodia together.

As always, Please remember to subscribe, comment and share this video with your friends and family.
Thank you.

10/09/2026

ព័ត៌មានខ្លីៗពីអង្គការ សេវខេមបូឌា ភាគទី៥

ជំរាបសួរបថប្អូនខ្មែរទាំងអស់។
ឱកាសដែលពលរដ្ឋខ្មែរអាចចូលរួមផ្តល់មតិ ដើម្បីស្តារលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានមកដល់ហើយ។ ក្រោមគោលនយោបាយការបរទេសថ្មីរបស់សហរដ្ឋអាមេរិក សហគមន៍ខ្មែរនិងអង្គការសំខាន់ៗជាង ២៧ មកពីសអរដ្ឋអាមេរិក អូស្ត្រាលី កាណាដា បារាំង កូរ៉េខាងត្បូង ញូហ្សៀឡែន និងកម្ពុជាផង អង្គការ សេវខេមបូឌា បានបញ្ជូនឯកសារ ជាភស្តុតាងដល់ក្រសួងការបរទេសសហរដ្ឋអាមេរិក រួចរាល់ហើយ។

កុំភ្លេចតាមដាន ចែករំលែក និងផ្តល់មតិជាមួយយើងនៅវគ្គបន្ត។
សូមអរគុណ។

SaveCambodia Brief, No 5

Hi, everybody.
In clip four, we informed you that the US open its process to the public. This is how the community responded.
So, one on June 19th, 2026, Save Cambodia filed a submission on behalf of the Khmer community.
Two, 27 organizations signed on across seven countries, That's the US, Australia, Canada, France, South Korea, New Zealand and Cambodia. Finally, evidence from civil society groups and businesses was submitted.

Please remember to subscribe, comment and share this video with your friends and family.
Thank you.

10/06/2026

ព័ត៌មានខ្លីៗពីអង្គការ សេវខេមបូឌា ភាគទី៤
ជំរាបសួរបងប្អូនខ្មែរ។
សូមស្វាគមន៍មកដល់កម្មវិធីព័ត៌មានខ្លីៗ របស់អង្គការ សេវខេមបូឌា។

ក្រោយការតស៊ូមតិរបស់សហគមន៌ខ្មែរ យ៉ាងសកម្មជាបន្តបន្ទាប់ សហរដ្ឋអាមេរិក បានរៀបចំយន្តការច្បាស់លាស់ ដើម្បីជួយដោះស្រាយបញ្ហាខ្មែរ។ នេះជាឱកាសដ៏ប្រសើ ក្នុងការបំពងសម្លេងតស៊ូមតិរបស់ខ្មែរយើងឱ្យកាន់តែខ្លាំង។ របាយការណ៍របស់យើង បានជំរុញឱ្យ សហរដ្ឋអាមេរិក សម្រេចដាក់ពន្ធលើពាណិជ្ជកម្មនាំចូលបន្ថែម ដោយរកឃើញថា កម្ពុជាមានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ក៍ដូចជាការរំលោភសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយផងដែរ។ សូមបន្តចូលរួមស្តាប់ ចែករំលែក និងផ្តល់យោបល់។ ជួបគ្នានៅវគ្គក្រោយទៀត។ សូមអរគុណ។

SaveCambodia Brief, No 4
Hi, everybody.
Welcome back to the show.

As you have learned, the US heard us and responded. But how did Cambodians concerns reach the US government? Before making its decision on forced labor, the US opened the process to the public to submit evidence and recommendations. Also, that gave Cambodian voices a real chance to be heard. Please remember to subscribe, comment and share this video with your friends and family. Thank you.

សូមលោកអ្នក ចូលរួមការស្ទង់មតិកម្ពុជាឆ្នាំ ២០៥០៖ តើយើងជាខ្មែរចង់បានអនាគតបែបណា?មាតុភូមិកម្ពុជាយើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈម...
10/02/2026

សូមលោកអ្នក ចូលរួមការស្ទង់មតិ

កម្ពុជាឆ្នាំ ២០៥០៖ តើយើងជាខ្មែរចង់បានអនាគតបែបណា?

មាតុភូមិកម្ពុជាយើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ប៉ុន្តែដំណោះស្រាយទាំងអស់ត្រូវចាប់ផ្តើមចេញពីការយល់ដឹងពីអនាគតបែបណាដែលយើងជាពលរដ្ឋចង់កសាង។ ការស្ទង់មតិនេះមិនសំដៅរកការគាំទ្រគណបក្សនយោបាយ ឬការជ្រើសរើសមេដឹកនាំបក្សនយោបាយនោះឡើយ។ ប៉ុន្តែវាគឺជាឱកាសដ៏ល្អមួយសម្រាប់ពលរដ្ឋខ្មែរក្នុងការពិចារណាថា តើយើងចង់ឃើញប្រទេសកម្ពុជាមានលក្ខណៈបែបណានៅក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។ តើគួរមានឱកាសអ្វីខ្លះសម្រាប់មនុស្សជំនាន់ក្រោយ។ តើគុណតម្លៃអ្វីខ្លះដែលគួរជាត្រីវិស័យដឹកនាំជីវភាពសង្គម និងថាតើស្ថាប័នព្រមទាំងលក្ខខណ្ឌអ្វីខ្លះដែលចាំបាច់ដើម្បីធ្វើឱ្យចក្ខុវិស័យនោះក្លាយជាការពិត។

ការស្ទង់មតិនេះនឹងជួយកំណត់អាទិភាពរួម និងផ្តល់មូលដ្ឋានគ្រឹះសម្រាប់ការពិភាក្សានៅពេលអនាគត។

ការស្ទង់មតិនេះ នឹងផុតកំណត់នៅ៖
- ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៦ ម៉ោង ១១:៥៩ យប់ (ម៉ោងនៅញូវយ៉ក)
- ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៦ ម៉ោង ១០:៥៩ ព្រឹក (ម៉ោងនៅភ្នំពេញ)
- ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៦ ម៉ោង ១២:៥៩ រសៀល (ម៉ោងនៅសេអ៊ូល)

បើលោកអ្នក មិនអនុញ្ញាត្តិទេ ការដាក់ស្នើទម្រង់បែបបទនេះ នឹងមិនប្រមូលព័ត៌មានលម្អិតរបស់លោកអ្នកដោយស្វ័យប្រវត្តិឡើយ (ដូចជាឈ្មោះ និងអាសយដ្ឋានអ៊ីមែល ជាដើម) លុះត្រាតែលោកអ្នកផ្តល់ព័ត៌មានទាំងនោះដោយខ្លួនឯង។

ដើម្បីចូលរួមការស្ទង់មតិ សូមចុចលើចំណងខាងក្រោមនេះ៖

https://forms.cloud.microsoft/pages/responsepage.aspx?id=Vb_ZrOdfqUOOlmad2BgwtQcLfknWmstFliXN8AZxngNUOEdOWTVVMk9RRVFMVU5WM1Q2TUtUU0dNVi4u&route=shorturl

PUBLIC INPUT REQUEST

Cambodia faces many challenges, but solutions begin with understanding what kind of future people want to build. This survey is not about supporting a political party or choosing political leaders. It is an opportunity for Khmer people to think about what kind of Cambodia they want to see over the next 20 years, what opportunities should exist for future generations, what values should guide public life and what institutions and conditions are necessary bring that vision into fruition.

This survey will help identify shared priorities and provide a foundation for future discussions.

Deadline:
October 13, 2026 New York 11:59pm
October 14, 2026 Phnom Penh 10:59am
October 14, 2026 Soeul 12:59pm

Cambodia 2050: What Future Do We Want? – Fill out form:

https://forms.cloud.microsoft/pages/responsepage.aspx?id=Vb_ZrOdfqUOOlmad2BgwtQcLfknWmstFliXN8AZxngNUOEdOWTVVMk9RRVFMVU5WM1Q2TUtUU0dNVi4u&route=shorturl

09/26/2026

ព័ត៌មានខ្លីៗពីអង្គការ សេវខេមបូឌា ភាគទី៣

ជំរាបសួរម្តងទៀតពលរដ្ឋខ្មែរទាំងអស់គ្នា។
បងប្អូនបានដឺងហើយថាសហរដ្ឋអាមេរិកបានដាក់ពន្ថដារបន្ថែមលើកម្ពុជាកាលពីខែកក្កដា ២០២៦។ នេះជាព័ត៌មានបន្ថែមដែលបងប្អូនខ្មែរត្រូវដឺងនិងស្វែងយល់។ ក្នុងកិច្ចពីភាក្សារវាងក្រសួងការបរទេសសហរដ្ឋអាមេរិក និងសហគមន៍ខ្មែរ កាលពីថ្ងៃទី៧ខែសីហា ២០២៦
សហគមន៌ខ្មែរបានគូសបញ្ជាក់ និងដាក់សំណើឱ្យមានយន្តការច្បាស់លាស់ក្នុងការត្រួតពិនិត្យជាក់ស្តែងលើគោលនយោបាយថ្មី ក៍ដូចជាការទទួលខុសត្រូវពីកម្ពុជា។ នេះជាយន្តការច្បាស់លាស់ដើម្បីតាមដានត្រួតពិនិត្យលើគោលការណ៍នយោបាយថ្មីដែលកម្ពុជាប្តេជ្ញាចិត្តទទួល។ សូមតាមដានជាមួយយើងដើម្បីចំណេះដឹងបន្ថែម។ សូមអរគុណ។

SaveCambodia Brief, No 3

Hi everybody.
As we informed you in clip #2, previously, US imposed new tariffs in July of 2026. We have more information to share with you. On August 7th of this year, the Khmer community representatives met with the State Department and USTR. The Khmer community presented a plan on how to measure sustained reforms and accountability in Cambodia. This will help determine which policy commitments will produce a meaningful and verifiable change.
Please subcribe and follow to learn more.
Thank you.

09/26/2026

កម្មវិធី "និយាយការពិតជាជាងការពារ" លើកទី៥០។

សម្ភាសរវាងលោក មួងណារ៉េត និងកញ្ញា ស៊ីន ថេវី ប្រធានអង្គការ សេវខេមបូឌា នៅថ្ងៃទី ២៥ កញ្ញា ២០២៦ ស្តីពី ការស្ទង់មតិពីបងប្អូនខ្មែរ ថាតើ កម្ពុជានៅឆ្នាំ ២០៥០ យើងទាំងអស់គ្នាជាខ្មែរ ចង់បានអនាគតរបៀបណា ?

Moung Nareth 's interview on September 25th 2026 with Sinn Thayvie, president of Save Cambodia: What Future Do We Want for Cambodia in 2050? To participate in this survey, please click on the link below:

សូមចូលរួមការស្ទង់មតិនេះដោយចុចលើចំណងខាងក្រោមនេះ៖

https://forms.cloud.microsoft/pages/responsepage.aspx?id=Vb_ZrOdfqUOOlmad2BgwtQcLfknWmstFliXN8AZxngNUOEdOWTVVMk9RRVFMVU5WM1Q2TUtUU0dNVi4u&route=shorturl

09/22/2026

ព័ត៌មានខ្លីៗពីអង្គការ សេវខេមបូឌា ភាគទី២

ជំរាបសួរបងប្អូនខ្មែរម្តងទៀត។
យើងបានប្រាប់បងប្អូនថា សហរដ្ឋអាមេរិកកំពុងចាត់វិធានការជួយស្រុកខ្មែរ។ នេះជាសកម្មភាពជាក់ស្តែង៖
ខែតុលាឆ្នាំ២០២៥ សហរដ្ឋអាមេរិកនិងកម្ពុជាបានចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយមានភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្ស ហើយបើសិនជាកម្ពុជារំលោភ នឺងទទួលគំនាបពាណិជ្ជកម្មជាក់ស្តែង។
ខែកក្កដាឆ្នាំ២០២៦ កម្ពុជាត្រូវទទួលពន្ធដារនាំចូលបន្ថែមពីសហរដ្ឋអាមេរិកក្នុងចំណោមប្រទេស៦០ ដោយសារគេរកឃើញប្រើប្រាស់កម្លាំងពលកម្មធ្ងន់ធ្ងរ។
សូមតាមដានជាមួយខ្ញុំដើម្បីព័ត៌មានបន្ថែម អរគុណ។

SaveCambodia Brief, No 2

Hi everybody.
We told you that US has heard us and responded.
So here's what's going on:
In October of 2025, US and Cambodia signed a trade agreement with conditions linked to human rights, with economic consequences for noncompliance. Then in July of 2026, Cambodia is one of the 60 economies the US imposed tariffs on over forced labor.
Please subscribe and follow to learn more.
Thank you.

09/20/2026

ព័ត៌មានខ្លីៗពីអង្គការ សេវខេមបូឌា ភាគទី១
ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នា។ បងប្អូនដឹងទេថាយើងមានឱកាសថ្មីមួយហើយសម្រាប់ជួយស្រុកខ្មែរ។ ជាច្រើនទសវត្សរ៍ហើយដែលយើងអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ជួយដោះស្រាយបញ្ហាខ្មែរ។ ឥឡួវនេះសហរដ្ឋអាមេរិកបានឮយើងហើយកំពុងរៀបចំវិធានការជួយដោះស្រាយបញ្ហាខ្មែរ។ កុំភ្លេចតាមដានជាមួយខ្ញុំដើម្បីព័ត៌មានបន្ថែម អរគុណ។

SaveCambodia Brief, No 1
Hi everybody. There's a brand new opportunity to help Cambodia. For decades, Cambodians have been appealing to the international community for help. Now the US has heard us and responded. Please subscribe and follow to learn more.

មានអ្វីផ្លែកនៅអង្គការសហប្រជាជាតិ?"នៅក្នុងព្រឹត្តិការណ៍ស្តីពី «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)» ក្នុងមហាសន្និបាតអង្គកា...
09/19/2026

មានអ្វីផ្លែកនៅអង្គការសហប្រជាជាតិ?

"នៅក្នុងព្រឹត្តិការណ៍ស្តីពី «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)» ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីម្សិលមិញ អង្គប្រជុំបានថ្លែងអំណរគុណចំពោះការងាររបស់ លោកស្រី អាមីណា ចេ ម៉ូហាំមែដ ដែលជាអនុអគ្គលេខាធិការអង្គការសហប្រជាជាតិ។"

What's new at the United Nations?

“Sustainable Development Goals (SDG) Moment at the UN General Assembly yesterday and Amina J. Mohammed, who has been the deputy secretary-general of the United Nations, is thanked for her work.”

Address

Wayne, PA

Alerts

Be the first to know and let us send you an email when Save Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Save Cambodia:

Shortcuts

Share