HEKS - EPER Cambodia

HEKS - EPER Cambodia HEKS/EPER was founded in 1946 and has been present in Cambodia since 1980s.

[English Below] គម្រោងលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ (Design4Climate)  របស់អង្គការហេក្ស សហការជាមួយក្រុមហ៊ុនខូហ្...
26/05/2026

[English Below] គម្រោងលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ (Design4Climate) របស់អង្គការហេក្ស សហការជាមួយក្រុមហ៊ុនខូហ្វី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី (PDAFF) និងអង្គការ WWF បានរៀបចំដំណើរទស្សនកិច្ចសិក្សារយៈពេល៤ថ្ងៃ ទៅកាន់ខេត្តដាក់ឡាក់ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

អ្នកចូលរួមសរុបចំនួន២២រូប រួមមានកសិករដាំកាហ្វេក្នុងស្រុកអូរាំង ខេត្តមណ្ឌលគិរី បានធ្វើដំណើរទៅសិក្សាស្វែងយល់ពីដំណោះស្រាយផ្អែកលើធម្មជាតិ នៅក្នុងវិស័យកាហ្វេប្រទេសវៀតណាម។ អ្នកកចូលរួមទាំងអស់ ក៏បានទៅទស្សនកិច្ចនៅទីតាំងកែច្នៃរបស់ក្រុមហ៊ុន SIMEXCO សហគមន៍កសិកម្ម និងទីតាំងកែច្នៃកាហ្វេរ៉ូប៊ូស្តា (Robusta) ផងដែរ។

ដំណើរទស្សនកិច្ចសិក្សានេះត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការរៀនសូត្រជាក់ស្តែង និងការផ្លាស់ប្តូរចំណេះដឹងសម្រាប់កសិករ ដោយផ្តោតលើការកែលម្អប្រព័ន្ធផលិតកម្មកាហ្វេ ដែលមានលក្ខណៈផ្សារភ្ជាប់នឹងទីផ្សារ និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

©KOFI
____________________
តាមដានតេលេក្រាមរបស់អង្គការហេក្សកម្ពុជា: https://t.me/heks_cambodia

The Design4Climate Project of HEKS/EPER Cambodia, in collaboration with KOFI, the Provincial Department of Agriculture, Forestry and Fisheries (PDAFF), and WWF, organized a 4-day knowledge exchange visit to Dak Lak province, Vietnam, from May 19–22, 2026.

A delegation of 22 participants, including coffee farmers from O’raing district, Mondulkiri, travelled to explore advanced, nature-based solutions in Vietnam's coffee sector. Participants also visited the SIMEXCO facility, local farmers' cooperatives, and specialty robusta processing sites.

This study visit was designed to support practical learning and knowledge exchange for farmers, with a focus on improving climate-resilient and market-oriented coffee production systems.

©KOFI
____________________
Join our Telegram Channel: https://t.me/heks_cambodia

18/05/2026
[English Below] យើងមានមោទនភាពក្នុងការប្រកាសពីការបញ្ចប់ដោយជោគជ័យនូវកម្មវិធី «កសិកម្មខ្មែរសម័យថ្មី» (KAF)! ក្នុងរយៈពេល ៣ឆ្...
11/05/2026

[English Below] យើងមានមោទនភាពក្នុងការប្រកាសពីការបញ្ចប់ដោយជោគជ័យនូវកម្មវិធី «កសិកម្មខ្មែរសម័យថ្មី» (KAF)! ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ កម្មវិធីបានគាំទ្រដល់ធុរកិច្ចកសិកម្ម និងសហគមន៍កសិកម្មក្នុងស្រុកចំនួន ២៤ ក្នុងការពង្រឹងប្រតិបត្តិការរបស់ពួកគេ តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ ការបណ្តុះបណ្តាល និងការកសាងភាពជាដៃគូ ដើម្បីប្រែក្លាយកសិកម្មដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ឱ្យទៅជាសកម្មភាពជាក់ស្តែង និងផ្សារភ្ជាប់ទៅកាន់ទីផ្សារ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន កិច្ចពិភាក្សាបិទបញ្ចប់កម្មវិធីបានផ្តល់នូវវេទិកាដ៏សំខាន់មួយ ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលនានារបស់កម្មវិធី ពិភាក្សាអំពីបញ្ហាប្រឈមដែលនៅសេសសល់ និងការស្វែងរកកិច្ចសហការនាពេលអនាគត ដើម្បីគាំទ្រដល់ដំណាក់កាលរីកចម្រើនបន្ទាប់ទៀត សម្រាប់ប្រព័ន្ធអេកូឡូស៊ីកសិកម្មឱ្យកាន់តែទូលំទូលាយ។
សូមចូលរួមអបអរសាទរ ចំពោះក្រុមជ័យលាភីទាំង ៨ នៃកម្មវិធីបណ្តុះធុរកិច្ចកសិកម្មខ្មែរសម័យថ្មីជំនាន់ទី២ រួមមាន៖ ផ្សារអាលីម៉ង, សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពរុងរឿង, សហភាពសហគមន៍កសិកម្មក្តីសង្ឍឹមកសិករកម្ពុជា, សហភាពសហគមន៍កសិកម្មឃុំបន្ទាយនាងមានជ័យ, សហភាពសហគមន៍កសិកម្មគោកមនមានជ័យ, សហភាពសហគមន៍កសិកម្មមាន់ស្រែភូមិទួលប្រាសាទ, សហភាពសហគមន៍កសិកម្មសម្រស់មុខរាហ៍, សហភាពសហគមន៍កសិកម្មទឹកក្រហមកែលំអជីវភាព

© Impact Hub Phnom Penh
_____________________
សូមតាមដានតេលេក្រាមរបស់អង្គការហេក្សកម្ពុជា: https://t.me/heks_cambodia

We are proud to mark the successful conclusion of the Khmer Agriculture for the Future (KAF) program! Over the past three years, KAF has supported 24 local agribusinesses and cooperatives, strengthening their operations through grants, coaching, and partnerships that turn climate-resilient agriculture into practical, market-connected action.

Last Thursday, our closing dialogue provided a vital space to reflect on the program’s contributions, discuss ongoing challenges, and explore future collaborations to support the next stage of growth for the wider agricultural ecosystem.

A huge congratulations to the 8 winners of KAF Incubation Season 2: Aliments Market, Banle Sovatapeap Rong Roeung Agricultural Cooperative, Cambodia Kdie Song Khoem Kaksikor Union AC, Khum Banteay Neang Meanchey Agricultural Cooperative, Kok Mon Meanchey Agriculture Cooperative, Moan Srie Phum Toul Prasat Agriculture Cooperative, Samroh Mukh Rae Agriculture Cooperative, Tekkrohorm Kelom Or Chivapheab Agriculture Cooperative

© Impact Hub Phnom Penh
_____________________
Join our Telegram Channel: https://t.me/heks_cambodia

30/04/2026
អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ អង្គការហេក្សកម្ពុជា សូមបួងសួងដល់ទេវតាឆ្នាំថ្ម...
13/04/2026

អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០

អង្គការហេក្សកម្ពុជា សូមបួងសួងដល់ទេវតាឆ្នាំថ្មី ប្រទានពរជ័យដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប និងសូមមានភាពសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាក ព្រមទាំងទទួលបាននូវសេចក្តីសុខសុវត្ថិភាព ក្នុងការធ្វើដំណើរទីជិតឆ្ងាយទាំងអស់គ្នា។

Happy Khmer New Year 2026!

HEKS/EPER Cambodia extends warm wishes to all, hoping for a joyous and safe holiday celebration.

[English Below] កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ គម្រោងលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃអង្គការហេក្សកម្ពុជា និងវិ...
27/03/2026

[English Below] កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ គម្រោងលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃអង្គការហេក្សកម្ពុជា និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាផ្លូវការ ដើម្បីសហការលើការផលិតសាកល្បង "ជីជីវសាស្ត្រក្នុងទម្រង់ជាជីទឹក" ដែលច្នៃចេញពីកាកសំណល់ផ្លែ និងសំបកស្វាយចន្ទី ។

បច្ចុប្បន្ន កាកសំណល់ពីស្វាយចន្ទីបានបង្កជាបញ្ហាបរិស្ថាន និងការបាត់បង់ឱកាសសេដ្ឋកិច្ច ប៉ុន្តែតាមរយៈកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នេះ យើងកំពុងប្រែក្លាយវាឱ្យទៅជាជីប្រកបដោយចីរភាព។ គម្រោងដែលមានរយៈពេល ៩ ខែនេះ (ចាប់ពីខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០២៦) មានគោលបំណងផ្តល់ជូនកសិករ នូវធាតុចូលកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ស្របពេលដែលតម្លៃធាតុចូលកសិកម្មកំពុងកើនឡើង ព្រមទាំងជួយលើកកម្ពស់សេដ្ឋកិច្ចកសិកម្ម និងបង្កើនតម្លៃបន្ថែមដល់ខ្សែច្រវាក់តម្លៃស្វាយចន្ទី ។
____________________
តាមដានតេលេក្រាមរបស់អង្គការហេក្សកម្ពុជា: https://t.me/heks_cambodia

On March 26, 2026, HEKS/EPER Cambodia’s "Design for Climate" project and the National Polytechnic Institute of Cambodia (NPIC) officially signed a Memorandum of Understanding (MoU) to collaborate on a pilot project to produce liquid bio-fertilizer from cashew fruit and husk waste.

Currently, cashew waste often poses environmental challenges and lost economic opportunities, but through this research and development (R&D) collaboration, we are unlocking its potential as a sustainable fertilizer. This 9-month project, running from March to November 2026, aims to provide farmers with eco-friendly alternatives at a time of rising fertilizer costs while boosting the national agricultural economy and increasing value-addition for the cashew sector.
____________________
Join our Telegram Channel: https://t.me/heks_cambodia


18/03/2026

[English Below] ក្រោមគម្រោងនវានុវត្តន៍សម្រាប់ការប្រែប្រួលអាកាសធាតុ (ICAP) ដែលទទួលបានការគាំទ្រពីមូលនិធិ UNDP-AFCIA កសិករក្នុងខេត្តបាត់ដំបង កំពង់ធំ និងព្រះវិហារ កំពុងចាប់ផ្តើមដាំដំណាំគម្របដី (Cover Crops) ដើម្បីស្តារជីជាតិដីស្រែ។

លទ្ធផលបានបង្ហាញពីផលវិជ្ជមានយ៉ាងខ្លាំងរួមមាន៖
• ទិន្នផលស្រូវកើនឡើង៖ ពី ៨០០ គីឡូក្រាម ដល់ ១,០០០ គីឡូក្រាម ក្នុងមួយហិកតា
• កាត់បន្ថយចំណាយដើមទុន៖ ចន្លោះពី ២៥-៣០%
• បង្កើនប្រាក់ចំណេញ៖ រហូតដល់ ១០%។

នៅក្នុងវីដេអូនេះ កសិករនឹងចែករំលែកអំពីរបៀបដែលដំណោះស្រាយកសិអេកូឡូស៊ី អាចជួយស្ដារជីជាតិដីឡើងវិញ ព្រមទាំងបង្កើនផលិតភាព និងភាពធន់របស់ពួកគាត់។

Under the Innovation for Climate Acceleration Project (ICAP), funded by UNDP-AFCIA, farmers in Battambang, Kampong Thom, and Preah Vihear are adopting cover crops to restore soil fertility in paddy rice systems.

Results show promising impacts:
• rice yields increased from 800 kg to 1,000 kg per hectare
• input costs reduced by 25–30%
• farmer profits improved by up to 10%.

In this video, farmers share how agroecological solutions can regenerate soils while improving productivity and resilience.

𝐉𝐨𝐛 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 𝐰𝐢𝐭𝐡 𝐭𝐡𝐞 𝐍𝐮𝐫𝐭𝐮𝐫𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭!We're looking for two qualified and passionate individuals to join our team as ...
16/03/2026

𝐉𝐨𝐛 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 𝐰𝐢𝐭𝐡 𝐭𝐡𝐞 𝐍𝐮𝐫𝐭𝐮𝐫𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭!

We're looking for two qualified and passionate individuals to join our team as Field Coordinator Interns based in Battambang and Banteay Meanchey Provinces.

Application deadline: 𝟐𝟓 𝐌𝐚𝐫𝐜𝐡 𝟐𝟎𝟐𝟓

For a detailed job description and how to apply, visit: https://bongthom.com/job_detail/field_coordinator_intern_38991.html

Apply now: https://shorturl.at/WTOJ7

🌸 អបអរសាទរទិវានារីអន្តរជាតិ!ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពរឹងមាំដល់ក្រុមគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចមូលដ្ឋាន...
08/03/2026

🌸 អបអរសាទរទិវានារីអន្តរជាតិ!

ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពរឹងមាំដល់ក្រុមគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចមូលដ្ឋាន។ នៅទូទាំងប្រទេសកម្ពុជា កសិករជាស្ត្រី សហគ្រិន និងថ្នាក់ដឹកនាំសហគមន៍ កំពុងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានជារៀងរាល់ថ្ងៃ។

នៅអង្គការហេក្ស យើងជឿជាក់ថា កាលណាស្ត្រីទទួលបានឱកាសស្មើៗគ្នា ទទួលបានធនធាន និងការគាំទ្រយ៉ាងពេញទំហឹងពីក្រុមគ្រួសារ ក៏ដូចជាសហគមន៍របស់ពួកគាត់ នោះសហគមន៍នឹងកាន់តែមានភាពរឹងមាំ និងមានភាពធន់ប្រសើរជាងមុន។

🌸 Celebrating International Women’s Day!

Women play a vital role in strengthening families, communities, and local economies. Across Cambodia, women farmers, entrepreneurs, and community leaders are driving positive change every day.

At HEKS/EPER, we believe that when women have equal opportunities, access to resources, and strong support from their families and communities, communities become stronger and more resilient.

Address

#23, Street 554, Boeng Kok I, Phnom Penh
Toul Kork

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523881879

Alerts

Be the first to know and let us send you an email when HEKS - EPER Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share