TFA Khmer

TFA Khmer TV Free Asia (TFA) is a registered nonprofit news organization founded by veteran Cambodian journalists.
(40)

We deliver independent, fact-based journalism that informs, empowers, and connects Cambodians worldwide. ទូរទស្សន៍អាស៊ីសេរី (TFA) គឺជាអង្គការសារព័ត៌មានមិនរកប្រាក់ចំណេញដែលបង្កើតដោយអតីតអ្នកសារព័ត៌មានមកពីវិទ្យុអាស៊ីសេរី។ យើងផ្តល់ជូននូវព័ត៌មានឯករាជ្យ ផ្អែកលើការពិត ដែលជួយផ្តល់ព័ត៌មាន ពង្រឹងការយល់ដឹង និងភ្ជាប់ប្រជាជនខ្មែរនៅទូទាំងពិភពលោក។ បេសកកម្មរបស់យើង គឺធានាថា មនុស្សគ្រប់រូបអាចទទួលបានព័ត៌មានពិត និងមាន

លទ្ធភាពចូលរួមក្នុងការពិភាក្សាជាសាធារណៈដោយបើកចំហ។

TV Free Asia (TFA) is a registered nonprofit news organization founded by veteran Cambodian journalists formerly with Radio Free Asia's Khmer Service. Our mission is to ensure everyone has access to truthful reporting and open public dialogue.

08/31/2026

តំណាងអ្នកដឹកជញ្ជូនតាមអ៊ែប គ្រោងជួបចរចាជាមួយក្រុមហ៊ុន និងក្រសួងជាថ្មី
---
តំណាងក្រុមអ្នកដឹកជញ្ជូនតាមថ្នាលបច្ចេកវិទ្យា គ្រោងនឹងជួបចរចាជាមួយតំណាងក្រុមហ៊ុន និងមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ នាពេលខាងមុខទៀត ដើម្បីពិភាក្សាលើចំណុចសេសសល់ ដែលមិនទាន់ឯកភាពគ្នា។ គម្រោងជួបគ្នានេះ ក្រោយពីការចរចាអស់ជាច្រើនម៉ោង គឺចាប់ពីម៉ោង២រសៀល រហូតដល់ម៉ោង ៩យប់ កាលពីថ្ងៃទី២៨ ខែសីហា ភាគីក្រុមហ៊ុន នៅមិនទាន់ឯកភាពលើចំណុចស្នើសុំការបញ្ចុះតម្លៃកម្រៃជើងសារ៕
---
#ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #អ្នករត់កង់បី #សេដ្ឋកិច្ចក្រៅប្រព័ន្ធ

08/31/2026

ពលរដ្ឋខ្មែរនៅជប៉ុនធ្វើបាតុកម្ម ទាមទារឱ្យលោក ហ៊ុន ម៉ាណែត យកករណីថៃឈ្លានពានកម្ពុជាប្តឹងទៅ ICC និង ICJ
---
ពលរដ្ឋខ្មែរនៅជប៉ុន បានធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យដើម្បីរំលឹកខួប១ឆ្នាំ ដែលយោធាថៃឈ្លានពានខ្មែរ។ អ្នកតវ៉ា ក៏បានទាមឲ្យរដ្ឋាភិបាលក្រុងភ្នំពេញប្តឹងថៃទៅតុលាការអន្តរជាតិ និងដោះលែងអ្នកទោសនយោបាយរួមទាំងដោះស្រាយបញ្ហាឆបោកតាមអនឡាញ។

សូមស្តាប់បទសម្ភាសន៍រវាងលោក ថា ថៃ និងប្រធានបណ្តាញយុវជនកម្ពុជាសកលប្រចាំប្រទេសជប៉ុន អ្នកស្រី ម៉ូរី បូរ៉ា ដូចតទៅ៖
---
#ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ថៃ #ជម្លោះព្រំដែន

រដ្ឋាភិបាល​កម្ពុជា​អំពាវនាវ​ឱ្យ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ​តាមច្បាប់​អន្តរជាតិ---កម្ពុជា​បាន​អំពាវនាវ​ឱ្យ​មាន​ការអន...
08/31/2026

រដ្ឋាភិបាល​កម្ពុជា​អំពាវនាវ​ឱ្យ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ​តាមច្បាប់​អន្តរជាតិ
---
កម្ពុជា​បាន​អំពាវនាវ​ឱ្យ​មាន​ការអនុវត្ត​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ជាមួយ​ថៃ ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន​ដោយ​សន្តិវិធី ខណៈ​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ២​ម៉ឺន​នាក់ ដែល​បាន​ភៀសខ្លួន​ដោយសារ​ជម្លោះ នៅ​មិនទាន់​អាច​វិលត្រឡប់​ទៅ​លំនៅឋាន​របស់​ខ្លួន​វិញ​បាន​។ មន្ត្រី​បក្សប្រឆាំង យល់ថា ការ​អំពាវនាវ​ដដែលៗ​របស់​រដ្ឋាភិបាល​កម្ពុជា មិន​មាន​ប្រយោជន៍​ឡើយ ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ជាក់ស្តែង​ទេ​នោះ។

#ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ព្រំដែនខ្មែរថៃ #ហ៊ុនម៉ាណែត

មន្ត្រី​បក្សប្រឆាំង យល់ថា ការ​អំពាវនាវ​ដដែលៗ​របស់​រដ្ឋាភិបាល​កម្ពុជា មិន​មាន​ប្រយោជន៍​ឡើយ ប្រសិនបើ​គ្ម.....

08/31/2026

មាតិកាព័ត៌មានយប់ថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦
១. អតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសលោក ថូ សំណាង និងបក្ខពួក ២នាក់ លួចទិដ្ឋាការជាង ១ម៉ឺនសន្លឹកលក់ឱ្យក្រុមឆបោកអនឡាញបានលុយប្រមាណ ៣លានដុល្លារ
២. សមាជិកគណបក្សកម្លាំងជាតិ២នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
៣. ដំណាំជាច្រើនរបស់ពលរដ្ឋ នៅខេត្តប៉ៃលិន និងស្រុកសំឡូតខេត្តបាត់បង់ រងការបំភ្លេចបំផ្លាញ ដោយសារ ទឹកជន់លិច
៤. យោធាថៃចេញលិខិតតវ៉ា ក្រោយកាសែតបារាំងចុះផ្សាយដោយរំលេចថា «ថៃឈ្លានពានកម្ពុជា»...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

08/31/2026

លោក ថូ សំណាង និងបក្ខពួកលួច​ទិដ្ឋាការ​ជាង ១ម៉ឺនសន្លឹកលក់ឱ្យក្រុមឆបោកអនឡាញ បានលុយ ៣លានដុល្លារលម្អិតនៅយប់ថ្ងៃទី៣១ សីហា

08/31/2026

អាឡិច៖ កាត់បន្ថយក្រសួងអាចជាសញ្ញាវិបត្តិថវិការដ្ឋ
---
ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) មើលឃើញថា ការកាត់បន្ថយចំនួនក្រសួង ឬមន្ត្រីមួយចំនួន អាចជាសញ្ញាបង្ហាញពីវិបត្តិថវិការដ្ឋ និងសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំង។ លោករិះគន់ការដឹកនាំបច្ចុប្បន្នថា កំពុងធ្វើឱ្យប្រទេសប្រឈមបញ្ហាសេដ្ឋកិច្ច បំណុល និងការបាត់បង់ធនធានធម្មជាតិ ខណៈលោកនៅតែដាក់ក្តីសង្ឃឹមលើយុវជនជំនាន់ក្រោយ ថាអាចក្លាយជាកម្លាំងសំខាន់ក្នុងការផ្លាស់ប្តូរសង្គមតាមវិធីអហិង្សា។
---
#ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #របបផ្តាច់ការ ​ #ត្រកូលហ៊ុន

ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ថា អ្នកដឹកនាំ​ប្រទេស​មិន​ជំរុញ​ជាក់លាក់​ទេ ទើប​ពុំ​មាន​ដំណោះស្រាយ---ពលរដ្ឋ​...
08/31/2026

ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ថា អ្នកដឹកនាំ​ប្រទេស​មិន​ជំរុញ​ជាក់លាក់​ទេ ទើប​ពុំ​មាន​ដំណោះស្រាយ
---
ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ថា ដំណោះស្រាយ​របស់​មេធាវី​រដ្ឋាភិបាល និង តុលាការ​ខេត្តសៀមរាប ៣​ឆ្នាំ​ហើយ បាន​លទ្ធផល ត្រឹមតែ​ពាក្យ «​រង់ចាំ​»​។ សង្គម​ស៊ីវិល​ថា តុលាការ គួរ​កំណត់ពេល​ឱ្យ​បាន​ជាក់លាក់ ក្នុង​ការ​បញ្ចប់​សំណុំរឿង ដើម្បី​ផ្ដល់​ដំណោះស្រាយ​យុត្តិធម៌​ជូន​ជនរងគ្រោះ។

ក្រុម​តំណាង​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុមហ៊ុន​អតីត​ឧកញ៉ា ឡេង ចាន់ណា បាន​បន្ទោស​តុលាការ និង​មេធាវី​រដ្ឋាភិបាល​ថា ឆ្លើយ​ដោះសា​ឱ្យ​តែ​រួចខ្លួន​នៅពេល​ពលរដ្ឋ​រងគ្រោះ ទៅ​សួរនាំ​ច្រើនដង អំពី​ដំណើរ​ការ​រក​ដំណោះស្រាយ។

#ទូរទស្សន៍អាស៊ីសេរី #ហ៊ុនម៉ាណែត #ឡេងចាន់ណា #កម្ពុជា #ក្រុមហ៊ុនបោកប្រាស់ #ឡេងណាវ៉ាត្រា

សង្គម​ស៊ីវិល​ថា តុលាការ គួរ​កំណត់ពេល​ឱ្យ​បាន​ជាក់លាក់ ក្នុង​ការ​បញ្ចប់​សំណុំរឿង ដើម្បី​ផ្ដល់​ដំណោះស្រា.....

អតិថិជន ហួយ​វ័ន​ផេ ចោទ​រដ្ឋាភិបាល​ថា ឃុបឃិត​ជាមួយ​លោក ហ៊ុន តូ កេងប្រវ័ញ្ច​លុយ​ពួកគាត់---ក្រុម​អតិថិជន​ក្រុមហ៊ុន ហួយ​វ័ន ...
08/31/2026

អតិថិជន ហួយ​វ័ន​ផេ ចោទ​រដ្ឋាភិបាល​ថា ឃុបឃិត​ជាមួយ​លោក ហ៊ុន តូ កេងប្រវ័ញ្ច​លុយ​ពួកគាត់
---
ក្រុម​អតិថិជន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) ចោទប្រកាន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ថា កំពុង​ឃុបឃិត​ជាមួយ​សាច់ញាតិ និង​បក្សពួក​របស់​ខ្លួន​គឺ​លោក ហ៊ុន តូ ដើម្បី​កេងប្រវ័ញ្ច​លុយ​ញើស​ឈាម​របស់​ពួកគាត់​ដែល​រកបាន​ដោយ​លំបាក។ ជនរងគ្រោះ​ភាគច្រើន​ជា​ជន​ជាតិចិន និង​ខ្មែរ​ក៏បាន​បន្ត​ចេញ​តវ៉ា​ដោយ​សន្តិវិធី​នៅ​ខាងមុខ​ស្ថានទូត​ចិន ដោយ​នាំគ្នា​ស្រែក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​ច្បាប់ និង​បញ្ឈប់​ការ​គេចវេះ​ដោះស្រាយ​លុយ​ជនរងគ្រោះ​ដែល​លោក ហ៊ុន តូ បាន​បង្កក។

#ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ហ៊ុនម៉ាណែត #ហ៊ុនតូ #ហួយវ័នផេ

អ្នកឃ្លាំមើល​ថា អំពើពុករលួយ​ជា​ប្រព័ន្ធ​ក្នុង​ស្ថាប័ន​រដ្ឋ​ជាហេតុ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ហ៊ាន​បើកដៃ​ឲ្យ​ជនល្មើស​រត់​គេច...
08/31/2026

អ្នកឃ្លាំមើល​ថា អំពើពុករលួយ​ជា​ប្រព័ន្ធ​ក្នុង​ស្ថាប័ន​រដ្ឋ​ជាហេតុ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ហ៊ាន​បើកដៃ​ឲ្យ​ជនល្មើស​រត់​គេច​ខ្លួន
---
អ្នកឃ្លាំមើល​ថា អំពើពុករលួយ​ជា​ប្រព័ន្ធ​ក្នុង​ស្ថាប័នរដ្ឋ និង​ប្រព័ន្ធ​យុត្តិធម៌ ជាហេតុ​នាំ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ហ៊ាន​បើកដៃ​ឲ្យ​ជនល្មើស​រត់គេច​ខ្លួន​បាន​យ៉ាង​ងាយ​។ ការ​លើកឡើង​នេះ គឺ​ក្រោយ​ពេល​សាលាដំបូង​ខេត្តកោះកុង សម្រេច​ឃុំខ្លួន​នគរបាល​៣​នាក់ និង​អ្នកបកប្រែ​ម្នាក់ ដែល​គប់គិត​ឲ្យ​ជនល្មើស​ជា​ជនជាតិ​ចិន​២​នាក់ ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​អនឡាញ (Online Scams ) លួច​រត់​ចេញពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង។

#ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ឆបោកតាមអនឡាញ #ចិន

ការ​លើកឡើង​នេះ គឺ​ក្រោយ​ពេល​សាលាដំបូង​ខេត្តកោះកុង សម្រេច​ឃុំខ្លួន​នគរបាល​៣​នាក់ និង​អ្នកបកប្រែ​ម្នាក់ .....

08/30/2026

ហេតុអ្វីបានជារដ្ឋាភិបាលមិនបង្រួមក្រសួង និងស្ថាប័នរដ្ឋ?
---
លោក សេង វណ្ណលី លើកឡើងថា កម្ពុជាមានរចនាសម្ព័ន្ធរដ្ឋាភិបាល «ខ្លួនតូច ក្បាលធំ» បើធៀបនឹងចំនួនប្រជាជនប្រមាណ ១៧ លាននាក់ ដោយមានក្រសួង ស្ថាប័ន និងតំណែងមន្ត្រីជាច្រើន។ ការលើកឡើងនេះ ធ្វើឡើង ខណៈលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលលោកមិនមានផែនការកាត់បន្ថយ ឬបង្រួមក្រសួង និងស្ថាប័នរដ្ឋទេ ដោយសារកម្ពុជាមានបរិបទ និងស្ថានភាពខុសពីប្រទេសដទៃ។
---
#ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #នយោបាយ

Address

Gaithersburg, MD
20877

Alerts

Be the first to know and let us send you an email when TFA Khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share