19/08/2026
🫰 [English below] 💕
នៅក្នុងសប្តាហ៍នេះក្រុមការងារនៃថ្នាក់ដឹកនាំអង្កការគ្រួសារថ្មី (Krousar Thmey Foundation) មកពីផ្នែកពាក់ព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «គោលនយោបាយហិរញ្ញវត្ថុ និងដំណើរការកិច្ចលទ្ធកម្ម គោលនយោបាយបុគ្គលិក គោលនយោបាយកិច្ចការពារកុមារ ក្រមសីលធម៌ និងសិទ្ធកុមារ » ដល់បុគ្គលិកទាំងអស់នៅតាមតំបន់គោលដៅដូចជា៖ 🙌
💥 មណ្ឌលគាំពារកុមារអង្គការគ្រួសារថ្មីរយៈពេលវែង ខេត្តសៀមរាប
💥 មណ្ឌលគាំពារកុមារបណ្តោះអាសន្នអង្គការគ្រួសារថ្មី ក្រុងប៉ោយប៉ែត
💥 សាលបណ្តុះបណ្តាលវប្បធម៌ និងសិល្បៈខ្មែរ ក្រុងសិរីសោភ័ណ។
វគ្គនេះមានគោលបំណងរំលឹកឡើងវិញអំពីគោលនយោបាយរបស់អង្គការគ្រួសារថ្មី ដើម្បីគាំទ្រដល់ការអនុវត្តការងាររបស់ពួកគេកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។‼️
__________________________________________
This week, management teams from relevant departments at Krousar Thmey Foundation organized a refresher training session on "Financial and Procurement Policies, Personnel Policies, Child Protection Policies, Code of Conduct, and Children's Rights" for all staff across target locations, including: 🙌
📌 Krousar Thmey Foundation Permanent Child Protection Center in Siem Reap
📌 Krousar Thmey Foundation Temporary Child Protection Center in Poipet City
📌 School of Khmer Art and Culture in Serey Sophorn City
The objective of this session was to reinforce operational efficiency and effectiveness in their daily work.🫶
__________________________________________