បណ្តាញយុវជនស្រុកបាទី

បណ្តាញយុវជនស្រុកបាទី បណ្ដាញយុវជនស្រុកបាទី (Younger Leader) បណ្ដាញយុវជនស្រុកបាទី

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ គ្រឹស្ដសករាជ២០២៦  យើងខ្ញុំ សូមឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងដល់គុណបុណ...
14/04/2026

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ គ្រឹស្ដសករាជ២០២៦ យើងខ្ញុំ សូមឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាដែនកម្ពុជរដ្ឋ ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម សូមប្រោះព្រំសព្ទសាធុការ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ លោក អ៊ូ សុខជា ប្រធានបណ្តាញយុវជនស្រុកបាទី សុខជា អ៊ូ និងលោកស្រី ឌឿក ណាវី ប្រធានសហគមន៍កសិកម្មចំបក់សែនច័ន្ទ គ្រួសារ ខ្ងុំ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ជោគជ័យគ្រប់ភារកិច្ច និងសម្រេចនូវពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។

ដោយសេចក្តីគោរពដ៏ជ្រាលជ្រៅអំពី
បណ្តាញយុវជនស្រុកបាទី

❤️🙏🏻🙏🏻🙏🏻❤️

លោក សុខជា អ៊ូ ប្រធានបណ្តាញយុវជនស្រុកបាទី និងជាប្រធានមូលនិធិបណ្ដាញយុវជនស្រុកបាទី បានអញ្ជើញនាំយកថវិកាមួយចំនួន ជូនវីរកងទ័ពជ...
28/01/2026

លោក សុខជា អ៊ូ ប្រធានបណ្តាញយុវជនស្រុកបាទី និងជាប្រធានមូលនិធិបណ្ដាញយុវជនស្រុកបាទី បានអញ្ជើញនាំយកថវិកាមួយចំនួន ជូនវីរកងទ័ពជួរមុខ ដែលមកព្យាបាលរបួសនៅខេត្តកំពង់ធំ។
=============================
បាទី៖ នៅរសៀលថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោក អ៊ូ សុខជា ប្រធានបណ្តាញយុវជនស្រុកបាទី និងជាប្រធានមូលនិធិបណ្ដាញយុវជនស្រុកបាទី និងលោកស្រី ឌឿក ណាវី ប្រធានសហគមន៍កសិកម្មចំបក់សែនច័ន្ទ និងជាអនុប្រធានមូលនិធិបណ្ដាញយុវជនស្រុកបាទី បានអញ្ជើញនាំយកថវិកាមួយចំនួន ទៅជូនលោកអនុសេនីយ៍ទោ ម៉ុន ម៉េន វីរកងទ័ពជួរមុខឈរជើងប្រចាំការនៅនៅតំបន់អានសេះ ដែលមានរបួសមកព្យាបាលនៅខេត្តកំពង់ធំ។

ក្នុងនោះរួមមានថវិការបស់មូលនិធិបណ្ដាញយុវជនស្រុកបាទីចំនួន ២០.០០$ រួមជាមួយថវិកា ១០០,០០០៛ របស់លោក អ៊ូ ផនសែនសុកុសល សមាជិកបណ្តាញយុវជនស្រុកបាទី។

page: បណ្តាញយុវជនស្រុកបាទី
Chanel Telegram: https://t.me/bati_d_y_n

បណ្ដាញយុវជនស្រុកបាទី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ជា ម៉េងហ៊ាង និងគូដណ្តឹង សួង សុភក្តិនាថ ដែលបានចូលរួមលើកទឹកច...
11/12/2025

បណ្ដាញយុវជនស្រុកបាទី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ជា ម៉េងហ៊ាង និងគូដណ្តឹង សួង សុភក្តិនាថ ដែលបានចូលរួមលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ពជួរមុខ ជាថវិកាចំនួន ២០,០០០រៀល តាមរយៈ មូលនិធិបណ្តាញយុវជនស្រុកបាទី ក្នុងស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ដើម្បីពង្រឹងខឿនការពារជាតិ ដែលបាននិងកំពុងឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សូមប្រសិទ្ធពរជ័យជូនចំពោះ លោក និងគូដណ្តឹង ព្រមទាំងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

page: បណ្តាញយុវជនស្រុកបាទី
Chanel Telegram: https://t.me/bati_d_y_n

ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុង ឈរជើងការពារយ៉ាងអង់អាចក្ល...
11/12/2025

ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុង ឈរជើងការពារយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់កម្ពុជា បណ្តាញយុវជនស្រុកបាទី បានរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដើម្បីយកទៅចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូឈរជើងការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ។

ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ គ្រួសារវីរកងទ័ព និងជនភៀសសឹក បណ្តាញយុវជនស្រុកបាទី សូមអំពាវនាវ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា និងយុវជនស្ម័គ្រចិត្ត នៃបណ្តាញយុវជនស្រុកបាទី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន។

បណ្តាញយុវជនស្រុកបាទី សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ដែលជាវប្បធម៌ នៃការចែករំលែកក្នុងស្មារតីភាតរភាពរបស់ប្រជាជាតិខ្មែរយើង ដែលជាខឿនការពារជាតិ។

អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅទីស្នាក់ការកណ្ដាលបណ្តាញយុវជនស្រុកបាទី ស្ថិតនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រៀងរាល់ថ្ងៃ ឬបង្វែរតាមគណនីធនាគារ ACLEDA របស់ក្រុមការងារបណ្តាញយុវជនស្រុកបាទី៖ SOUNG SOPHEAKNEAT លេខ៖ 096 658 9819 (KHR) និងលេខ៖ 096 658 9819 (USD)៕

page: បណ្តាញយុវជនស្រុកបាទី
Chanel Telegram: https://t.me/bati_d_y_n

09/12/2025

🙏 សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងដួងវិញ្ញាណខ័ន្ធវីរៈបុរសដូនតាខ្មែរគ្រប់រូបតាមឃុំគ្រងថែរក្សាវីរៈកងទ័ពជួរមុខកម្ពុជាឱ្យឈ្នះអស់មារសត្រូវទាំងឡាយ និងជួយថែរក្សាបងប្អូនជនភៀសសឹកយើងទាំងអស់សូមមានសុខសុវត្ថិភាពជានិរន្តរ៍
🇰🇭 ប្រជាជនកម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាម Cambodia Need Peace!

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវ...
09/11/2025

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧២ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្...
29/10/2025

សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យខួបលើកទី២១ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នេះ!

លោក សុខជា អ៊ូ ប្រធានបណ្តាញយុវជនស្រុកបាទី និងជាប្រធានមូលនិធិបណ្ដាញយុវជនស្រុកបាទី បានអញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាម...
25/10/2025

លោក សុខជា អ៊ូ ប្រធានបណ្តាញយុវជនស្រុកបាទី និងជាប្រធានមូលនិធិបណ្ដាញយុវជនស្រុកបាទី បានអញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនគ្រួសារវីរកងទ័ពជួរមុខ។
=============================
បាទី៖ នៅរសៀលថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោក អ៊ូ សុខជា ប្រធានបណ្តាញយុវជនស្រុកបាទី និងជាប្រធានមូលនិធិបណ្ដាញយុវជនស្រុកបាទី និងលោកស្រី ឌឿក ណាវី ប្រធានសហគមន៍កសិកម្មចំបក់សែនច័ន្ទ និងជាអនុប្រធានមូលនិធិបណ្ដាញយុវជនស្រុកបាទី បានអញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅជូនលោកស្រី អុន ណាឡែន ដែលត្រូវជាភរិយាវីរកងទ័ពជួរមុខឈរជើងប្រចាំការនៅនៅតំបន់ជាំក្សាន្ត និងជាគ្រួសារភៀសសឹកស្នាក់នៅពោធិ៍៥០០០ ខេត្តព្រះវិហារ។

ក្នុងនោះរួមមានថវិការបស់មូលនិធិបណ្ដាញយុវជនស្រុកបាទីចំនួន ១០០,០០០៛ រួមជាមួយថវិកា និងសម្ភារៈមួយចំនួនទៀតរបស់សមាជិក សមាជិកា នៃសហគមន៍កសិកម្មចំបក់សែនចន្ទ័។

page: បណ្តាញយុវជនស្រុកបាទី
Chanel Telegram: https://t.me/bati_d_y_n

សូមអនុមោទនា ពិធីបុណ្យចេញព្រះវស្សាថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៨៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្...
07/10/2025

សូមអនុមោទនា ពិធីបុណ្យចេញព្រះវស្សា

ថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៨៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥

បណ្ដាញយុវជនស្រុកបាទី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ប៉ែន ជិនតុលា នាយករដ្ឋបាល នៃរដ្ឋបាលស្រុកបាទី និងភរិយា ដ...
03/10/2025

បណ្ដាញយុវជនស្រុកបាទី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ប៉ែន ជិនតុលា នាយករដ្ឋបាល នៃរដ្ឋបាលស្រុកបាទី និងភរិយា ដែលបានចូលរួមលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ពជួរមុខ ជាថវិកាចំនួន ២០,០០០រៀល តាមរយៈ មូលនិធិបណ្តាញយុវជនស្រុកបាទី ក្នុងស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ដើម្បីពង្រឹងខឿនការពារជាតិ ដែលបាននិងកំពុងឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សូមប្រសិទ្ធពរជ័យជូនចំពោះ លោកនាយករដ្ឋបាល និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

page: បណ្តាញយុវជនស្រុកបាទី
Chanel Telegram: https://t.me/bati_d_y_n

បណ្ដាញយុវជនស្រុកបាទី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី  Chhim និងភរិយា ដែ...
03/10/2025

បណ្ដាញយុវជនស្រុកបាទី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី Chhim និងភរិយា ដែលបានចូលរួមលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ពជួរមុខ ជាថវិកាចំនួន ១០០,០០០រៀល តាមរយៈ មូលនិធិបណ្តាញយុវជនស្រុកបាទី ក្នុងស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ដើម្បីពង្រឹងខឿនការពារជាតិ ដែលបាននិងកំពុងឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សូមប្រសិទ្ធពរជ័យជូនចំពោះ លោកអភិបាល និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

page: បណ្តាញយុវជនស្រុកបាទី
Chanel Telegram: https://t.me/bati_d_y_n

Address

Takêv

Alerts

Be the first to know and let us send you an email when បណ្តាញយុវជនស្រុកបាទី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share