Khmer buddhistische Pagode Erftstadt - សមាគមពុទ្ធសាសនាវត្តខ្មែរ

Khmer buddhistische Pagode Erftstadt - សមាគមពុទ្ធសាសនាវត្តខ្មែរ Wir sind ein gemeinnütziger Khmer Kulturverein. Grundsatz vom Wat:
Unsere Pagode ist eine buddhistische Glaubensgemeinschaft.

Ansprechpartner :

Vorsitzende Frau Amara Mao : 02251-128507
Kassenwart Herr Axel Müller : 02428-802281
Schriftführer Herr Chinna Roath Mao: 02251-128507----------------------------------------------------------------------------
សូមស្វាគមន៍លោក លោកស្រី ញាត្តិមិត្ត ព្រមទាំងបងប្អូនទាំងអស់ ដែលបានមកចូលទំព័រ Facebook សមាគម ពុទ្ធសាសនា វត្ត

ខ្មែរ របស់ ពុទ្ធបរិស័ទ ខ្មែរយើងនៅសហព័ន្ធអាល្លឺម៉ង់នេះ ។
សមាគមពុទ្ធសាសនាវត្តខ្មែរយើង ដែលមានសមាជិកសកម្ម ៣៤គ្រួសារ ហើយមាន ញាត្តិមិត្ត បងប្អូនជាច្រើននាក់ទៀត ដែលមានទឹកចិត្ត សប្បុរសធម៌ និងបរិសុទ្ធបំផុត បានរួបរួមសាមគ្គីសមោហភាពគ្នា រួមជាកំលាំង ដ៏ខ្លាំងខ្លាមួយ បានបង្កើតវត្តខ្មែរយើងនេះ ។
ខ្មែរយើងជាអ្នកកាន់ព្រះពុទ្ធសាសនា មិនសូវមានឧកាសធ្វើបុណ្យធ្វើទាន និងធ្វើធម៌ទេ អាស្រ័យ ដោយយើងមករស់នៅទឹកដីគេ ។ ឥឡូវនេះ ពុទ្ធបរិស័ទ ខ្មែរយើងនឹងមានឧកាសហើយ ។
យើងខ្ញុំសូមអំពាវនាវ ដល់លោក លោកស្រី ញាត្តិមិត្ត ព្រមទាំងបងប្អូន ទាំងអស់ សូមជួយ ចូលចាប់បុណ្យ ចាប់កុសល ទទួលមគ្គផល តាមចិត្តសទ្ធាជ្រះថ្លា ដើម្បីឱ្យវត្តខ្មែរយើង នៅប្រទេសអាល្លឺម៉ង់នេះមានជីវិតកាន់តែថិតថេរ និងល្អប្រសើរឡើង ។

សូមអរគុណ

ច្បាប់ ឬបទបញ្ញត្តិផ្ទៃក្នុងរបស់សមាគមវត្តខ្មែរយើង៖
វត្តយើងគឺជាកន្លែងប្រជុំជន ឬកន្លែងធ្វើបុណ្យទានព្រះពុទ្ធសាសនា នៅទីនេះ ពួកយើងថែរក្សានិងជួយទំនុកបម្រុងទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ជាមួយនឹងបងប្អូន គ្រប់ឋានៈ ។ នៅក្នុងវត្ត ពួកយើងមិនភ្ជាប់ចំណង មិនស្ថិតក្រោមឥទ្ធិពល, មិនទទួលបន្ទុករ៉ាប់រង ឬក៏ផ្សព្វផ្សាយ តាមទស្សនៈនៃគណៈបក្សនយោបាយណាមួយឡើយ ។ គោលដៅសំខាន់បំផុតរបស់យើង គឺការរាប់អានគ្នាដោយស្មោះត្រង់ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក ។
សមាគមពុទ្ធសាសនាវត្តខ្មែរ បើកចំហរគ្រប់ពេលវេលាសម្រាប់ភ្ញៀវគ្រប់ឋានៈ ហើយនិងលោកអ្នកដែលចង់ជួយឧបត្ថម្ភ គាំទ្រវត្តយើង ទោះលោកអ្នកមានសញ្ជាតិសាសន៍អ្វីក៏ដោយ មានមនោគមវិជ្ជា មានទស្សនៈគំនិតយ៉ាងណា ឬក៏មកពីគណៈបក្សនយោបាយណាក៏ដោយ យើងខ្ញុំសូមស្វាគមន៍ជានិច្ច... ។ ដូចនេះ ដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនា ពួកយើងសូមរៀបចំវត្តឲ្យនៅជាអព្យាក្រឹត្យ (កណ្តាល) គឺថាវត្តយើងនេះមិនមែនជាវេទិកា (ទីលាន) ផ្សព្វផ្សាយធ្វើពាណិកម្មឃោសនា ផ្តល់ប្រយោជន៍ឱ្យគណៈបក្សឬក៏គាំទ្រទំនុកបម្រុងនូវមនោគមវិជ្ជារបស់បក្សណាមួយឡើយ ។ សូមអរគុណ ! Hier wird unsere Kultur und Tradition mit unseren Freunden gelebt und gepflegt. Wir sind unabhängig und an keiner politischen Organisation oder sonstigen Ideologien gebunden. Im Vordergrund steht für uns das freundliche und respektvolle Miteinander. Unsere Pagode ist offen für jeden, der uns besuchen und unterstützen möchte, unabhängig von seiner Herkunft, politischer oder ideologischer Gesinnung. Unsere Pagode ist keine Plattform für das Austragen von irgendwelchen politischen oder sonstigen ideologischen Interessen.

៥កេីត​ ខែ​បឋមាសាឍ​ ឆ្នាំ​មមី​ អដ្ឋ​ស័ក​ ព.ស.​ ២៥៧០១៩​ មិថុនា​ ២០២៦🌿🙏🌿
19/06/2026

៥កេីត​ ខែ​បឋមាសាឍ​ ឆ្នាំ​មមី​ អដ្ឋ​ស័ក​ ព.ស.​ ២៥៧០
១៩​ មិថុនា​ ២០២៦
🌿🙏🌿

១៣​រោច​ ខែ​ជេស្ឋ​ ឆ្នាំ​មមី​ អដ្ឋ​ស័ក​ ព.ស.​ ២៥៧០១៣​ មិថុនា​ ២០២៦🌿🙏🌿
14/06/2026

១៣​រោច​ ខែ​ជេស្ឋ​ ឆ្នាំ​មមី​ អដ្ឋ​ស័ក​ ព.ស.​ ២៥៧០
១៣​ មិថុនា​ ២០២៦
🌿🙏🌿

ថ្ងៃ​អាទិត្យ​ ៧រោច​ ខែ​ជេស្ឋ​ ឆ្នាំ​មមី​ អដ្ឋ​ស័ក​ ព.ស.​ ២៥៧០០៧​ មិថុនា​ ២០២៦🌿🙏🌿
07/06/2026

ថ្ងៃ​អាទិត្យ​ ៧រោច​ ខែ​ជេស្ឋ​ ឆ្នាំ​មមី​ អដ្ឋ​ស័ក​ ព.ស.​ ២៥៧០
០៧​ មិថុនា​ ២០២៦
🌿🙏🌿

03/06/2026
🎉31. Mai 2026 🎉កម្មវិធីបុណ្យ ទិវានៃភាពចម្រុះវប្បធម៌Tag der Kulturellen Vielfalt in Wesseling
31/05/2026

🎉31. Mai 2026 🎉
កម្មវិធីបុណ្យ ទិវានៃភាពចម្រុះវប្បធម៌
Tag der Kulturellen Vielfalt in Wesseling

ដំណឹង​ កិច្ចសន្ទនាព្រះធម៌ក្រោមប្រធានបទ៖ «មាគ៌ាព្រះពុទ្ធសាសនា និងសិល្បៈនៃការរស់នៅបច្ចុប្បន្នកាល»🎙️ វាគ្មិនកិត្តិយស៖ ឧបាសក...
20/05/2026

ដំណឹង​ កិច្ចសន្ទនាព្រះធម៌

ក្រោមប្រធានបទ៖ «មាគ៌ាព្រះពុទ្ធសាសនា និងសិល្បៈនៃការរស់នៅបច្ចុប្បន្នកាល»

🎙️ វាគ្មិនកិត្តិយស៖ ឧបាសក សាន សុជា

🗓️ កាលបរិច្ឆេទ និងពេលវេលា
ថ្ងៃ​សៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦
ចាប់ផ្តើមពីម៉ោង ១២:០០ ថ្ងៃត្រង់តទៅ

📍 ទីកន្លែងប្រារព្ធកម្មវិធី
វត្តមុនីសត្ថារាម​ នៃសមាគម​ពុទ្ធសាសនា​វត្ត​ខ្មែរ​
សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​

🏠 អាសយដ្ឋាន
Bonner Ring 38, 50374 Erftstadt

សូមពុទ្ធបរិស័ទ អញ្ជើញចូលរួមតាមសេចក្តីជ្រះថ្លាះ
🌿🙏🌿

Dhamma-Dialog (Buddhistisches Gespräch)
Thema:
„Der Pfad des Buddhismus und die Kunst des Lebens in der Gegenwart“
🎙️ Ehrengast / Referent: Upasaka San Sochea
🗓️ Datum und Uhrzeit:
Samstag, 13. Juni 2026
Beginn ab 12:00 Uhr mittags
📍 Veranstaltungsort:

Wat Monysatharam in der Bundesrepublik Deutschland

Alle Buddhisten und Interessierten sind herzlich eingeladen, voller Glauben und Hingabe an dieser Zeremonie teilzunehmen.🍀

កម្មវិធីសប្បុរសធម៌ «អាហារមួយពេល សម្រាប់កុមារកម្ពុជា» ដែលសមាគមពុទ្ធសាសនាវត្តខ្មែរ បានចូលរួមជាមួយ​ អង្គការ Vorort e.V. ត្រ...
19/05/2026

កម្មវិធីសប្បុរសធម៌ «អាហារមួយពេល សម្រាប់កុមារកម្ពុជា» ដែលសមាគមពុទ្ធសាសនាវត្តខ្មែរ បានចូលរួមជាមួយ​ អង្គការ Vorort e.V. ត្រូវបានបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យហួសពីការរំពឹងទុក។

ពួកយើងទទួលបានថវិកាបរិច្ចាគសរុបចំនួន ៣,០០០ អឺរ៉ូ។ ថវិកាដ៏មានតម្លៃទាំងអស់នេះ នឹងត្រូវនាំយកទៅជួយឧបត្ថម្ភដល់កុមារកំព្រា និងកុមារខ្វះខាតនៅក្នុងប្រទេសកម្ពុជា តាមរយៈ អង្គការ Vorort e.V. ដោយផ្ទាល់។

វត្តមាន ការគាំទ្រទិញអាហារ និងការបរិច្ចាគដោយសទ្ធាជ្រះថ្លារបស់ លោក លោកស្រី និងសប្បុរសជនទាំងអស់គ្នា គឺពិតជាការរួមចំណែកដ៏មានតម្លៃ និងសំខាន់បំផុត ក្នុងការជួយផ្តល់ក្តីសង្ឃឹម និងការផ្លាស់ប្តូរវាសនារបស់កុមារកំព្រា ក៏ដូចជាកុមារខ្វះខាតនៅក្នុងប្រទេសកម្ពុជា ឱ្យមានអនាគតកាន់តែភ្លឺស្វាង។

17/05/2026

អាហារមួយពេល សម្រាប់កុមារកម្ពុជា

សមាគមពុទ្ធសាសនាវត្តខ្មែរ សហការចូលរួមជាមួយ អង្គការ Vor Ort e.V. ដើម្បីរៀបចំកម្មវិធីសប្បុរសធម៌ លក់អាហារដើម្បីប្រមូលថវិកាជួយដល់កុមារកំព្រា និងកុមារខ្វះខាតនៅក្នុងប្រទេសកម្ពុជា។

រាល់ការគាំទ្រអាហារមួយចានពីលោកអ្នក គឺជាការផ្តល់នូវស្នាមញញឹម ក្តីសង្ឃឹម ដ៏មានតម្លៃដល់កុមារៗដែលកំពុងរង់ចាំជំនួយ។

🤝 ចូលរួមជាមួយយើងខ្ញុំដើម្បីបុណ្យកុសល និងអនាគតដ៏ភ្លឺស្វាងរបស់កុមារកម្ពុជា​ 🇰🇭

📍 in Margaretas - Heinrich Fetten Platz, Brühl
​ 📅 ថ្ងៃ​ទី​១៧​ ឧសភា​ ២០២៦

🌿🇰🇭🌿

Adresse

Erftstadt

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Khmer buddhistische Pagode Erftstadt - សមាគមពុទ្ធសាសនាវត្តខ្មែរ erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Die Organisation Kontaktieren

Nachricht an Khmer buddhistische Pagode Erftstadt - សមាគមពុទ្ធសាសនាវត្តខ្មែរ senden:

Teilen