សមាគមអ្នកបង្កេីតមាតិកាលេីអ៉ីនធឺណិតនៅកម្ពុជា CICCA

  • Home
  • Cambodia
  • Phnom Penh
  • សមាគមអ្នកបង្កេីតមាតិកាលេីអ៉ីនធឺណិតនៅកម្ពុជា CICCA

សមាគមអ្នកបង្កេីតមាតិកាលេីអ៉ីនធឺណិតនៅកម្ពុជា CICCA Follow official Website : www.cicca.org.kh
Join Telegram : t.me/cicca_org_kh
(2)

សេចក្តីថ្លែងការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ...
13/04/2026

សេចក្តីថ្លែងការណ៍

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ឡើងវិញនូវការតវ៉ាយ៉ាងមុតមាំ ចំពោះការកាន់កាប់ដោយខុសច្បាប់ និងដោយប្រើកងកម្លាំងប្រដាប់អាវុធរបស់ថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

ក្រសួង សូមសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់អាជ្ញាធរថៃ និងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ និងការដំឡើងរូបសំណាកជាបន្តបន្ទាប់ ដែលបង្កើតជាស្ថានភាពជាក់ស្តែងលើដី (faits accomplis) និងជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់ទាំងនេះ ក៏បានបង្ហាញពីការប្រើប្រាស់អំណាច និងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជាផងដែរ។

សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ ដែលគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀមបានកំណត់ផែនទីព្រំដែន ដោយយោងតាមឯកសារទាំងអស់ពាក់ព័ន្ធនឹងការអនុវត្តសន្ធិសញ្ញា ឆ្នាំ១៩០៧ អនុស្សរណៈយោគយល់ ឆ្នាំ២០០០ លក្ខខណ្ឌយោង ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។

ក្រសួង សូមអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ ព្រមទាំងដកចេញទាំងស្រុងនូវកងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារ និងឧបករណ៍ទាំងអស់ ហើយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

កម្ពុជា នៅតែបន្តប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ហើយអំពាវនាវឱ្យប្រទេសថៃអនុវត្តតួនាទីប្រកបដោយទំនួលខុសត្រូវ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយន្តការទ្វេភាគី កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិដែលមានស្រាប់ រួមទាំងគណៈកម្មការព្រំដែនរួម (JBC) ផងដែរ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យប្រទេសថៃ ចាត់វិធានការកែតម្រូវជាបន្ទាន់ក្នុងគោលបំណងរក្សាសន្តិភាព ការគោរពច្បាប់ និងការការពារបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ។

សេចក្ដី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​«ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក...
24/12/2025

សេចក្ដី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​

«ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ»

សូម​អំពាវនាវ​ ជាថ្មី​ម្តងទៀត​ 🚫​ បេីឃេីញ​សូម​ជួយ​ចូល​ទៅ​ report នឹង​ណែនាំ​បន្ត​ 💪​  #សាមគ្គីជាកំលាំង
15/12/2025

សូម​អំពាវនាវ​ ជាថ្មី​ម្តងទៀត​ 🚫​ បេីឃេីញ​សូម​ជួយ​ចូល​ទៅ​ report នឹង​ណែនាំ​បន្ត​ 💪​ #សាមគ្គីជាកំលាំង

🔺នគរបាល​ចាប់ខ្លួន​ជនក្បត់ជាតិ​ ចារកម្ម​សៀម​ បោះពង់អោយយន្តហោះ​ F16​ ទម្លាក់​គ្រាប់​បែក​២គ្រាប់​ ផ្តាច់​ស្ពាន​ ចុងកាល់-ស្រ...
15/12/2025

🔺នគរបាល​ចាប់ខ្លួន​ជនក្បត់ជាតិ​ ចារកម្ម​សៀម​ បោះពង់អោយយន្តហោះ​ F16​ ទម្លាក់​គ្រាប់​បែក​២គ្រាប់​ ផ្តាច់​ស្ពាន​ ចុងកាល់-ស្រី​ស្នំ​ មុននេះបន្តិច!​ 15-ធ្នូ​-2025

ថៃបានទាត់ចោល​ គំនិតផ្តួចផ្តើមបទឈប់បាញ់​របស់ប្រធានប្តូរវេនអាស៊ាន Anwar Ibrahim​ ដែលគាំទ្រដោយប្រធានាធិបតី​ សហរដ្ឋអាម៉េរិក ...
14/12/2025

ថៃបានទាត់ចោល​ គំនិតផ្តួចផ្តើមបទឈប់បាញ់​របស់ប្រធានប្តូរវេនអាស៊ាន Anwar Ibrahim​ ដែលគាំទ្រដោយប្រធានាធិបតី​ សហរដ្ឋអាម៉េរិក Donald J. Trump ។

Thailand rejected ASEAN rotating chairman Anwar Ibrahim's ceasefire initiative, backed by US President Donald J. Trump.

កងកម្លាំងយោធាថៃ បានបន្តបាញ់ផ្លោងមកទឹកដីកម្ពុជា ជាច្រើនគោលដៅ។

#យេីងជឿជាក់លេីកម្ពុជា​ #ខ្មែរធ្វេីបាន​ #សន្តិភាពនៅកម្ពុជា​

cradit

Thailand has not respect the Peace agreement and started the war again.and again.
10/12/2025

Thailand has not respect the Peace agreement and started the war again.and again.

🚨 សូមអំពាវនាវជាថ្មី ! 📵🤝​ ស្ថានការណ៍ប្រែប្រួលជាថ្មី សូមបងប្អូន កុំបង្ហោះ និង ចែកចាយ រូបភាព និង វីដេអូ ទាក់ទងទៅនឹងសកម្មភា...
08/12/2025

🚨 សូមអំពាវនាវជាថ្មី ! 📵

🤝​ ស្ថានការណ៍ប្រែប្រួលជាថ្មី សូមបងប្អូន កុំបង្ហោះ និង ចែកចាយ រូបភាព និង វីដេអូ ទាក់ទងទៅនឹងសកម្មភាព ទីតាំងនានារបស់កងទ័ព ឬ​វិដេអូ​ និង​រូបភាព​ចាស់​ៗ។

ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ បានជម្លៀសចេញពីផ្ទះ ទៅទីទួលមានសុវត្ថិភាព ក្រោយទាហានថៃ បើកការបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាតាម...
08/12/2025

ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ បានជម្លៀសចេញពីផ្ទះ ទៅទីទួលមានសុវត្ថិភាព ក្រោយទាហានថៃ បើកការបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាតាមព្រំដែន នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥!

17/11/2025

កោះរុងសន្លឹម ជាកោះដែលពោពេញភាពស្ងប់ស្ងាត់ នឹងសម្បូរទៅដោយឆ្នេរស្រស់ស្អាតជាច្រើន 🌊🌧️🌿

Join with us : t.me/cicca_org_kh

ផលិតដោយ៖
#កោះរ៉ុងសន្លឹម #ឆ្នេរខ្សាច #ភាពស្ងប់ស្ងាត់ #ឆ្នេរស្រស់ស្អាត #ខេត្តព្រះសីហនុ #ឆ្នេរសមុទ្រកម្ពុជា #កំពង់សោម

🇰🇭សូមបងប្អូនកុំចែករំលែករូបភាពឬវិដេរអូ ចល័តទ័ព ទីតាំងអាវុធ ទីតាំងលេណដ្ឋាន និងសកម្មភាពប្រយុទ្ធ របស់កងទ័ពយើងនៅលើបណ្តាញសង្គម...
12/11/2025

🇰🇭សូមបងប្អូនកុំចែករំលែករូបភាពឬវិដេរអូ ចល័តទ័ព ទីតាំងអាវុធ ទីតាំងលេណដ្ឋាន និងសកម្មភាពប្រយុទ្ធ របស់កងទ័ពយើងនៅលើបណ្តាញសង្គម​

🔥 សូម​អ្នក​លែង​បណ្តាញ​សង្គម​​ ចូលរួម​​ទប់ស្កាត់​អោយ​បាន​ព័ត៌មាន​មិន​ពិត​ នឹង​រងចាំ​ចែករំលែក​តែ​ព័ត៌មាន​រដ្ឋាភិបាល​។
ខ្ញុំនឹងតាមដាន​ និង​បញ្ចូន​ព័ត៌មាន​សំខាន់ៗ​ចូល​ទៅកាន់​ 👇

#សាមគ្គីភាព​ #ខ្មែរតែមួយ

10/09/2025

📅 ថ្ងៃទី12-13ខែកញ្ញា ឆ្នាំ២០២៥
⏰ ម៉ោង 8:00 ព្រឹក - 6:00ល្ងាច
📍សាលបុរីកោះពេជ្រ (Koh Pich City Hall), រាជធានីភ្នំពេញ

ចូលរួមដោយសេរី ដើម្បីទទួលបានបទពិសោធន៍ផ្ទាល់ជាមួយថ្នាក់រៀន Master Class វេទិកាពិភាក្សាAI,ការជជែកដេញដោលពាណិជ្ជកម្មឌីជីថលសម្រាប់យុវជន ពិព័រណ៍ផលិតផលក្នុងស្រុក និង ការទិញទំនិញនៅលើ CambodiaTrade.com។

🌍 សម្រាប់ព័ត៌មានបន្ថែម៖ dtf.moc.gov.kh
ចុះឈ្មោះ: https://dtf.moc.gov.kh/event-registration

📅 September 12–13, 2025 ⏰ 8AM – 6PM 📍 Koh Pich City Hall, Phnom Penh

Join for FREE and experience hands-on Master Classes, insightful AI discussions, the Youth Digital Trade Debate, an exhibition of Cambodia-made products, and digital shopping on CambodiaTrade.com.

🌍 More info: https://dtf.moc.gov.kh/
.com

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖ https://t.me/cicca_org_kh/373

Address

Village 6, Sangkat Phsar Depot 2, Khan Toul Kork
Phnom Penh
120105

Alerts

Be the first to know and let us send you an email when សមាគមអ្នកបង្កេីតមាតិកាលេីអ៉ីនធឺណិតនៅកម្ពុជា CICCA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមអ្នកបង្កេីតមាតិកាលេីអ៉ីនធឺណិតនៅកម្ពុជា CICCA:

Share