18/09/2025
មានពាក្យមួយគេនិយាយថា "រដ្ឋធម្មនុញ្ញជាខ្យល់ដង្ហេីមក្នុងប្រទេស រីឯសន្ធិសញ្ញាប៉ារីសជាខ្យល់ដង្ហេីមខាងក្រៅ"។
បីឆ្នាំមុនខ្ញុំមិនសូវយល់ន័យទេ ព្រោះវត្ថុទាំងពីនេះគ្រាន់តែជាអក្សរដែលគេសរសេរលេីក្រដាស់ប៉ុណ្ណោះម្តេចនឹងអាចមានតម្លៃបែបនេះទៅបាន។ ប៉ុន្តែតាមពិតទៅថ្វីត្បិតថាវាជាអក្សរមែន ប៉ុន្តែអក្សរទាំងនេះត្រូវបានប្តូរដោយឈាមស្រស់សាច់ស្រស់របស់ជនជាតិយេីងតជំនាន់ ទម្រាំអាចបន្សល់នូវកេរ្តិ៍មរតកនេះមកដល់សព្វថ្ងៃ។
ទាក់ទងនឹងឃ្លាថា "រដ្ឋធម្មនុញ្ញជាខ្យល់ដង្ហេីមក្នុងប្រទេស" កាលនោះខ្ញុំអាចយល់បាន ព្រោះថារដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ខ្មែរ ដូច្នេះច្បាស់ណាស់ថាខ្មែរត្រូវតែគោរព។ ចុះសន្ធិសញ្ញាប៉ារីសវិញ ម្តេចនឹងឲ្យជាតិសាសន៍ឬប្រទេសដទៃមកគោរពកេីត បេីសន្ធិសញ្ញានេះបម្រេីផលប្រយោជន៍ឲ្យខ្មែរជាចម្បងហ្នឹង?
ប៉ុន្តែនៅក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងនោះគឺ បណ្តារហត្ថលេខីទាំងអស់(អ្នកចុះហត្ថលេខា) បានសន្យាជាមួយកម្ពុជាយ៉ាងជាក់ច្បាស់។ សំណួរក៏ចោទឡេីងថា ថ្វីត្បិតតែប្រទេសទាំងនោះបានចុះហត្ថលេខាសន្យា ចុះបេីពួកគេមិនអនុវត្ត យេីងមិចនឹងអាចទៅរករឿងគេបាន បេីពួកគេសុទ្ធតែប្រទេសមហាអំណាច?
នេះជាចម្លេីយ៖
ឧបមាថា បេីយេីងមានមិត្តភ័ក្តិម្នាក់ដែលក្រីក្រ ហេីយយេីងបានចុះកិច្ចសន្យាតាមច្បាប់ជាមួយគាត់ថាក្នុងមួយខែយេីងនឹងផ្តល់លុយឲ្យគាត់ប្រាំរយរៀល។ តេីរវាងតម្លៃប្រាំរយរៀលជារាងរាល់ខែ ជាមួយការក្បត់ពាក្យសន្យាដោយប្រឈមមុខនឹងផ្លូវច្បាប់ យេីងសម្រេចចិត្តយកមួយណា?
ម្យ៉ាងវិញទៀតអ្នកដែលសន្យាជាមួយកម្ពុជាសុទ្ធសឹងតែជាប្រទេសមហាអំណាចទាំងក្នុងនិងក្រៅតំបន់(១៨ប្រទេស) រួមទាំងអង្គការអន្តរជាតិធំៗនៅលេីពិភពលោក។ អ្នកទាំងនោះពួកគេសុទ្ធតែត្រូវការកេរ្តិ៍ឈ្មោះល្អ ហេតុនេះពួកគេប្រាកដជាមិនចង់មានឈ្មោះជាប្រទេសក្បត់កិច្ចសន្យាទេ ដូច្នេះច្បាស់ណាស់ថាការបង់ចំណែកយ៉ាងតូចមួយមកឲ្យកម្ពុជា ជារឿងដែលគេនឹងអនុវត្ត។ ហេីយចំណែកតូចៗរបស់ប្រទេសទាំងរួមគ្នានឹងក្លាយជាប្រយោជន៍ដ៏ធំសម្បេីមសម្រាប់កម្ពុជា។
ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយមួយរូបពិតជាដឹងគុណណាស់សម្រាប់ដូនតាខ្មែរយេីងដែលតស៊ូគ្រប់បែបយ៉ាង ទម្រាំទាញដៃពួកបរទេសឲ្យមកទទួលខុសត្រូវក្នុងសង្រ្គាមខ្មែរ។ ព្រោះជាក់ស្តែងបានឃេីញហេីយថា ប្រទេសខ្លះស្ទេីតែខ្ទេចខ្ទី ប៉ុន្តែមិនទាន់មានប្រទេសជាច្រេីនក្នុងសកលលោកមកធានាការពារឡេីយដូចជាអ៊ុយក្រែន ស៊ូដង់ ប៉ាលេស្ទីន
មីយ៉ាន់ម៉ា...។
សរុបសេចក្តីមក ប្រទេសទាំងនោះប្រាកដជាអនុវត្តតាមខ្លឹមសារសន្ធិសញ្ញាប៉ារីសប្រសិនបេីយេីងទាមទារ។ ជាពិសេសតួអង្គសំខាន់គឺប្រជាជន នៅពេលដែរប្រជាជននាំគ្នារៀនសូត្រពីច្បាប់នេះ នាំគ្នាជជែកវែកញ៉ែកពីច្បាប់នេះ នោះច្បាប់នេះនឹងដំណេីរការ។
ឆ្លងកាត់តាមការបកស្រាយខាងលេី យេីងឃេីញហេីយថាប្រជាជនពិតជាដេីរតួនាទីយ៉ាងសំខាន់ក្នុងការធ្វេីឲ្យសន្ធិសញ្ញានេះអនុវត្តបាន ដេីម្បីក្លាយជាខ្យល់ដង្ហេីមខាងក្រៅសម្រាប់ប្រទេស ជាតិយេីង។
សូមអរគុណ