23/06/2026
📢 [វិចារណកថា] លបបំបាត់ផ្នត់គំនិត «គុណមួយសំពៅ ទោសមួយចូលទៅរលាយបាត់អស់»៖ ឈប់ប្រើកំហុសមួយពេលដើម្បីកាត់ទោសប្រហារជីវិតសង្គមលើបុគ្គល
*ដោយ៖ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
មនុស្សមិនមែនជាអាទិទេពឡើយ! តើវាអយុត្តិធម៌ពេកទេ ដែលមនុស្សម្នាក់ខំលះបង់សាងអំពើល្អ និងស្នាដៃរាប់មិនអស់ពេញមួយជីវិត បែរជាត្រូវសង្គមជុំវិញខ្លួនជាន់ឈ្លី និងបំភ្លេចចោលភ្លាមៗ ត្រឹមតែដោយសារកំហុសឆ្គងអចេតនាមួយពេល?
វប្បធម៌ «ចាំចាប់កំហុស» និង «ជាន់ពន្លិច (Cancel Culture)» កំពុងតែបង្កើតរបួសផ្លូវចិត្តដ៏ជ្រៅ និងបំបាក់ស្មារតីអ្នកធ្វើអំពើល្អ ដែលធ្វើឱ្យសង្គមជាតិទាំងមូលត្រូវខាតបង់ធនធានមនុស្សដ៏មានតម្លៃ។
ដល់ពេលដែលយើងត្រូវរួមគ្នាផ្លាស់ប្តូរផ្នត់គំនិតចាស់ «គុណមួយសំពៅ ទោសមួយចូលទៅរលាយបាត់អស់» មកជំនួសវិញនូវ «គុណមួយសំពៅ ទោសមួយចូលទៅ គុណមិនរលាយ ទោសត្រូវកែខៃ»ដើម្បីរក្សានិងបណ្តុះមនុស្សល្អៗនៅក្នុងសង្គម។
👉 អានអត្ថបទពេញខាងក្រោម៖ https://postkhmer.com/opinion/news/947874
#ផ្នត់គំនិតសង្គមខ្មែរ