ឥស្សរា កម្ពុជា Issara Cambodia

ឥស្សរា កម្ពុជា Issara Cambodia ស្ថាប័ន ឥស្សរា ជាអង្គការក្រៅរដ្ឋាភិបាលធ្វើការគាំទ្រដល់ពលករចំណាកស្រុកគ្រប់ជាតិសាសន៍នៅក្នុងប្រទេសថៃ និង តំបន់អាស៊ី។

ឯកសារតម្រូវដើម្បីស្នើសុំប្រាក់ចូលនិវត្តន៍ពីប្រកាន់សង្គម SSOប្រសិនបងប្អូនត្រូវការជំនួយ និងប្រឹក្សាពីដំណើរការនេះសូមទំនាក់ទ...
23/09/2026

ឯកសារតម្រូវដើម្បីស្នើសុំប្រាក់ចូលនិវត្តន៍ពីប្រកាន់សង្គម SSO

ប្រសិនបងប្អូនត្រូវការជំនួយ និងប្រឹក្សាពីដំណើរការនេះសូមទំនាក់ទំនងលេខទូរសព្ទជំនួយរបស់ស្ថាប័ន ឥស្សរា៖ 📞 1800010181 (ឥតគិតថ្លៃគ្រប់ប្រព័ន្ធទូរសព្ទនៅថៃគ្រប់ពេលវេលា 24ម៉ោង)

#ពង្រឹងសិទ្ធិអំណាចពលករ #ឥស្សរាកម្ពុជា #ពលករចំណាកស្រុក #ការអប់រំ #ចំណាកស្រុកសុវត្ថិភាព #កម្មករកម្មការនី #អ្នកស្វែងរកការងារ

19/09/2026

ស្ថាប័ន ឥស្សរា ជាអង្គការធ្វើការគាំទ្រដល់អ្នកស្វែងរកការងារ ពលករចំណាកស្រុកគ្រប់ជាតិសាសន៍នៅក្នុងតំបន់អាស៊ី។ យើងជឿជាក់ថាយើងអាចផ្លាស់ប្តូរជីវិតពលករ និងសហគមន៍រាប់លាននាក់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលតាមរយៈ

✅សម្លេងពលករ
✅ភាពជាដៃគូ
✅នវានុវត្តន៍

ប្រសិនបងប្អូនត្រូវការជំនួយ និងប្រឹក្សាបញ្ហាពាក់ព័ន្ធនឹងសិទ្ធិការងារសូមទំនាក់ទំនងលេខទូរសព្ទជំនួយរបស់ស្ថាប័ន ឥស្សរា៖ 📞 1800010181 (ឥតគិតថ្លៃគ្រប់ប្រព័ន្ធទូរសព្ទនៅថៃគ្រប់ពេលវេលា 24ម៉ោង)

#ពង្រឹងសិទ្ធិអំណាចពលករ #ឥស្សរាកម្ពុជា #ពលករចំណាកស្រុក #ការអប់រំ #ចំណាកស្រុកសុវត្ថិភាព #កម្មករកម្មការនី #អ្នកស្វែងរកការងារ

ថ្ងៃទី13  ខែកញ្ញា ឆ្នាំ2026 ម៉ោង10 ព្រឹក – ក្រុមការងារស្ថាប័ន ឥស្សរា បានរៀបចំវគ្គបណ្តុះបណ្តាលតាម ប្រព័ន្ធអនឡាញមួយស្តីពី ...
16/09/2026

ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2026 ម៉ោង10 ព្រឹក – ក្រុមការងារស្ថាប័ន ឥស្សរា បានរៀបចំវគ្គបណ្តុះបណ្តាលតាម ប្រព័ន្ធអនឡាញមួយស្តីពី «អក្ខរកម្មឌីជីថល(Digital Literacy) និងច្បាប់ការពារឯកជនភាព (PDPA)» ជូនដល់បងប្អូណពលករខ្មែរយើង 17 នាក់នៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជា។

វគ្គបណ្តុបណ្តោលនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកាព្រួយបារម្ភរបស់បងប្អូនពលករយើងពាក់ព័ន្ធទៅនឹងអំពីការបោកប្រាស់តាមប្រព័ន្ធអនឡាញ ការបន្លំភូតភរ និងការជួញដូរមនុស្ស ដែលទទួលបានតាមរយៈបណ្តាញសម្លេង ពលករ និងសកម្មភាពចុះផ្សព្វផ្សាយអប់រំតាមសហគមន៍របស់ស្ថាប័ន ឥស្សរាយើង។ គោលបំណងចម្បង គឺដើម្បី លើកកម្ពស់ជំនាញឌីជីថលរបស់ពលករ និងស្វែងយល់ពីសិទ្ធិរបស់ខ្លួនក្នុងនាមជា «ម្ចាស់ទិន្នន័យ» ដើម្បីពង្រឹង សុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនបង្ការកុំឱ្យធ្លាក់ខ្លួនធ្វើជាជនរងគ្រោះនៃការឆបោក ក៏ដូចជាជួយឱ្យពួក គាត់អាចស្វែងរក ព័ត៌មានការងារដែលមានទំនុកចិត្ត និងទទួលបានការគាំទ្រ ប្រកបដោយវិជ្ជាជីវៈតាមរយៈកម្មវិធីទូរស័ព្ទ សុបិន្ត ឥស្សរា​ (Issara Golden Dreams)។

យើងក៏សូមថ្លែងអំណអរគុណចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួម និងបានចែករំលែកបទពិសោធន៍ផ្ទាល់ ខ្លួនអំពីករណីឆបោកតាមអនឡាញផេ្សងៗដែលកំពុងកើតមាននៅក្នុងសហគមន៍របស់ពួកគេនាពេលថ្មីៗនេះដូច ជា៖ការទទួលទូរស័ព្ទខលបន្លំខ្លួនឆបោកផ្សេងៗ ការទិញឬជួលគណនីធនាគារ និងការបោកប្រាស់តាមបណ្តាញសង្គម ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការនាំយកចំណេះដឹងដ៏មានសារៈសំខាន់ទទួលបានពីវគ្គបណ្តុះ បណ្តាលនេះទៅចែករំលែកបន្តដល់មិត្តរួមការងារ និងសហគមន៍របស់ពួកគាត់ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម ឬត្រូវការជំនួយពាក់ព័ន្ធនឹងបញ្ហានេះសូមទំនាក់ទំនង៖
📞 លេខទូរស័ព្ទជំនួយស្ថាប័ន ឥស្សរា ៖ 1800 010 181 (ហៅចូលឥតគិតថ្លៃ 24 ម៉ោង)
💬 ឬផ្ញើសារមកកាន់ទំព័រហ្វេសប៊ុក៖ ឥស្សរា កម្ពុជា Issara Cambodia

12/09/2026

ស្ថាប័ន ឥស្សរា សូមអរគុណដល់បងពលករដែលបានចូលរួមចែករំលែកបទពិសោធន៍ និងការមើលឃើញផ្ទាល់ ពីការផ្លាស់ប្តូរលក្ខខណ្ឌការងាររបស់ពលករកាន់តែប្រសើរឡើងតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន ឥស្សរាកន្លងមកដូចជា៖

✅ ការសម្របសម្រួលកន្លែងធ្វើការ៖ បានជួយសម្របសម្រួលជាមួយរោងចក្រ ធ្វើឱ្យប្រធានផ្នែក (ហួណា) ឈប់ធ្វើបាប និងឈប់រើសអើងពលករ។
✅ ទទួលបានការសងប្រាក់ត្រឡប់៖ ពលករទទួលបានប្រាក់ថ្លៃដំណើរការឯកសារ(ប៉ាសស្ព័រ)ដែលធ្លាប់ចំណាយពីមុនសងត្រឡប់មកវិញ។
✅ ការអនុវត្តគោលការណ៍និយោជកជាអ្នកបង់ថ្លៃ(Employer Pay Principle)៖ រោងចក្រចេញថ្លៃចំណាយ ទាំងអស់លើឯកសារប៉ាសស្ព័រ ទិដ្ឋាការ (Visa) និងការរាយការណ៍ 90ថ្ងៃ ដោយពលករមិនបាច់អស់លុយឡើយ។

សម្រាប់ការស្វែងរកសេវាគាំទ្រពាក់ព័ន្ធនឹងសិទ្ធការងារ អ្នកអាចខលលេខទូរសព្ទជំនួយ របស់ស្ថាប័ន ឥស្សរា៖ 1800010181 (ឥតគិតថ្លៃគ្រប់ប្រព័ន្ទនៅថៃ 24/7) ឬអាច ផ្ញើសារមកកាន់ទំព័រ ហ្វេសប៊ុកឥស្សរា កម្ពុជា។

ខែក្រោយបុណ្យភ្ជុំបិណ្ឌហើយតើបងប្ពូនពលករយើងមានគម្រោងជួបជុំក្រុមគ្រួសារនៅឯណា?🥳
11/09/2026

ខែក្រោយបុណ្យភ្ជុំបិណ្ឌហើយតើបងប្ពូនពលករយើងមានគម្រោងជួបជុំក្រុមគ្រួសារនៅឯណា?🥳

09/09/2026

ស្ថាប័ន ឥស្សរា សូមអរគុណដល់បងពលករដែលបានចូលរួម នឹងចែករំលែកចំណាប់អារម្មណ៍អំពីវគ្គបណ្តុះបណ្តាល ដោយផ្ទាល់ស្តីអំពី "អក្ខរកម្មឌីជីថល(DigitalLiteracy)" ក្នុងគោលបំណងគឺដើម្បីផ្តល់ជូននូវមូលដ្ឋានជំនាញ ឌីជីថលក្នុងការបង្កើនសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ការពារការរងគ្រោះពីអំពើឆបោកផ្សេងៗ ដែលអាចខាតបង់ថវិកា និងពង្រឹងសិទ្ធិអំណាចបងប្អូនពលករទទួលបានព័ត៌មានការងារដែលអាចជឿជាក់បាន និងទទួល​បានការគាំទ្រប្រកប ដោយវិជ្ជាជីវៈតាមរយៈកម្មវិធីទូរសព្ទ សុបិន្ត ឥស្សរា​ (Issara Golden Dreams) ។

ព្រមទាំងការប្តេជ្ញាចិត្តក្នុងការចែករំលែកចំណេះដឹងដ៏សំខាន់ៗនេះជាមួយក្រុមការងារ និងបងប្អូនពលករផ្សេងទៀតនៅ ក្នុងសហគមន៍របស់គាត់។

សម្រាប់ការស្វែងរកសេវាគាំទ្រ ឬការសាកសួរទាក់ទងនឹងសុវត្ថិភាពាក់ព័ន្ធបញ្ហានេះ អ្នកអាចខលលេខទូរសព្ទជំនួយ របស់ស្ថាប័ន ឥស្សរា៖ 1800010181 (ឥតគិតថ្លៃគ្រប់ប្រព័ន្ទនៅថៃ 24/7) ឬអាច ផ្ញើសារមកកាន់ទំព័រ ហ្វេសប៊ុកឥស្សរា កម្ពុជា។

05/09/2026

ការឆបោកទាំង 5 យ៉ាងដែលត្រូវប្រុងប្រយ័ត្ន !

⚠️លក់ ឬជួល ឬអនុញ្ញាតឲ្យអ្នកដទៃប្រើប្រាស់គណនីធនាគារ ផ្ទាល់ខ្លួន
⚠️ ការហៅទូរស័ព្ទដោយបន្លំខ្លួនធ្វើប៉ូលីស
⚠️ បន្លំខ្លួនជាភ្នាក់ងារដើររឿងឯកសារ
⚠️ ភ្នាក់ងារផ្តល់សេវាផ្ទេរប្រាក់បោកប្រាស់
⚠️ ការបោកប្រាស់ក្នុងការស្វែងរកការងារ

ប្រសិនបងប្អូនត្រូវការជំនួយ និងប្រឹក្សាបញ្ហាពាក់ព័ន្ធទាំងនេះ សូមទំនាក់ទំនងលេខទូរសព្ទជំនួយរបស់ស្ថាប័ន ឥស្សរា៖ 📞 1800010181 (ឥតគិតថ្លៃគ្រប់ប្រព័ន្ធទូរសព្ទនៅថៃគ្រប់ពេលវេលា 24ម៉ោង) ឬផ្ងើរសារមកទំព័រហ្វេសប៊ុក ឥស្សរា កម្ពុជាបាននោះក្រុមការងារយើងរង់ចង់ស្វាគមន៍ជានិច្ច

#ពង្រឹងសិទ្ធិអំណាចពលករ #ឥស្សរាកម្ពុជា #ពលករចំណាកស្រុក #ការអប់រំ #ចំណាកស្រុកសុវត្ថិភាព #កម្មករកម្មការនី #អ្នកស្វែងរកការងារ

02/09/2026

ការយល់ដឹងពីច្បាប់និងសិទ្ធិ | កាន់កាប់ឯកសារផ្ទាល់ខ្លួន

ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពការដកហូតឯកសារផ្ទាល់ខ្លួនរបស់អ្នកទុក្ខ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់ស្ថាប័ន ឥស្សារា តាមលេខទំនាក់ទំនងនេះ📞 1800010181 (ឥតគិតថ្លៃគ្រប់ប្រព័ន្ធទូរសព្ទនៅថៃគ្រប់ពេលវេលា 24ម៉ោង)

25/08/2026

យល់ដឹងពីសិទ្ធិ | ពលករនេសាទនៅប្រទេសថៃ | ការបញ្ជូនពលករវិលត្រឡប់

ថៅកែរបស់អ្នកត្រូវតែរៀបចំ ឬរ៉ាប់រងលើចំណាយក្នុងការបញ្ជូនអ្នកត្រឡប់ទៅកាន់ទីតាំងដែលបានជ្រើសរើសអ្នកឱ្យចូលធ្វើការវិញ ក្នុងករណី4ចំនុចដូចរៀបរាប់ក្នុងវីដេអូនេះ៖

ប្រសិនបងប្អូនត្រូវការជំនួយ និងប្រឹក្សាបញ្ហាពាក់ព័ន្ធនឹងសិទ្ធិការងារសូមទំនាក់ទំនងលេខទូរសព្ទជំនួយរបស់ស្ថាប័ន ឥស្សរា៖ 📞 1800010181 (ឥតគិតថ្លៃគ្រប់ប្រព័ន្ធទូរសព្ទនៅថៃគ្រប់ពេលវេលា 24ម៉ោង)

#ពង្រឹងសិទ្ធិអំណាចពលករ #ឥស្សរាកម្ពុជា #ពលករចំណាកស្រុក #ការអប់រំ #ចំណាកស្រុកសុវត្ថិភាព #កម្មករកម្មការនី #អ្នកស្វែងរកការងារ

22/08/2026

សិទ្ធិរបស់អ្នកជាពលករនេសាទនៅប្រទេសថៃ | ការបង់ប្រាក់ឈ្នួល

ប្រសិនបងប្អូនត្រូវការជំនួយ និងប្រឹក្សាបញ្ហាពាក់ព័ន្ធនឹងសិទ្ធិការងារសូមទំនាក់ទំនងលេខទូរសព្ទជំនួយរបស់ស្ថាប័ន ឥស្សរា៖ 📞 1800010181 (ឥតគិតថ្លៃគ្រប់ប្រព័ន្ធទូរសព្ទនៅថៃគ្រប់ពេលវេលា 24ម៉ោង)

#ពង្រឹងសិទ្ធិអំណាចពលករ #ឥស្សរាកម្ពុជា #ពលករចំណាកស្រុក #ការអប់រំ #ចំណាកស្រុកសុវត្ថិភាព #កម្មករកម្មការនី #អ្នកស្វែងរកការងារ

ที่อยู่

No. 50, Street Passana 2, Phrakanong-nua, Wattana
Bangkok
10110

เบอร์โทรศัพท์

+66944840165

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ ឥស្សរា កម្ពុជា Issara Cambodia โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง ឥស្សរា កម្ពុជា Issara Cambodia:

ทางลัด

แชร์