KYGM Affiliate PUC

KYGM Affiliate PUC Confident Lead to Hope- សាងភាពជឿជាក់ដើម្បីក្ដីសង្ឃឹម KYGM, supported and advised by Prof.

Khmer Youth Goodwill Mission (KYGM) is a volunteer student group of the Paññāsāstra University of Cambodia, which was officially declared on September 09, 2009. KYGM is also an independent, non-profit group, and its objectives are to contribute to social activities and to build peace. Sombo Manara, always arrange the community and fieldwork in every term for Khmer Studies and History of Cambodia s

tudents in public schools (primary up to high school) in the provinces and remote areas to better the educational understanding and life improvement in Cambodia. Khmer Youth Goodwill Mission highly appreciates her strong commitment and wishes to encourage such a wonderful activity to improve Cambodian society.

11/05/2025
11/05/2025

អនុមោទនាបុណ្យ "វិសាខបូជា" 🙏🙏🙏
ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧
ត្រូវនឹងថ្ងៃទី22 ខែឧសភា ឆ្នាំ2024

22/04/2025

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សូមប្រគេន-ជូនដំណឹង

ក្នុងនាមក្រុមគ្រួសារ និងក្រុមយុវជនបេសកកម្មសុច្ឆន្ទៈខ្មែរ(KYGM) សូមពិតប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដោយថ្មីៗកន្លងទៅនេះ មានការផ្តួចផ្តើមមតិកសាងរូបសំណាករបស់លោកសាស្ត្រាចារ្យសំបូរ មាណ្ណារ៉ា ដើម្បីជាការនឹករឭកដល់បដិការគុណ និងកិត្យានុភាពរបស់លោក។ ក៏ប៉ុន្តែ ក្រុមគ្រួសារពុំបានទទួលការសុំអនុញ្ញាត និងឯកភាពទៅលើការកសាងរូបសំណាករបស់លោកសាស្ត្រាចារ្យនោះទេ ហើយក្រុមគ្រួសារក៏បានបញ្ជាក់ច្បាស់ដល់បុគ្គលរូបនោះថាមិនបានឯកភាពលើសំណើរនេះទេ ដោយហេតុថា គ្មានការពិភាក្សាគ្នាជាមុន។ ក្រុមគ្រួសារមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ក្រុមគ្រួសារមិនបានឯកភាពលើរឿងនេះ។ ដរាបណាបុគ្គលរូបនោះនៅតែបន្តយុទ្ធនាការរៃអង្គាសប្រាក់ទៀត យើងខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់។ ដូច្នេះប្រសិនបើមាន ការរៃអង្គាសថវិកា ឬការអំពាវនាវណាមួយដើម្បីកសាងរូបសំណាកលោក ដោយយកកិត្តិនាម និងគុណតម្លៃលោកសាស្ត្រាចារ្យ គឺបុគ្គលនោះប្រើដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនទៅវិញទេ។

សូមពិតប្រគេននិងជម្រាបជូនសាធារណជនមេត្តាជ្រាបផងដែរថា កាលលោកសាស្ត្រាចារ្យនៅមានជីវិត លោកពុំដែលបានទាមទារឱ្យកសាងរូបសំណាកលោក ក្រោយលោកអនិច្ចកម្មទៅនោះទេ ផ្ទុយទៅវិញ លោកបានខិតខំបណ្តុះគំនិត ពង្រឹងស្មារតី និងបន្សុទ្ធមនសិការឱ្យយើងចេះគិត ចេះស្រឡាញ់ជាតិ ស្នេហាមាតុភូមិ និងគោរពស្រឡាញ់គ្នាក្នុងនាមជាខ្មែរទៅវិញទេ។

ជាចុងក្រោយ ខ្ញុំព្រះករុណាយើងខ្ញុំ ពិតជាសូមអរព្រះគុណ និងអរគុណចំពោះសមានចិត្ត និងទឹកចិត្តកតញ្ញូរបស់ខេមរជនគ្រប់រូប ពីព្រោះថាគុណតម្លៃ ពាក្យពេចន៍អប់រំ បានចារឹកក្នុងហឫទ័យ និងឆ្លាក់ជាប់មនសិការរបស់យើងរួចស្រេចហើយ ដូច្នេះមិនចាំបាច់ត្រូវការរូបសំណាករបស់លោកមកតម្កល់ទុកនោះទេ។

អាស្រ័យដូចបានពិតប្រគេន និងជម្រាបជូនខាងលើ សូមខេមរជនគ្រប់រូប មេត្តាជ្រាបជាព័ត៌មាន និងយល់យោគដល់ទឹកចិត្តគ្រួសារ និងទឹកចិត្តរបស់លោកសាស្ត្រាចារ្យ។

ថ្ងៃអង្គារ ១០រោច ខែចេត្រ សប្តស័ក ព.ស.២៥៦៨

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥

ក្រុមគ្រួសារលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា

រូបភាពបុណ្យគម្រប់ខួប ១ ឆ្នាំ របស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដែលមានការផ្ដួចផ្ដើមឡើងពីក្រុមគ្រួសាររបស់លោកសាស្ត្រាចារ...
20/04/2025

រូបភាពបុណ្យគម្រប់ខួប ១ ឆ្នាំ របស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដែលមានការផ្ដួចផ្ដើមឡើងពីក្រុមគ្រួសាររបស់លោកសាស្ត្រាចារ្យផ្ទាល់ និងការចូលរួមពីសំណាក់ក្រុមយុវជនបេសកកម្មសុច្ឆន្ទៈខ្មែរ (KYGM) ទាំងបីជំនាន់ផងដែរ។ យើងខ្ញុំសូមឧទ្ទិសកុសលផលបុណ្យទាំងឡាយជូនទៅដល់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដែលបានចែកឋានទៅលោកខាងមុខ។🙏🙏🙏

ថ្ងៃនេះ ជាថ្ងៃបុណ្យគម្រប់ខួប ១ ឆ្នាំ របស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដែលជាស្ថាបនិក និងក្រុមប្រឹក្សាភិបាលជាន់ខ្ពស់រប...
20/04/2025

ថ្ងៃនេះ ជាថ្ងៃបុណ្យគម្រប់ខួប ១ ឆ្នាំ របស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដែលជាស្ថាបនិក និងក្រុមប្រឹក្សាភិបាលជាន់ខ្ពស់របស់ KYGM យើងខ្ញុំ។ យើងខ្ញុំសូមឧទ្ទិសកុសលផលបុណ្យទាំងឡាយជូនទៅដល់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដែលបានចែកឋានទៅលោកខាងមុខ។🙏🙏🙏

Address

Preah Norodom, Chamkarmon
Phnom Penh
12000

Alerts

Be the first to know and let us send you an email when KYGM Affiliate PUC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to KYGM Affiliate PUC:

Share