CPP Auckland-Hamilton-Hawke’s Bay

CPP Auckland-Hamilton-Hawke’s Bay Cambodian People Party's Supporter Community in Auckland, Hamilton and Hawke's Bay, New Zealand.

រាជធានីភ្នំពេញ៖​ នាព្រឹក ថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម បាន លឹម អនុប្រធានក្រុមការងារតំបន់៥ និងសហការី តំណាងដ៏...
07/06/2026

រាជធានីភ្នំពេញ៖​ នាព្រឹក ថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម បាន លឹម អនុប្រធានក្រុមការងារតំបន់៥ និងសហការី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារតំបន់៥ បានអញ្ជើញចូលរួមពិធីបុណ្យសព ឧបាសិកា បាន អន ដែលត្រូវម្តាយបង្កើតរបស់ ឯកឧត្តម គី ច័ន្ទរំដួល សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានក្រុមការងារតំបន់៤ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅប្រ​​ទេ​សអូស្ដ្រាលី និ​ង​​នូវ៉ែលហ្សេឡង់ ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័​ក​​​ ព.ស.២​៥​៧០ ត្រូវនឹ​ង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ និងបានពាំនាំលិខិតរំលែកទុក្ខ និងបច្ច័យជូនដល់ក្រុមគ្រួសារនៃសពនៅវត្តទួលទំពូង។

30/05/2026

📰Cambodia Chamber of Commerce Registers in Auckland, Strengthening Trade Links with New Zealand

— The Cambodia Chamber of Commerce has officially registered its representative office in New Zealand under the Incorporated Societies Act 2022, marking a milestone in efforts to deepen bilateral trade and economic diplomacy.

The registration, finalized on May 5, followed Cambodia’s recognition of the office’s president and members for their first mandate in Auckland. Officials said the process was completed in line with New Zealand law, reflecting strong cooperation between the two countries.

The achievement was credited to the leadership of Michael Kuoy, with support from Dr. Thach Kao, Delegate of the Royal Government and Chief Executive Officer of the Agricultural and Rural Development Bank.

The establishment is a key milestone as an important step in expanding Cambodia’s international economic cooperation and trade outreach, in line with the government’s strategy to promote growth and strengthen global partnerships.

The Auckland office is expected to act as a bridge for investors and businesses in both countries, particularly in agriculture, trade, technology and manufacturing. It will facilitate partnerships, investment opportunities and commercial cooperation between Cambodian and New Zealand enterprises.

The move comes as Cambodia intensifies trade diplomacy with both New Zealand and Australia. During recent high‑level visits, Phnom Penh and Wellington pledged to expand economic ties under ASEAN–Australia–New Zealand frameworks, with New Zealand providing mine clearance assistance and education scholarships.

Australia, meanwhile, reaffirmed its role as a major partner, with bilateral trade reaching nearly US$600 million in 2024 and growing investment in renewable energy, agro‑industry and infrastructure.

Cambodian afficials said the Auckland office complements Cambodia’s broader push to strengthen regional and global partnerships, positioning the country as an active player in Asia–Pacific economic integration.
-------------
By: Sopheng In
©KPT English

20/05/2026
រាជធានីភ្នំពេញ,​ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារតំបន់៥ និងសហការី បានអញ្ជើញ...
15/05/2026

រាជធានីភ្នំពេញ,​ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារតំបន់៥ និងសហការី បានអញ្ជើញចូលរួមពិធីបុណ្យសព ឧបាសក ហ៊ឹម វិសាល ដែលត្រូវជាឪពុកក្មេករបស់ ឯកឧត្តម ប៉ា ងួនគា សមាជិកក្រុមការងារតំបន់៥ នៃប្រទេសអូស្ដ្រាលី និងនូវ៉ែលហ្សេឡង់ និងបានពាំនាំលិខិតរំលែកទុក្ខ និងបច្ច័យជូនដល់ក្រុមគ្រួសារនៃសពផងដែរ។

05/05/2026
សមាជិក​សមាជិកា​ ក្រុម​ការងារ​តំបន់​៥ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសអូស្រ្តាលី និងនូវ...
05/05/2026

សមាជិក​សមាជិកា​ ក្រុម​ការងារ​តំបន់​៥ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់​ សូមប្រសិទ្ធពរជ័យ សិរិមង្គល វិបុលសុខមហាប្រសេីរជូនចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានគណៈអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារតំបន់ ៥ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ ក្នុងឱកាសខួបកំណេីតគម្រប់ ៥២ឆ្នាំ ឈានចូល ៥៣ឆ្នាំ
សូមជូនពរឯកឧត្តមបណ្ឌិតប្រធាន​ ទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន និងជោគជ័យគ្រប់ភារកិច្ច​🙏

18/03/2026
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ខ្មែរ និងនិស្សិតន...
13/03/2026

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ខ្មែរ និងនិស្សិតនៅប្រទេសណូវែលសេឡង់
--------
(ទីក្រុង អូក្លិន - ណូវែលសេឡង់)៖ រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារតំបន់៥ រួមជាមួយសហការី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ និងនិស្សិតអាហាររូបករណ៍ដែលកំពុងសិក្សានៅប្រទេសណូវែលសេឡង់ សរុបប្រមាណជិត ២០០នាក់។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានជម្រាបជូនអង្គពិធីអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាបញ្ហាប្រឈមនានាក្នុងបរិបទសកលលោក។
ជាកិច្ចសំខាន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសភាពការណ៍តាមបណ្តោយព្រំដែន ដោយបានសង្កត់ធ្ងន់លើជំហរម៉ឺងម៉ាត់របស់កម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ចំពោះការរំលោភបំពាននានាដែលប៉ះពាល់ដល់ខឿនការពារជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍ រក្សាសន្តិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។

ពិធីសំណេះសំណាលនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងមោទនភាពជាតិ ដោយបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋខ្មែរដែលរស់នៅឯបរទេស៕

Address

Auckland

Website

Alerts

Be the first to know and let us send you an email when CPP Auckland-Hamilton-Hawke’s Bay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share