Human Rights Watch Cambodia

Directions Website

Human Rights Watch Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Human Rights Watch Cambodia, Nonprofit Organization, New York, NY.

This is Human Rights Watch's official FB page for our work on Cambodia, including our press releases, public letters, reports and other research products, and other information.

10/23/2026

លិខិតរួមជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖

យើងខ្ញុំសរសេរលិខិតនេះ ដើម្បីតាមដានលើលិខិតមុនរបស់យើងខ្ញុំ ដែលបានផ្ញើជូនលោក កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ដែលក្នុងនោះ អង្គការចំនួន ៧៤ស្ថាប័ន មកពីទ្វីបអឺរ៉ុប អាស៊ី អាហ្វ្រិក ឡាទីន អាមេរិកឡាទីន និងអាមេរិកខាងជើង បានអំពាវនាវឱ្យលោកដោះលែងយុវជនជាអ្នកដឹកនាំទាំង៥នាក់នៃក្រុមមាតាធម្មជាតិកម្ពុជា (MNC) ។

អ្នកដឹកនាំទាំង៥នាក់ ត្រូវបានស្គាល់ជាទូទៅថា មាតាធម្មជាតិកម្ពុជា៥នាក់ (MNC5) រួមមាន កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងលោក លី ចាន់ដារ៉ាវុត ។ ពួកគេត្រូវបានផ្ដន្ទាទោស និងឃុំឃាំងក្នុងពន្ធនាគារដោយអយុត្តិធម៌ ក្នុងខែកក្កដា ឆ្នាំ២០២៤ នៅក្នុងសវនាការមួយ ដែលបានរំលោភលើតម្រូវការនៃសិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្តិធម៌ និងដំណើរការត្រឹមត្រូវតាមច្បាប់ផ្សេងទៀត ហើយបច្ចុប្បន្នពួកគេកំពុងអនុវត្តទោសជាប់ពន្ធនាគារចន្លោះពី៦ឆ្នាំ ទៅ៨ឆ្នាំ ។ ចាប់តាំងពីការចាប់ឃុំខ្លួនពួកគេដាក់ពន្ធនាគារ សំណើសុំនៅក្រៅឃុំរបស់ពួកគេតែងតែត្រូវបានតុលាការបដិសេធម្ដងហើយម្ដងទៀត ។

ក្រុមការងារអង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនដោយបំពាន (WGAD) បានរកឃើញថា សកម្មភាពរបស់អាជ្ញាធរកម្ពុជានៅក្នុងសំណុំរឿងព្រហ្មទណ្ឌ និងនីតិវិធីតុលាការប្រឆាំងនឹងសកម្មជនមាតាធម្មជាតិទាំង៥នាក់ មានភាពលម្អៀងក្នុងការជំនុំជម្រះក្ដី និងបានរំលោភលើសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយជាច្រើន ដែលបានធានាដោយច្បាប់អន្តរជាតិនៅក្នុងសន្ធិសញ្ញាផ្សេងៗដែលកម្ពុជាបានផ្ដល់សច្ចាប័នដូចជា កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាដើម ។ រាជរដ្ឋាភិបាលកម្ពុជា មិនបានសូម្បីតែឆ្លើយតបចំពោះការទាក់ទងរបស់ក្រុមការងារអង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនដោយបំពាន ដែលបានស្នើសុំព័ត៌មានអំពីសំណុំរឿងរបស់សកម្មជនមាតាធម្មជាតិទាំង៥នាក់ ។

អ្វីដែលមានសារៈសំខាន់ខ្លាំងនោះ គឺក្រុមការងារអង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនដោយបំពាន បានរកឃើញថា គ្មានភស្តុតាងណាមួយដែលបង្ហាញថា ជនជាប់ចោទជាសកម្មជនមាតាធម្មជាតិទាំង៥នាក់ បានចូលរួម ឬតស៊ូមតិឱ្យមានអំពើហិង្សាទាល់តែសោះ ដែលធ្វើឱ្យមានការចោទជាសំណួរទៅលើមូលដ្ឋាននៃការផ្ដន្ទាទោសពួកគេពី “បទរួមគំនិតក្បត់” ប្រឆាំងនឹងរដ្ឋាភិបាល ។ ក្រុមការងារអង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនដោយបំពាន បានសន្និដ្ឋានថា សកម្មជនមាតាធម្មជាតិទាំង៥នាក់ ត្រូវបានបដិសេធសិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្តិធម៌ និងការប្ដឹងជំទាស់ប្រកបដោយប្រសិទ្ធភាព ព្រមទាំងបានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនទាំង៥នាក់នេះវិញជាបន្ទាន់ ។

នៅក្នុងស្មារតីនេះ យើងខ្ញុំសូមអំពាវនាវយ៉ាងទទូចឱ្យលោក អនុវត្តតាមសេចក្ដីសម្រេចរបស់ក្រុមការងារអង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនដោយបំពាន និងចាត់វិធានការជាក់ស្ដែងជាបន្ទាន់ និងដោយសកម្ម ដើម្បីដោះលែងអ្នកដឹកនាំបរិស្ថានវ័យក្មេងទាំង៥នាក់ ឱ្យបានមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) ឬឱ្យបានឆាប់ជាងនេះ ប្រសិនបើអាចធ្វើទៅបាន ៕

លិខិតពេញលេញជាភាសាអង់គ្លេស៖ https://www.hrw.org/news/2026/10/12/joint-letter-to-cambodia-prime-minister

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងនៅថ្ងៃនេះថា អាជ្ញាធរវៀតណាម គួរតែដោះលែងជាបន្ទាន់នូវសកម្មជន៣នាក់...
10/22/2026

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងនៅថ្ងៃនេះថា អាជ្ញាធរវៀតណាម គួរតែដោះលែងជាបន្ទាន់នូវសកម្មជន៣នាក់ ដែលមានទំនាក់ទំនងជាមួយអង្គការ Viet Tan នៅក្រៅប្រទេស ដែលត្រូវបានបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា ព្រមទាំងទម្លាក់ចោលនូវបទចោទប្រកាន់ទាំងអស់ប្រឆាំងនឹងពួកគេ ។ អាជ្ញាធរ ក៏គួរតែអនុញ្ញាតឱ្យមន្រ្តីកុងស៊ុលនៃប្រទេសអូស្ត្រាលី និងប្រទេសន័រវែស ក៏ដូចជាសមាជិកក្រុមគ្រួសាររបស់ពួកគេ បានជួបជាបន្ទាន់ផងដែរជាមួយបុរសទាំងបីនាក់ដែលកំពុងត្រូវបានឃុំខ្លួន ។

ប៉ូលិសវៀតណាម បានអះអាងថា លោក Nguyen Duc Thuan ដែលមានសញ្ជាតិន័រវេស លោក Tran Hiep (ត្រូវបានស្គាល់ផងដែរថាជា Ho Pham Hiep Huy) ដែលមានសញ្ជាតិអូស្ត្រាលី និងលោក Thai Cong Truong Son គឺជាសមាជិកនៃអង្គការ Viet Tan ដែលត្រូវបានហាមឃាត់ ហើយបានប៉ុនប៉ងប្រើប្រាស់ឯកសារក្លែងក្លាយ ដើម្បីឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។ សាច់ញាតិរបស់បុរសទាំងបី បាននិយាយថា ពួកគេមិនដែលបានប៉ុនប៉ងចូលទៅប្រទេសវៀតណាមឡើយ ។

ប៉ូលិសបានប្រកាសថា ពួកគេបានចោទប្រកាន់បុរសទាំងបីនាក់ពី “បទភេរវកម្ម” តាមបញ្ញត្តិមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌ ដោយសារការជាប់ពាក់ព័ន្ធរបស់ពួកគេជាមួយ អង្គការ Viet Tan និងពីបទក្លែងបន្លំត្រា និងឯកសារ តាមបញ្ញត្តិមាត្រា ៣៤១ ។ Viet Tan គឺជាអង្គការនយោបាយមួយនៅក្រៅប្រទេស ដែលតស៊ូមតិឱ្យមានការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យ នៅក្នុងប្រទេសវៀតណាម ។ អង្គការនេះ បានអះអាងថា បុរសទាំង៣នាក់ ត្រូវបានចាប់ពង្រត់នៅក្នុងប្រទេសកម្ពុជា ។

លោកស្រី Elaine Pearson នាយិកាទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានមានប្រសាសន៍ថា “ការចាប់ពង្រត់ និងឃុំខ្លួន ជនបរទេស បានចោទជាសំណួរជាច្រើនអំពីតួនាទីរបស់រដ្ឋាភិបាលវៀតណាម និងកម្ពុជា” ។ អ្នកស្រីបន្ថែមថា “រដ្ឋាភិបាលប្រទេសន័រវែស និងប្រទេសអូស្រ្តាលី គួរតែដាក់សម្ពាធលើអាជ្ញាធរវៀតណាម ដើម្បីទទួលបានការអនុញ្ញាតឱ្យជួបជាមួយពលរដ្ឋរបស់ខ្លួន ព្រមទាំងទម្លាក់ចោលនូវបទចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងអស់ប្រឆាំងនឹងពួកគេ” ៕

The Vietnamese authorities should immediately release three activists associated with the overseas Viet Tan organization who went missing in Cambodia, and drop all charges against them, Human Rights Watch said today.

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ តុលាការកំពូលកម្ពុជា បានបដិសេធសំណើរបស់សកម្មជនបក្សប្រឆាំង លោក វឿង សំណាង ដែលបានស្នើសុំអនុវត្តកា...
10/20/2026

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ តុលាការកំពូលកម្ពុជា បានបដិសេធសំណើរបស់សកម្មជនបក្សប្រឆាំង លោក វឿង សំណាង ដែលបានស្នើសុំអនុវត្តការស្រូបទោសនៃការផ្ដន្ទាទោសទាំងពីររបស់លោក ដោយនេះមានន័យថា លោកនឹងត្រូវជាប់ពន្ធនាគារសរុបរយៈពេល១១ឆ្នាំ ។ លោក សំណាង ត្រូវបានផ្ដន្ទាទោសពី “បទរួមគំនិតក្បត់ប្រឆាំងនឹងរដ្ឋ” និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និង៦ឆ្នាំ ។

ករណីនេះ បង្ហាញពីការកើនឡើងនៃការប្រើប្រាស់បទចោទរួមគំនិតក្បត់ដែលមាននិយមន័យមិនច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចោទប្រកាន់សកម្មជនបក្សប្រឆាំង និងអ្នកប្រើប្រាស់បណ្ដាញសង្គម ព្រមទាំងផ្ដន្ទាទោសពួកគេឱ្យជាប់ពន្ធនាគាររយៈពេលយូរ ។

លោក សំណាង ធ្លាប់ជាមន្ត្រីសង្កាត់នៅមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ (CNRP) ដែលជាគណបក្សប្រឆាំងត្រូវបានរំលាយក្នុងឆ្នាំ២០១៧ ដោយតុលាការកំពូលដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ។ លោកបានភៀសខ្លួនទៅកាន់ប្រទេសថៃ ក្នុងឆ្នាំ២០២០ បន្ទាប់ពីមានបទចោទប្រឆាំងនឹងរូបលោក ។ នៅឆ្នាំ២០២១ ប៉ូលិសថៃ បានចាប់ខ្លួនលោក និងបានបញ្ជូនលោកត្រឡប់មកប្រទេសកម្ពុជាវិញដោយបង្ខំ រួមជាមួយសកម្មជនបក្សប្រឆាំងម្នាក់ទៀតគឺលោក វឿន វាសនា ទោះបីជាអ្នកទាំងពីរត្រូវបានទទួលស្គាល់ជាជនភៀសខ្លួនដោយទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ក៏ដោយ ។

នៅឆ្នាំ២០២២ លោក សំណាង ត្រូវបានចោទប្រកាន់ពី បទរួមគំនិតក្បត់ ព្រមទាំងត្រូវបានផ្ដន្ទាទោស និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ នៅក្នុងការជំនុំជម្រះក្ដីទ្រង់ទ្រាយធំមួយនៃអតីតថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចំនួន៣៦នាក់ ។ អំឡុងពេលឃុំខ្លួន លោកត្រូវបាននាំមកសវនាការ និងផ្ដន្ទាទោសម្ដងទៀតក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការចោទប្រកាន់បន្ថែមពីបទរួមគំនិតក្បត់ផ្សេងមួយទៀត ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ។ ភស្តុតាងដែលបានលើកឡើងប្រឆាំងនឹងរូបលោកនៅក្នុងសំណុំរឿងទាំងពីរ គឺការបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការរិះគន់របស់លោក និងគណបក្សសង្គ្រោះជាតិចំពោះរដ្ឋាភិបាល ។

ភរិយារបស់លោក សំណាង គឺអ្នកស្រី ទៀង ចិន្ដា បានចូលរួមជាមួយក្រុម “ស្ត្រីថ្ងៃសុក្រ” ជាក្រុមស្ត្រីកម្ពុជា ដែលបានធ្វើការតវ៉ាជាប្រចាំនៅរាជធានីភ្នំពេញ ដើម្បីអំពាវនាវឱ្យមានការដោះលែងស្វាមីនិងកូនប្រុសរបស់ពួកគេដែលកំពុងជាប់ពន្ធនាគារ ។ ក្រុមស្ត្រីថ្ងៃសុក្រ បានប្រឈមនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរកម្ពុជា អំឡុងពេលនៃការតវ៉ាជាសាធារណៈរបស់ពួកគេ ។

ករណីរបស់លោក សំណាង បង្ហាញពីការធ្វើទុក្ខបុកម្នេញឥតឈប់ឈររបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំក្រោយ ។ លោក វាសនា ដែលត្រូវបានចាប់ខ្លួនជាមួយលោក សំណាង ត្រូវបានចោទប្រកាន់ និងផ្ដន្ទាទោស ក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត ។ ក្រោយមក លោកបានធ្វើការសុំទោសទៅកាន់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ហើយត្រូវបានដោះលែងឱ្យមានសេរីភាពពីពន្ធនាគារវិញ ដែលជាផ្នែកមួយនៃការប្រើប្រាស់ជាប្រព័ន្ធនូវការបង្ខំឱ្យសារភាពកំហុសរបស់រដ្ឋាភិបាល ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់សកម្មជន និងសមាជិកគណបក្សនយោបាយប្រឆាំង ។ បន្ទាប់មក លោក វាសនា បានភៀសខ្លួនចេញពីប្រទេសកម្ពុជា និងបានបដិសេធការចូលរួមរបស់លោកជាមួយគណបក្សកាន់អំណាចវិញ ៕

Cambodia’s Supreme Court on October 14 denied opposition activist Voeung Samnang’s request to serve his two sentences concurrently, meaning he will spend 11 years in prison.

តុលាការកម្ពុជា ផ្ដន្ទាទោសសកម្មជន៣នាក់ ដាក់ពន្ធនាគារ៧ឆ្នាំបទចោទប្រឌិត សវនាការក្លែងក្លាយ ត្រូវបានប្រើប្រាស់ ដើម្បីបំបិទសំឡ...
09/03/2026

តុលាការកម្ពុជា ផ្ដន្ទាទោសសកម្មជន៣នាក់ ដាក់ពន្ធនាគារ៧ឆ្នាំ

បទចោទប្រឌិត សវនាការក្លែងក្លាយ ត្រូវបានប្រើប្រាស់ ដើម្បីបំបិទសំឡេងអ្នករិះគន់

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ តុលាការក្រុងភ្នំពេញដែលគ្រប់គ្រងដោយរាជរដ្ឋាភិបាល បាន ផ្ដន្ទាទោសសកម្មជន៣នាក់ ឱ្យជាប់ពន្ធនាគារកំណត់រយៈពេល៧ឆ្នាំ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីអំពើរួមគំនិតក្បត់ប្រឆាំងនឹងរដ្ឋាភិបាល ។ អ្នកទាំងបីរួមមាន លោក ធី ថន អាយុ២៥ឆ្នាំ ជាអ្នកដឹកនាំក្រុមនិស្សិត និងសកម្មជននយោបាយប្រឆាំងពីរនាក់គឺ អ្នកស្រី ស៊ឹង គន្ធា និងលោក មាន ចាន់ថុន ។ អ្នកស្រី គន្ធា និងលោក ចាន់ថុន ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ កាលពីវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីប្រឈមមុខនឹងការជំនុំជម្រះក្ដី ទោះបីជាត្រូវបានទទួលស្គាល់ជាជនភៀសខ្លួនដោយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិហើយក៏ដោយ ។

ការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលយូរ ដោយផ្អែកលើបទចោទដែលគ្មានមូលដ្ឋានត្រឹមត្រូវ គឺជាការរំលោភបំពានថ្មីបំផុតមួយលើប្រព័ន្ធតុលាការដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបំបិទសំឡេងរិះគន់នៅក្នុងប្រទេស ។

លោក ថន លោក ចាន់ថុន និងអ្នកស្រី គន្ធា ស្ថិតនៅក្នុងចំណោមមនុស្សយ៉ាងតិច ៩៤នាក់ ដែលត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរកម្ពុជាក្នុងឆ្នាំ២០២៤ អំឡុងពេលមានការរិះគន់ជាបន្តបន្ទាប់ចំពោះតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ចម្រូងចម្រាសរវាងរដ្ឋាភិបាលប្រទេសទាំងបី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ។ ក្រោយមក រដ្ឋាភិបាលកម្ពុជាបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ បន្ទាប់ពីមានការតវ៉ាពីសាធារណជន ។

ជាក់ស្ដែង លោក ថន ត្រូវបានចាប់ខ្លួន ដោយសារតែតួនាទីរបស់លោកជា អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ជាក្រុមនិស្សិតដែលមានភាពសកម្មក្នុងការលើកឡើងពីបញ្ហាសង្គម និងបរិស្ថាន ។ កន្លងមក រដ្ឋាភិបាលបានដាក់គោលដៅម្ដងហើយម្ដងទៀត លើថ្នាក់ដឹកនាំរបស់សមាគមនិស្សិតនេះ ដោយសារតែភាពសកម្មនិយមរបស់ពួកគេ ។ ប្រធានសមាគមនេះ គឺលោក កើត សារ៉ាយ កំពុងតែអនុវត្តទោសជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទញុះញង់ ។ កាលពីខែកុម្ភៈ ក្រុមការងារនៃអង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនតាមអំពើចិត្ត បានកំណត់ថា ការឃុំខ្លួនលោកសារ៉ាយ គឺជាការឃុំខ្លួនតាមអំពើចិត្ត និងជាការរំលោភទៅលើកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្ដល់សច្ចាប័ននៅឆ្នាំ១៩៩២ ។

គណបក្សប្រជាជនកម្ពុជា បានដាក់សម្ពាធមនុស្សជាច្រើន ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការរិះគន់ផែនការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ឱ្យសារភាពកំហុស និងចូលរួមជាមួយគណបក្សកាន់អំណាច ដើម្បីជាថ្នូរនឹងការដោះលែងពួកគេឱ្យមានសេរីភាពវិញ ។ ក្រោយមក ការសារភាពកំហុសទាំងនេះ ត្រូវបានប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអ្នករិះគន់ និងសកម្មជន ដែលជាផ្នែកមួយនៃយុទ្ធនាការជាប្រព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យខូចជំហរនយោបាយរបស់គណបក្សប្រឆាំង ។ ចំណែកឯអ្នកដែលមិនព្រមសារភាព ឥឡូវនេះ កំពុងដាក់ទោសឱ្យជាប់ពន្ធនាគាររយៈពេលវែង ។

អាជ្ញាធរកម្ពុជា គួរតែដោះលែងលោក ធី ថន អ្នកស្រី ស៊ឹង គន្ធា និងលោក មាន ចាន់ថុន ជាបន្ទាន់ និងលុបចោលការផ្ដន្ទាទោសលើពួកគេ ។ រដ្ឋាភិបាលបរទេសនានា ជាពិសេសរដ្ឋាភិបាលដែលបានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅរាជធានីភ្នំពេញ កាលពីខែវិច្ឆិកា គួរតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់ និងបញ្ឈប់ការគាបសង្កត់លើអ្នករិះគន់ដោយសន្តិវិធី ៕

The government-controlled municipal court in Phnom Penh on September 2, 2026 sentenced three activists to seven years in prison for allegedly plotting against the government. They were 25-year-old student leader Thy Thorn and two political opposition activists, Soeung Kunthea and Mean Chanthon. Kunt...

The government-controlled municipal court in Phnom Penh on September 2, 2026 sentenced three activists to seven years in...
09/03/2026

The government-controlled municipal court in Phnom Penh on September 2, 2026 sentenced three activists to seven years in prison for allegedly plotting against the government. They were 25-year-old student leader Thy Thorn and two political opposition activists, Soeung Kunthea and Mean Chanthon. Kunthea and Chanthon were arrested in Thailand in November 2024 and summarily deported to Cambodia to face trial, despite being recognized as refugees by the United Nations refugee agency.

Cambodian authorities should immediately release Thorn, Kunthea and Chanthon, and quash their convictions.

Read more here:

The government-controlled municipal court in Phnom Penh on September 2, 2026 sentenced three activists to seven years in prison for allegedly plotting against the government. They were 25-year-old student leader Thy Thorn and two political opposition activists, Soeung Kunthea and Mean Chanthon. Kunt...

អាជ្ញាធរឥណ្ឌូណេស៊ី កំពុងចោទប្រកាន់តាមផ្លូវច្បាប់ដោយមិនត្រឹមត្រូវលើអ្នកការពារបរិស្ថាន ដែលតវ៉ាប្រឆាំងនឹងការកាប់បំផ្លាញព្រៃ...
07/31/2026

អាជ្ញាធរឥណ្ឌូណេស៊ី កំពុងចោទប្រកាន់តាមផ្លូវច្បាប់ដោយមិនត្រឹមត្រូវលើអ្នកការពារបរិស្ថាន ដែលតវ៉ាប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ និងការបំពុលបរិស្ថាន ក៏ដូចជាមេដឹកនាំជនជាតិដើមភាគតិចដែលការពារសិទ្ធិដីធ្លីរបស់ពួកគេ។

លោកស្រី Elaine Pearson នាយកទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានមានប្រសាសន៍ថា៖ “ទោះបីជាកំពុងបង្ក្រាបអំពើពុករលួយរបស់ក្រុមហ៊ុនក៏ដោយ ក៏រដ្ឋាភិបាលរបស់លោក ប្រាបូវ៉ូ (Prabowo) បានព្រងើយកន្តើយចំពោះកង្វល់របស់សហគមន៍មូលដ្ឋាន ហើយបែរជាដាក់ពង្រាយកងទ័ព និងប្រើប្រាស់វិធានការតឹងរ៉ឹងផ្សេងទៀត ដើម្បីសម្រេចគោលបំណងសេដ្ឋកិច្ចរបស់ខ្លួនទៅវិញ”។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

Indonesian authorities are pursuing wrongful prosecutions of environmentalists and Indigenous community leaders who protest deforestation and pollution, or defend land rights.

រដ្ឋាភិបាលថៃ មិនគួរបញ្ជូនជនជាតិចិនជាអ្នកប្រឆាំង ដែលកំពុងត្រូវបានឃុំខ្លួន ឱ្យត្រឡប់ទៅប្រទេសចិនវិញដោយបង្ខិតបង្ខំនោះទេ នេះប...
07/20/2026

រដ្ឋាភិបាលថៃ មិនគួរបញ្ជូនជនជាតិចិនជាអ្នកប្រឆាំង ដែលកំពុងត្រូវបានឃុំខ្លួន ឱ្យត្រឡប់ទៅប្រទេសចិនវិញដោយបង្ខិតបង្ខំនោះទេ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ។ យ៉ាងហោចណាស់ មានជនជាតិចិនដែលជាអ្នកប្រឆាំងចំនួនបួននាក់ កំពុងត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំខ្លួនជនអន្តោប្រវេសន៍ សួនភ្លូ (Suan Phlu Immigration Detention Center) ក្នុងទីក្រុងបាងកក ដោយប្រឈមនឹងហានិភ័យនៃការបណ្តេញចេញទៅប្រទេសចិនវិញ ។ រដ្ឋាភិបាលចិន បានបង្កើនការដាក់សម្ពាធលើអាជ្ញាធរថៃកាន់តែខ្លាំងឡើងៗ មុនដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរ៉ាគុល (Anutin Charnvirakul) ទៅកាន់ប្រទេសចិន ដែលបានគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ។

លោក ស៊ុនណៃ ផាសុក (Sunai Phasuk) ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកប្រទេសថៃ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានមានប្រសាសន៍ថា៖ “រដ្ឋាភិបាលថៃដែលបានឡើងកាន់អំណាចជាបន្តបន្ទាប់បានយល់ថា ការមិនអើពើចំពោះកាតព្វកិច្ចអន្តរជាតិរបស់ប្រទេសខ្លួន គឺជារឿងងាយស្រួល ដើម្បីផ្គាប់ចិត្តទីក្រុងប៉េកាំង” ។ លោកបានបន្ថែមថា៖ “ប្រទេសថៃកំពុងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ខ្លួនរងការខូចខាត តាមរយៈការអនុវត្តតាមសំណើរបស់រដ្ឋាភិបាលចិន ក្នុងការបណ្តេញចេញដោយខុសច្បាប់នូវជនជាតិចិនដែលជាអ្នកប្រឆាំង ជំនួសឱ្យការអនុញ្ញាតឱ្យពួកគេធ្វើដំណើរទៅកាន់ប្រទេសទីបីដែលមានសុវត្ថិភាព ។ រដ្ឋាភិបាលនានាដែលយកចិត្តទុកដាក់ចំពោះបញ្ហានេះ គួរតែជំរុញឱ្យអាជ្ញាធរថៃការពារសិទ្ធិរបស់អ្នកដែលកំពុងស្វែងរកសុវត្ថិភាពនៅក្នុងប្រទេសថៃ ជាជាងការបញ្ជូនអ្នកប្រឆាំងទាំងនោះត្រឡប់ទៅប្រទេសចិនវិញ ជាទីដែលពួកគេប្រឈមនឹងហានិភ័យនៃគ្រោះថ្នាក់” ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

The Thai government should not forcibly return detained Chinese dissidents to China.

ប្រទេសកម្ពុជា៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិរបស់ធនាគារពិភពលោក បដិសេធការរកឃើញអំពីផលប៉ះពាល់នៃវិស័យមីក្រូហិរញ្ញវត្ថុអ្នកខ្ច...
06/29/2026

ប្រទេសកម្ពុជា៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិរបស់ធនាគារពិភពលោក បដិសេធការរកឃើញអំពីផលប៉ះពាល់នៃវិស័យមីក្រូហិរញ្ញវត្ថុ

អ្នកខ្ចីប្រាក់រាប់លាននាក់ដែលជាប់ជំពាក់បំណុល ត្រូវបានបដិសេធមិនឱ្យទទួលបានដំណោះស្រាយ

https://www.hrw.org/news/2026/06/26/cambodia-world-banks-ifc-rejects-microfinance-harm-findings

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងនៅថ្ងៃនេះថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ធនាគារពិភពលោក បានបដិសេធការរកឃើញរបស់ការិយាល័យទទួលពាក្យបណ្តឹងឯករាជ្យរបស់ខ្លួន អំពីផលប៉ះពាល់ពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលជាការបរាជ័យដ៏ធំមួយក្នុងការបង្ហាញពីគណនេយ្យភាព ។ នៅក្នុងការឆ្លើយតបរបស់ខ្លួន ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានច្រានចោលការសន្និដ្ឋានរបស់ការិយាល័យទទួលពាក្យបណ្តឹងឯករាជ្យរបស់ខ្លួន ដែលថា ស្ថាប័ននេះបានរំលោភបំពានលើគោលនយោបាយស្ដីពីបរិស្ថាន និងសង្គមរបស់ខ្លួន។

លោកស្រី អេលែន ភៀរសុន (Elaine Pearson) នាយិកាទទួលបន្ទុកតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានមានប្រសាសន៍ថា៖ “ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងការបដិសេធការរកឃើញរបស់ការិយាល័យទទួលពាក្យបណ្តឹងឯករាជ្យរបស់ខ្លួន គឺជាការប៉ះទង្គិចដល់គណនេយ្យភាពនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងដល់អ្នកខ្ចីកម្ចីមីក្រូហិរញ្ញវត្ថុរាប់លាននាក់ដែលកំពុងជំពាក់បំណុលនៅកម្ពុជា” ។ លោកស្រីបានបន្ថែមថា៖ “សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ គួរតែបញ្ឈប់ការគេចវេះពីការទទួលខុសត្រូវរបស់ខ្លួន ហើយចាប់ផ្តើមធ្វើការដើម្បីផ្តល់ដំណោះស្រាយចំពោះផលប៉ះពាល់ដែលបានកើតឡើងកន្លងមក និងទប់ស្កាត់ផលប៉ះពាល់នាពេលអនាគត” ។

លោកស្រី ភៀរសុន បានមានប្រសាសន៍ថា៖ “ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ (ស៊ីអេអូ) បានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញពីបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែការឆ្លើយតបបែបនេះ គឺមិនគ្រប់គ្រាន់ទាល់តែសោះ ហើយបានកាត់ផ្ដាច់លទ្ធភាពទទួលបានលទ្ធភាពទទួលបានគណនេយ្យភាព និងដំណោះស្រាយ សម្រាប់អ្នកខ្ចីប្រាក់នៅកម្ពុជា ទាំងនៅក្នុងតំបន់ជនជាតិដើមភាគតិច និងតំបន់ដែលមិនមែនជាជនជាតិដើមភាគតិច ដែលកំពុងប្រឈមនឹងហានិភ័យពីប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុដែលគាំទ្រពី សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ” ។ លោកស្រីបានបន្ថែមថា៖ “ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថអន្តរជាតិ គួរតែលុបចោលការសម្រេចចិត្តដ៏អាក្រក់នេះ និងទទួលយកទាំងស្រុងនូវអនុសាសន៍របស់ការិយាល័យទទួលពាក្យបណ្តឹងឯករាជ្យ ដើម្បីដោះស្រាយផលប៉ះពាល់ដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍នេះ” ។

The World Bank’s International Finance Corporation rejected its ombudsman’s findings about harm related to investments in Cambodia’s microfinance sector, failing a critical test of accountability.

ប្រទេសកម្ពុជា៖ ការបង្ខំឱ្យសារភាព បំបិទសំឡេងសកម្មជន និងបក្សប្រឆាំងបទចោទប្រឌិត និងការចោទប្រកាន់ដោយបំពាន ជំរុញឱ្យមានការចុះច...
06/23/2026

ប្រទេសកម្ពុជា៖ ការបង្ខំឱ្យសារភាព បំបិទសំឡេងសកម្មជន និងបក្សប្រឆាំង

បទចោទប្រឌិត និងការចោទប្រកាន់ដោយបំពាន ជំរុញឱ្យមានការចុះចូលជាមួយគណបក្សកាន់អំណាច

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងនៅថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់ជាប្រព័ន្ធនូវការបង្ខិតបង្ខំ និងផ្សព្វផ្សាយជាសាធារណៈអំពីការសារភាពកំហុសរបស់សមាជិក និងសកម្មជនគណបក្សប្រឆាំងដែលត្រូវបានឃុំខ្លួន ដើម្បីធ្វើឱ្យប៉ះពាល់ដល់ជំហរនយោបាយរបស់ពួកគេ ។ ការប្រព្រឹត្តិមិនគប្បីនេះ គឺស្ថិតក្នុងបរិបទនៃយុទ្ធនាការក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយរបស់រដ្ឋាភិបាល ប្រឆាំងនឹងគូប្រជែងនយោបាយ ដោយមានការគាំទ្រពីប្រព័ន្ធតុលាការដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាល ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរកម្ពុជា បានដាក់បណ្ដឹងព្រហ្មទណ្ឌដោយគ្មានមូលដ្ឋានជាញឹកញាប់ទៅលើសមាជិក និងសកម្មជនគណបក្សប្រឆាំង ដើម្បីដាក់សម្ពាធពួកគេឱ្យធ្វើការសុំទោសជាសាធារណៈ និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ជាថ្នូរនឹងការដោះលែងពីការឃុំខ្លួន ។ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាល បានផ្សព្វផ្សាយជាប្រចាំនូវវីដេអូ ឬសេចក្ដីថ្លែងការណ៍នៃការសារភាពក្រោមការបង្ខិតបង្ខំទាំងនោះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកគេ ។

លោកស្រី Bryony Lau នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានមានប្រសាសន៍ថា “គណបក្សកាន់អំណាចនៅកម្ពុជា ប្រើប្រាស់បទចោទព្រហ្មទណ្ឌដែលគ្មានហេតុផលសមរម្យ ដើម្បីគំរាមកំហែងសកម្មជននយោបាយ ហើយបន្ទាប់មកបង្ខំពួកគេឱ្យសារភាពកំហុសចំពោះបទល្មើសដែលមិនបានប្រព្រឹត្ត ដើម្បីទទួលបានការដោះលែងឱ្យមានសេរីភាពវិញ” ។ លោកស្រីបានបន្ថែមទៀតថា “តាមរយៈការបង្ខិតបង្ខំសកម្មជនទាំងនេះឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា អាជ្ញាធរមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកគេ និងពង្រឹងអំណាចគ្រប់គ្រងបែបឯកបក្សឱ្យកាន់តែរឹងមាំថែមទៀត ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស អំពាវនាវឱ្យ រាជរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទដែលមានចេតនានយោបាយ លុបចោលការផ្ដន្ទាទោសដែលអយុត្តិធម៌ ព្រមទាំងដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ចំពោះសកម្មជន និងអ្នកនយោបាយប្រឆាំងដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ ។

លោកស្រី Lau បានមានប្រសាសន៍ថា “ការបង្ខិតបង្ខំឱ្យសារភាពកំហុសរបស់អាជ្ញាធរកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានធ្វើឱ្យសិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្តិធម៌ និងសេរីភាពនយោបាយនៅក្នុងប្រទេស ក្លាយជារឿងគួរឱ្យអស់សំណើច” ។ លោកស្រីបន្ថែមថា “ប្រសិនបើការសារភាពកំហុសដែលត្រូវបានរៀបចំឡើងសម្រាប់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋទាំងនេះនៅតែបន្ត នោះគ្មាននរណាម្នាក់នៅកម្ពុជា ឬនៅក្រៅប្រទេស យកចិត្តទុកដាក់ចំពោះការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២៧ ឬការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៨ ឡើយ” ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងនៅថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់ជាប្រព័ន្ធ...

លោកស្រី Bryony Lau នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានមានប្រសាសន៍ថា “តុលាការកម្ពុជា បានបង្ហាញពីក...
06/19/2026

លោកស្រី Bryony Lau នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានមានប្រសាសន៍ថា

“តុលាការកម្ពុជា បានបង្ហាញពីកង្វះឯករាជ្យភាពរបស់ខ្លួនពីគណបក្សកាន់អំណាច តាមរយៈការតម្កល់សាលដីកាផ្ដន្ទាទោសមេដឹកនាំគណបក្សប្រឆាំង លោក រ៉ុង ឈុន ពីបទញុះញង់ និងការដកហូតសិទ្ធិធ្វើនយោបាយរបស់លោក ។ រាជរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត គួរបញ្ឈប់ការប្រើប្រាស់តុលាការ ដើម្បីបំបិទសំឡេងគណបក្យនយោបាយប្រឆាំង ហើយផ្ទុយទៅវិញ គួរបើកលំហសេរីភាពឡើងវិញឱ្យគណបក្សនយោបាយ និងក្រុមសង្គមស៉ីវិល អាចអនុវត្តសកម្មភាពដោយសេរី នៅមុនការបោះឆ្នោតឆ្នាំក្រោយនេះ ។ “

Address

New York, NY
10118

Alerts

Be the first to know and let us send you an email when Human Rights Watch Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share