Mission Alliance Cambodia

Mission Alliance Cambodia សូមស្វាគមន៍មកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការសម្ព័ន្ធបេសកកម្មប្រទេសកម្ពុជា។

31/08/2026
ការត្រៀមខ្លួនចូលធ្វើការងារ! 🚀✨ចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារប្រធានបទភាពធន់របស់យុវជននៃកម្មវិធីអ៉ីមផាក...
28/08/2026

ការត្រៀមខ្លួនចូលធ្វើការងារ! 🚀✨
ចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារប្រធានបទភាពធន់របស់យុវជននៃកម្មវិធីអ៉ីមផាក់ (IMPACT) របស់ Mission Alliance បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការត្រៀមខ្លួនរួចរាល់សម្រាប់អាជីពការងារ» ជូនដល់តំណាងយុវជន និងបុគ្គលិកគម្រោងរបស់អង្គការដៃគូ។
រយៈពេល ៣ថ្ងៃ ដ៏មានអត្ថន័យនេះ យុវជនទទួលបានការចាក់បំពេញសមត្ថភាពយ៉ាងជឿជាក់៖
🔹 ថ្ងៃទី១ (២៦ សីហា)៖ ការយល់ដឹងពីភាពជាអ្នកដឹកនាំខ្លួនឯង ចក្ខុវិស័យអាជីព និងការរៀបចំខ្លួនក្នុងបរិបទការងារ
🔹 ថ្ងៃទី២ (២៧ សីហា)៖ ការអនុវត្តសរសេរ CV, Cover Letter និងការរៀបចំគណនី LinkedIn ឱ្យមានផលវិជ្ជមាន
🔹 ថ្ងៃទី៣ (២៨ សីហា)៖ ការសម្ភាសន៍សាកល្បងផ្ទាល់ ការអនុវត្តវិធីសាស្ត្រ STAR និងការបញ្ចប់ផែនការសកម្មភាពអាជីព
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូបណ្តុះបណ្តាល លោក យី ច័ន្ទរស្មី (Senior HR & L&D Professional មកពី KPMG Cambodia ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ និងបង្វឹកដល់យុវជនដោយផ្ទាល់។
🎓 លទ្ធផលទទួលបាន៖ សិក្ខាកាមគ្រប់រូបទទួលបានប្រវត្តិរូបសង្ខេប (CV) ដែលមានស្តង់ដារ, គណនី LinkedIn សកម្ម, បទពិសោធន៍សម្ភាសន៍ជាក់ស្តែង និងផែនទីបង្ហាញផ្លូវអាជីពយ៉ាងច្បាស់លាស់។ សូមអបអរសាទរ! 🎉
🌐 Ready to Lead, Grow, and Thrive! 🇰🇭💪
Mission Alliance, through the IMPACT Program’s Youth Resilience Thematic Working Group, successfully hosted an intensive 3-Day Career Readiness, Employability, and Youth Leadership Training for our vibrant youth representatives and partner project staff!
Designed to bridge the gap between qualifications and career success, participants mastered:
☑ Self-Leadership & Career Planning: Discovering core strengths, setting strategic goals, and adopting professional ethics.
☑ Job Search & Personal Branding: Crafting job-ready resumes, compelling cover letters, and optimized LinkedIn profiles.
☑ Interview Mastery & AI Tools: Practicing live mock interviews using the STAR framework, navigating job offers, and utilizing AI responsibly for career growth.
👨‍🏫 A huge thank you to our esteemed trainer, Yi Chanreaksmey (Senior HR & L&D Professional at KPMG Cambodia, DTM), for guiding and empowering our future leaders throughout this transformative journey!

🛡️✨ សំឡេង និងសកម្មភាពរបស់យុវជន គឺជាខែលការពារកុមារកម្ពុជាពីគ្រោះថ្នាក់ឌីជីថល! 💻[English Below] 📢 សិក្ខាសាលារយៈពេល ២ ថ្ងៃ ...
27/08/2026

🛡️✨ សំឡេង និងសកម្មភាពរបស់យុវជន គឺជាខែលការពារកុមារកម្ពុជាពីគ្រោះថ្នាក់ឌីជីថល! 💻

[English Below] 📢 សិក្ខាសាលារយៈពេល ២ ថ្ងៃ ពីថ្ងៃទី២៦ ដល់២៧ ខែសីហា ឆ្នាំ២០២៦ ស្តីពី «ការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (OCSEA)» បានក្លាយជាវេទិកាយ៉ាងសំខាន់ក្នុងការបញ្ចេញសំឡេង បង្ហាញសមត្ថភាព និងការចូលរួមយ៉ាងសកម្មរបស់យុវជន! 🌟💪

📊 ការចែករំលែកបទពិសោធន៍ផ្ទាល់៖ យុវជនបានដើរតួយ៉ាងសំខាន់ក្នុងការចែករំលែកលទ្ធផលនៃការចុះស្ទង់មតិតាមគ្រួសារ សម្រាប់ឆ្នាំទី១ នៃគម្រោងសុវត្ថិភាព និងសន្តិសុខសហគមន៍ (កម្មវិធី IMPACT)។ 🏠🤝
🗣️ ការធ្វើបទបង្ហាញ «សំឡេងយុវជន» (Youth Voice): តំណាងយុវជនបានធ្វើបទបង្ហាញយ៉ាងក្លាហាន អំពីការសិក្សាស្រាវជ្រាវលើការបង្ការទប់ស្កាត់ OCSEA និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ ដែលជាសំឡេងឆ្លុះបញ្ចាំងពិតៗពីសហគមន៍។ 🌐🛡️

🛡️✨ Youth Voices and Actions are the Ultimate Shield for Children in the Digital Age!" 💻

📢 On August 26–27, 2026, the 2-day workshop on "Prevention, Intervention, Reporting, Referral, and Response to Online Child Sexual Exploitation and Abuse (OCSEA)" was successfully held at Anik Palace Hotel, Phnom Penh—placing youth leadership and participation at its core! 🌟💪

📊 Driving Community Change: Youth representatives actively shared key insights from the 1st-year Household Survey under the Safer and Secure Communities thematic area (IMPACT Program). 🏠🤝
🗣️ Amplifying "Youth Voice": Youth led powerful presentations detailing their learnings and strategies to combat OCSEA and online scams affecting their peers and communities. 🌐🛡️

🚀 🛡️ 🤝 🗣️ 🇰🇭

🛡️ រួមគ្នាដើម្បីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ![English Below]នៅថ្ងៃទី ២៦ - ២៧ ខែសីហា ឆ្នាំ២០២៦ សិក្ខាសាលាស្តីពី «ការបង...
27/08/2026

🛡️ រួមគ្នាដើម្បីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ!

[English Below]នៅថ្ងៃទី ២៦ - ២៧ ខែសីហា ឆ្នាំ២០២៦ សិក្ខាសាលាស្តីពី «ការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (OCSEA)» ត្រូវបានរៀបចំឡើងយ៉ាងរលូន នៅសណ្ឋាគារ Anik Palace Hotel រាជធានីភ្នំពេញ។

សិក្ខាសាលានេះ ទទួលបានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ដោយមានការចូលរួម និងចែករំលែកពី៖
👩‍💼 លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ក. (CNCC)៖ បទបង្ហាញស្តីពី «ស្ថានភាពទូទៅនៃការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងយន្តការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា»។
👨‍💼 លោកវរសេនីយ៍ឯក ឆាយ ប៊ុនរម្យម៉ានិត តំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ បទបង្ហាញស្តីពី «កិច្ចអន្តរាគមន៍របស់មន្ត្រីអនុវត្តច្បាប់៖ ការឆ្លើយតប ការអនុវត្តល្អៗ និងបញ្ហាប្រឈម»។

កម្មវិធីនេះក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់សិក្ខាកាមសរុបចំនួន ៤៥ រូប (ស្រី ២៣ រូប) ដែលជាតំនាងយុវជន និងសមាជិកក្រុមការងារបច្ចេកទេសនៃគម្រោងសុវត្ថិភាព និងសន្តិសុខសហគមន៍របស់កម្មវិធីអ៉ីមផាក់- IMPACT ។
គោលបណងសំខាន់នៃសិក្ខាសាលារយៈពេល ២ ថ្ងៃនេះ រួមមាន៖
💡 បង្កើនការយល់ដឹង៖ ស្វែងយល់ពីហានិភ័យ និងមាតិកាគ្រោះថ្នាក់ដែលកំពុងកើតមានលើប្រព័ន្ធអនឡាញ។
🤝 ពង្រឹងយន្តការឆ្លើយតប៖ ពង្រឹងចំណេះដឹងអំពីការបង្ការ ការរាយការណ៍ ការបញ្ជូនបន្ត និងកិច្ចអន្តរាគមន៍ចំពោះករណី OCSEA។
🚀 ពង្រឹងកិច្ចសហប្រតិបត្តិការ៖ បង្កើនសមត្ថភាពដៃគូអនុវត្តគម្រោង IMPACT ក្នុងការរួមគ្នាកំណត់អត្តសញ្ញាណ និងការពារកុមារតាមសហគមន៍រៀងៗខ្លួន។

កុមារនិងយុវជនគ្រប់រូបស័ក្តិសមទទួលបានការការពារ—ទាំងក្នុងជីវិតពិត និងលើពិភពឌីជីថល! 💙✨

🛡️ Together for Child Safety Online!

On August 26–27, 2026, the workshop on "Prevention, Intervention, Reporting, Referral, and Response to Online Child Sexual Exploitation and Abuse (OCSEA)" was successfully held at Anik Palace Hotel, Phnom Penh.

The workshop was honored by the presence and key insights shared by: H.E. Mrs. Sambath Sokunthea, Deputy Secretary-General of the General Secretariat of the Cambodian National Council for Children (CNCC), on the current situation of OCSEA and the Cambodian government's response mechanisms. And Colonel Chhay Bunrom Manith, Representative of the Anti-Cybercrime Department, on Law Enforcement Intervention: responses, best practices, and challenges.

The event actively brought together 45 participants (23 females), including youth, Technical Working Group (TWG) members, and partner organizations of thematic 2: Safer and Secure Communities, under the IMPACT Program​

Key objectives of this 2-day workshop focused on:
💡 Raising Awareness: Enhancing understanding of emerging online risks and harmful content affecting children.
🤝 Strengthening Mechanisms: Improving knowledge of existing prevention, reporting, referral, and response mechanisms for OCSEA cases.
🚀 Building Capacity & Collaboration: Empowering TWG members and IMPACT partners to effectively identify, prevent, and respond to OCSEA within their respective roles and communities.

Every child deserves to be protected—both in real life and in the digital world! 💙✨

19/08/2026
ពង្រឹងចំណេះដឹងហិរញ្ញវត្ថុឌីជីថលដល់គ្រួសារកម្ពុជា![English Below] នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ Mission Alliance និងខេមា ...
19/08/2026

ពង្រឹងចំណេះដឹងហិរញ្ញវត្ថុឌីជីថលដល់គ្រួសារកម្ពុជា!

[English Below] នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ Mission Alliance និងខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានចុះ MOU រួមគ្នាជាផ្លូវការ នៅការិយាល័យ Mission Alliance កម្ពុជា ដើម្បីចាប់ផ្តើមគម្រោងសាកល្បងបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុឌីជីថល ដល់អតិថិជនខេមមា តាមកម្មវិធី Roksi chatbot។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ លោក ប៊ីជូ អាប្រាហាម នាយកប្រចាំប្រទេសនៃ Mission Alliance និងលោក លី ឈាង អគ្គនាយក ខេមមា ដោយមានវត្តមាន លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល ខេមមា​ ចូលរួមជាអធិបតី និងសាក្សីកិត្តិយស។ ថ្នាក់ដឹកនាំទាំងពីររូបបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

សូមអរគុណយ៉ាងជ្រាលជ្រៅដល់ លោកជំទាវ ឌិត នីតា និងក្រុមការងារ ខេមមា ហើយយើងខ្ញុំទន្ទឹងរង់ចាំលទ្ធផលល្អៗពីគម្រោងសាកល្បងមួយនេះ!

Bringing digital financial literacy to Cambodian families!

On 19 August 2026, Mission Alliance Cambodia and CAMMA Microfinance Limited signed a Memorandum of Understanding at the Mission Alliance office launching a pilot to bring digital financial literacy training to CAMMA's clients through Roksi, our Khmer-language chatbot platform.

The MOU was signed by Mr. Biju Abraham, Country Director of Mission Alliance Cambodia, and Mr. Ly Chheag, Chief Executive Officer of CAMMA, with H.E. Ms. Dith Nita, Chairwoman of CAMMA, joining as witness and guest of honour. In their remarks, both H.E. Ms. Dith Nita and Mr. Biju Abraham affirmed their commitment to the partnership and to building a model for stronger financial literacy in Cambodia.

Our thanks to H.E. Ms. Dith Nita and the CAMMA team for joining us. We look forward to what this pilot will bring!

[English Below] Mission Alliance  បានចុះទស្សនកិច្ចត្រីមាសទី២ នៅខេត្តកំពង់ធំ ជាមួយដៃគូសម្ព័ន្ធនៃកម្មវិធី IMPACT រួមមានអង្...
19/08/2026

[English Below] Mission Alliance បានចុះទស្សនកិច្ចត្រីមាសទី២ នៅខេត្តកំពង់ធំ ជាមួយដៃគូសម្ព័ន្ធនៃកម្មវិធី IMPACT រួមមានអង្គការ DPA Cambodia និង AFD Cambodia ដើម្បីតាមដានវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម និងផែនការបន្តរបស់គម្រោង។

យើងនៅតែបន្តប្តេជ្ញាចិត្តសហការជាមួយដៃគូទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសហគមន៍ខេត្តកំពង់ធំ។

Mission Alliance Cambodia joined our IMPACT program consortium partner, DPA Cambodia, and AFD for a Quarter 2 field visit to the project sites in Kampong Thom Province. The visit provided an opportunity to gain a deeper understanding of the project’s implementation progress, achievements, challenges, and plans for the next phase.

Together with our consortium partners, we remain committed to strengthening collaboration and supporting the sustainable growth and development of communities in Kampong Thom.

🌾 ផ្លាស់ប្តូរការដុតវាលស្រែ មកជាការបង្កើតខ្យល់អាកាសបរិសុទ្ធ!🌾 From burning fields to breathing cleaner air![English Below...
18/08/2026

🌾 ផ្លាស់ប្តូរការដុតវាលស្រែ មកជាការបង្កើតខ្យល់អាកាសបរិសុទ្ធ!
🌾 From burning fields to breathing cleaner air!

[English Below] យើងបានប្រកាសបើកដំណើរការ "គម្រោង BEST" ជាផ្លូវការនៅក្នុងខេត្តតាកែវ ដើម្បីលុបបំបាត់ការដុតចំបើងដែលជាបញ្ហាប្រឈមដ៏ធំមួយ។ ជំនួសឱ្យការដុតកម្ទេចចោល និងបង្កើតផ្សែងពុល គំនិតផ្តួចផ្តើមនេះជួយកសិករក្នុងស្រុកកែប្រែសំណល់កសិកម្មឱ្យទៅជាប្រភពចំណូលថ្មីប្រកបដោយចីរភាព។ 🚀

អង្គការ Mission Alliance មានមោទនភាពក្នុងការឧបត្ថម្ភថវិកា និងសហការអនុវត្តគម្រោងនេះជាមួយដៃគូសំខាន់គឺ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (C**A) ព្រមទាំងវិទ្យាស្ថានស្រាវជ្រាវ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ 🤝

ផែនការសកម្មភាពជំរុញការផ្លាស់ប្តូរក្នុងស្រុកត្រាំកក់ រហូតដល់ចុងឆ្នាំ ២០២៦៖

🚫 កាត់បន្ថយការបំពុល៖ លុបបំបាត់ការភាយចេញនូវសារធាតុកាបូនខ្មៅ ដើម្បីខ្យល់អាកាសបរិសុទ្ធ។

📊 ស្រាវជ្រាវបែបវិទ្យាសាស្ត្រ៖ វាស់វែង និងតាមដានកម្រិតការបញ្ចេញឧស្ម័នច្បាស់លាស់ ដោយមានការចូលរួមពីដៃគូស្រាវជ្រាវ ដើម្បីផ្ទៀងផ្ទាត់ផលប៉ះពាល់លើបរិស្ថាន។

🚜 ជួយសម្រួលការប្រមូលចំបើង៖ ផ្តល់ការឧបត្ថម្ភធនលើម៉ាស៊ីនប្រមូលចំបើង ដើម្បីឱ្យកសិករអាចប្រមូលផលចំបើងបានងាយស្រួល និងចំណាយតិច។

🍄 បណ្តុះបណ្តាលមុខរបរថ្មី៖ បង្រៀនបច្ចេកទេសបណ្តុះផ្សិត និងការធ្វើជីជីវសាស្រ្តដើម្បីបង្កើតចំណូលបន្ថែម។

👥 អភិវឌ្ឍន៍ជីវភាពសហគមន៍៖ លើកកម្ពស់កម្រិតជីវភាពរបស់គ្រួសារកសិកររាប់ពាន់គ្រួសារនៅក្នុងតំបន់។

📅 ចំណុចសំខាន់ៗនៃព្រឹត្តិការណ៍ (ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦)៖

📍 ទីតាំង៖ សហករណ៏កសិកម្មឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ

🤝 ការជួបជុំភាគីពាក់ព័ន្ធ៖ ព្រឹត្តិការណ៍នេះបានស្វាគមន៍អ្នកចូលរួមសរុប ១១០ នាក់ ដែលជាតំណាងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត (PDAFF) មន្ទីរបរិស្ថានខេត្ត (PDE) អាជ្ញាធរដែនដី សហករណ៏កសិកម្ម អ្នកទិញចំបើង និងកសិករក្នុងស្រុក។

🛍️ ការទស្សនាស្ដង់ពិព័រណ៍៖ ការដាក់បង្ហាញផ្ទាល់នូវគ្រឿងចក្រកែច្នៃចំបើង ជីជីវសាស្រ្ត និងផលិតផលចម្រុះធ្វើពីចំបើង!

យើងប្តេជ្ញាចិត្តរួមដៃជាមួយអាជ្ញាធរដែនដី និងថ្នាក់ដឹកនាំសហគមន៍ ដើម្បីកសាងខេត្តតាកែវឱ្យកាន់តែបៃតង ស្អាត និងមានចីរភាព។ 🇰🇭

We are officially launching Project BEST in Takeo Province to tackle a massive problem: rice straw burning. Instead of letting smoke pollute our skies, this initiative helps local farmers turn agricultural waste into clean, income-generating opportunities. 🚀
Mission Alliance is proudly funding and implementing this project, jointly implementing it alongside our key partner, Cambodia Agricultural Cooperative Alliance (C**A), with our research institute partner, and with the vital support of the local government. 🤝
How we’re driving real change in Tram Kak district through the end of 2026:
🚫 Clearing the air by wiping out harmful black carbon emissions.
📊 Measuring our footprint with data-driven emission tracking backed by our research partner to scientifically prove our climate impact.
🚜 Providing baling machine subsidies so farmers can affordably collect and clear straw instead of setting fire to it.
🍄 Creating new income through training in mushroom cultivation and bio-fertilizers.
👥 Lifting communities to transform the lives and livelihoods of thousands of local families.
📅 Event Highlights (August 17, 2026):
📍 Location: Oudom Soriya Agricultural Cooperative, Tram Kak District, Takeo Province
🤝 Stakeholder Collaboration: We brought together 110 participants, including representatives from the Provincial Department of Agriculture, Forestry and Fisheries (PDAFF), Provincial Department of Environment (PDE), local authorities, agricultural cooperatives, straw buyers, and local farmers.
🛍️ Exhibition Tour: Showcasing straw-processing machinery, bio-fertilizers, and straw-based products in action!
Together with our local government counterparts and community leaders, we are building a greener, cleaner, and more resilient future for Takeo. 🇰🇭
**A

[English Below]ថ្ងៃទី ០៣ - ០៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ Mission Alliance បានចុះជួបពិភាក្សាដោយផ្ទាល់ជាមួយយុវជនដឹកនាំ ស...
10/08/2026

[English Below]

ថ្ងៃទី ០៣ - ០៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ Mission Alliance បានចុះជួបពិភាក្សាដោយផ្ទាល់ជាមួយយុវជនដឹកនាំ សិស្សវិទ្យាល័យ និង យុវជនចូលរៀនកម្មវិធី TVET នៅក្នុងមូលដ្ឋាន ដើម្បីតាមដានវឌ្ឍនភាពគម្រោង បញ្ហាប្រឈម និង ការរៀនសូត្រចម្បងៗពីការអនុវត្តកម្មវិធីកន្លងមក។ ការបានជួបសំណះសំណាល និងស្តាប់ដោយផ្ទាល់ពីក្រុមយុវជន បានបង្ហាញយ៉ាងច្បាស់ថា ទិសដៅអាទិភាពទី៣៖ ភាពធន់របស់យុវជន កំពុងផ្ដល់ផលវិជ្ជមានយ៉ាងពិតប្រាកដសម្រាប់ការរីកចម្រើនរបស់ពួកគាត់! ✨

From 03–05 Aug 2026, Mission Alliance team conducted a field visit to the works that we support through CRDT in Kratie to meet directly with local youth leaders, high school students, and TVET trainees to track project progress challenges and the key learning from implementation . Hearing firsthand from these young people highlighted how our thematic area 3: Youth Resilience is actively driving positive change and growth for the youth! ✨

Address

#299, 2nd Floor, Unit 2F-03 ( Raintree Building), Preah Ang Duong Boulevard Corner Street 108, Sangkat Wat Phnom, Khan Daun Penh
Phnom Penh
120211

Opening Hours

Monday 08:00 - 16:30
Tuesday 08:00 - 16:30
Wednesday 08:00 - 16:30
Thursday 08:00 - 16:30
Friday 08:00 - 16:30

Telephone

+85510969444

Alerts

Be the first to know and let us send you an email when Mission Alliance Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Mission Alliance Cambodia:

Shortcuts

Share