20/11/2021
សាររំលែកទុក្ខ!
សមាគមខ្មែរប្រចាំប្រទេសស៊ុយអែត មានសេចក្តីក្រៀមក្រំ សូមជូនដំណឹងដល់សមាជិក សមាជិការទាំងអស់ឲបានជ្រាបថា៖
លោកស្រី វណ្ណ សិរីលក្ខិណា ដែលជាស្ថាបនិកសមាគមខ្មែរប្រចាំប្រទេសស៊ុយអែត បានទទួលមរណភាពនៅព្រឹក ថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។
សមាគមមានការសោកស្តាយជាខ្លាំងចំពោះការបាត់បង់ធនធានដ៏មានតម្លៃ និងសូមចូលរួមរំលែកមរណទុក្ខជាមួយសមាជិកក្រុមគ្រួសារនៃសព ព្រមទាំងបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់សពបានទៅកាន់សុគតិភពនៃឋានបរិនិព្វានកុំបីអាក់ខានឡើយ។