Cambodia Posters

Cambodia Posters health/general knowledge/art/

ព្រះចៅអធិរាជខ្មែរដ៏មានឫទ្ធានុភាពមួយព្រះអង្គនៃសតវត្សរ៍ទី១២ គឺព្រះបាទសូរ្យវរ្ម័នទី២ ដែលជាអ្នកសាងសង់អង្គរវត្ត ត្រូវបានដាប់ឆ...
04/01/2026

ព្រះចៅអធិរាជខ្មែរដ៏មានឫទ្ធានុភាពមួយព្រះអង្គនៃសតវត្សរ៍ទី១២ គឺព្រះបាទសូរ្យវរ្ម័នទី២ ដែលជាអ្នកសាងសង់អង្គរវត្ត ត្រូវបានដាប់ឆ្លាក់នៅលើជញ្ជាំងខាងលិចនៃប្រាសាទ។ ព្រះអង្គគង់លើបល្ល័ង្កដ៏រឹងមាំ ហ៊ុំព័ទ្ធដោយអ្នកបម្រើដែលមានឆ័ត្រ និង គ្រឿងប្រដាប់ផ្សេងៗ។

🇰🇭 សម្រស់ទេពអប្សរា ស្រស់ស្អាតក្រៃលែង🇰🇭
03/29/2026

🇰🇭 សម្រស់ទេពអប្សរា ស្រស់ស្អាតក្រៃលែង🇰🇭

នះជារូបចម្លាក់ដើមនៃព្រះបាទជ័យវរ្ម័នទី៧គង់លើបល្ល័ង្កកសាងនៅសតវត្សទី១២ ដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។
03/29/2026

នះជារូបចម្លាក់ដើមនៃព្រះបាទជ័យវរ្ម័នទី៧គង់លើបល្ល័ង្កកសាងនៅសតវត្សទី១២ ដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។

សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត និង សម្តេចព្រះនរោត្តមសីហនុ ពេលកំពុងបំពេញព្រះរាជទស្សនកិច្ចក្នុងរោងចក្រមួយកន្លែងក្នុងសម័យ...
03/24/2026

សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត និង សម្តេចព្រះនរោត្តមសីហនុ ពេលកំពុងបំពេញព្រះរាជទស្សនកិច្ចក្នុងរោងចក្រមួយកន្លែងក្នុងសម័យសង្គមរាស្ត្រនិយមដ៏រុងរឿង។

នារីខ្មែរដែលមានចំណេះដឹងខ្ពង់ខ្ពស់ ឆ្នាំ ១៩៦៩ ❤️🇰🇭❤️
03/22/2026

នារីខ្មែរដែលមានចំណេះដឹងខ្ពង់ខ្ពស់ ឆ្នាំ ១៩៦៩ ❤️🇰🇭❤️

បំណែកជាងមួយម៉ឺនបំណែក អាចផ្គុំចូលគ្នាបានយ៉ាងល្អឥតខ្ចោះ!មិនសរសើរមិនបាន ! ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជាដែលម...
03/22/2026

បំណែកជាងមួយម៉ឺនបំណែក អាចផ្គុំចូលគ្នាបានយ៉ាងល្អឥតខ្ចោះ!
មិនសរសើរមិនបាន !

ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជាដែលមានកម្ពស់៥ម៉ែត្រ និងទម្ងន់ប្រមាណ ៧តោននិងមានការបែកបាក់ដល់ទៅជាង ១ម៉ឺនបំណែកមកពីកោះកេរ្ដិ៍ចាប់កំណើតឡើងវិញក្រោយជួសជុលរួចរាល់ នាថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ 🙏🙏🙏

ប្រភព: ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

ព្រឹត្តិការណ៍សមរាត្រី (ពេលថ្ងៃ និងពេលយប់ស្មើគ្នា) ក្នុងរដូវប្រាំង នាព្រឹកព្រលឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅប្រាសាទអង្គរវ...
03/22/2026

ព្រឹត្តិការណ៍សមរាត្រី (ពេលថ្ងៃ និងពេលយប់ស្មើគ្នា) ក្នុងរដូវប្រាំង នាព្រឹកព្រលឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅប្រាសាទអង្គរវត្ត បានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិជាច្រើន ចូលរួមយ៉ាងកុះករ ដើម្បីផ្តិតយករូបភាពអនុស្សាវរីយ៍ នៃព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត ដែលជាទិដ្ឋភាពដ៏កម្រមួយ និងកើតឡើងត្រឹម ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។

រូបថត៖ ឃុត សៅ

អប្សរា🇰🇭💗Apsara 🇰🇭💗
03/20/2026

អប្សរា🇰🇭💗Apsara 🇰🇭💗

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី🇰🇭🙏💗
03/13/2026

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី🇰🇭🙏💗

ព្រះនរោត្តមសីហនុ យាងរួមដំណើរជាមួយ លោកស្រី Jackie Kennedy (ជាភរិយាលោក Jonh F.  Kennedy ប្រធានាធិបតីទី៣៥ អាមេរិក) និងលោក D...
03/11/2026

ព្រះនរោត្តមសីហនុ យាងរួមដំណើរជាមួយ លោកស្រី Jackie Kennedy (ជាភរិយាលោក Jonh F. Kennedy ប្រធានាធិបតីទី៣៥ អាមេរិក) និងលោក David Ormsby-Gore កំពុងទៅទស្សនាប្រាសាទបាយ័ន ជិតប្រាសាទអង្គរវត្ត។ ឆ្នាំ១៩៦៧

អធិរាជសំលេងមាសលោកតា ស៊ីន ស៊ីសាមុត កើតនៅថ្ងៃ ២៣ ខែសីហា ឆ្នាំ ១៩៣៣ នៅខេត្តស្ទឹងត្រែង ។ លោកជាកូនប្រុសពៅនិងមានបងប្អូនចំនួន ៤...
03/10/2026

អធិរាជសំលេងមាសលោកតា ស៊ីន ស៊ីសាមុត កើតនៅថ្ងៃ ២៣ ខែសីហា ឆ្នាំ ១៩៣៣ នៅខេត្តស្ទឹងត្រែង ។ លោកជាកូនប្រុសពៅនិងមានបងប្អូនចំនួន ៤នាក់ (ប្រុស ២ ស្រី ២) ឪពុករបស់លោកឈ្មោះ ស៊ីន លាង ជានាយទាហ៊ានប្រចាំ ខេត្តបាត់ដំបង នៃទាហានបដិវដ្តន៍ ប្រឆាំង អាណានិគមន៍បារាំង ហើយ ឪពុករបស់លោក បានលាចាកលោក ដោយជំងឺប្រចាំកាយ ចំណែកឯម្ដាយលោក ឈ្មោះ ស៊ីន ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន ។ ក្រោយពេលឪពុករបស់លោកសាមុត មរណៈភាពមិនយូរប៉ុន្មាន ម្តាយរបស់លោក ក៏រៀបអាពាហ៍ពិពាហ៍ ម្ដងទៀត និងបានបន្សល់ទុកនូវកូន ២ នាក់ទៀត ។ លោក ស៊ីន-ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សានៃទីរួមខេត្ត នាខេត្តស្ទឹងត្រែង ពេលលោកអាយុ ៧ ឆ្នាំ ។ លោកបានរៀនឧបករណ៍តន្ត្រី (កូដទ្រ) (ផ្លុំបុី) និង (គោះឈឹង) ពីជីតារបស់លោក ដោយមាននិស្ស័យជាអ្នកសិល្បៈ លោកក៏បានហាត់រៀនបទចម្រៀង មហោរី ចម្រៀងអាយ៉ៃ ចម្រៀងយីកេ ចម្រៀងចាបុី ចម្រៀងល្ខោនបាសាក់ ផងដែរ ។ ក្រោយពេលបញ្ចប់ការសិក្សានៅ អនុវិទ្យាល័យនា ខេត្តស្ទឹងត្រែង លោកបានទៅរៀនបន្តនាក្រុងភ្នំពេញ ផ្នែកវេជ្ជសាស្ត្រ ក្នុងឆ្នាំ ១៩៥១ ជាមួយម្ដាយមីងរបស់លោក ។ ដោយសារតែលោក មាននិស្ស័យផ្នែកសិល្បៈលោកបានសុំគ្រូឡើងច្រៀងចម្រៀង ជាញឹកញាប់នៅក្នុងថ្នាក់រៀន ទេពកោសល្យ របស់លោកបានឈានទៅបង្កើតក្រុមចម្រៀងផ្ទាល់ខ្លួនក្នុងឆ្នាំ ១៩៥២ ដែលមានសមាជិកនៃក្រុមចម្រៀង ៦នាក់ ដែលសុទ្ធតែជាមិត្តរួមថ្នាក់របស់លោក ដែលក្រុមរបស់លោកមានឈ្មោះថា "រស្មីព្រះច័ន្ទ" ។ ក្រុមចម្រៀងរបស់លោក ចាប់ផ្ដើមល្បីទូទាំងសាលា នាក្រុងភ្នំពេញរហូតដល់ខាងផលិតកម្ម "រាជសីហ៍" ប្រចាំវិទ្យុជាតិកម្ពុជា អញ្ជើញក្រុមរបស់លោកទៅចូលច្រៀងក្នុងឆ្នាំ ១៩៥៣ ពេលនោះហើយដែលលោក សុីន សុីសាមុត បោះជំហានទៅក្នុងវិថីសិល្បៈនាពេលនោះរហូតដល់រូបលោកអស់ជីវិតក្នុងរបបវាលពិឃាតប៉ុល ពត ក្នុងឆ្នាំ ១៩៧៦ ។

ប្រភព: Wikipedia ភាសាខ្មែរ

លោកតា វណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យករខ្មែរ (រូបឈរនៅកណ្តាល) ជាលើកចុងក្រោយ លោកតាបានផ្តាំថា ៖ 1. ទីក្រុងភ្នំពេញ ត្រូវតែរីកទៅ ...
03/09/2026

លោកតា វណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យករខ្មែរ (រូបឈរនៅកណ្តាល) ជាលើកចុងក្រោយ លោកតាបានផ្តាំថា ៖ 1. ទីក្រុងភ្នំពេញ ត្រូវតែរីកទៅ ទិសខាងត្បូង ព្រោះជាដីតំបន់ខ្ពស់ អត់លិចទឹក ងាយស្រួល រៀបបណ្តាញទឹកស្អុយ រំដោះទឹកជំនន់ ជាទីទួលខ្ពស់ចាក់លុប តិច ដីមានជីវជាតិល្អសម្រាប់កសិកម្មផងដែរ 2. ប្រយត្នតំបន់ ខាងជើង ព្រោះជាតំបន់វាលទំនាប ងាយប្រឈមទឹកជំនន់ ជា តំបន់រង្វង់ស្នែងក្របី ដីទាប មានជំនន់ធំកើតឡើងជា រៀងរាល់២៥ឆ្នាំម្តង កើតចេញពីជួរភ្នំក្រវាញ និងភ្នំដងរែក 3. ទិសខាងកើត គួរក្សាទុកជាតំបន់បៃតង ទុកផ្គត់ផ្គងបន្លែបៃតង។

Address

1716 S 234th Street
Seattle, WA
98198

Telephone

+85566212080

Website

Alerts

Be the first to know and let us send you an email when Cambodia Posters posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share