ឈឿម សុវាស្នារ គីមីវិទ្យា-Chemistry

ឈឿម សុវាស្នារ គីមីវិទ្យា-Chemistry Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ឈឿម សុវាស្នារ គីមីវិទ្យា-Chemistry, Non-Governmental Organization (NGO), 605 Edwards Street, California City, CA, United States, Los Angeles, CA.

09/20/2024

កំណត់ភាគរយនៃធាតុបង្កក្នុងសមាសធាតុ
គីមីវិទ្យា បំប៉នសិស្សខ្សោយ សម្រាប់ថ្នាក់ទី១០ ១១ថ្មី មូលដ្ឋានគ្រឹះ ចាប់ផ្តើមរៀន ចាប់ផ្ដើមចេះ

09/19/2024

វគ្គរៀនបំប៉នមុខវិជ្ជាគីមីថ្នាក់ទី 11

09/18/2024

វគ្គរៀនបំប៉នមុខវិជ្ជាគីមីថ្នាក់ទី 11 សម្រាប់ឆ្នាំសិក្សាថ្មី សិក្សាពីមូលដ្ឋានគ្រឹះគីមី មានដូចជា
និមិត្តសញ្ញាគីមីអលោហៈ លោហៈនិងរ៉ាឌីកាល់ ការសរសេររូបមន្តគីមី ការសរសេរសមីការគីមី កម្រិតរលាយក្នុងទឹករបស់សមាធាតុគីមី សមីការគីមីបីសណ្ឋាន

09/11/2024

ចង់ដឹងអត់ថា រៀនបែបណាទើបទទួលបាននិទ្ទេសល្អ យើងមានគន្លឹះ និងវិធីសាស្ត្រសិក្សារៀនសូត្រយ៉ាងណាខ្លះ?
---------------------

1. តើប្អូនបានត្រៀមខ្លួនរៀនពីដើមឆ្នាំសិក្សាដែរឬទេ? ព្រោះអ្វី?

2. តើមុខវិជ្ជាអ្វីដែលប្អូនគិតថា រៀនពិបាកយល់ជាងគេ? ហើយប្អូនជម្នះភាពពិបាកនេះដោយរបៀបណា?

3. តើប្អូនមានអ្វីជាកត្តាជំរុញទឹកចិត្តខ្លាំងបំផុត ដែលធ្វើឱ្យប្អូនអាចតស៊ូ និងប្រឹងប្រែងរហូតដល់ពេលនេះ?

4. តើប្អូនចូលចិត្តស្វ័យសិក្សា ឬរៀនបន្ថែមដោយខ្លួនឯងនៅពេលយប់ ឬពេលព្រឹកព្រលឹម ឬពេលណាដែរ? ហេតុអ្វី?

5. តើការកំណត់កាលវិភាគដើម្បីរៀនបន្ថែមដោយខ្លួនឯងមានសាៈសំខាន់បែបណា?

6. មុនពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មួយខែ តើប្អូនបានត្រៀមអ្វីខ្លះ?

09/09/2024

មួយខែមុនប្រឡង ត្រូវត្រៀមខ្លួនអ្វីខ្លះ? សម្រាប់ប្អូនៗត្រៀមប្រឡងបាក់ឌុបខាងមុខ

09/04/2024

៥.ចំហេះសព្វអេស្ទែឆ្អែតមួយចំនួន 1.02g គេទទួលបានកាបូនឌីអុកស៊ីតចំនួន 2.20g ។
ក)កំណត់រូបមន្តម៉ូលេគុលនៃអេស្ទែនេះ។
ខ) ចូរសរសេររូបមន្តស្ទើរលាត និងហៅឈ្មោះអេស្ទែដែលអាចមាន។
គេឲ្យ H=1, C=12 និង O=16

បង្រៀនដោយ លោកគ្រូ ជ័យ ថាវី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
#វិញ្ញាសា #គីមីវិទ្យា #ថ្នាក់ទី១២ #ត្រៀមបាក់ឌុប
សម័យប្រឡង៖ ០៨ តុលា ២០២៤

08/28/2024

អាណាព្យាបាលរបស់សិស្សមកស្ដីឲ្យគ្រូបង្រៀនវាយកូនរបស់គាត់🥺
ផ្ដាំតៗគ្នាផង កុំប៉ះកូនគេ ប្រឹងតែបង្រៀននិងធ្វើតួនាទីជាគ្រូឱ្យតែល្អទៅ ធ្វើម៉េចបើចឹងៗ ប្រយ័ត្នជាប់អន្ទាក់ !

08/27/2024

៣. (១៥ពិន្ទុ) គេលាយសូលុយស្យុង H₂SO₄ ចំនួន10mL នៅកំហាប់ 0.0025M ជាមួយសូលុយស្យុង NaOH ចំនួន 10mL នៅកំហាប់ 0.003M ។
ក) តើល្បាយសូលុយស្យុងទទួលបានមានភាពជាអាស៊ីត ឬណិត ឬបាស?
ខ) ចូរគណនាpHនៃល្បាយសូលុស្យុងទទួលបាន?

បង្រៀនដោយ លោកគ្រូ ជ័យ ថាវី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
#វិញ្ញាសា #គីមីវិទ្យា #ថ្នាក់ទី១២ សម័យប្រឡង៖ ០៨ តុលា ២០២៤

08/13/2024

របាយការណ៍របស់ភ្នាក់ងាសម្ងាត់អាមេរិក បានបង្ហាញ ភ័ស្តុតាងគ្រប់គ្រាន់ថា កោះត្រល់ជារបស់ខ្មែរ

សូមគូសបញ្ជាក់ថា៖

១. តាមព្រះរាជក្រឹត្យលេខ 662 ន.ស ចុះថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ 1957 ចេញដោយព្រះមហាក្សត្រ នរោត្តម សុរាម្រិត៖ ប្រការ 6 និង ប្រការ 7 បញ្ជាក់ថា «កោះត្រល់ គឺកោះភូកុក ជាឈ្មោះតែមួយ ជាកោះដែលនៅក្នុងដែន អធិបតេយ្យភាពខ្មែរ យ៉ាងជ្រៅ។ គ្មានជំនាន់ណា ហ៊ាន កាត់ទៅអោយ យួន នោះទេ»។

២. យោងតាមផែនទី និងក្រិត្យច្បាប់សម័យ សាធារណៈ រដ្ឋខ្មែរគឺ កោះត្រល់ នៅក្នុងផែនទីខ្មែរនៅឡើយ ដែល ច្បាប់នោះ ទទួលស្គាល់ចុះហត្ថលេខាដោយ លោក ប្រធានាធិបតី លន់ នល់។

៣. ប្រព័ន្ធសារពិសេស Airgram របស់លោកសេនា ប្រមុខ លន់ នុល ទម្លាយដោយក្រុមចារកម្មពិសេស សហរដ្ឋអាមេរិក CIA បានបញ្ជូនទៅឲ្យ សហរដ្ឋអាមេរិក និងទទួលស្គាល់ដោយ ក្រសួងការ បរទេសអាមេរិក (Department Of State) បានបញ្ជាក់ យ៉ាងច្បាស់ថា កោះត្រល់ នោះ ជារបស់ខ្មែរយ៉ាងពិត ប្រាកដ និងឋិតលើអធិបតេយ្យភាពរបស់ខ្មែរ។

៤. កោះត្រល់ មានសរសេរក្នុង សៀវភៅសិក្សា ថ្នាក់ទី៧ បោះពុម្ពនៅឆ្នាំ១៩៨៥ បញ្ជាក់ថា «កោះត្រល់» ជារបស់ ខ្មែរ។ សៀវភៅនេះ បោះពុម្ពឡើងនៅក្នុងរបប សាធារណរដ្ឋប្រជាមានិត្យកម្ពុជា ដឹកនាំដោយ ហ៊ុន សែន, ជា ស៊ីម និង ហេង សំរិន ក្រោមការត្រួតត្រារបស់ វៀតណាម។ នេះបើតាមសន្និសីទកាសែតរបស់ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្ងៃទី១៧ មិថុនា ២០១៣ បានបង្ហាញឯកសារ កោះត្រល់ ក្នុង សៀវភសិក្សា ឆ្នាំ១៩៨៥។

កាលពីឆ្នាំ ១៨៨០ នៅលើ កោះត្រល់ មានដើមដូងទាំង អស់ ១៧០០០ ដើម ជាពិសេស បារាំង បានដាំដំណាំ វ៉ាន់នីឡា ចំការម្រេច ចំការកាហ្វេ ដើម្បីផ្គត់ផ្គង់ដល់ បរទេស។ ក្រោយ បារាំង ដកអាណានិគមពីឥណ្ឌូចិនទៅ បារាំង មិនបានសម្រេចកាត់ទឹកដី កោះត្រល់ ឲ្យជនណាឡើយ។

ជាពិសេសមានឯកសាជារច្រើនទៀត ដែលបានទម្លាយ ជាបន្តបន្ទាប់ ដើម្បីឲ្យសិស្សានុសិស្ស ពលរដ្ឋ និង បញ្ញវន្តខ្មែរ បានជ្រាបច្បាស់ សិក្សាពិចារណា និងចូល រួមគំនិតគ្នាជាធ្លុងមួយ ដើម្បីឈានដល់ការប្តឹង ទាមទារយក កោះត្រល់ មកវិញ នូវទឹកដីដែល ដូនតាយើងបានបន្សល់មក នៅពេលណាកម្ពុជា មានមេ ដឹកនាំល្អ ដែលស្រឡាញ់ជាតិពិតប្រាកដ៕ ដោយ

CWCI Cambodia) / 05 Nov. 2017

08/13/2024

សមរភូមិវាយប្រយុទ្ធ នៅផ្សារត្រាំខ្នារ និងភ្នំ ស្រង់ 1970 ជាសមរភូមិ ដំបូងរបស់លោក អនុសេនីយ៍ឯក សុទ្ធប៉ូឡា

✓ សូមជំរាបសួរ ពុកម៉ែបងប្អូន វីឌីអូនេះ ចែករំលែកអំពីប្រវត្តិ អតីតកងទ័ពសាធារណរដ្ឋខ្មែរ (1970-1975) លោក អនុសេនីយ៍ឯក សុទ្ធប៉ូឡាដែលចេញច្បាំងការពារជាតិលើកដំបូងរបស់លោក ក្នុងឆ្នាំ1970 ។
✓ ប្រភពអត្ថបទ : Pola Soth / video
✓ ស្រាវជ្រាវនិង ផលិត : Vannthorng Official
👉រាល់ video ឯកសារទាំងអស់ មិនមានបំណងគាំទ្រ និន្នាការនយោបាយ ណាមួយឡើង គ្រាន់តែលើកឡើងអោយ ពុកម៉ែបងប្អូន ដឹង និងគិតពិចារណា រកការពិត តែប៉ុណ្ណោះ ។ សូមអរគុណ

Address

605 Edwards Street, California City, CA, United States
Los Angeles, CA
93250

Website

Alerts

Be the first to know and let us send you an email when ឈឿម សុវាស្នារ គីមីវិទ្យា-Chemistry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share