06/11/2026
[𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄] 🐕💉 សត្វសុនខ (ឆ្កែ) ចំនួន 𝟮𝟭𝟴,𝟰𝟰𝟵 ក្បាល ទទួលបានការចាក់វ៉ាក់សាំង និងសត្វចំនួន 𝟴𝟬𝟴 ក្បាល ទទួលបានការព្យាបាល!
នេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយ! 🎉
តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ (𝗠𝗗𝗩) នៅកម្ពុជា យើងសម្រេចបានលទ្ធផលនៃការចាក់វ៉ាក់សាំងដល់សត្វឆ្កែចំនួន 𝟮𝟭𝟴,𝟰𝟰𝟵 ក្បាល និងផ្តល់ការព្យាបាលដល់សត្វចំនួន 𝟴𝟬𝟴 ក្បាល នៅទូទាំងរាជធានី និងខេត្តចំនួនប្រាំ រួមមាន ភ្នំពេញ កណ្ដាល ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ!
សមិទ្ធផលដ៏មានអត្ថន័យនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួម ការលះបង់ និងការគាំទ្រពីគ្រប់ភាគី។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ៖
🤝 ដៃគូររដ្ឋាភិបាល សម្រាប់កិច្ចសហការ និងការគាំទ្រជាបន្តបន្ទាប់។
🌍 អ្នកស្ម័គ្រចិត្តអន្តរជាតិ ដែលបានចំណាយពេលវេលា ជំនាញ និងកម្លាំងចិត្តក្នុងការចូលរួមបេសកកម្មនេះ។
🎓 និស្សិតស្ម័គ្រចិត្ត សម្រាប់ភាពសកម្ម ការខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្ម។
🏡 សហគមន៍មូលដ្ឋាន សម្រាប់ការស្វាគមន៍ក្រុមការងាររបស់យើង និងការនាំសត្វឆ្កែមកទទួលការចាក់វ៉ាក់សាំង។
រាល់ការចាក់វ៉ាក់សាំង សុទ្ធតែមានអត្ថន័យ។ រាល់ការចូលរួម សុទ្ធតែមានតម្លៃ។ យើងទាំងអស់គ្នាកំពុងរួមចំណែកការពារសត្វ ការពារសហគមន៍ និងបោះជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅរកប្រទេសកម្ពុជាគ្មានជំងឺឆ្កែឆ្កួត។ ❤️🐾
- - -
🐕💉 𝟮𝟭𝟴,𝟰𝟰𝟵 𝗗𝗢𝗚𝗦 𝗩𝗔𝗖𝗖𝗜𝗡𝗔𝗧𝗘𝗗 𝗔𝗡𝗗 𝟴𝟬𝟴 𝗔𝗡𝗜𝗠𝗔𝗟𝗦 𝗧𝗥𝗘𝗔𝗧𝗘𝗗!
What an incredible achievement! 🎉
Through 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮’𝘀 𝗠𝗮𝘀𝘀 𝗗𝗼𝗴 𝗩𝗮𝗰𝗰𝗶𝗻𝗮𝘁𝗶𝗼𝗻 (𝗠𝗗𝗩) 𝗰𝗮𝗺𝗽𝗮𝗶𝗴𝗻, we have successfully vaccinated 𝟮𝟭𝟴,𝟰𝟰𝟵 dogs and provided treatment to 𝟴𝟬𝟴 animals across five provinces: Phnom Penh, Kandal, Pursat, Pailin, and Banteay Meanchey!
This meaningful achievement would not have been possible without the participation, dedication, and support of everyone involved.
We would like to extend our heartfelt thanks to:
🤝 𝗢𝘂𝗿 𝗴𝗼𝘃𝗲𝗿𝗻𝗺𝗲𝗻𝘁 𝗽𝗮𝗿𝘁𝗻𝗲𝗿𝘀 for their continued collaboration and support.
🌍 𝗢𝘂𝗿 𝗶𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝘃𝗼𝗹𝘂𝗻𝘁𝗲𝗲𝗿𝘀 for generously contributing their time, skills, and passion to this mission.
🎓 𝗢𝘂𝗿 𝘀𝘁𝘂𝗱𝗲𝗻𝘁 𝘃𝗼𝗹𝘂𝗻𝘁𝗲𝗲𝗿𝘀 for their enthusiasm, hard work, and active participation.
🏡 𝗢𝘂𝗿 𝗹𝗼𝗰𝗮𝗹 𝗰𝗼𝗺𝗺𝘂𝗻𝗶𝘁𝗶𝗲𝘀 for warmly welcoming our teams and bringing their dogs to receive vaccinations.
Every vaccination counts. Every contribution matters. Together, we are protecting animals, safeguarding communities, and taking another important step towards a rabies-free Cambodia. ❤️🐾
- - -
| #ចាក់វ៉ាក់សាំងសត្វសុនខ | #យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត | #ការពារជំងឺឆ្កែឆ្កួត | #សុខភាពសាធារណៈ | | | | |