05/08/2023
ថ្នាលអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្សបម្រើការឱ្យសង្គមជាតិទាំងមូល។ ការអភិវឌ្ឍន៍សង្គមមួយឱ្យមានការរីកចម្រើនរុងរឿងទៅបាន គេមិនអាចខ្វះធនធានមនុស្សបានទេ។ ប្រទេសនានានៅលើពិភពលោក គេបានផ្ដល់អាទិភាពឱ្យវិស័យអប់រំ និងយកចិត្តទុកដាក់លើវិស័យមួយនេះខ្លាំងណាស់។ ព្រោះថាមនុស្សយើងកើតមក បើមិនបានសិក្សារៀនសូត្រអប់រំទេ តើនឹងមានគុណតម្លៃអ្វីក្នុងការរស់នៅក្នុងសង្គមបែបទំនើបនេះ?