COMPED-Organization

COMPED-Organization Cambodian Education and Waste Management Organization-COMPED

08/18/2026
08/18/2026
08/13/2026

មានអ្នកសួរក្រុមការងារ OEOO ថា «តើប្រមូលបែបនេះ អាចប្រមូលអស់ឬទេ?» ចម្លើយគឺ «យើង ដឹងច្បាស់ថាប្រមូលមិនអស់ទេ ប៉ុន្តែយើងរំពឹង និងផ្តល់ក្តីសង្ឃឹមលើបងប្អូនម្ចាស់សំរាមទាំងអស់ថា ពួកគាត់នឹងចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវ ពេលឃើញការផ្សព្វផ្សាយអំពីសកម្មភាពនេះ»។

#ប្រភពទឹកសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា
#ចង់បានប្រភាពទឹកស្អាតចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវ
#បញ្ឈប់ការចោលសំរាមក្នុងប្រភពទឹកនិងទីសារធារណៈផ្សេងៗ
#បរិស្ថានស្អាតផ្តើមចេញពីយើងទាំងអស់គ្នា

07/31/2026

👉មានសំរាមសំណល់ជាច្រើនប្រភេទ ត្រូវបានចោលក្នុងប្រភពទឹក ដែលយើងទាំងអស់គ្នាត្រូវការប្រើប្រាស់ប្រចាំថ្ងៃ😭😭។
👉សាកស្រម៉ៃមើលថា តើនឹងមានអ្វីកើតឡើងប្រសិនបើវាមិនត្រូវបានប្រមូលចេញពីប្រភពទឹក?

#ចង់បានប្រភពទឹកស្អាសុខភាពល្អ #សូមចូលរួមថែរក្សាប្រភពទឹកទាំងអស់គ្នា

07/29/2026

👉សកម្មភាពក្រុមការងារ OEOO ប្រមូលសំរាមសំណល់ប្លាស្ទិកតាមដងស្ទឹងសង្កែ ក្រុងបាត់ដំបង។

#ចូលរួមថែរក្សាប្រភពទឹកទាំងអស់គ្នា #បញ្ឃប់ការបោះចោលសំរាមក្នុងប្រភពទឹក

07/24/2026

អត្ថបទអប់រំផ្សព្វផ្សាយ៖ កែប្រែបញ្ហាបរិស្ថាន (ការបំពុលដោយសំណល់ប្លាស្ទិក) ទៅជាទំនួល​​​ខុសត្រូវរួម​

បច្ចុប្បន្នការប្រើប្រាស់សម្ភារៈប្លាស្ទិកបានក្លាយជាផ្នែក​មួយនៃជីវភាពរស់នៅ​ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ ដោយហេតុថា​ប្លាស្ទិកមានតម្លៃថោក និង​បាននាំមកនូវភាពងាយស្រួលក្នុងការផលិត ការវេចខ្ចប់ ការប្រើប្រាស់​និងការដឹកជញ្ជូន។ ទោះជាយ៉ាងណា ការកើនឡើងយ៉ាងលឿន​នៃសំណល់ប្លាស្ទិក ជាពិសេសប្លាស្ទិកប្រើបានតែមួយ​ដង បានក្លាយជាបញ្ហាបរិស្ថានដ៏ធ្ងន់ធ្ងរ ដែលកំពុងគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ប្លាស្ទិកភាគច្រើនត្រូវការរយៈពេលរាប់សិបឆ្នាំ ឬរាប់រយឆ្នាំទើបអាចបំបែកជាភាគល្អិតតូចៗបាន។ សំណល់ប្លាស្ទិកដែលមិនត្រូវបានទុកដាក់ ប្រមូល និងគ្រប់គ្រងឱ្យបាន​ត្រឹមត្រូវ នឹង​ហូរចូលប្រព័ន្ធលូ ទន្លេ បឹង និងសមុទ្រ បង្កឱ្យមានការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់សត្វសមុទ្រ និងប្រព័ន្ធ​អេកូឡូស៊ីថែមទៀតផង។ យោងតាមកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) សំណល់ប្លាស្ទិកប្រមាណជា១១លានតោនបានហូរចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំ​ ដែលបង្កឱ្យសត្វសមុទ្រជាច្រើនបានងាប់​​។ ក្រៅពីនេះ ការស្ទះប្រព័ន្ធបង្ហូរទឹកដោយសារសំណល់ប្លាស្ទិក ក៏ជាកត្តាមួយដែលបង្កើនហានិភ័យដល់ការជន់លិចនៅតំបន់ទីក្រុង ជាពិសេសក្នុងរដូវវស្សា និងបង្កផលប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងតំបន់ទេសចរណ៍ផងដែរ។

បញ្ហាការបំពុលសំណល់ប្លាស្ទិកនេះ​ មិនត្រឹមតែប៉ះពាល់ដល់សត្វ និង​គុណភាព​បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងសុខភាពមនុស្សផងដែរ។ អ្នកដឹងទេថា សំណល់ប្លាស្ទិកមិនបានបាត់ចេញពីភពផែនដីឡើយ វាបានបំបែកទៅជាភាគល្អិតតូចៗ ដែល​មានទំហំតូចជាង ៥មីលីម៉ែត្រ​ ហៅថា មីក្រូប្លាស្ទិក (Microplastics)។ ភាគល្អិតទាំងនេះអាចស្ថិតនៅក្នុងដី ហូរចូលទៅក្នុងប្រភពទឹកសាប និងសមុទ្រ និងជាពិសេសអាចនៅក្នុងខ្សែសង្វាក់អាហាររបស់មនុស្ស និង​សត្វ​ថែមទៀតផង។

ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានពីសំណល់ប្លាស្ទិកចំពោះសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី ចាំបាច់ណាស់ទាមទារឱ្យមាន​ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។​ ហេតុនេះហើយ ទើបកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ​២០២៣ ក្រសួងបរិស្ថានបាន​ផ្លួចផ្ដើមឡើងនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋនៅទូទាំងប្រទេស និងបានបំផុសគំនិតឱ្យមនុស្សគ្រប់វ័យ​មានការ​ផ្លាស់ប្ដូរទម្លាប់ពីការប្រើថង់ប្លាស្ទិកច្រើន កាត់បន្ថយមកប្រើតិចតួច និងឈប់ប្រើថង់ប្លាស្ទិកតែម្ដង ដោយងាកមកប្រើសម្ភារៈជំនួសដែលមានលក្ខណៈមេត្រីបរិស្ថាន ដូចជាថង់បរិស្ថានដែលប្រើបានច្រើនដងជាដើម។

ទោះជាក្រសួងបរិស្ថានទទួលបានជោគជ័យលើយុទ្ធនាការនេះក៏ដោយ ក៏ចាំបាច់នៅតែ​ទាមទារឱ្យមានការចូលរួមបន្តទៀត​ពីប្រជាពលជននៅទូទាំងប្រទេស ដោយការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃដូចជា៖
១. អនុវត្តគោលការណ៍ ៤Rs រួមមាន៖
· បដិសេធ (Refuse)
· កាត់បន្ថយ (Reduce)
· ប្រើប្រាស់ឡើងវិញ (Reuse) និង
· កែច្នៃឡើងវិញ (Recycle)
* ព្រមទាំងរំលឹក និងអប់រំបន្តទៅអ្នកជុំវិញខ្លួន
២. ប្រើប្រាស់សម្ភារៈជំនួសប្លាស្ទិកដូចជា ការប្រើប្រាស់ថង់បរិស្ថាន ឬថង់ក្រណាត់ កែវ ប្រអប់បាយ និងដបទឹកដែលអាចប្រើប្រាស់ឡើងវិញបាន
៣. ចូលរួមទុកដាក់ ញែក និងបោះចោលសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ
៤. ចូលរួមផ្សព្វផ្សាយពីការលើកកម្ពស់ការយល់ដឹងពីការបំពុលសំណល់ប្លាស្ទិកដល់គ្រួសារ មិត្តភក្ដិ និងសហគមន៍ដែលយើងរស់នៅ​

ការបំពុលសំណល់ប្លាស្ទិក មិនមែនជាបញ្ហារបស់បុគ្គល ឬស្ថាប័នណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែជាបញ្ហារួម​ដែលទាមទារឱ្យ​មានការទទួលខុសត្រូវរួមគ្នា និងការចូលរួមពីគ្រប់ភាគី​ និងគ្រប់​វិស័យក្នុងសង្គម។ រាល់ការផ្លាស់ប្ដូរទំលាប់តូចៗក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃ​ អាចក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការពារធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ​។ នេះមិនមែនជារឿងចៃដន្យនោះទេដែលសង្គមមួយមានបរិស្ថានស្អាត គឺអ្វីៗ​កើតចេញពីការការយល់ដឹង ការ​ទទួលខុសត្រូវ និងកិច្ច​សហការ​របស់ប្រជាពលរដ្ឋ​គ្រប់រូប។ ការកាត់បន្ថយ និងទុកដាក់សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ គឺជាការចូលរួមវិនិយោគដ៏មានតម្លៃសម្រាប់អនាគតប្រទេសកម្ពុជា​ ​ដែលនាំមកនូវបរិស្ថានស្អាត សុខភាពល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។

រៀបរៀងដោយ៖ នាយកដ្ឋានអប់រំបរិស្ថាន

https://www.unep.org/topics/ocean-seas-and-coasts/ecosystem-degradation-pollution/plastic-pollution-marine-litter

07/23/2026

ចង់បានប្រភពទឹកល្អ និងបរិស្ថានស្អាត បញ្ឈប់ការបោះចោលសំរាមក្នុងប្រភពទឹក និងទីសាធារណៈនានា។

07/23/2026

Leading by example right on his doorstep! 🧺🧹 Did you know that our founder, Günther Bonin, cleans his local lake in Germering every second day during summer? He has been doing this consistently since 2013!

For us at OEOO, ocean protection isn't just a global mission with our clearing vessels – it starts in our own backyards, at local lakes, and in our everyday lives. Every single piece of trash collected locally is a piece of trash that won't reach the ocean! 🌊💚
___
🇩🇪 Vorbild sein direkt vor der eigenen Haustür! 🧺🧹
Wusstet ihr schon, dass unser Gründer Günther Bonin im Sommer jeden zweiten Tag seinen Heimatsee in Germering von Müll befreit? Und das schon ganz konsequent seit 2013!

Für uns bei OEOO ist Meeresschutz nicht nur eine globale Mission mit unseren Müllsammelschiffen. Er beginnt direkt vor der eigenen Haustür, an den heimischen Seen und im Alltag. Jedes Stück Müll, das lokal aufgesammelt wird, landet gar nicht erst im Ozean! 🌊💚

Wie haltet ihr eure Umgebung sauber? Schreibt es uns in die Kommentare! 👇

🌀 One Ocean. One Mission. One Future.

យកទៅធ្ងន់ យកមកវិញស្រាល សន្យាថានឹងយកមកវិញ ហើយទុកដាក់អោយបានត្រឹមត្រូវ😊
07/15/2026

យកទៅធ្ងន់ យកមកវិញស្រាល សន្យាថានឹងយកមកវិញ ហើយទុកដាក់អោយបានត្រឹមត្រូវ😊

សន្យាបានទេ? 👌
យកទៅប៉ុន្មាន យកមកចោលធុងសំរាមវិញប៉ុណ្ណឹង
ឬ ប្រិយមិត្តមានពាក្យស្លោកអ្វីថ្មី សូមសរសេរខាងក្រោម
អេតមីន នឹងរើសពាក្យស្លោកស័ក្តិសម រចនាដាក់ឈ្មោះជូន ✍️

Address

4187841
Chicago, IL
60604

Alerts

Be the first to know and let us send you an email when COMPED-Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to COMPED-Organization:

Shortcuts

Share