06/13/2026
👇មន្ត្រីសង្ឃចាប់ បុរសក្លែងបន្លំជាព្រះសង្ឃ ចំនួន០៦នាក់ !រួចប្រគល់ឱ្យសមត្ថកិច្ចចាត់ការបន្តតាមច្បាប់ !!! នៅក្នុងវត្ត វារីផាសុខារាម ហៅ(វត្តទឹកជុំ) ស្ថិតនៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស
ខេត្តកំពង់ឆ្លាំង÷ បុរសក្លែងខ្លួនជាសង្ឃចំនួន០៦នាក់ និងអ្នកបើកបរ pass app ម្នាក់ទៀត! ត្រូវបានមន្ត្រីសាលាស្រុក មន្ត្រីសង្ឃខេត្ត និងសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងវត្ត វារីផាសុខារាម ហៅ(វត្តទឹកជុំ) ស្ថិតនៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស គ្រាដែលក្នុងវត្តមានកម្មវិធី ធ្វើបុណ្យរាប់បាត្រព្រះសង្ឃខួបគម្រប់៦ឆ្នាំ ឧទ្ទិសកុសលប្រគេនព្រះសព លោក ឪ សំ ប៊ុនសាន ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកទឹកផុសបាទឲ្យដឹងថា : ដោយមានការសង្ស័យឃើញព្រះសង្ឃចំនួន០៦ អង្គ ទៅដល់ទីតាំងវត្ត បានចូលរួមរាប់បាត្រ (ឈរតម្រង់ជួរបិណ្ឌបាតដូចព្រះសង្ឃពិតប្រាកដ) ពេលនោះមន្ត្រីសង្ឃ និង លោក ឡុច វ៉ាន់នីន ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមស្រុកទឹកផុស បានចូលរួមសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត និងព្រះមន្ត្រីសង្ឃនៃសាលាអនុគណស្រុកទឹកផុសបានឃាត់សួរនាំ ហើយក៏បានដឹងថា : គឺជាសង្ឃក្លែងក្លាយចំនួន០៦ នាក់ និងអ្នកបើកបរ pass app ម្នាក់ទៀត !!!។
ក្រោយដឹងថា ជាសង្ឃក្លែងក្លាយ ! មន្ត្រីសង្ឃក៏ចាប់ផ្សឹកសង្ឃក្លែងក្លាយទាំង០៦នាក់នោះ ហើយ ប្រគល់ជូនសមត្ថកិច្ចបន្តនីតិវិធីច្បាប់!!!។
ចំពោះសម្ភារៈដកហូតរួមមាន : - បាតចំនួន០៤ ,- កាបូបដាក់ខោអាវចំនួន៧ - pass up ចំនួន០២គ្រឿង និង - ទូរសព្ទដៃចំនួន០៥ គ្រឿង ។
សង្ឃក្លែងក្លាយទាំង០៦នាក់ រួមមានឈ្មោះ :
១. ឈ្មោះ នាក់ យ៉ុង អាយុ៥៣ឆ្នាំ រស់នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។
២- ឈ្មោះប្រាក់ សម្ផស្ស អាយុ១៦ឆ្នាំ រស់នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។
៣- ឈ្មោះ ហ៊ាន ឆានន់ អាយុ១៧ ឆ្នាំ រស់នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។
៤- ឈ្មោះ ឈឹក មិនា អាយុ១៩ ឆ្នាំ រស់នៅស្រុកឈូក ខេត្តកំពត។
៥- ឈ្មោះ ហេង សុផាត់ អាយុ ១៩ឆ្នាំ រស់នៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
៦- ឈ្មោះ អ៊ូច រដ្ឋាដា អាយុ៣២ឆ្នាំ រស់នៅឃុំព្រៃអំពក ស្រុកគីរីវង្ស ខេត្តតាកែវ។
និង៧- ឈ្មោះ មូល វ៉ាងស៊ីអ៊ីត អាយុ១៨ ឆ្នាំ ជាអ្នកបើកបរ pass app រស់នៅភូមិឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល។
បច្ចុប្បន្ន បុរសក្លែងក្លាយជាសង្ឃ រួមនិងអ្នកបើកបរ pass app ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅសមត្ថកិច្ច ចាត់ការបន្តតាមនីតិវិធីច្បាប់! ៕