សមាគមអ្នកសារព័ត៌មានសេដ្ឋកិច្ច និងអប់រំ

  • Home
  • Cambodia
  • Phnom Penh
  • សមាគមអ្នកសារព័ត៌មានសេដ្ឋកិច្ច និងអប់រំ
Directions

សមាគមអ្នកសារព័ត៌មានសេដ្ឋកិច្ច និងអប់រំ EDUCATIONAL AND ECONOMIC JOURNALIST ASSOCIATION ❤️🇰🇭🇰🇭

28/10/2026
27/10/2026
លោក អោ ណារុន និងលោក ចាយ វិជ័យ តំណាងសមាគមអ្នកសារព័ត៌មានសេដ្ឋកិច្ច និងអប់រំ (ស.ស.អ) បានអញ្ជើញចូលរួមក្នុងពិធីដាក់ឱ្យដំណើរកា...
27/10/2026

លោក អោ ណារុន និងលោក ចាយ វិជ័យ តំណាងសមាគមអ្នកសារព័ត៌មានសេដ្ឋកិច្ច និងអប់រំ (ស.ស.អ) បានអញ្ជើញចូលរួមក្នុងពិធីដាក់ឱ្យដំណើរការ «សេវាគាំពារហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម» នៅរសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា។
=================
🔗 សូមចុចតំណភ្ជាប់ខាងក្រោមខមិន ដើម្បីអានព័ត៌មានពេញលេញ៖

អបអរសាទរ ខួបលើកទី ៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្...
23/10/2026

អបអរសាទរ ខួបលើកទី ៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម”

២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

22/10/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កន្លងមកសម្តេចបានជួបដោយផ្ទាល់ជាមួយ កម្មករ-និយោជិត សហគ្រិន និងម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់ឱ្យបានច្បាស់ថាតើបងប្អូនជួបការលំបាកអ្វីខ្លះ ដូចជា បញ្ហាដើមទុន បញ្ហាបច្ចេកទេស បញ្ហាទីផ្សារ ការប្រកួតប្រជែង ជាមួយទំនិញនាំចូល ថ្លៃដើមផលិតកម្ម ភាពស្មុគស្មាញ នៃនីតិវិធីរដ្ឋបាល។ ដើម្បីឆ្លើយតបនឹងសំណូមពរ សម្តេចបានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ គិតគូររកដោះស្រាយជាបន្តបន្ទាប់។
================
ប្រភព៖ ទទក - TVK

22/10/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដូចខាងក្រោម៖
================
ប្រភព៖ ទទក - TVK

22/10/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ គឺជាជំហានបន្ទាប់ ក្នុងការតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រនានា ឱ្យកាន់តែប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់សហគ្រាស។
================
ប្រភព៖ ទទក - TVK

22/10/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការយកចិត្តទុកដាក់លើការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម មិនមែនទើបតែចាប់ផ្តើមនៅពេលនេះទេ។ រាជរដ្ឋាភិបាលអាណត្តិមុនៗ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានកសាងមូលដ្ឋានសន្តិភាព ស្ថិរភាព ហេដ្ឋារចនា សម្ព័ន្ធ ក្របខ័ណ្ឌច្បាប់ និងបរិយាកាសធុរកិច្ច ដែលបានបើកផ្លូវឱ្យវិស័យឯកជន និងសហគ្រាស ក្នុងស្រុករីកចម្រើន និងតភ្ជាប់កាន់តែជិតស្និទ្ធទៅនឹងសេដ្ឋកិច្ចតំបន់ និងសកល។
==================
ប្រភព៖ ទទក - TVK

22/10/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជា ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាព ធន់ នៃសេដ្ឋកិច្ច។
================
ប្រភព៖ ទទក - TVK

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when សមាគមអ្នកសារព័ត៌មានសេដ្ឋកិច្ច និងអប់រំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share