Chanlout Vorn ការពិតតែឯង តែងឈ្នះ
Truth alone trumphs

22/07/2026

ជួបមេដឹកនាំដែលប្រកបដោយគុណតម្លៃ ទើបមានកិត្តិយស បើមេដឹកនាំនោះអគុណតម្លៃហើយ មានតែអាប់យស។

19/07/2026

ការលើកយករឿងអ្នកចែវទូក និងបណ្ឌិតជិះលើទូក បានបង្ហាញថា លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំអាត្មានិយម មិនស្ដាប់យោបល់ខាងក្រៅ និងឃោរឃៅបំផុត ដោយសុខចិត្តបោះបង់ចោលអ្វីៗទាំងអស់ឱ្យតែខ្លួនបានសុខ។

19/07/2026

១៩ កក្កដា ២០២៦
កម្ពុជា កំពុងដើរចូលល្បែងភូមិសាស្ដ្រនយោបាយទាំងងឹងងុល តាមរយៈការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ម្ដងហើយម្ដងទៀតចំពោះគោលនយោបាយចិនតែមួយពីសំណាក់មដឹកនាំកំពូលៗ និងតាមរយៈសម្ដីអ្នកនាំពាក្យក្រសួងការបរទេស ដែលក្លាហាននិយាយទាំងមិនដឹងទិសខ្យល់ដោយចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ចិន។ សម្ដីនេះនិយាយឱ្យស្រួលស្ដាប់ ស្មើនឹងការប្រកាសសង្គ្រាមជាមួយតៃវ៉ាន់ និងបំពានគុណតម្លៃនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន។ បន្ថែមលើនេះ វាជាការផ្ដល់ឱកាសឱ្យថៃកាន់តែខ្លាំងឡើងៗក្នុងការទទួលបានភាពត្រឹមត្រូវ និងការគាំទ្រ ចំពោះអំពើឈ្លានពានរបស់ខ្លួនមកលើកម្ពុជា។ តើអាចទេ ដែលបណ្ដាប្រទេសអាស៊ានមិនចេញថ្កោលទោសថៃ ក៏ព្រោះពួកគេមើលឃើញថា គោលនយោបាយអន្ដរជាតិកម្ពុជា ក៏មានចរិកឈ្លានពាន និងគាំទ្រការឈ្លានពានដែរ? គួររំលេចថា តៃវ៉ាន់តូចមែន ប៉ុន្ដែសមត្ថភាពមិនអន់ទេ ជាពិសេសខាងបច្ចេកវិទ្យាយោធា។ ចុះបើតៃវ៉ាន់សហការជាមួយថៃដើម្បីវាយបំបាក់កម្ពុជា ដែលពួកគេចាត់ទុកជាកូនអុករបស់ចិន ប្រៀបដូចអ៉ីស្រាអ៊ែលបានវាយកម្ទេចក្រុមឧទ្ទាមរបស់អ៉ីរ៉ង់ម្ដងមួយៗ មុននឹងឈានដល់ការវាយអ៉ីរ៉ងផ្ទាល់។ ពុំគួរព្រោះតែអំណាចបុគ្គលយកប្រទេសជាតិ និងប្រជាជាជនទៅប្រថុយគ្រោះថ្នាក់បែបនេះទេ។ នៅមានមួយចំណុចទៀត បើកម្លាំងប្រជាធិបតេយ្យខ្មែរឆ្លាត ពួកគេទំនាក់ទំនងជាមួយតៃវ៉ាន់ ហើយអាចឈានដល់ការគាំទ្រគ្នាទៅវិញទៅមក ថាតើនឹងមានអ្វីប្រែប្រួលសម្រាប់នយោបាយកម្ពុជា?

18/07/2026

ការបន្ដប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការគាំទ្រគោលនយោបាយចិនតែមួយ មិនមែនត្រឹមតែប៉ះពាល់ទំនាក់ទំនងជាមួយតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្ដែវាបានបង្កើតការសង្ស័យរបស់បណ្ដារប្រទេសអាស៊ានមួយចំនួនដែលមានជម្ល៉ោះជាមួយចិន ចំពោះគោលជំហរកម្ពុជាក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ គួរតោងយល់ថា គោលនយោបាយចិនតែមួយគ្រប់ដណ្ដបលើដែនដីទាំងអស់ដែលចិនបានចាត់ទុកថាជាអធិបតេយ្យរបស់ខ្លួនរួមមាន ទីបេ ម៉ុងហ្គោល សមុទ្រខាងត្បូង ហុងកុង និងតៃវ៉ាន់។ ចុងក្រោយនេះ ចិនបានអនុម័តច្បាប់មួយឈ្មោះថា បង្រួបបង្រួមជាតិ ដែលកាន់តែបង្ហាញពីមហិចតារបស់ចិនក្នុងការវាតទី និងគ្រប់គ្រងលើអ្វីដែលចិនហៅថា ទឹកដីរបស់ចិន និងជាតិសាសន៍របស់ចិន ដោយដំណើរនេះមានចរិកលក្ខណៈស្រដៀងទៅនឹងរបបហ៊ីត្លែ។ កម្ពុជា ជាប្រទេសដែលពឹងផ្អែកខ្លាំងជ្រុលលើចិន អាចក្លាយទៅជាផ្ទាំងស៊ីប ឬជាប្រទេសរងគ្រោះជំនួសចិន មុនពេលដែលចិនអាចឈានដល់គ្រោះមហន្ដរាយ។ បន្ថែមលើនេះ ការរក្សាជំហរនេះ នឹងនាំឱ្យកម្ពុជាកាន់តែពិបាកទទួលបានការទុកចិត្តពីបណ្ដាប្រទេសសេរី ដោយពួកគេគិតថា កម្ពុជាបានក្លាយជាកូនអុករបស់ចិន ជាឧទាហរណ៍ជាក់ស្ដែង តៃវ៉ាន់ បានលុបចោលការលើកលែងទិដ្ឋាការដល់ពលរដ្ឋកម្ពុជា។ ការសម្រេចនេះទំនងកើតចេញពីការព្រួយបារម្ភលើបញ្ហាសន្ដិសុខនៃវត្តមានពលរដ្ឋកម្ពុជាលើទឹកដីតៃវ៉ាន់ ដូចទៅនឹងការព្រួយបារម្ភចំពោះវត្តមានជនជាតិចិនដីគោកដែរ។ ទោះបីយ៉ាងណា ការសម្រេចចិត្តរបស់លោក ហ៊ុន សែន លោកហ៊ុន ម៉ាណែត អមដោយអំណាចត្រកូល ទៀ អាចកើតចេញពីជម្រើសតែមួយគត់ដើម្បីធានារក្សាអំណាចរបស់ត្រកូល “ហ៊ុន” និងត្រកូល “ទៀ” ចេញពីការគម្រាមកំហែងឥទ្ធិពលផ្ទៃក្នុងដែលគាំទ្រដោយវៀតណាម និងកម្លាំងប្រជាធិបតេយ្យដែលចាញ់ក្នុងសមរភូមិនយោបាយ ប៉ុន្ដែមិនព្រមចុះចាញ់ និងបោះបង់ការតស៊ូ។

13/07/2026

Healthy is a value of life.

12/07/2026

08/12/2026

30 push up!

12/07/2026

តាមសំណើរគណៈកម្មការនយោបាយ នៃសភានិយាយភាសាបារាំង អំពាវនាវឱ្យថៃដកកម្លាំងយោធាជាបន្ទាន់ចេញពីទឹកដីកម្ពុជា!
ប្រភព៖ ព្រឹទ្ធសភាកម្ពុជា

12/07/2026

ការប្រារព្ធកម្មវិធីបុណ្យនៃការសម្លាប់មេដឹកនាំកំពូល, អឺរ៉ង់បានប្រកាសសងសឹកដាច់ខាតចំពោះអាមេរិក។

11/07/2026

ការប្រើយន្ដការសន្ដិវិធីចំពោះបញ្ហាអធិបតេយ្យ និងបូរណភាពទឹកដី គឺប្រើនៅពេលដែលភាគីម្ខាងទៀតមានឆន្ទៈដូចគ្នា និងមិនធ្វើសកម្មភាពបំពាន។ បើប្រទេសណាមួយបំពានលើអធិបតេយ្យប្រទេសមួយទៀតហើយ គេនឹងប្រើកម្លាំងទ័ពទៅទប់ទល់ ឬវាយបក ដោយមិនរងចាំឡើយ។ ករណីនេះ ស្ដែងឱ្យឃើញពីឧត្តមភាពនៃប្រជាជាតិមួយ និងបង្ហាញពីការមិនចុះញ៉មក្រោមអនុត្តរភាពនៃរដ្ឋដទៃ។

11/07/2026

មិនប្រឹងប្រែងរៀបចំថែរក្សាសួនឱ្យល្អស្រស់បំព្រងទេ បែរដេញចាប់មេអំបៅមកដាក់សួន ទាំងសួននៅស្អុយឆ្អេះឆ្អាប។ បើបែបហ្នឹងដដែលទេសចរណ៍កម្ពុជា នឹងនៅតែជាទេសចរណ៍ខ្មៅកខ្វក់។

ที่อยู่

French
Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Chanlout Vorn โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์