Sovannara Nhek

Sovannara Nhek My life is not perfect, but I’m thankful for everything I have.

02/21/2026

BREAKING NEWS៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ត្រាំ នៅល្ងាចថ្ងៃសុក្រ (ម៉ោងនៅអាម៉េរិក) បានសម្រេចដាក់ពន្ធគយថ្មីជាសកលប្រមាណត្រឹមតែ ១០% តែប៉ុណ្ណោះនៃទំនិញនាំចូលអាម៉េរិកដល់ប្រទេសជាច្រើនក្នុងសកលលោក។

ចំណាត់ការរបស់លោកយក ១០% នេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលចាត់ទុកពន្ធបដិការដែលត្រាំដាក់លើបណ្តាលប្រទេសជាច្រើនខុសពីច្បាប់សហព័ន្ធ ដោយដំបូងឡើយតុលាការកំពូលអនុញ្ញាតឲ្យយកត្រឹមតែ ១៩% តែប៉ុណ្ណោះ តែលោកត្រាំសម្រេចចុះមកសល់ត្រឹម ១០%វិញ។ លោកត្រាំបានសម្តែងការខកចិត្តជាខ្លាំងចំពោះការសម្រេចចិត្តរបស់តុលាការកំពូលរបស់សហរដ្ឋអាម៉េរិកប្រឆាំងជាមួយនឹងរូបលោក។

02/18/2026
01/28/2026

The Board of Peace welcomes Cambodia as a founding member of our growing international organization.

ក្រុមប្រឹក្សាសន្តិភាព សូមស្វាគមន៍ប្រទេសកម្ពុជា ក្នុងនាមជាសមាជិកស្ថាបនិកនៃស្ថាប័នអន្តរជាតិមួយនេះ។

https://x.com/BoardOfPeace/status/2016318673024385146?s=20

01/23/2026

ចំណេះដឹងទូទៅ៖ ប្រធានាធិបតីអាមេរិកទាំង ៤៧ មានឈ្មោះអ្វីខ្លះ? កើតនៅឆ្នាំណាខ្លះ?

(ភ្នំពេញ)៖ តើប្រធានាធិបតីអាមេរិកទាំង ៤៧ មានឈ្មោះអ្វីខ្លះ ហើយពួកគេកើតនៅឆ្នាំណាខ្លះ?

ឈ្មោះប្រមុខសេតវិមានទាំង ៤៧ និងឆ្នាំកំណើតពួកគេដូចខាងក្រោមនេះ៖

* ទី១៖ លោក ចច វ៉ាស៉ីនតោន (George Washington)
លោក ចច វ៉ាស៉ីនតោន កើតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៧៣២ និងស្លាប់ទៅវិញនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៧៩៩។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៧៨៩ ដល់ឆ្នាំ១៧៩២ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៧៩២ ដល់ឆ្នាំ១៧៩៦។

* ទី២៖ លោក ចន អាដាមស៍ (John Adams)
លោក ចន អាដាមស៍ កើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៧៣៥ និងស្លាប់ទៅវិញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨២៦។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៧៩៧ ដល់ឆ្នាំ១៨០១។

* ទី៣៖ លោក ថូម៉ាស ជេហ្វឺសុន (Thomas Jefferson)
លោក ចូ ម៉ាស ជេហ្វឺសុន កើតនៅនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៧៤៣ និងស្លាប់ទៅវិញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨២៦។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៨០១ ដល់ឆ្នាំ១៩០៥ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៩០៥ ដល់ឆ្នាំ១៨០៩។

* ទី៤៖ លោក ជែមស៍ ម៉ាឌីសុន (James Madison)
លោក ជែមស៍ ម៉ាឌីសុន កើតនៅថ្ងៃទី១៦ ខែមិនា ឆ្នាំ១៧៥១ និងស្លាប់ទៅវិញនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៨៣៦។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៨០៩ ដល់ឆ្នាំ១៨១៣ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៨១៣ ដល់ឆ្នាំ១៨១៧។

* ទី៥៖ លោក ជែមស៍ ម៉ុនរ៉ូ (James Monroe)
លោក ជែមស៍ ម៉ុនរ៉ូ កើតនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៧៥៨ និងស្លាប់ទៅវិញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨៣១។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ ចាប់ពីឆ្នាំ១៨១៧ ដល់ឆ្នាំ១៨២១ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៨២១ ដល់ឆ្នាំ១៨២៥។

* ទី៦៖ លោក ចន ឃ្វីនស៉ី អាដាមស៍ (John Quincy Adams)
លោក ចន ឃ្វីនស៉ី អាដាមស៍ កើតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៧៦៧ និងស្លាប់ទៅវិញនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៨៤៨។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨២៥ ដល់ឆ្នាំ១៨២៩។

* ទី៧៖ លោក អាន់ឌ្រូវ ជែកសុន (Andrew Jackson)
លោក អាន់ឌ្រូវ ជែកសុន កើតនៅថ្ងៃទី១៥ ខែមិនា ឆ្នាំ១៧៦៧ និងស្លាប់ទៅវិញនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៨៤៥។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៨២៩ ដល់ឆ្នាំ១៨៣៣ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៨៣៣ ដល់ឆ្នាំ១៨៣៧។

* ទី៨៖ លោក ម៉ារទីន វ៉ានប៊ូរីន (Martin Van Buren)
លោក ម៉ារទីន វ៉ានប៊ូរីន កើតនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៧៨២ និងស្លាប់ទៅវិញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៨៦២។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៣៧ ដល់ឆ្នាំ១៨៤១។

* ទី៩៖ វីល្លាម ហេនរី ហារីសុន (William Henry Harrison)
លោក វីល្លាម ហេនរី ហារីសុន កើតនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៧៧៣ និងស្លាប់ទៅវិញនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៨៤១។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន នៅឆ្នាំ១៨៤១ ប៉ុន្តែទើបកាន់តំណែងបានត្រឹម ៣១ ថ្ងៃក៏ស្លាប់ទៅវិញ។ ប្រវត្តិសាស្ត្រអាមេរិកកំណត់ទុកថា អតីតប្រធានាធិបតីរូបនេះកាន់តំណែងបានខ្លីជាងគេ។

* ទី១០៖ លោក ចន ថាយល័រ (John Tyler)
លោក ចន ថយល័រ កើតនៅថ្ងៃទី២៩ ខែមិនា ឆ្នាំ១៧៩០ និងស្លាប់ទៅវិញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៨៦២។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៤១ ដល់ឆ្នាំ១៨៤៥។ លោក ថាយល័រ គឺជាអតីតអនុប្រធានាធិបតីអាមេរិកដំបូងគេ ដែលទទួលបានតំណែងប្រធានាធិបតី បន្ទាប់ពីមរណភាពរបស់លោក ហារីសុន។

* ទី១១៖ លោក ជែមស៍ ខេ ផក (James K. Polk)
លោក ជែមស៍ ខេ ផក កើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៧៩៥ និងស្លាប់ទៅវិញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៨៤៩។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៤៥ ដល់ឆ្នាំ១៨៤៩។

* ទី១២៖ លោក ហ្សាក់គ្រី ថេល័រ (Zachary Taylor)
លោក ហ្សាក់គ្រី ថេល័រ កើតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៧៨៤ និងស្លាប់ទៅវិញនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៨៥០។ លោកបានកាន់តំណែងជាប្រមុខសេតវិមានមិនទាន់បាន ១ អាណត្តិផងក៏ទទួលមរណភាពទៅ គឺលោកបានបម្រើការងារចាប់ពីខែមិនា ឆ្នាំ១៨៤៩ ដល់ខែកក្កដា ឆ្នាំ១៨៥០។

* ទី១៣៖ លោក មីលឡាដ ហ្វីលម៉ (Millard Fillmore)
លោក មីលឡាដ ហ្វីលម៉ កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៨០០ និងស្លាប់ទៅវិញនៅថ្ងៃទី៨ ខែមិនា ឆ្នាំ១៨៧៤។ លោកបានកាន់តំណែងជាប្រមុខសេតវិមានជំនួសលោក ហ្សាក់គ្រី ថេល័រ ចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៨៥៣។

* ទី១៤៖ ហ្វ្រង់ឃ្លីន ភីយៀស (Franklin Pierce)
លោក ហ្វ្រង់ឃ្លីន ភីយៀស កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៨០៤ និងស្លាប់ទៅវិញនៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៨៦៩។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៥៣ ដល់ឆ្នាំ១៨៥៧។

* ទី១៥៖ លោក ជែមស៍ ប៊ូខ្នាន់ (James Buchanan)
លោក ជែមស៍ ប៊ូខ្នាន់ កើតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៧៩១ និងស្លាប់ទៅវិញថ្ងៃទី១ ខែមិថុនា ឆ្នាំ១៨៦៨។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៥៧ ដល់ឆ្នាំ១៨៦១។ អតីតប្រធានាធិបតីរូបនេះ ពេញមួយជីវិតរបស់លោកគ្មានគូស្រករនោះទេ មានន័យថាលោកមិនយកប្រពន្ធឡើយ។

* ទី១៦៖ លោក អាប្រាហាំ លីនខុន (Abraham Lincoln)
លោក អាប្រាហាំ លីនខុន កើតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៨០៩ និងស្លាប់ទៅវិញនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៨៦៥។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៦១ ដល់ឆ្នាំ១៨៦៥។ តាមពិតទៅលោក លីនខុន បានឈ្នះឆ្នោត ១ អាណតិ្តទៀត ប៉ុន្តែនៅសល់ត្រឹម ៤២ ថ្ងៃនៃអាណត្តិទី២នោះ លោកក៏ត្រូវគេបាញ់សម្លាប់តែម្តង ហើយតំណែងប្រធានាធិបតីនោះ ត្រូវស្នងដោយអនុប្រធានាធិបតីដែលនឹងត្រូវក្លាយជាប្រធានាធិបតីទី១៧ របស់សហរដ្ឋអាមេរិក។

* ទី១៧៖ លោក អ៉ីនឌ្រូ ចនសុន (Andrew Johnson)
លោក អ៉ីនឌ្រូ ចនសុន កើតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៨០៨ និងស្លាប់ទៅវិញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៨៧៥។ អតីតប្រធានាធិបតីរូបនេះបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៦៥ ដល់ឆ្នាំ១៨៦៩ ដែលជាអាណត្តិទី២ របស់លោក អាប្រាហាំ លីនខុន បន្ទាប់ពីឃាតកម្ម។

* ទី១៨៖ លោក យូលីស៉ីស អែស ហ្គ្រេនថ៍ (Ulysses S. Grant)
លោក យូលីស៉ីស អែស ហ្គ្រេនថ៍ កើតនៅថ្ងៃទីនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៨២២ និងស្លាប់ទៅវិញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៨៨៥។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ ចាប់ពីឆ្នាំ១៨៦៩ ដល់ឆ្នាំ១៨៧៧។

* ទី១៩៖ លោក រ៉ូធ័រហ្វដ ប៊ី. ហេយេ (Rutherford B. Hayes)
លោក រ៉ូធ័រហ្វដ ប៊ី. ហេយេ កើតនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៨២២ និងស្លាប់ទៅវិញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៨៩៣។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៧៧ ដល់ឆ្នាំ១៨៨១។

* ទី២០៖ លោក ជែមស៍ អេ. ហ្ការហ្វៀលដ៍ (James A. Garfield)
លោក ជែមស៍ អេ. ហ្ការហ្វៀលដ៍ កើតនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៨៣១ និងស្លាប់ទៅវិញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៨៨១។ លោកបានកាន់តំណែងជាប្រមុខសេតវិមាននៅឆ្នាំ១៨៨១ មានត្រឹមរយៈពេល ២០០ ថ្ងៃក៏ត្រូវបានគេធ្វើឃាត។

* ទី២១៖ លោក ឆេស្ទ័រ អេ. អាធ័រ (Chester A. Arthur)
លោក ឆេស្ទ័រ អេ. អាធ័រ កើតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៨២៩ និងស្លាប់ទៅវិញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៨៨៦។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន ១អាណត្តិ ជំនួសអាណត្តិលោក ហ្ការហ្វៀលដ៍ ដែលត្រូវបានគេធ្វើឃាត គឺចាប់ពីឆ្នាំ១៨៨១ ដល់ឆ្នាំ១៨៨៥។

* ទី២២៖ លោក ហ្រ្គូវ័រ គ្លេវ៉េឡិន (Grover Cleveland)
លោក ហ្រ្គូវ័រ គ្លេវ៉េឡិន កើតនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៨៣៧ និងស្លាប់ទៅវិញនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩០៨។ លោកបានកាន់តំណែងជាប្រមុខសេតវិមានដំបូងគេបង្អស់ដែលជាប់ឆ្នោតចំនួន ២ អាណត្តិរំលងគ្នា គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៨៨៥ ដល់ឆ្នាំ១៨៨៩ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៨៩៣ ដល់ឆ្នាំ១៨៩៧។

* ទី២៣៖ លោក ប៊ីនចាមីន ហ៊ែរីសុន (Benjamin Harrison)
លោក ប៊ីនចាមីន ហ៊ែរីសុន កើតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៨៣៣ និងស្លាប់ទៅវិញនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩០១។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៨៩ ដល់ឆ្នាំ១៨៩៣។

* ទី២៤៖ លោក ហ្រ្គូវ័រ គ្លេវ៉េឡិន (Grover Cleveland)
ដូចបានជម្រាបម្តងរួចមកហើយថា លោក ហ្រ្គូវ័រ គ្លេវ៉េឡិន ជាប់ឆ្នោតជាប្រធានាធិបតី ២ អាណត្តិរំលងគ្នា មានន័យថាលោកជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទី២២ផង (ចាប់ពីឆ្នាំ១៨៨៥ ដល់ឆ្នាំ១៨៨៩) និងទី២៤ផង (ចាប់ពីឆ្នាំ១៨៩៣ ដល់ឆ្នាំ១៨៩៧) បន្ទាប់ពីចាកចេញពីសេតវិមានអស់រយៈពេល ៤ ឆ្នាំ។

* ទី២៥៖ លោក វិល្លាម ម៉ាក់ឃិនឡី (William Mckinley)
លោក វិល្លាម ម៉ាក់ឃិនឡី កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៨៤៣ និងស្លាប់ទៅវិញនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩០១។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ ចាប់ពីឆ្នាំ១៨៩៧ ដល់ឆ្នាំ១៩០១ ដែលជាឆ្នាំលោកត្រូវបានគេធ្វើឃាត។ តាមពិតលោកជាប់ឆ្នោតបាន ២ អាណត្តិដែរ ប៉ុន្តែសល់ពេល ៦ ខែ មុនឡើងកាន់តំណែងនៅអាណត្តិថ្មី លោកក៏ត្រូវគេធ្វើឃាត ហើយតំណែងនោះត្រូវធ្លាក់ទៅលើអនុប្រធានាធិបតីដែលនឹងត្រូវក្លាយជាប្រធានាធិបតីទី២៦។

* ទី២៦៖ លោក ថេអូដរ រ៉ូស្វែល (Theodore Roosevelt)
លោក ថេអូដរ រ៉ូស្វែល កើតនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ១៨៥៨ និងស្លាប់ទៅវិញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩១៩។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៩០១ ដល់ឆ្នាំ១៩០៥ ជាការជំនួសអាណត្តិលោក ម៉ាក់ឃិនឡី ដែលត្រូវបានគេធ្វើឃាត និងអាណត្តិទី២ ចាប់ពីឆ្នាំ១៩០៥ ដល់ឆ្នាំ១៩០៩ បន្ទាប់ពីជាប់ឆ្នោត តាមរយៈការប្រឹងប្រែងដោយខ្លួនឯង។ តាមប្រវត្តិសាស្ត្រអាមេរិក លោក ថេអូដរ រ៉ូស្វែល ជាប្រធានាធិបតីអាមេរិក ដែលបានឡើងកាន់តំណែងក្នុងវ័យក្មេងជាងប្រធានាធិបតីណាទាំងអស់ គឺពេលលោកមានអាយុ ៤៧ ឆ្នាំ។

* ទី២៧៖ លោក វិល្លាម ហូវ៉ាដ ថាហ្វ (William Howard Taft)
លោក វិល្លាម ហូវ៉ាដ ថាហ្វ កើតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៨៥៧ និងស្លាប់ទៅវិញនៅថ្ងៃទី៨ ខែមិនា ឆ្នាំ១៩៣០។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៩០៩ ដល់ឆ្នាំ១៩១៣។ ក្រោយតំណែងជាប្រធានាធិបតី លោកបានជាប់ជាប្រធានតុលាការកំពូលទី១០ របស់សហរដ្ឋអាមេរិកចាប់ពីឆ្នាំ១៩២១ ដល់ឆ្នាំ១៩៣០។ បើតាមប្រវតិ្តសាស្ត្រអាមេរិក លោកជាបុគ្គលតែម្នាក់គត់ដែលបានកាន់តំណែងជាប្រមុខដឹកនាំស្ថាប័នកំពូលដល់ទៅ ២។

* ទី២៨៖ លោក វូដ្រូ វីលសុន (Woodrow Wilson)
លោក វូដ្រូ វីលសុន កើតនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៨៥៦ និងស្លាប់ទៅវិញនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩២៤។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៩១៣ ដល់ឆ្នាំ១៩១៧ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៩១៧ ដល់ឆ្នាំ១៩២១។

* ទី២៩៖ លោក វ៉រិន ជី ហារឌីង (Warren G. Harding)
លោក វ៉រិន ជី ហារឌីង កើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៨៦៥ និងស្លាប់ទៅវិញនៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩២៣។ លោកបានកាន់តំណែងជាប្រមុខសេតវិមានបានត្រឹមតែកន្លះអាណត្តិក៏ស្លាប់ទៅវិញ គឺចាប់ពីឆ្នាំ១៩២១ ដល់ឆ្នាំ១៩២៣។

* ទី៣០៖ លោក ខេលវីន ឃូលីដ (Calvin Coolidge)
លោក ខេលវីន ឃូលីដ កើតនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨៧២ និងស្លាប់ទៅវិញនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៣៣។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៩២៣ ដល់ឆ្នាំ១៩២៥ ជាការជំនួសអាណត្តិលោក ហារឌីង ដែលបានស្លាប់ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៩២៥ ដល់ឆ្នាំ១៩២៩។

* ទី៣១៖ លោក ហ៊ែរបឺត ហ៊ូវែរ (Herbert Hoover)
លោក ហ៊ែរបឺត ហ៊ូវែរ កើតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៨៧៤ និងស្លាប់ទៅវិញនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៦៤។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៣៣។

* ទី៣២៖ លោក ហ្វ្រង់គ្លីន រ៉ូស្វែល (Franklin D. Roosevelt)
លោក ហ្វ្រង់គ្លីន រ៉ូស្វែល កើតនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៨៨២ និងស្លាប់ទៅវិញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៤៥។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ៤ អាណត្តិជាប់ៗគ្នា គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៩៣២ ដល់ឆ្នាំ១៩៣៦ អាណត្តិទី២ ចាប់ពីឆ្នាំ១៩៣៦ ដល់ឆ្នាំ១៩៤០ អាណត្តិទី៣ ចាប់ពីឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៤៤ ប៉ុន្តែពេលជាប់ឆ្នោតនៅអាណត្តិទី៤ នៅឆ្នាំ១៩៤៤ គាត់ក៏ស្លាប់ទៅ ដែលវាជារយៈពេលតិចជាង ៣ ខែប៉ុណ្ណោះ មុនលោកឡើងកាន់តំណែងពេញសិទ្ធិ។ គួរជម្រាបថា បើតាមប្រវត្តិសាស្ត្រអាមេរិក លោកគឺជាប្រធានាធិបតីដែលកាន់តំណែងច្រើនដងជាងគេ។

* ទី៣៣៖ លោក ហារី ទ្រូម៉ាន់ (Harry Truman)
លោក ហារី ទ្រូម៉ាន់ កើតនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៨៨៤ និងស្លាប់ទៅវិញនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៧២។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៤៩ ជាអាណត្តិជំនួសលោក ហ្វ្រង់គ្លីន រ៉ូស្វែល ដែលបានស្លាប់ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៣ បន្ទាប់ពីជាប់ឆ្នោត។

* ទី៣៤៖ លោក ដ្វាយត៍ ឌី អៃសិន ហូវ័រ (Dwight D. Eisenhower)
លោក ដ្វាយត៍ ឌី អៃសិន ហូវ័រ កើតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៨៩០ និងស្លាប់ទៅវិញនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ១៩៦៩។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៥៧ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦១។

* ទី៣៥៖ លោក ចន អេហ្វ ខេនឌី (John F. Kennedy)
លោក ចន អេហ្វ ខេនឌី កើតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩១៧ និងស្លាប់ទៅវិញនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣។ លោកបានកាន់តំណែងជាប្រមុខសេតវិមានមិនបាន ១ អាណត្តិទេ គឺចាប់ពីឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៦៣ ក៏ត្រូវគេធ្វើឃាត។

* ទី៣៦៖ លោក លីនដុន ប៊ី ចនសុន (Lyndon B. Johnson)
លោក លីនដុន ប៊ី ចនសុន កើតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩០៨ និងស្លាប់ទៅវិញនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៧៣។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៥ ជាការជំនួសអាណត្តិលោក ខេនដី ដែលត្រូវគេធ្វើឃាត និងអាណត្តិទី២ ចាប់ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៦៩ បន្ទាប់ពីជាប់ឆ្នោត។

* ទី៣៧៖ លោក រីឆាដ នីចសុន (Richard Nixon)
លោក រីឆាដ នីចសុន កើតនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩១៣ និងស្លាប់ទៅវិញនៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩៤។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺចាប់ពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៤ ជាពេលដែលលោកលាលែងពីតំណែងដោយសាររឿងអាស្រូវ។ បើតាមប្រវត្តិសាស្ត្រអាមេរិក គាត់ជាមនុស្សតែម្នាក់គត់ដែលបានលាលែងពីតំណែងដោយសាររឿងអាស្រូវ។

* ទី៣៨៖ លោក ជឺរ៉ាល់ អ ហ្វដ (Gerald R. Ford)
លោក ជឺរ៉ាល់ អ ហ្វដ កើតនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩១៣ និងស្លាប់ទៅវិញនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៦។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ ចាប់ពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៧។

* ទី៣៩៖ លោក ជីមី ខាតធ័រ (Jimmy Carter)
លោក ជីមី ខាតធ័រ កើតនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩២៤ ហើយគិតត្រឹមឆ្នាំ២០២១ លោកមានអាយុ ៩៦ ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨១។

* ទី៤០៖ លោក រ៉ូណាល់ រីហ្គេន (Ronald Reagan)
លោក រ៉ូណាល់ រីហ្គេន កើតនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩១១ និងស្លាប់ទៅវិញនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៤។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៩។

* ទី៤១៖ លោក ចច ប៊ូស (George H. W. Bush)
លោក ចច ប៊ូស កើតថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣។

* ទី៤២៖ លោក ប៊ីល គ្លីនតុន (Bill Clinton)
លោក ប៊ីល គ្លីនតុន កើតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៦ ហើយគិតត្រឹមឆ្នាំ២០២៦ លោកមានអាយុ ៧៩ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០១។

* ទី៤៣៖ លោក ចច វ៉កឃ័រ ប៊ូស (George Walker Bush)
លោក ចច វ៉កឃ័រ ប៊ូស កើតនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៤៦ ហើយគិតត្រឹមឆ្នាំ២០២៦ លោកមានអាយុ ៧៩ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៩។

* ទី៤៤៖ លោក បារ៉ាក់ អូបាម៉ា (Barack Obama)
លោក បារ៉ាក់ អូបាម៉ា កើតនៅថ្ងៃទីនៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៦១ ហើយគិតត្រឹមឆ្នាំ២០២៦ លោកមានអាយុ ៦៤ ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧។

* ទី៤៥៖ លោក ដូណាល់ ត្រាំ (Donald Trump)
លោក ដូណាល់ ត្រាំ កើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ ហើយគិតត្រឹមឆ្នាំ២០២៦ លោកមានអាយុ ៧៩ ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០។

* ទី៤៦៖ លោក ចូ បៃដិន (Joe Biden)
លោក ចូ បៃដិន កើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២ ហើយគិតត្រឹមឆ្នាំ២០២៦ លោកមានអាយុ ៨៣ ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន ១អាណត្តិ គឺចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។

* ទី៤៧៖ លោក ដូណាល់ ត្រាំ (Donald Trump)
លោក ដូណាល់ ត្រាំ កើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ ហើយគិតត្រឹមឆ្នាំ២០២៦ លោកមានអាយុ ៧៩ ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិទៀត ចាប់ពីឆ្នាំ២០២៦ ដល់បច្ចុប្បន្ន៕

01/23/2026
01/23/2026

Effective January 21, 2026, the Department of State is pausing all visa issuances to immigrant visa applicants from 75 countries, including Cambodia.

Immigrant visa applicants who are nationals of affected countries may submit visa applications and attend interviews, and the Department will continue to schedule applicants for appointments, but no immigrant visas will be issued to these nationals during this pause.

This announcement only affects immigrant visas. Non-immigrant visas, including tourist visas, are not affected by the pause.

For more information, please visit: https://travel.state.gov/content/travel/en/News/visas-news/immigrant-visa-processing-updates-for-nationalities-at-high-risk-of-public-benefits-usage.html

ចាប់ពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ ទៅ ក្រសួងការបរទេសសហរដ្ឋអាមេរិកផ្អាកការចេញទិដ្ឋាការទាំងអស់ សម្រាប់អ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍មកពីប្រទេសចំនួន ៧៥ រួមទាំងប្រទេសកម្ពុជាផងដែរ។

អ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ ដែលជាពលរដ្ឋនៃប្រទេសរងការប៉ះពាល់ទាំង​នេះ អាចដាក់ពាក្យសុំទិដ្ឋាការ និងអាចចូលសម្ភាសន៍បានដដែល ហើយក្រសួងការបរទេសអាមេរិកនឹងបន្តកំណត់ពេលណាត់ជួបជាមួយអ្នកដាក់ពាក្យសុំ តែទិដ្ឋាការអន្តោប្រវេសន៍នឹងមិនត្រូវចេញជូនពលរដ្ឋទាំងនេះទេ ក្នុងអំឡុងពេលផ្អាកនេះ។

សេចក្តីប្រកាសនេះប៉ះពាល់តែចំពោះទិដ្ឋាការអន្តោប្រវេសន៍តែប៉ុណ្ណោះ។ ចំណែកទិដ្ឋាការមិនមែនអន្តោប្រវេសន៍ រួមទាំងទិដ្ឋាការទេសចរណ៍ មិនមានផលប៉ះពាល់ដោយការផ្អាកនេះទេ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលក្នុងគេហទំព័រ៖ https://travel.state.gov/content/travel/en/News/visas-news/immigrant-visa-processing-updates-for-nationalities-at-high-risk-of-public-benefits-usage.html

01/21/2026
01/16/2026

The State Department will pause immigrant visa processing from 75 countries whose migrants take welfare from the American people at unacceptable rates. The freeze will remain active until the U.S. can ensure that new immigrants will not extract wealth from the American people.

ក្រសួងការបរទេសអាមេរិកនឹងផ្អាកដំណើរការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍សម្រាប់ប្រទេសចំនួន ៧៥ ដែលជនចំណាកស្រុកមកពីប្រទេសទាំង​នោះ យកប្រយោជន៍សុខមាលភាពសង្គមពីប្រជាជនអាមេរិកក្នុងអត្រាដែលយើងមិនអាចទទួលយកបាន។ ការផ្អាកនេះនឹងបន្តរហូតដល់សហរដ្ឋអាមេរិកអាចធានាបានថាជនចំណាកស្រុកថ្មីៗនឹងមិនទាញយកទ្រព្យសម្បត្តិពីប្រជាជនអាមេរិកទេ។

01/14/2026

BREAKING: សហរដ្ឋអាមេរិកនឹងផ្អាកដំណើរការទិដ្ឋាការសម្រាប់ប្រទេសចំនួន៧៥ !

(វ៉ាស៊ីនតោន)៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកនឹងផ្អាកដំណើរការទិដ្ឋាការទាំងអស់សម្រាប់អ្នកដាក់ពាក្យសុំមកពីប្រទេសចំនួន ៧៥ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។

បញ្ជីនេះរួមមានប្រទេស៖

Afghanistan, Albania, Algeria, Antigua and Barbuda, Armenia, Azerbaijan, Bahamas, Bangladesh, Barbados, Belarus, Belize, Bhutan,
Bosnia, Brazil, Burma, Cambodia, Cameroon, Cape Verde, Colombia, Cote d'Ivoire, Cuba, Democratic Republic of the Congo, Dominica,
Egypt, Eritrea, Ethiopia, Fiji, Gambia, Georgia, Ghana, Grenada, Guatemala, Guinea, Haiti, Iran,​ Iraq, Jamaica, Jordan, Kazakhstan, Kosovo, Kuwait, Kyrgyzstan, Laos, Lebanon, Liberia, Libya, Macedonia, Moldova, Mongolia, Montenegro, Morocco, Nepal, Nicaragua, Nigeria, Pakistan, Republic of the Congo, Russia,
Rwanda, Saint Kitts and Nevis, Saint Lucia, Saint Vincent and the Grenadines, Senegal, Sierra Leone, Somalia, South Sudan, Sudan, Syria, Tanzania, Thailand, Togo, Tunisia, Uganda, Uruguay, Uzbekistan and Yemen.

ការផ្អាកនេះនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដោយមិនទាន់កំណត់ពេលវេលា គឺរង់ចាំការវាយតម្លៃឡើងវិញនៃដំណើរការទិដ្ឋាការ៕

Address

Columbia, MO
65202

Telephone

+85516850000

Website

Alerts

Be the first to know and let us send you an email when Sovannara Nhek posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Sovannara Nhek:

Share