31/05/2025
ថ្ងៃនេះ ក្រុមការងារកង់ពុទ្ធិ បានយកកង់ចំនួន ៧គ្រឿង ទៅចែកជូនសិស្សានុសិស្សចំនួន ៧នាក់ ដែលកំពុងជួបការលំបាកខ្វះមធ្យោបាយធ្វើដំណើរទៅសិក្សានៅសាលាឆ្ងាយពីផ្ទះ។ កុមារទាំង ៧នាក់ នោះ ជាកូនរបស់គ្រួសារមានមុខរបរជាអ្នករើសអេតចាយរស់នៅក្នុងភូមិ ៦ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងចំណោមសិស្សទាំងនោះ មាន បួននាក់ កំពុងរៀននៅសាលាបឋមសិក្សាវត្តសន្សំកុសល និងបីនាក់រៀននៅវិទ្យាល័យផ្សារដើមថ្កូវ។
ក្រុមការងារកង់ពុទ្ធិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តភក្តិសប្បុរសជនទាំងអស់ដែលបានបរិច្ចាគថវិកាប្រកបដោយទឹកចិត្តជ្រះថ្លា ជួយដល់កុមារទាំងនេះ។ សូមគោរពជូនពរសប្បុរសជនទាំងអស់ បានប្រកបនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕