Musefo - គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

  • Home
  • Cambodia
  • Phnom Penh
  • Musefo - គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

Musefo - គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ៖ ហូបអាហារចម្រុះពណ៌ ដើម្បីសុខភាពមាំមួន
Food and Nutrition Security - Colour Up you Meal!

គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (ហៅកាត់ថា MUSEFO) ត្រូវបាន​អនុវត្ត​ឡើងនៅ​ក្នុង​ខេត្តកំពង់ធំ និងកំពត ដោយ GIZ តាំងនាមឱ្យ​ក្រសួង​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ចនិង​អភិវឌ្ឍន៍​នៃ​សហព័ន្ធអាល្លឺម៉ង់ (ហៅកាត់ថា BMZ) ។ គម្រោងនេះ​ត្រូវបាន​អនុវត្តឡើង​ដោយមាន​កិច្ចសហការជាមួយ ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ (CARD) និង​សម្ព័ន្ធ​សុខភាព​កុមារ និង​សុខភាព​បន្តពូជ (RACHA) ក្នុងគោលបំណ

ង​រួមចំណែក​លើក​កម្ពស់​អាហារូបត្ថម្ភ​តាម​គ្រួសារ និង​គាំទ្រ​ដល់​ស្ត្រី និង​កុមារតូច​ឱ្យ​ហូប​អាហារ​សុខភាព និង​មាន​ជីវជាតិ​គ្រប់គ្រាន់។

The Multisectoral Food and Nutrition Security (MUSEFO) Project is implemented by the German International Development Cooperation (GIZ) on behalf of the German Federal Ministry of Economic Cooperation and Development (BMZ) in Kampong Thom and Kampot. The project is in partnership with the Council for Agricultural and Rural Development (CARD) and the Reproductive and Child Health Alliance (RACHA) aiming to improve family nutrition and help women and young children to eat healthy and balanced diets.

28/11/2025
26/11/2025
19/11/2025

[English below]
តើអ្នកទាំងអស់គ្នាស្គាល់ពីការធ្វើកសិដ្ឋានខ្នាតតូចដែលគិតគូរដល់អាហារូបត្ថម្ភសម្រាប់ក្រុមគ្រួសារដែរឬទេ? សូមទស្សនាវីដេអូជីវចល ខាងលើ ដើម្បីស្វែងយល់បន្ថែមអំពី កសិដ្ឋានខ្នាតតូចដែលគិតគូរដល់អាហារូបត្ថម្ភសម្រាប់ក្រុមគ្រួសារ។

Do you know about Nutrition-Sensitive Agriculture Minimum Farm Packages (NS-MFP) are designed with family?
Please watch the animation video above to learn more about it.

(English Below)   🌿ដំណើរទៅរកសេរីភាព និងភាពជាអ្នកដឹកនាំ  «គម្រោង MUSEFO បានផ្ដល់ឲ្យខ្ញុំនូវភាពជឿជាក់ក្នុងការដោះស្រាយរាល់ប...
18/11/2025

(English Below)

🌿ដំណើរទៅរកសេរីភាព និងភាពជាអ្នកដឹកនាំ

«គម្រោង MUSEFO បានផ្ដល់ឲ្យខ្ញុំនូវភាពជឿជាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលចូលមកក្នុងជីវិតខ្ញុំ។ គ្មាននរណាម្នាក់អាចដឹកនាំជីវិតរបស់ខ្ញុំបានល្អជាងខ្លួនខ្ញុំនោះទេ។ ខ្ញុំជាអ្នកកសាងអនាគតខ្លួនឯង។» — អ្នកស្រី បៀន ប៉ាត។

ការយល់ដឹងដ៏មានឥទ្ធិពលនេះហើយ ដែលបានជំរុញអ្នកស្រី ប៉ាត ងើបចេញពីភាពលំបាកផ្នែកហិរញ្ញវត្ថុ រហូតក្លាយជាអ្នកដឹកនាំសហគមន៍ដែលគេគោរពស្រឡាញ់។ 🌱✨

🌿 A Journey to Freedom and Leadership

“MUSEFO has given me the confidence to tackle whatever comes my way. No one can lead my life better than I can.” Ms. Bean Path

This powerful realization is what drove Path from financial hardship to becoming a respected community leader. 🌱✨

[English Below]   🌾 ដំណើរតស៊ូ និងភាពជាអ្នកដឹកនាំ «ខ្ញុំប្តេជ្ញាចិត្តលើកកម្ពស់ជីវភាពរស់នៅនៅក្នុងភូមិរបស់ខ្ញុំ។ ការមើលឃើញព...
17/11/2025

[English Below]
🌾 ដំណើរតស៊ូ និងភាពជាអ្នកដឹកនាំ

«ខ្ញុំប្តេជ្ញាចិត្តលើកកម្ពស់ជីវភាពរស់នៅនៅក្នុងភូមិរបស់ខ្ញុំ។ ការមើលឃើញពីបម្រែបម្រួលជាវិជ្ជមាននៅជុំវិញខ្លួន អាចនាំមកនូវមោទនភាពផង និងការពេញចិត្តចំពោះខ្លួនឯងផង» – អ្នកស្រី ឌុច ស៊ីនេ 🌿

🌾Journey of Resilience and Leadership

“I am committed to raising living standards in my village. Seeing the positive changes around me brings both pride and fulfillment.” Ms. Duch Syne 🌿

14/11/2025

[English below]
តស់មកដឹងអំពី “ការធ្វើផែនការកសិដ្ឋានពហុប្រយោជន៍” នៅផ្ទះឱ្យបានត្រឹមត្រូវ។
សូមរីករាយទស្សនាវីដេអូជីវចលនេះ!

ចុចលើតំណភ្ជាប់ខាងក្រោមសម្រាប់៖
ប្រតិទិនដាំដុះ៖ http://foodsecurity.gov.kh/wordpress/download/seed_calendar_khmer/
ឯកសារបច្ចេកទេសដាំដុះ៖ http://foodsecurity.gov.kh/wordpress/download/crop_calendars_khmer-pdf/
-----------------------------------------------
Let’s learn about “How to plan a multi-purpose farm” at home.
Please enjoy watching the animation video.

Click on the link below
For seed calendar: http://foodsecurity.gov.kh/wordpress/download/seed_calendar_khmer/
For crop calendar: http://foodsecurity.gov.kh/wordpress/download/crop_calendars_khmer-pdf/

​​

(English Below)🥳អបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងខេត្តកំពង់ឆ្នាំ...
13/11/2025

(English Below)🥳អបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ "អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ"។

គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFO) បានចូលរួមគាំទ្រសម្ភារៈមួយចំនួនដល់កម្មវិធីដូចជា ថង់ក្រណាត់អនុស្សាវរីយ៍ និងបោះពុម្ភឯកសារសម្រាប់ចែកជូនអ្នកចូលរួម។

------------------------------------------------
🥳Congratulations on the 12th National Nutrition Day, which took place on November 12, 2025, in Kampong Chhnang province, under the theme "Nutrition for Peace, Peace for Nutrition."

The Multisectoral Food and Nutrition Security Project (MUSEFO) supported the event by providing items such as commemorative cloth tote bags and printing documents to distribute to participants.

✨នៅអំឡុងខែតុលា ឆ្នាំ២០២៥ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក/កម្មវិធីជាតិអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល សហការជាមួយគម្រោងពហុវ...
12/11/2025

✨នៅអំឡុងខែតុលា ឆ្នាំ២០២៥ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក/កម្មវិធីជាតិអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល សហការជាមួយគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (GIZ-MUSEFO) បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលពី “ការប្រើប្រាស់កម្មវិធីផ្តល់ប្រឹក្សាឌីជីថលស្តីពីអាហារូបត្ថម្ភ” (Nutrition Counseling App for Health Center) ជូនដល់លោក លោកស្រីជាមន្រ្តីមន្ទីរសុខាភិបាលខេត្ត និងការិយាល័យស្រុកប្រតិបត្តិសុខាភិបាល ទូទាំង២៥រាជធានី-ខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន២៤៤នាក់។

📱កម្មវិធីផ្តល់ប្រឹក្សាឌីជីថលស្តីពីអាហារូបត្ថម្ភនេះ គឺជាឧបករណ៍មួយ ជួយគាំទ្រដល់ការងារប្រចាំថ្ងៃរបស់បុគ្គលិកសុខាភិបាល ផ្តល់នូវព័ត៌មានពីក្រសួងសុខាភិបាលទាន់ពេលវេលា ជួយពង្រឹងសមត្ថភាពក្រុមទ្រទ្រង់សុខភាពភូមិពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ដើម្បីជួយគាំទ្រដល់ស្រ្តី កុមារ និងគ្រួសារនៅក្នុងសហគមន៍។

📝វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ចំណេះដឹង និងជំនាញ ក្នុងការប្រើប្រាស់ Nutrition Counseling Apps ដល់មន្ត្រីមន្ទីរសុខាភិបាល និងមន្ត្រីស្រុកប្រតិបត្តិរាជធានី-ខេត្ត ទទួលបន្ទុកការងារអាហារូបត្តម្ភ ឱ្យក្លាយជាគ្រូបង្គោល និងមានសមត្ថភាពបណ្តុះបណ្តាលបន្តដល់បុគ្គលិកមណ្ឌលសុខភាពដើម្បីពង្រឹងគុណភាពសេវាផ្តល់ប្រឹក្សាស្តីពីអាហារូបត្ថម្ភ។

រូបថតដោយ៖ GIZ/MUSEFO

11/11/2025

📲 ឥឡូវនេះលោកអ្នកអាចទទួលបានចំណេះដឹងអំពីអាហារូបត្ថម្ភកាន់តែងាយស្រួលជាងមុន!
កម្មវិធីផ្តល់ប្រឹក្សាឌីជីថលស្តីពីអាហារូបត្ថម្ភសម្រាប់សាធារណជនទូទៅ (NCA for Family) ប្រើប្រាស់ដើម្បី់ស្វែងយល់ពីដំបូន្មានពាក់ព័ន្ធនឹងអាហារូបត្ថម្ភ សម្រាប់ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន និងកុមារ និងតាមដានការលូតលាស់របស់កុមារ (ជាពិសេសអំឡុងពេលឱកាសមាស ១០០០ថ្ងៃដំបូងនៃជីវិត)។

សូមទាញយកកម្មវិធីនេះតាមរយៈតំណភ្ជាប់ខាងក្រោម៖
👉Play Store: https://play.google.com/store/apps/details?id=com.cammob.nca.family
👉App Store: https://apps.apple.com/kh/app/nca-family/id6742356151

(English Below)    🌱ពីអ្នកធ្វើការឱ្យគេ ទៅជាអ្នកធ្វើការឱ្យខ្លួនឯង  “ខ្ញុំមិនចូលចិត្តធ្វើការនៅក្នុងកសិដ្ឋានខ្នាតឧស្សាហកម្ម...
10/11/2025

(English Below)
🌱ពីអ្នកធ្វើការឱ្យគេ ទៅជាអ្នកធ្វើការឱ្យខ្លួនឯង

“ខ្ញុំមិនចូលចិត្តធ្វើការនៅក្នុងកសិដ្ឋានខ្នាតឧស្សាហកម្មទេ យើងខំធ្វើការ ប៉ុន្តែ​​បានប្រយោជន៍ដល់អ្នកដទៃច្រើនជាង។ ខ្ញុំធ្លាប់បានរៀនវគ្គបណ្តុះបណ្តាលកសិកម្មពីគម្រោង MUSEFO ខ្ញុំសម្រេចកែប្រែ ដីទំនេរគ្មានជីវជាតិ ឱ្យទៅជាសួនបន្លែ ដោយត្រូវចំណាយកម្លាំងច្រើន ប៉ុន្តែឥឡូវនេះខ្ញុំសប្បាយចិត្ត នៅពេលទទួលបានផល។” - លោក ឯម ម៉េត
-------------------------------------------------------
🌱Return home to build a farm.

“I wasn't happy working on an industrial farm, where my hard work mostly benefited others. So, I used the knowledge from the agriculture workshops by MUSEFO to turn unused, infertile land into a vegetable farm. It took a lot of effort, but now I'm happy and we're seeing the rewards.” Mr. Em Met.

🌟ចាប់ពីថ្ងៃទី២៣ ដល់ ២៨ ខែតុលា ឆ្នាំ២០២៥ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង គាំទ្រថវិកាដោយគម្រោងធ្វើឲ្យប្រ...
05/11/2025

🌟ចាប់ពីថ្ងៃទី២៣ ដល់ ២៨ ខែតុលា ឆ្នាំ២០២៥ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង គាំទ្រថវិកាដោយគម្រោងធ្វើឲ្យប្រសើរឡើងផលិតកម្មស្រូវនៅកម្ពុជា(GIZ-BRIC) បានរៀបចំកិច្ចប្រជុំស្ដីពី ការធ្វើបច្ចុប្បន្នភាពស្ថិតិគ្រួសារកសិករនិងផ្ទៃកសិកម្មនៅខេត្តព្រៃវែង នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានអ្នកចូលរួមសរុប ៤៣៥នាក់ ដែលជា ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អភិរងស្រុកទទួលបន្ទុកការងារកសិកម្ម ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ក្រុង/ស្រុកទាំង១៣ មេឃុំ/ក្រុមប្រឹក្សា ស្មៀនឃុំ ទាំង១១៦ឃុំ/សង្កាត់ និងមន្ត្រីកសិកម្មឃុំ ទូទាំងខេត្តព្រៃវែង ។

📝គោលបំណង រៀបចំធ្វើបច្ចុប្បភាពស្ថិតិគ្រួសារកសិករនិងផ្ទៃដីកសិកម្មខេត្តព្រៃវែងជាថ្មីឡើងវិញ ដើម្បីឱ្យសមស្របទៅនឹងស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍវិស័យកសិកម្មខេត្តព្រៃវែងឱ្យកាន់តែប្រសើរឡើង។

🎉អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ២០២៥  ✨
04/11/2025

🎉អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ២០២៥

Address

Office Of The Council Of Miniters, #41 . Russian Boulevard , Sangkat Mitapheap, Khan 7 Makara
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when Musefo - គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Musefo - គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ:

Share