05/12/2023
[English Below] ទឹកប្រាក់ចំនួន ១៤៤ ៩៥៥ ៦០០ ០០០ រៀល (ប្រមាណ ៣៦,២៣ លានដុល្លារអាមេរិក) ត្រូវបានរាជរដ្ឋាភិបាលឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្រ្តីចំនួនប្រមាណ ៣៥៩ ៩១៤នាក់ នៅពេលសម្រាលកូន។
==========================================
ចាប់តាំងពីបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ជូនដល់បងប្អូនកម្មករនិយោជិតជាស្រ្តីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស. ចាប់ពីខែមករា ឆ្នាំ២០១៨ មកដល់ខែមីនា ឆ្នាំ២០២៣, រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាចំនួន ១៤៤ ៩៥៥ ៦០០ ០០០ រៀល ( ប្រមាណ៣៦,២៣ លានដុល្លារអាមេរិក) ដើម្បីផ្តល់ជូនកម្មករនិយោជិតជាស្រ្តីសម្រាលកូន ប្រមាណ ៣៥៩ ៩១៤នាក់ ក្នុងរយៈពេល ៥ឆ្នាំ និង ៣ខែ។
ការផ្តល់ប្រាក់ឧបត្ថម្ភខាងលើនេះ ជាគោលនយោបាយជាតិគាំពារសង្គម ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងចូលរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ហើយជាកម្មវិធីអនុវត្តដោយបេឡាជាតិសន្តិសុខសង្គម។
គួររំលឹកផងដែរថា គ្រប់កម្មការិនី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់នឹងទទួលបានគោលរបបប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដែលក្នុងនោះរួមមាន ៖
-សម្រាលបានកូនមួយ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល
-សម្រាលបានកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល
-សម្រាលបានកូនភ្លោះបី ទទួលបានប្រាក់ឧបត្ថម្ភ ១២០ម៉ឺនរៀល
សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរទៅកាន់ ប.ស.ស. តាមលេខទូរស័ព្ទ ១២៨៦។
144 955 600 000 Riels (approximately 36.23 million US dollars) have been subsidized by the Government of the Kingdom of Cambodia to 359 914 female workers during childbirth.
Since the decision to provide additional subsidies to all female workers, both formal and informal who are members of the National Social Security Fund from January 2018 to March 2023, the Government of the Kingdom of Cambodia has spent 144 955 600 000 Riels (approximately 36.23 million US dollars) to provide to about 359 914 female workers in 5 years and 3 months.
The above benefit is a part of the National Social Protection Policy whose purpose is to promote maternal and child health and contribute to solving malnutrition which is implemented by the National Social Security Fund.
It should also be noted that all female workers, both formal and informal, will receive benefits from the Government of the Kingdom of Cambodia, including:
- Give birth to a child will receive 400,000 Riels
- Give birth to twins will receive 800,000 Riels
- Give birth to triplets will receive 1, 200, 000 Riels
For more information, please contact NSSF via 1286.