Micro Rainbow Cambodia

  • Home
  • Micro Rainbow Cambodia

Micro Rainbow Cambodia Micro Rainbow Cambodia addresses the situation of poverty of LGBTI people in Cambodia.

08/07/2026

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ពីការគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ស្តីពី «ការធ្វើឲ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា» ដែលគ្រោងដាក់ឲ្យអនុម័តនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី ម៉ាធីលតា ប៉ងនឺ (Matilda Bogner) តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ សង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់សិទ្ធិក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាយល់ថានេះជាសញ្ញាបង្ហាញពីការបន្តប្តេជ្ញារបស់រដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។

02/07/2026

ការទទួលស្គាល់អាពាហ៍ពិពាហ៍ LGBTIQ+ អាចនាំចំណូលជាង៣៣០ លានដុល្លារដល់កម្ពុជា

កម្ពុជាអាចទទួលបានផលប្រយោជន៍សេដ្ឋកិច្ចរហូតដល់ប្រមាណ ៣៣៤ លាន ដុល្លារអាម៉េរិក ក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីទទួលស្គាល់អាពាហ៍ពិពាហ៍សម្រាប់គូស្រករ ភេទ​ដូចគ្នា។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវថ្មីមួយ ដែលបានវាយតម្លៃពីផល ប៉ះពាល់សេដ្ឋកិច្ចនៃច្បាប់នេះ លើវិស័យសំខាន់ៗនៅកម្ពុជា។

🏳️‍🌈 ១៩ មិថុនា ២០២៦ យើងឈរនៅលើឆាកអាស៊ាន នៅប្រទេសហ្វីលីពីន និយាយឡើងអំពីរបរិយាបន្នធុរកិច្ចសម្រាប់សហគមន៍អ្នកស្រទ្បាញ់ភេទដូចគ...
29/06/2026

🏳️‍🌈 ១៩ មិថុនា ២០២៦ យើងឈរនៅលើឆាកអាស៊ាន នៅប្រទេសហ្វីលីពីន និយាយឡើងអំពីរបរិយាបន្នធុរកិច្ចសម្រាប់សហគមន៍អ្នកស្រទ្បាញ់ភេទដូចគ្នា ដែលមានអ្នកចូលរួមយ៉ាងតិច៥០០នាក់។

នៅពេលដែលគ្រប់គ្នាមានឱកាសសេដ្ឋកិច្ច អាស៊ានយើងរឹងមាំជាងមុន។ រួមគ្នាដើម្បីធុរកិច្ចបរិយាបន្ន រួមគ្នាដើម្បីអនាគតដ៏ស្មើគ្នា!

June 19, 2026, we took the stage at the 2nd QC LGBTIQ+ Business Summit in Quezon City, Philippines speaking up for LGBTIQ+ business inclusion across ASEAN at least 500 participants! Because an inclusive economy is a stronger economy.

+

Source: SBCDPO

23/06/2026

ការទទួលបានការចុះសំបុត្រអាពាពិពាហ៍​ស្របតាមផ្លូវច្បាប់​ ដើម្បីការពារទ្រព្យសម្បត្តិ​ និងសិទ្ធិ​គ្រប់គ្រងគ្រួសារ​ដូចគូស្រករដទៃ គឺមានសារៈសំខាន់ណាស់សម្រាប់សហគមន៍​អ្នកស្រលាញ់ភេទដូចគ្នា​ ហើយក៏ជាផ្នែកសំខាន់មួយក្នុងការជួយលើកកម្ពស់វិស័យសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។

🌈 អបអរសាទរ ខែមោទនភាព មិថុនា ២០២៦រីករាយដែលបានចូលរួមកិច្ចពិភាក្សាស្តីពី “ទស្សនៈអាស៊ានជុំវិញបរិយាបន្នធុរកិច្ច” នៅអាយ៉ាឡា ម៉...
23/06/2026

🌈 អបអរសាទរ ខែមោទនភាព មិថុនា ២០២៦

រីករាយដែលបានចូលរួមកិច្ចពិភាក្សាស្តីពី “ទស្សនៈអាស៊ានជុំវិញបរិយាបន្នធុរកិច្ច” នៅអាយ៉ាឡា ម៉ល ទីក្រុងកេសុន ស៊ីធី ប្រទេសហ្វីលីពីន។

រួមគ្នាលើកកម្ពស់សិទ្ធសេដ្ឋកិច្ច និងសិទ្ធការងារសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ដែលជាផ្នែកមួយនៃបរិយាបន្នសង្គម ដើម្បីឱ្យយើងមានឱកាសស្មើគ្នាក្នុងការរស់នៅ ការងារ និងការអភិវឌ្ឍខ្លួន ព្រមទាំងចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

🌈 Happy Pride Month 2026

Happy to have joined the panel discussion on “ASEAN Perspectives on Business Inclusion” at Ayala Mall, Quezon City, Philippines.

Together, let’s promote economic and labor rights for LGBTQI+ people as part of broader social inclusion, ensuring equal opportunities to live, work, and thrive while contributing to inclusive social and national development.

#ខែមោទនភាព២០២៦ #បរិយាបន្នធុរកិច្ច #ភាពចម្រុះ #សមធម៌ #បរិយាបន្ន #អាស៊ាន
+

23/06/2026

🌈 រីករាយខែមោទនភាព ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦!

យើងមានសេចក្តីរីករាយដែលបានចូលរួមក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់ស្តីពី ទស្សនៈអាស៊ានជុំវិញបរិយាបន្នធុរកិច្ច ដែលបានរៀបចំឡើងនៅ អាយ៉ាឡាម៉ល ទីក្រុងកេហ្សុនស៊ីធី ប្រទេសហ្វីលីពីន ដោយមានអ្នកចូលរួមលើសពី 1,000 នាក់។

ការលើកកម្ពស់បរិយាបន្នធុរកិច្ច គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន ប្រកបដោយសមធម៌ និងនិរន្តរភាព។ ទន្ទឹមនឹងនេះ វាក៏បានបង្កើតឱកាសឱ្យក្រុមងាយរងគ្រោះ និងក្រុមដែលតែងតែត្រូវបានមើលរំលង អាចចូលរួមយ៉ាងពេញលេញក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសហគមន៍ឱ្យកាន់តែប្រសើរឡើង។

ការរួមបញ្ចូលភាពចម្រុះ និងការគោរពសិទ្ធិមនុស្សក្នុងវិស័យសេដ្ឋកិច្ច គឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងអាស៊ានដែលគ្មាននរណាម្នាក់ត្រូវបានទុកចោល។

🌈 Happy Pride Month, on 20th June 2026!

We are delighted to have participated in the important discussion on ASEAN Perspectives on Business Inclusion, held at Ayala Malls, Quezon City, Philippines, with more than 1,000 participants in attendance.

Promoting business inclusion is a key strategy for advancing equitable and sustainable economic growth across ASEAN. It also create a opportunities for marginalized and often overlooked communities to participate fully in social, economic, and community development.

Embedding diversity, inclusion, and respect for human rights within the economic sector is fundamental to building an ASEAN where no one is left behind.

Video credited: ASC

#ខែមោទនភាព២០២៦ #បរិយាបន្នធុរកិច្ច #ភាពចម្រុះ #សមធម៌ #បរិយាបន្ន #អាស៊ាន
+

រីករាយខែមោទនភាព ខែមិថុនា ឆ្នាំ២០២៦ 🏳️‍🌈MRC ផ្តោតលើការលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា...
01/06/2026

រីករាយខែមោទនភាព ខែមិថុនា ឆ្នាំ២០២៦ 🏳️‍🌈
MRC ផ្តោតលើការលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើតឱកាសស្មើៗគ្នា។ រួមគ្នាកសាងសហគមន៍មួយដែលរឹងមាំ និងមានបរិយាបន្ន!

Happy Pride Month! 🏳️‍🌈

MRC is dedicated to the economic empowerment of the LGBTIQ+ community. By providing skills and opportunities, we work to break the cycle of poverty and build a more inclusive, resilient community where everyone can thrive.

#អ្នកស្រឡាញ់ភេទ
+

🏳️‍🌈 អបអរ​ទិវា​អន្តរជាតិ​បញ្ឈប់ការ​រើស​អើង​អ្នកស្រទ្បាញ់ភេទដូចគ្នា និងខែមោទនភាព ឆ្នាំ២០២៦!Micro Rainbow Cambodia បានចូល​...
16/05/2026

🏳️‍🌈 អបអរ​ទិវា​អន្តរជាតិ​បញ្ឈប់ការ​រើស​អើង​អ្នកស្រទ្បាញ់ភេទដូចគ្នា និងខែមោទនភាព ឆ្នាំ២០២៦!

Micro Rainbow Cambodia បានចូល​រួម​សិក្ខា​សាលា​សហ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ ២០២៦–២០៣០ របស់​អង្គការ​ឃែរ​កម្ពុជា។ ជំហ៊ាន​សំខាន់​មួយ​ក្នុង​ការ​ធានា​ថា សំឡេង និង​សិទ្ធិ​របស់​សហគមន៍អ្នកស្រទ្បាញ់ភេទដូចគ្នា ត្រូវ​បាន​បញ្ចូល​ក្នុង​ផែនការយុទ្ធសាស្រ្ត៥ឆ្នាំនេះ។

នៅ​ថ្ងៃ​នេះ យើង​ប្រារព្ធ​ភាពរីករាយ ព្រម​ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​ថ្មី ដើម្បី​ជំរុញ​អោយមានបរិយាបន្ននៅកន្លែងការងារដើម្បីធានាគ្រប់គ្នាទទួលបានការការពារ ភាពរីកចម្រើននិង​ការ​អភិវឌ្ឍ​ចីរភាព​នៅ​កម្ពុជា។

🏳️‍🌈 Happy International Day Against Homophobia and Pride Month 2026!

Micro Rainbow Cambodia joined CARE Cambodia's FY2026–2030 Strategy Co-Creation Workshop an important step toward ensuring that the voices and rights of the LGBTIQ+ community are included in this 5-year strategic plan.

Today, we celebrate with renewed commitment to promoting inclusion in the workplace, ensuring that everyone receives protection, growth, and sustainable development in Cambodia.

+

[English below]ប្អូនឌីជាមនុស្សឧស្សាហ៍ព្យាយាម និងខិតខំប្រឹងប្រែងក្នុងវិស័យកសិកម្មចិញ្ចឹមមាន់។ ឃើញការតស៊ូ និងការខំប្រឹងរបស...
08/05/2026

[English below]

ប្អូនឌីជាមនុស្សឧស្សាហ៍ព្យាយាម និងខិតខំប្រឹងប្រែងក្នុងវិស័យកសិកម្មចិញ្ចឹមមាន់។ ឃើញការតស៊ូ និងការខំប្រឹងរបស់ប្អូនហើយ ពិតជាគួរឲ្យកោតសរសើរ។
ជូនពរឲ្យមុខរបរកសិកម្មចិញ្ចឹមមាន់របស់ប្អូន កាន់តែរីកចម្រើន មានទីផ្សារល្អ និងទទួលបានជោគជ័យកាន់តែខ្លាំងទៅមុខ។

នេះជាគំរូដ៏ល្អមួយ ដែលបង្ហាញថា បើយើងមានការខិតខំ អត់ធ្មត់ និងមិនបោះបង់ ពួកយើងក៏អាចរីកចម្រើន និងបង្កើតអនាគតល្អសម្រាប់ខ្លួនឯងបានដែរ។ ការខិតខំរបស់ប្អូន មិនត្រឹមតែជួយលើកស្ទួយជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងសង្គមផងដែរ។

Dy is a hardworking and dedicated person in chicken farming agriculture. Seeing his effort and commitment is truly inspiring and admirable.

Wishing his chicken farming business continued growth, a strong market, and greater success in the future.

This is a great example showing that with hard work, patience, and determination, we can all grow, succeed, and build a better future for ourselves. His efforts not only improve his family’s livelihood, but also contribute to the development of the community and society.

+

ពួកយើងមានក្តីសប្បាយរីករាយ និងប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយ និងកសាងសេដ្ឋកិច្ចសហគមន៍របស់យើងឱ្យកាន់តែ...
06/05/2026

ពួកយើងមានក្តីសប្បាយរីករាយ និងប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយ និងកសាងសេដ្ឋកិច្ចសហគមន៍របស់យើងឱ្យកាន់តែរីកចម្រើន និងរឹងមាំឡើង។

Cambodia +

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Micro Rainbow Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Micro Rainbow Cambodia:

Shortcuts

  • Want your organization to be the top-listed Non Profit Organization?

Share