សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

  • Home
  • Cambodia
  • Kandal
  • សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ
Call Directions Contact the organization

សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ WE ARE ONE FAMILY

ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធ...
27/10/2026

ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ។

===========

នៅថ្ងៃ អង្គារ១រោច ខែ អស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ២៧ខែ តុលា ឆ្នាំ២០២៦វេលាម៉ោង៣ និង៣០នាទី រសៀល ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក និងជាអគ្គនាយិកា បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង០៣បេ ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ចំពោះការជួយឧបត្ថម្ភនេះគឺជាការជួយជាប្រចាំ៕

សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ប្រធាន ក្រុមហ៊ុន គ្រីស្តាល់គ្រុប និងក្រ...
26/10/2026

សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ប្រធាន ក្រុមហ៊ុន គ្រីស្តាល់គ្រុប និងក្រុមការងារ នៃរោងចក្រ ស្តារឡៃថ៌ ដែលបានឧបត្ថម្ភ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ជូនដល់សមាគម ដើម្បីចូលរួមចំណែកជួយដល់សង្គម ជួយដល់ការរស់នៅរបស់កុមារ ក៏ដូចជាចូលរួមចំណែកកាត់បន្ថយថ្លៃចំណាយភ្លើងប្រចាំខែផងដែរ។
យើងខ្ញុំសូមអរគុណ និងសូមជូនពរប្រធានក្រុមហ៊ុន និងបុគ្គលិកទាំងអស់ទទួលបានសុខភាពល្អ កម្លាំងកាយមាំមួន និងជោគជ័យគ្រប់ភារៈកិច្ច។

22/10/2026

សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ពិតមានកិត្តិយសណាស់ដែលបានរួមចំណែក ក្នុងខ្សែភាពយន្ត​ជា ប្រត្តិសាស្រ្តមួយនេះ!
សូមចូលរួមគាំទ្រទាំងអស់គ្នា!

LD Entertainment Co.,LTD. LD
#សោកនាកម្មភ្នំខ្មោច

12/10/2026

ចៅៗដែលរស់នៅក្នុងសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ សូមគោរពជូនពរ លោកតា ថេង សុក នឹង លោកយាយ សុខ ចន្ថា នារដូវបុណ្យភ្ជុំបិណ្ឌនេះ សូមលោកតាលោយាយមានសុខភាពល្អ កម្លាំងមាំមួន អាយុយឺនយូរ នឹងបន្តជាម្លប់ដ៏ត្រជាក់ត្រជុំដល់ចៅៗរហូតតទៅ🙏🏼🙏🏼🤍🥰

ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធ...
08/10/2026

ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ។

===========

នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក និងជាអគ្គនាយិកា បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង០៣បេ ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ដែលតែងតែជួយឧបត្ថម្ភជាប្រចាំ៕

ពិធីសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌លើកទី៧ ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ...!!...
07/10/2026

ពិធីសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌លើកទី៧ ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ...!!

នៅថ្ងៃពុធទី៧ ខែ​តុលា ឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ព្រមទាំងសហការី អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៧ ជូនសិស្ស-កុមារ ១១៥នាក់ និងគ្រូ១៦នាក់ នៃសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អំណោយមនុស្សធម៌រួមមាន៖
1. អង្ករ ចំនួន 1 តោន
2.មី 20 កេស
3. ត្រីខ 3 កេស
4. ទឹកត្រី 10 យួរ
5. ទឹកស៊ីអ៊ីវ 10 យួរ
6. ប្រេងឆា 2 កេស
7. ទឹកក្រូច 10 កេស
8.ទឹកបរិសុទ្ធឱរ៉ាល់ 10 កេស
9. សាប៊ូដុសខ្លួន 4 កេស
10. សាប៊ូកក់សក់ 4 កេស
11. ឃីត 30 កញ្ចប់
12. ថវិកា 5,000,000 រៀល
13. ឧបត្ថម្ភគ្រូ 16 នាក់ ក្នុងម្នាក់ 50,000រៀល
14. អាហារសម្រន់ ប័ហ្គឺ, ភ្លៅមាន់បំពង និងនំបញ្ចុកសម្លរខ្មែរ

សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ សូមអរគុណចំពោះភោជ្ជនីយដ្ឋាន < ប៉ាង ជា ហត ផត ស៊ីធី> ដែលបានចែករំលែកក្តីស្រលាញ់ដល់កូ...
04/10/2026

សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ សូមអរគុណចំពោះភោជ្ជនីយដ្ឋាន < ប៉ាង ជា ហត ផត ស៊ីធី> ដែលបានចែករំលែកក្តីស្រលាញ់ដល់កូនៗអោយមកញ្ញុំអាហារប៊ូហ្វេដែលមានរស់ជាតិឆ្ងាញ់ជាប់មាត់ ញ្ញុំហើយចង់ញ្ញុំទៀត។
សមាគមយើងខ្ញុំសូមអរគុណដល់បងស្រីម្ចាស់ហាងដែលបានផ្តល់ក្តីស្រលាញ់និងភាពកក់ក្តៅដល់កូនៗ។ យើងខ្ញុំសូមជូនពរបងស្រីនិងបុគ្គលិកទាំងអស់ទទួលបានសុខភាពល្អ និងរីកចម្រើនគ្រប់ភារៈកិច្ច។

02/10/2026

របស់មានម្ចាស់កុំចង់មកប៉ះ💥
#ស្បៃខ្មែរ

#ស្បៃខ្មែរបុរាណខ្មែរ

សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ សូមអរគុណបងស្រី Jimmy Meng & Chamnou Jimmy ក្នុងឱកាសថ្ងៃខួបកំណើតបងស្រី បងស្រីក៏បា...
26/09/2026

សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ សូមអរគុណបងស្រី Jimmy Meng & Chamnou Jimmy ក្នុងឱកាសថ្ងៃខួបកំណើតបងស្រី បងស្រីក៏បានចែករំលែកក្តីស្រលាញ់ ស្នាមញញឹម និងភាពកក់ក្តៅ ដល់កូនៗដែលរស់នៅក្នុងសមាគម។ បងស្រីនិងក្រុមគ្រួសារក៏បានឧបត្ថម្ភថវិកាចំនួន 4 លានរៀល ដើម្បីជួយទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។
យើងខ្ញុំនិងកូនៗទាំងអស់សូមអរគុណបងស្រី Jimmy Meng & Chamnou Jimmy សូមទទួលបានសុខភាពល្អ កម្លាំងកាយមាំមួន និងជោគជ័យគ្រប់ភារៈកិច្ច។
រីករាយថ្ងៃខួបកំណើតបងស្រី Jimmy Meng.

25/09/2026

បើកភ្នែកមកការងារ🥹

Address

NR2, Krasang Village, Cheung Kaeub Commune, Kandal Stueng District, Kandal Province
Kandal
080305

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Telephone

+85569206099

Website

Alerts

Be the first to know and let us send you an email when សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ:

Shortcuts

Share

Nearby non profit organizations