សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា - C.V.P

  • Home
  • Cambodia
  • Kandal
  • សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា - C.V.P

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា - C.V.P សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា-CVP
(1)

អ.ន.ក.ស្រុកពួក នាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពសមាជិកនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ស៊ិន ចាន់ថុល អភិបាលស្រុក...
28/05/2026

អ.ន.ក.ស្រុកពួក នាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពសមាជិក

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក និងជា អ.ន.ក ស្រុក បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះសរុបចំនួន ៤លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ សាប់ ហាប់ ភេទស្រី អាយុ៨២ឆ្នាំ៕

#សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា #អនក

អ.ន.ក.ក្រុងសៀមរាប នាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពសមាជិកនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ខឿន រដ្ឋា អភិបាលរងក្រ...
28/05/2026

អ.ន.ក.ក្រុងសៀមរាប នាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពសមាជិក

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ខឿន រដ្ឋា អភិបាលរងក្រុងសៀមរាប បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះសរុបចំនួន ២០លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន និងនិវត្តជនចំនួន ៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤លានរៀល៕

#សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា #អនក

អ.ន.ក.ខណ្ឌកំបូល ចុះធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះសមាជិកដែលមានជីវភាពខ្វះខាតលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌ...
28/05/2026

អ.ន.ក.ខណ្ឌកំបូល ចុះធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះសមាជិកដែលមានជីវភាពខ្វះខាត

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌកំបូល និងជាអនុប្រធានប្រចាំការ អ.ន.ក.ខណ្ឌ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះសមាជិកដែលមានជីវភាពខ្វះខាតតម្រូវការដី និងផ្ទះ សម្រាប់រស់នៅ ចំនួន០២គ្រួសារ រួមមាន: ទី១ លោក ឈុំ ចាន់ (អតីតយុទ្ធជន) រស់នៅសង្កាត់កន្ទោក និងទី២ លោក ព្រុំ លីស៊ីថា (ជនពិការ) រស់នៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ៕

#សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា #អនក

អ.ន.ក.ខណ្ឌព្រែកព្នៅ រៀបចំពិធីប្រកាសសមាសភាពសាខាសមាគមសង្កាត់​ទាំង៥លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ​និងជា​ប្រធាន​គណៈកម្មា...
28/05/2026

អ.ន.ក.ខណ្ឌព្រែកព្នៅ រៀបចំពិធីប្រកាសសមាសភាពសាខាសមាគមសង្កាត់​ទាំង៥

លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ​និងជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្តជន​កម្ពុជា​ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធី​​ប្រកាស​​សមាសភាព​សាខា​សមាគម​អតីតយុទ្ធជន​ និង​និវត្តជន​កម្ពុជា​សង្កាត់​ទាំង៥ នៃខណ្ឌ​ព្រែកព្នៅ​ រាជធានីភ្នំពេញ៕

#សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា #អនក

28/05/2026

ក្នុងនាម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
អ.ន.ក., ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម នឹងចាត់តាំងប្រតិភូ និងក្រុមការងារ ដើម្បីផ្តល់ការបណ្ដុះបណ្ដាលដល់គណៈកម្មាធិការ អ.ន.ក.ថ្នាក់ស្រុក ឃុំ-សង្កាត់ និងប៉ុស្ដិ៍រដ្ឋបាល ក្នុងការរៀបចំនីតិវិធី និងការផ្តល់បណ្ណសម្គាល់សមាជិកភាពរបស់សមាជិកនីមួយៗផងដែរ។

ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀងនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិ...
27/05/2026

ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរទុក្ខអតីតយុទ្ធជន និងនិវត្តជន រស់នៅចំណុចដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងពេលអញ្ជើញចុះពិនិត្យ ឯកឧត្តម គន់ គីម បានសង្កេតឃើញមានសមាជិក អ.ន.ក.មួយចំនួនបានរៀបចំជីវភាពរស់នៅ និងមុខរបរតាមខ្នងផ្ទះ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់បម្រើីជីវភាពប្រចាំថ្ងៃក្នុងគ្រួសាររបស់ខ្លួន។

ឯកឧត្តម គន់ គីម ក៏បានកត់សម្គាល់ឃើញសមាជិក អ.ន.ក.មានផ្ទះសាងសង់លើដីឡូត៍របស់ខ្លួន បានដាំដុះដំណាំហូបផ្លែមួយចំនួននៅជុំវិញផ្ទះ មានដូចជា ដូងជាដើម គឺចំណុចយ៉ាងល្អប្រសើរសម្រាប់លក់ដូរ និងជាចំណូលបន្ថែមពីលើប្រាក់សោធន។

បន្ទាប់ពីនេះ ឯកឧត្តម គន់ គីម បានពន្យល់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានបន្តគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចទៅលើការលើកកម្ពស់ជីវភាព សុខុមាលភាព និងការជំរុញការដាំដុះដំណាំ ដើម្បីធានាដល់ជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយការចំណាយ។

ឯកឧត្តម គន់ គីម បានណែនាំដល់សាខា អ.ន.ក.ឃុំ ដែលនៅជិតសមាជិកតាមខ្នងផ្ទះ ត្រូវចុះពិនិត្យតាមដានជាប់ជាប្រចាំ ដើម្បីចុះសួរសុខទុក្ខ និងអាចក្តាប់បានពីតម្រូវការ ឬសំណូមពរ ក្នុងការដោះបញ្ហាប្រឈមណាមួយដែលសមាជិកជួបការលំបាកជូនពួកគាត់។

ជាចុងបញ្ចប់ ឯកឧត្តម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនសមាជិក អ.ន.ក.ទាំងអស់ ក្នុងខេត្តស្វាយរៀង សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល។

សូមជម្រាបថា សមាជិក អ.ន.ក.សរុបដែលទទួលបានផ្ទះដីឡូត៍នៅដីសម្បទានសង្គមកិច្ចក្នុងមូលដ្ឋានខាងលើ មានចំនួន ៤៩១នាក់ និងដីទំហំទទឹង ៤០ម៉ែត្រ និងបណ្តោយ ៥០ម៉ែត្រ៕

#សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា #អនក

27/05/2026

គណៈ​កម្មាធិការ​ អ​.ន​.ក​. ខេត្ត​កំពង់ធំ​ ត្រួតពិនិត្យ​ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធ​ជន​ និង​ដំណើរការ​សាងសង់​ផ្ទះ​ថ្មី​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូនអតីត​យុទ្ធ​ជននៅ​ឃុំ​កំពង់​គោ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់​ធំ​ ។

#សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា #អនក
--------------------------------------------------------------
- Telegram https://t.me/cambodiaveteranassociation
- Website https://cvp.org.kh
- TikTok https://www.tiktok.com/.veteranassociation
- YouTube https://www.youtube.com/

27/05/2026

អតីតយុទ្ធជនស្រុកកំពង់សិលាមួយគ្រួសារទទួលអំណោយផ្ទះថ្មី១ខ្នងពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នៅ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះបានប្រគល់អំណោយផ្ទះថ្មីមួយខ្នង ដែលជាផ្ទះទី៦ ជូន លោក ហ៊ សុខហេង អតីតយុទ្ធជន ស្ថិតនៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដើម្បីជាទីជម្រកសមរម្យ និងលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារ។

# ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ
# ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ

ដោយ: កណ្តៀរ | ២៥រាជធានី-ខេត្ត | ខេត្តព្រះសីហនុ

អ.ន.ក.ខេត្តកោះកុង នាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពជាសមាជិកនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ គង់ មន...
27/05/2026

អ.ន.ក.ខេត្តកោះកុង នាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពជាសមាជិក

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងបាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល ព្រមទាំងអំណោយមនុស្សធម៌របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាអនុប្រធានទី១ នៃសមាគម បានប្រគល់ជូនដល់គ្រួសារនៃសពលោក ស៊ឹម រឿន (ជនពិការ) ជាសមាជិក អ.ន.ក.មានទីលំនៅ ភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង៕

#សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា #អនក

27/05/2026

សម្តេចតេជោ ហ៊ុន សែន៖ «ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន»

#សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា #អនក
---------------------------------------------------
- Telegram https://t.me/cambodiaveteranassociation
- Website https://cvp.org.kh
- TikTok https://www.tiktok.com/.veteranassociation
- YouTube https://www.youtube.com/

27/05/2026

បទយកការណ៍៖ «ភូមិអូកាខុប» ភូមិដ្ឋានចូលនិវត្តន៍សម្រាប់អតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តកំពង់ឆ្នាំង

#សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា #អនក
--------------------------------------------------------------
- Telegram https://t.me/cambodiaveteranassociation
- Website https://cvp.org.kh
- TikTok https://www.tiktok.com/.veteranassociation
- YouTube https://www.youtube.com/

Address

National Road 1
Kandal
081005

Alerts

Be the first to know and let us send you an email when សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា - C.V.P posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share