05/10/2026
(English below)
រួមគ្នា យើងបន្តបង្កើតលំហដែលសំឡេងរបស់កុមារត្រូវបានស្តាប់ និងផ្តល់តម្លៃ!
នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា (CRC-Cambodia) សហការជាមួយ UNICEF កម្ពុជា បានរៀបចំសិក្ខាសាលាផ្តោតលើកុមារ និងយុវជន ដោយមានអ្នកចូលរួមចំនួន ៥២នាក់ ក្នុងនោះមានស្ត្រី ២៦នាក់ នៅរាជធានីភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពី OP3 និងចែករំលែកបទពិសោធន៍ និងទស្សនៈរបស់កុមារ និងយុវជន។
តាមរយៈសកម្មភាពដ៏សកម្ម និងសមស្របសម្រាប់កុមារ អ្នកចូលរួមបានរំលឹក និងចែករំលែកបទពិសោធន៍ពីការពិគ្រោះយោបល់អំពី OP3 កន្លងមក ពិនិត្យមើលចំណុចសំខាន់ៗពី ការស្រាវជ្រាវពាក់ព័ន្ធ និងចែករំលែកមតិយោបល់អំពីអ្វីដែលគួរ បន្ត កែលម្អ និងបញ្ឈប់ ដើម្បីគាំទ្រដល់ការចូលរួមប្រកបដោយអត្ថន័យរបស់កុមារ និងយុវជន។
អ្នកចូលរួមក៏បានចែករំលែកទស្សនៈអំពីបញ្ហាសំខាន់ៗរបស់កុមារ និងយុវជន រួមមាន ការការពារពីអំពើហិង្សា ការរាយការណ៍ប្រកបដោយការរក្សាការសម្ងាត់ កង្វល់អំពីលទ្ធភាពទទួលបានយុត្តិធម៌។ ការចែករំលែកទាំងនេះនឹងជួយដល់ការសិក្សា និងការពិភាក្សាបន្តពាក់ព័ន្ធនឹង ផែនទីបង្ហាញផ្លូវជាតិសម្រាប់ការផ្តល់សច្ចាប័នលើ OP3។
សិក្ខាសាលានេះបានផ្តល់នូវ លំហប្រកបដោយសុវត្ថិភាព និងការគាំទ្រ សម្រាប់កុមារ និងយុវជន ដើម្បី ស្វែងយល់ រំលឹកបទពិសោធន៍ ចែករំលែក និងបញ្ចេញមតិរបស់ខ្លួន ក្នុងបរិយាកាសដែលសមស្របសម្រាប់កុមារ។
សូមថ្លែងអំណរគុណជាពិសេសដល់ក្រុមការងារ UNICEF កម្ពុជា លោកស្រី Jana ក្រុមការងារ Coram, OEC, SOS CV, KPY, និងសមាជិក និងដៃគូពាក់ព័ន្ធផ្សេងទៀត សម្រាប់ការគាំទ្រ និងកិច្ចសហការដ៏មានតម្លៃ ក្នុងការបង្កើតឱកាសសិក្សា និងការចូលរួមដ៏មានអត្ថន័យនេះ។
Together, we continue to create spaces where children’s voices are heard and valued!
On 4 October 2026, the Child Rights Coalition Cambodia (CRC-Cambodia), in partnership with UNICEF Cambodia, brought together 52 participants, including 26 females, in Phnom Penh for a child- and youth-focused workshop to learn more about OP3 and reflect on children’s and young people’s experiences and perspectives.
Through interactive and child-friendly activities, participants reflected on their experiences from previous OP3 consultations, reviewed key findings from the relevant research, and shared their thoughts on what could be continued, improved, and stopped to support meaningful participation of children and young people.
Participants also shared their perspectives on issues that are important to children and young people, including protection from violence, confidential reporting, concerns about retaliation, and access to justice. These reflections will help inform ongoing learning and discussion around the National OP3 Ratification Roadmap.
The workshop provided a safe and supportive space for children and young people to learn, reflect, share experiences, and express their views in a child-friendly environment.
Special thanks to the UNICEF Cambodia team, Jana, Coram, Operations Enfants du Cambodge, SOS Children Village, Koampia Phum Yoeung and other members and partners for their valuable support and collaboration in creating this meaningful learning and participation opportunity.