សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ - UYFC-Takeo

  • Home
  • Cambodia
  • Takeo
  • សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ - UYFC-Takeo

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ - UYFC-Takeo គោរពខ្លួនឯង គោរពអ្នកដទៃ អភិវឌ្ឍសង្គមជាតិ។ Develop-Self, Develop-Friends, Develop-Society.

នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ យុវជន ស.ស.យ.ក.  នៃវិទ្យាល...
25/06/2026

នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦

យុវជន ស.ស.យ.ក. នៃវិទ្យាល័យសម្តេចក្រុមព្រះ អង្គរនាប ចំនួន១០នាក់ ស្រុកត្រាំកក់ បានចូលរួមសម្របសម្រួល ពិធីសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា ក្នុងវត្តអង្គមន្ត្រី ស្ថិតនៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានក្រុមការងាររដ្ឋាភិបាលចុះស្រុកត្រាំកក់។ ពិធីនេះមានការអញ្ញើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ៧៩១នាក់។


ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ចាន់ ចនផានិតប្រធានលេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញក្នុងវគ្គបណ្តុះបណ្តាលជ...
24/06/2026

ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ចាន់ ចនផានិត
ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជើញក្នុងវគ្គបណ្តុះបណ្តាលជូនដល់លោកគ្រូ​ អ្នកគ្រូ​ ដែលជាជនបង្គោលតាមវិទ្យាល័យក្នុងខេត្តតាកែវ​ ដេីម្បីសម្របសម្រួល​ និងណែនាំដល់ប្អូនៗសិស្សានុសិស្សដែលត្រៀមប្រលងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០២៥-​ ២០២៦​ បានចូលសិក្សា​ និងធ្វេីលំហាត់ក្នុងថ្នាលសិក្សាតាមប្រពន្ធឌីធីថល​ ដែលសហការរៀបចំដោយ​ ស.ស.យ.ក.​ ខេត្តតាកែវ​ និង​ អង្គការ​ អ៊ី​ ប៊ី​ ស៊ី​ (EBC)។


 #មនសិការពលរដ្ឋល្អ #គម្រោងកម្ពុជាក្នុងបេះដូងនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦លោក ស្រី ច័ន្ទបូរ៉ាត់ ប្រធានគម្រោងនៃកម្មវិធ...
23/06/2026

#មនសិការពលរដ្ឋល្អ
#គម្រោងកម្ពុជាក្នុងបេះដូង
នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦
លោក ស្រី ច័ន្ទបូរ៉ាត់ ប្រធានគម្រោងនៃកម្មវិធី "មនសិការ
ពលរដ្ឋ" ខេត្តតាកែវ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង "កម្ពុជាក្នុងបេះដូងខ្ញុំ"
របស់សមាជិកក្លឹបសិក្សា នៅវិទ្យាល័យ សុខ អាន ព្រៃសណ្តែក ស្រុកទ្រាំង ខេត្តតាកែវ ។


ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦លោកជា សម្បត្តិ ប្រធាន ស.ស.យ....
22/06/2026

ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦

លោកជា សម្បត្តិ ប្រធាន ស.ស.យ.ក. ស្រុកអង្គរបូរី
បានចូលរួមជាមួយ លោកជំទាវ ធី ចរិយា អនុប្រធានគ.ក.ស.ក. ខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្តតាកែវ
រួមជាមួយលោកស្រីបាន ឌី ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកអង្គរបូរី រួមជាមួយលោកស្រី អនុប្រធានអនុសាខា លោកស្រី សមាជិកអនុសាខា លោកមេឃុំ ក្រុមប្រឹក្សាឃុំពន្លៃ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាមួយចំនួន ដើម្បីសម្រួលបន្ទុកការចំណាយផ្សេងៗ ជូនលោកស្រី ប៉ុក ធួក ជនបង្គោលទទួលកិច្ចការនារី និងកុមារឃុំពន្លៃ និងជាសមាជិកអនុសាខាសមាគម ដែលមានជំងឺទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិសំរោង ឃុពន្លៃ ស្រុកអង្គរបូរី ។


នៅព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការ ស.ស.យ....
22/06/2026

នៅព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាសនិងប្អូនៗសមាជិក ស.ស.យ.ក. វិទ្យាល័យកំពែង ចំនួន ១០នាក់ បានចូលរួមក្នុងកម្មវិធីប្រជុំផ្សព្វផ្សាយស្ដីពី ច្បាប់ការពារបេតិកភណ្ឌវប្បធម៌ តួនាទីសារមន្ទីរ និងលិខិតបទដ្ឋានគតិយុទ្ធ ការការពារវត្ថុបុរាណ ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកស្រីអនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៅសាលប្រជុំវិទ្យាល័យកំពែង ស្ថិតនៅឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ៕


 #មនសិការពលរដ្ឋល្អ #កម្ពុជាក្នុងបេះដូងខ្ញុំ សកម្មភាពរបស់ប្អូនៗសមាជិកក្លឹប "ទន្លេបាទីមានជ័យ"ជួបជុំគ្នាដើម្បីធ្វើសម្ភារ និ...
22/06/2026

#មនសិការពលរដ្ឋល្អ
#កម្ពុជាក្នុងបេះដូងខ្ញុំ
សកម្មភាពរបស់ប្អូនៗសមាជិកក្លឹប "ទន្លេបាទីមានជ័យ"
ជួបជុំគ្នាដើម្បីធ្វើសម្ភារ និងវត្ថុអនុស្សាវរីយ៍ច្នៃពីត្រឡោកដូង ឈើ ផ្លាស្ទិច ដើម្បីយកទៅលក់សម្រាប់ផ្គត់ផ្គង់ក្នុងការអនុវត្តគម្រោង"កម្ពុជាក្នុងបេះដូងខ្ញុំ " នៃវិទ្យាល័យសុខ អានទន្លេបាទី ស្រុកបាទី ខេត្តតាកែវ ។


 #មនសិការពលរដ្ឋល្អ #កម្ពុជាក្នុងបេះដូងខ្ញុំសកម្មភាពរបស់ប្អូនសមាជិកក្លឹប"ទន្លេបាទីមានជ័យ" នៃកម្មវិធី"មនសិការពលរដ្ឋល្អ" នៃ...
21/06/2026

#មនសិការពលរដ្ឋល្អ
#កម្ពុជាក្នុងបេះដូងខ្ញុំ
សកម្មភាពរបស់ប្អូនសមាជិកក្លឹប"ទន្លេបាទីមានជ័យ" នៃកម្មវិធី"មនសិការពលរដ្ឋល្អ" នៃវិទ្យាល័យសុខ អានទន្លេបាទី ស្រុកបាទី ក្នុងការអនុវត្តគម្រោង រៀបចំសម្អាត និងជួសជុលឡដុតសំរាមដែលខូចមកប្រើប្រាស់ឡើងវិញ ក្នុងសប្តាហ៍ទី១។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ រួមជាមួយយុវជន ស.ស.យ.ក. ឃុំ បានចូលរួមសកម្មភាពបរិស្ថានស្អា...
20/06/2026

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកគិរីវង់ រួមជាមួយយុវជន ស.ស.យ.ក. ឃុំ បានចូលរួមសកម្មភាពបរិស្ថានស្អាត ជាមួយលោក
ងួន ឌីណា អភិបាលស្រុក និងព្រះមង្គលកេសរ អ៊ូច សារ៉ាន់ ព្រះគ្រូអនុគណស្រុកគិរីវង់ បានដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ អាជ្ញាធរ កាកបាទក្រហម ដាំកូនឈើចំនួនជាង ៣០០ដើម រួមមាន ដើមក្ងោក ដើមធ្នង់ ដើមបេង ដើមឈើទាល ដើមគគី និងបានបំពាក់សូឡាបំភ្លឺផ្លូវចំនួន ១៥ដើម នៅអាងស្លែង ភូមិស្លែង ឃុំគោកព្រេច ស្រុកគិរីវង់ ។ បង្គោលសឡា ១៥ដើមនេះជាការឧបត្ថម្ភរបស់ ព្រះគ្រូ ស្រូយ នូចដែន និមន្តមកពីសហរដ្ឋអាមេរិក ។


20/06/2026
 #មនសិកាពលរដ្ឋល្អ #កម្ពុជាក្នុងបេះដូងខ្ញុំសកម្មភាពរបស់ប្អូនៗសមាជិកក្លឹប"បេះដូងខ្មែរ "ក្រុមទី1នៃវិទ្យាល័យ សុខ អាន ព្រៃសណ្...
20/06/2026

#មនសិកាពលរដ្ឋល្អ
#កម្ពុជាក្នុងបេះដូងខ្ញុំ
សកម្មភាពរបស់ប្អូនៗសមាជិកក្លឹប"បេះដូងខ្មែរ "ក្រុមទី1នៃវិទ្យាល័យ សុខ អាន ព្រៃសណ្តែក ស្រុកទ្រាំង ខេត្តតាកែវបានចុះ អនុវត្តគម្រោង "សុវត្ថិភាពផ្តើមចេញពីយើង" បានចុះទៅជួបខាងការិយាល័យចរាចរនៃអធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីទទួលសម្ភារៈ និងទទួលការណែនាំពីមន្ត្រីជំនាញចរាចរណ៍។


Address

UYFC-Takeo Building, Street 8-129A, Daun Keo City, Takeo Province, Kingdom Of Cambodia
Takeo

Opening Hours

Monday 07:30 - 18:30
Tuesday 07:30 - 18:30
Wednesday 07:30 - 18:30
Thursday 07:30 - 18:30
Friday 07:30 - 18:30
Saturday 07:30 - 18:30
Sunday 07:30 - 18:30

Telephone

+85532931547

Alerts

Be the first to know and let us send you an email when សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ - UYFC-Takeo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ - UYFC-Takeo:

Share