08/06/2025
We are honored to stand alongside Phnom Penh Crown FC in launching this life-saving initiative, “Football and the education about mines and unexploded bombs.”
At Spirit of Soccer, we believe football is more than a game. It’s a language of hope, healing and resilience. Together, we’re using the power of sport to deliver vital safety education to displaced youth, helping them reclaim confidence, community and courage in the face of uncertainty.
This project is also in collaboration with Cambodian Authority to Control Mine Action Authority (CMAA).
"We are honored to join Phnom Penh Crown FC and CMAA on this important project," said Scotty Lee, CEO of the Spirit of Soccer.
This partnership represents what athletes stand for. Strength in adversity, unity in action and compassion through competition. ⚽️
🔴 ក្លិបបាលទាត់ភ្នំពេញក្រោន ចាប់ដៃគូជាមួយ អង្គការស្មារតីនៃអ្នកកីឡា ក្នុងគម្រោង «បាល់ទាត់ និងការអប់រំអំពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ»
📄 ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ – ក្លឹបបាល់ទាត់ភ្នំពេញក្រោន សហការជាមួយ អង្គការស្មារតីនៃអ្នកកីឡា ថ្ងៃនេះបានប្រកាសគំនិតផ្តួចផ្តើមថ្មីមួយគឺ៖ «បាល់ទាត់ និងការអប់រំអំពីហានិភ័យអំពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ សម្រាប់យុវជនដែលផ្លាស់ទីលំនៅ»។
គម្រោងដ៏សំខាន់នេះ ក្រោមកិច្ចសហការណ៍ជាមួយ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) នឹងផ្តល់ការអប់រំស្តីពីហានិភ័យនៃអាវុធជាតិផ្ទុះ (EORE) ជាបន្ទាន់តាមរយៈកីឡាបាល់ទាត់ដែលជាកីឡាទទួលបានការស្រលាញ់ដោយយុវជនដែលផ្លាស់ទីលំនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ។
គំនិតផ្តួចផ្តើមនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងជម្លោះព្រំដែននាពេលថ្មីៗនេះរវាងកម្ពុជា និងថៃ ដែលបាននាំឱ្យមានការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន។ ខណៈពេលដែលសហគមន៍ជាច្រើនកំពុងចាប់ផ្តើមដំណើរការត្រឡប់ទៅផ្ទះរបស់ពួកគេវិញ វាអាចជាការគំរាមកំហែងនៃហានិភ័យសំណល់ជាតិផ្ទុះដែលសល់ពីសង្រ្គាម (ERW) ដែលនៅតែជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ជាពិសេសសម្រាប់កុមារ។
លោក លី ហៀង អគ្គលេខាធិការក្លឹប បាននិយាយថា «ភ្នំពេញក្រោនគឺលើសពីក្លឹបបាល់ទាត់មួយ យើងគឺជាសសរស្តម្ភនៃសហគមន៍របស់យើង។ សុវត្ថិភាព និងសុខុមាលភាពរបស់យុវជនកម្ពុជា គឺជាអាទិភាពបំផុតរបស់យើង។ តាមរយៈការចាប់ដៃគូជាមួយ អង្គការស្មារតីនៃអ្នកកីឡា យើងអាចប្រើប្រាស់អនុភាពកីឡាបាល់ទាត់ ដើម្បីផ្តល់សារសង្គ្រោះជីវិតការភ្ជាប់ទំនាក់ទំនង និងជះឥទ្ធិពលសម្រាប់យុវជនទាំងនេះ។»
អង្គការស្មារតីនៃអ្នកកីឡា ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏ល្បីល្បាញដែលមានឯកទេសក្នុងការប្រើប្រាស់កីឡាបាល់ទាត់ដើម្បីបង្រៀនការយល់ដឹងអំពីហានិភ័យអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ នឹងដឹកនាំការបណ្តុះបណ្តាលដោយផ្ទាល់តាមរយៈគរុកោសល្យដែលគេមាន។ កម្មវិធីសិក្សាដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយ CMAA នឹងផ្តល់នូវព័ត៌មានសំខាន់ៗ ស្តីពីការកំណត់អត្តសញ្ញាណ ការជៀសវាង និងការរាយការណ៍អំពី គ្រាប់មិនទាន់ផ្ទុះទាំងអស់ តាមរយះកម្មវិធីកីឡាដើម្បីសាមគ្គីភាព និងការអប់រំកាយដើម្បីអោយស្មារតីរឹងមាំឡើងវិញក្រោយពីភាពភ័យខ្លាចនៃសង្រ្គាម។
លោក Scotty Lee ស្ថាបនិកអង្គការស្មារតីនៃអ្នកកីឡាបានមានប្រសាសន៍ថា «យើងមានកិត្តិយសដែលបានចូលរួមជាមួយក្លឹបភ្នំពេញក្រោន FC និង CMAA លើគម្រោងដ៏សំខាន់នេះ។ បាល់ទាត់ ផ្តល់នូវវេទិការពិសេសមួយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកុមារ និងបញ្ជូនព័ត៌មានសុវត្ថិភាពសំខាន់ៗនៅក្នុងបរិយាកាសដែលមិនមានការបំភិតបំភ័យ។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យយើងបានភ្ជាប់ទៅដល់កុមារដែលផ្លាស់ទីលំនៅរាប់រយនាក់ និងផ្តល់អោយឱ្យពួកគេនូវចំណេះដឹងដែលពួកគេត្រូវការដើម្បីរក្សាសុវត្ថិភាពនៅពេលពួកគេត្រឡប់ទៅផ្ទះវិញ។»
គម្រោងនេះនឹងត្រូវដាក់ឱ្យប្រើនៅក្នុងជំរំជនភៀសខ្លួន និងសហគមន៍វិលត្រឡប់មកវិញក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។