26/09/2024
ភ្នំពេញ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២៤
លោក ម៉ៃ ចាន់នាង ប្រធានក្លឹបសហគ្រិនសង្គមខ្មែរ បានដឹកនាំគណៈប្រតិភូសហគ្រិនជួបសម្ដែងការគួរសមជាមួយឯកឧត្តម អ៊ូក សោភ័ណ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ក្នុងជំនួបដ៏មានន័យនេះឯកឧត្តមបានចែករំលែកពីគោលនយោបាយ និងយន្តការក្នុងការផ្សព្វផ្សាយ និងបង្កើតឱកាសវិនិយោគរវាងសហគ្រិនកម្ពុជាជាមួយវិនិយោគិនបរទេស ។ តាមរយៈការផ្ដល់ប្រឹក្សានូវបច្ចុប្បន្នភាពនៃវឌ្ឍនភាពនិងឱកាសស្វែងយល់ពីគ្នាទៅវិញទៅមក លើវិស័យពាណិជ្ជកម្ម ជំនួញនិង កាលានុវឌ្ឍនភាពនានា រវាងអ្នកវិនិយោគ នឹងអ្នកវិនិយោគ ដើម្បីឆ្លុះបញ្ចាំងពីចំណុចត្រូវខិតខំប្រឹងប្រែងបន្ថែម ធ្វើយ៉ាងណាដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។
ក្នុងជំនួបសម្ដែងការគួរសមនេះ ឯកឧត្តមផ្តល់អនុសាសន៍ដ៏កក់ក្តៅសម្រាប់ការគាំទ្រ សហការជាបន្តបន្ទាប់ជាមួយក្លឹបសហគ្រិនសង្គមខ្មែរ និងបានសម្ដែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់ក្លឹបសហគ្រិនសង្គមខ្មែរ ដែលកំពុងដើរតួយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់វិស័យធុរកិច្ច ជំរុញសហគ្រិនភាព ផ្ដល់ធាតុចូលសំខាន់ៗដល់គោលនយោបាយធុរកិច្ច និងរួមចំណែកទាក់ទាញការវិនិយោគពី
ប្រទេសផ្សេង ៗ មកកាន់កម្ពុជា ក៏ដូចជាការជួយពង្រឹងសមត្ថភាពដល់ម្ចាស់អាជីវកម្មបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យមដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា។
ព័ត៌មានបន្ថែម:
+85510888447 🇰🇭🤝🤝
🇰🇭 🤝🤝🇰🇭