Child Protection Unit

Child Protection Unit The CPU is an NGO initiative, working with the Cambodian National Police to protect children and hold perpetrators of child abuse accountable.

The Child Protection Unit - a joint initiative between CCF and the Cambodian National Police is working to bring child abusers to justice and protect those who cannot protect themselves. Crimes against children including homicide, sexual assault, child trafficking and all forms of abuse require a specialized and coordinated response from investigative and support agencies. The Child Protection Uni

t is a unique undertaking, partnering experienced Western police investigators with the Cambodian National Police to investigate the most egregious cases of child abuse that are often beyond the resources of local police departments.

[English Below] នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ អង្គភាពការពារកុមារ (CPU) បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលពិសេសរយៈពេលមួយសប...
18/05/2026

[English Below] នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ អង្គភាពការពារកុមារ (CPU) បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលពិសេសរយៈពេលមួយសប្តាហ៍ ស្តីពី «ការគ្រប់គ្រងស៊ើបអង្កេតបទល្មើសកម្រិតធ្ងន់» (Major Crimes Management) នៅមជ្ឈមណ្ឌលផ្កាឈូក (Lotus Centre)។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីមន្ត្រីនគរបាលជាតិមកពីគ្រប់រាជធានី-ខេត្តទាំង ២៥ ដើម្បីពង្រឹងសមត្ថភាពលើផ្នែកជំនាញឯកទេស ការយល់ដឹង និងការប្រើប្រាស់មធ្យោបាយស៊ើបអង្កេត ក្នុងការឆ្លើយតបទៅនឹងបទល្មើសធ្ងន់ធ្ងរផ្សេងៗនៅប្រទេសកម្ពុជា។

ខ្លឹមសារសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ ផ្តោតទៅលើបច្ចេកទេសស៊ើបអង្កេតបទល្មើសធ្ងន់ធ្ងរ រួមមាន៖ ការវិភាគទិន្នន័យ ការប្រមូលភស្តុតាង ការធ្វើកោសល្យវិច័យឌីជីថល (Digital Forensics) និងបច្ចេកទេសសួរចម្លើយផងដែរ។

យើងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូឧទ្ទេសអន្តរជាតិទាំង ៧ រូប ដែលមានបទពិសោធន៍វិជ្ជាជីវៈដ៏ឆ្នើម និងជំនាញឯកទេសជាក់លាក់របស់ពួកគាត់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះកាន់តែមានខ្លឹមសារស៊ីជម្រៅ។ គ្រូឧទ្ទេសទាំងនោះរួមមាន៖ លោក Nick Rose នាយករងអង្គភាពការពារកុមារ (CPU) អតីតមន្ត្រីនគរបាលសហព័ន្ធអូស្ត្រាលី និងជាទាហានបម្រុងនៃកងទ័ពអូស្ត្រាលីបច្ចុប្បន្ន លោក Jeff Maher គ្រូឧទ្ទេសជាន់ខ្ពស់នៃសាលាបណ្តុះបណ្តាលមន្ត្រីស៊ើបអង្កេតនៃបណ្ឌិតសភានគរបាលរដ្ឋ Victoria (អូស្ត្រាលី) លោក Mike Smith អតីតវរសេនីយ៍ឯកនគរបាលសហព័ន្ធអូស្ត្រាលី និងជាអ្នកគ្រប់គ្រងការស៊ើបអង្កេតនៅអង្គភាពការពារកុមារ (CPU) លោក Mark Fower អតីតមន្ត្រីនគរបាលស៊ើបអង្កេតប្រចាំទីក្រុង Hampshire (ចក្រភពអង់គ្លេស) លោក Lance Lueck អតីតប្រធានមន្ត្រីស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌចូលនិវត្តន៍ នៃទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) លោក Marty Allison អតីតវរៈសេនីយ៍ទោស៊ើបអង្កេតចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលរដ្ឋ Victoria (អូស្ត្រាលី) និងលោក Yeang Sokleang អ្នកគ្រប់គ្រងផ្នែកសេវាកោសល្យវិច័យនៃអង្គភាពការពារកុមារ (CPU)។

យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផែនការងារសន្តិសុខកណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ។

ទន្ទឹមនឹងនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ឯកឧត្តម ឯកឧត្តមសេនីយ៍ទោ ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឯកឧត្តម ឯកឧត្តមសេនីយ៍ទោ ឈុន ចាន់សុខា ប្រធាននាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រ និងឯកឧត្តម ឯកឧត្តមសេនីយ៍ទោ ថូ សារឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងបទល្មើសឆ្លងដែន សម្រាប់ការផ្តល់កិត្តិយសចូលរួមក្នុងពិធីនេះ។

វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តច្បាប់របស់អង្គភាព CPU គឺការនាំយកនូវជំនាញស៊ើបអង្កេតកម្រិតអន្តរជាតិមកផ្តល់ជូនដល់មន្ត្រីនគរបាលជាតិកម្ពុជាដោយផ្ទាល់ ដើម្បីកសាងជំនាញជាក់ស្តែង និងយូរអង្វែង លើផ្នែកស៊ើបអង្កេតកោសល្យវិច័យ ការគាំពារជនរងគ្រោះ និងការគ្រប់គ្រងបទល្មើសធ្ងន់ធ្ងរ គ្របដណ្តប់ ២៥ រាជធានី-ខេត្ត និងអាចបង្កើតបានជាលទ្ធផលពិតជាក់ស្តែងដល់ជាតិមាតុភូមិនៃយើង។

---

Today, the 18th of May, 2026, the CPU conducted the opening ceremony of a one-week special training course at the Lotus Centre on Major Crimes Management. Cambodian National Police officers have been invited from all 25 provinces to strengthen skills, awareness, and investigative tools in responding to major crimes in Cambodia.

This training focuses on techniques for major crimes investigations, including data analysis, evidence collection, digital forensics, and interviewing techniques.

We are very grateful to the seven international instructors whose distinct professional experience and specialised expertise collectively enrich this training. Nick Rose-Deputy Director of the CPU, former Australian Federal Police officer and current Australian military reservist, Jeff Maher-Senior Instructor Detective Training School Victoria Police (Australia), Mike Smith-Former Australian Federal Police Superintendent and Manager of Investigations at CPU, Mark Fower-former UK police officer and member of CPU Advisory Committee, Lance Lueck-retired Supervisory Criminal Investigator at Homeland Security Investigations (HSI), Marty Allison-retired Detective Inspector for the Victoria Police (Australia), and Yeang Sokleang-Manager of CPU’s Forensic Services.

For presiding over the opening, we would like to thank Lieutenant General Song Ly, Deputy General Commissioner of the Cambodian National Police, in charge of the Department of Central Security and the High Representative of His Excellency General Sar Thet, Commissioner General of the Cambodian National Police (CNP).

We also wish to express our gratitude to H.E Major General Hun Kimcheat, Head of the Central Judicial Department of the CNP, H.E Lieutenant General Ngeng Chour, Head of the Criminal Department of the CNP, H.E Lieutenant General Chhun Chansokha, Head of the Technical and Forensic Department of the CNP, and H.E Lieutenant General Tho Saroeun, Head of the Anti-Terrorism and Transnational Crime Department of the CNP for their attendance at the ceremony.

The CPU's law enforcement trainings bring international investigative expertise directly into the Cambodian National Police, building practical, lasting skills in forensic investigation, victim support, and major crime management that reach all 25 provinces - translating into real results.

15/05/2026

[English Below] សូមជួយយើងស្វែងរកអត្តសញ្ញាណក្មេងប្រុសតូចម្នាក់នេះផង។

កាលពីខែមករា កន្លងទៅ សាកសពក្មេងប្រុសមិនស្គាល់អត្តសញ្ញាណម្នាក់ អាយុប្រហែល ៣ ទៅ ៥ ឆ្នាំ ត្រូវបានប្រទះឃើញនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ។ នៅពេលរកឃើញ គាត់ពាក់អាវរងាពណ៌ផ្កាឈូក ដៃវែង សាច់ទន់ មានរូបតុក្កតា Miffy នៅពីមុខ និងពាក់ខ្សែកអំបោះពណ៌ក្រហម។

ក្មេងតូចម្នាក់នេះសមនឹងទទួលបានការស្គាល់អត្តសញ្ញាណ។ គាត់សមនឹងទទួលបានយុត្តិធម៌។

យើងជឿថា គាត់អាចមកពីខេត្តផ្សេង។ ប្រសិនបើអ្នក ឬអ្នកណាម្នាក់ដែលអ្នកស្គាល់ ធ្លាប់ឃើញក្មេងប្រុសដែលមានរូបលក្ខណៈស្រដឿងរូបភាពនេះ ឬមានដំណឹងអំពីកុមារតូចម្នាក់ដែលបានបាត់ខ្លួនពីសហគមន៍របស់អ្នក សូមទាក់ទងមកយើងភ្លាមៗ។ រាល់ពត៌មាន និងអត្តសញ្ញាណរបស់អ្នក នឹងត្រូវរក្សាទុកជាការសម្ងាត់យ៉ាងតឹងរឹង។

📞 អគ្គស្នងការដ្ឋាននគរបាលជាតិ - 1288
📞 ខ្សែទូរស័ព្ទបន្ទាន់ CPU - 077 247 247

សូមមេត្តាទស្សនាវីដេអូ និងជួយចែករំលែកបន្តផង។ ការចែករំលែករបស់អ្នក អាចជួយស្វែងរកយុត្តិធម៌ឱ្យក្មេងតូចម្នាក់នេះបាន។

---

Help us identify this little boy.

In January, the body of an unidentified boy, aged 3-5, was found along National Road 6, Prek Leap Commune, Chroy Changva. He was wearing a pink, long-sleeved fuzzy sweater with a Miffy character on it, and a red string necklace.

He deserves to be known. He deserves justice.

We believe he may have come from another province. If you, or anyone you know, has seen a boy matching this description - or noticed a young child go missing from your community - please contact us immediately. All information, including your identity, will be kept strictly confidential.

📞 Cambodian National Police - 1288 📞 CPU Hotline - 077 247 247

Please watch the video and share it. Help us find justice for this little boy.

[English Below] យោងតាមលទ្ធផលនៃការស៊ើបអង្កេតបន្ត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងចោទប្រកាន់ជនសង្ស័យទីពីរម្នាក់ទៀត ពាក់ព័ន...
15/05/2026

[English Below] យោងតាមលទ្ធផលនៃការស៊ើបអង្កេតបន្ត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងចោទប្រកាន់ជនសង្ស័យទីពីរម្នាក់ទៀត ពាក់ព័ន្ធនឹងករណីឃាតកម្ម ផ្តើមឡើងពីការជំរិតទារប្រាក់ ទៅលើកុមារអាយុ ៥ឆ្នាំម្នាក់ ក្នុងខេត្តកណ្តាល។

ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនបន្ថែមនេះ គឺជាស្ត្រីអាយុ ២៧ឆ្នាំ ត្រូវជាភរិយារបស់ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនកាលពីម្សិលម៉ិញ ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់ និងឈានដល់ការសម្លាប់ក្មួយស្រីជីទួតមួយរបស់ខ្លួន។ ការឃាត់ខ្លួននេះ គឺជាលទ្ធផលនៃកិច្ចប្រតិបត្តិការយ៉ាងសកម្ម និងហ្មត់ចត់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ។

ដើម្បីឈានដល់ការចាប់ខ្លួនបន្ថែមនេះ សមត្ថកិច្ចជំនាញបានបន្តពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់ទៅលើភស្តុតាង និងអង្គហេតុជុំវិញការស្លាប់របស់ជនរងគ្រោះ។

ជនសង្ស័យជាស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីអនុវត្តនីតិវិធីចោទប្រកាន់ជាផ្លូវការពីបទ «ចាប់ជំរិត និងឃាតកម្មលើកុមារ»។

---

A second suspect has been charged in connection with the kidnapping and murder of a 5-year-old girl in Kandal Province.

The 27-year-old wife of the previously accused male suspect involved in the kidnapping, ransom, and subsequent murder of his distant relative has been taken into custody following ongoing investigative efforts by Kandal Police Command and cooperating units.

The additional arrest comes as investigators continue to examine evidence and the circumstances surrounding the tragic death of the young victim.

The woman has appeared before the Kandal Court of First Instance and has been charged with being an accomplice to kidnapping, aggravated unlawful detention, and aggravated murder.

អង្គភាពការពារកុមារ CPU សូមក្រាបបង្គំទូលថ្វាយព្រះពរជ័យព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រ...
14/05/2026

អង្គភាពការពារកុមារ CPU សូមក្រាបបង្គំទូលថ្វាយព្រះពរជ័យព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា

The CPU wishes a Very Happy Birthday to His Majesty Preah Bat Samdech Preah Boromneath Norodom Sihamoni, King of the Kingdom of Cambodia.

[English Below] សមិទ្ធផលថ្មីមួយទៀតសម្រាប់ការការពារកុមារនៅក្នុងប្រទេសកម្ពុជា! កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ អង្គភាពការពា...
13/05/2026

[English Below] សមិទ្ធផលថ្មីមួយទៀតសម្រាប់ការការពារកុមារនៅក្នុងប្រទេសកម្ពុជា!

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ អង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) បានចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌសម្រាប់អនីតិជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ, លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ), លោក Scott Neeson ជាស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា ព្រមទាំងសប្បុរសជន និងភ្នាក់ងារអនុវត្តច្បាប់ជាដៃគូទាំងអស់ សម្រាប់កិច្ចសហប្រតិបត្តិការ ការផ្តល់ទំនុកចិត្ត និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការស្វែងរកយុត្តិធម៌។

ជាមួយគ្នានេះដែរ យើងសូមសម្ដែងនូវការកោតសរសើរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សម្រាប់ការដឹកនាំដ៏ប៉ិនប្រសប់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយ និងការចោទប្រកាន់លើបទល្មើសធ្ងន់ធ្ងរដែលប្រព្រឹត្តមកលើកុមារ។ ការណែនាំរបស់ឯកឧត្តម បាននិងកំពុងជំរុញឱ្យមានវឌ្ឍនភាពប្រកបដោយអត្ថន័យ ក្នុងការការពារសុវត្ថិភាពកុមារ និងការនាំខ្លួនជនល្មើសមកទទួលខុសត្រូវចំពោះមុខច្បាប់។

យើងមានកិត្តិយសណាស់ដែលបានបន្តការងារដ៏មានសារៈសំខាន់នេះ ហើយនឹងបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កុមារគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

---

A milestone for child protection in Cambodia!

On May 12, 2026, the Child Protection Unit (CPU) of the Cambodian Children's Fund (CCF) signed a renewed Memorandum of Understanding with the Ministry of Interior of the Kingdom of Cambodia - reaffirming our shared dedication to humanitarian activities and criminal justice for juveniles across the Kingdom.

We extend our sincere thanks to His Excellency Sar Sokha, Deputy Prime Minister and Minister of Interior of Cambodia, ក្រសួងមហាផ្ទៃ Ministry of Interior Cambodia, the Cambodian National Police, Her Excellency Chou Bun Eng Secretary of State of the Ministry of Interior and Permanent Vice Chairperson of the National Committee for Counter Trafficking (NCCT), Scott Neeson, CEO and Founder of Cambodian Children's Fund, as well as our valued donors and partnering law enforcement agencies, for their ongoing partnership, trust, and shared dedication to justice.

We would also like to recognize H.E. Commissioner-General Sar Thet for his exceptional leadership and commitment to addressing and prosecuting the grave crimes being committed against children. His guidance continues to drive meaningful progress in safeguarding children and holding offenders accountable.

We are honored to continue this meaningful work and remain dedicated to upholding the rights and dignity of every child in the Kingdom of Cambodia. 🇰🇭

#ការពារកុមារ #មូលនិធិកុមារកម្ពុជា

[English Below] សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ភេទប្រុស និងបាននាំខ្លួនស្ត្រីម្នាក់ទៀតមកសាកសួរ ពាក់ព័ន្ធនឹងករណីឃាតកម...
11/05/2026

[English Below] សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ភេទប្រុស និងបាននាំខ្លួនស្ត្រីម្នាក់ទៀតមកសាកសួរ ពាក់ព័ន្ធនឹងករណីឃាតកម្ម និងចាប់ជំរិតទារប្រាក់ នៅខេត្តកណ្តាល បន្ទាប់ពីសមត្ថកិច្ចបានប្រទះឃើញសាកសពក្មេងស្រីម្នាក់អាយុ ៥ ឆ្នាំ។

នៅថ្ងៃទី១០ ខែឧសភា វេលាម៉ោងប្រហែល ១១:៣០ នាទី ម្តាយរបស់ជនរងគ្រោះអាយុ ៥ឆ្នាំ បានរាយការណ៍អំពីការបាត់ខ្លួនកូនស្រីមកកាន់សមត្ថកិច្ច ដោយបានបញ្ជាក់ថា គាត់បានទទួលសារជំរិតទារប្រាក់ ជាថ្នូរនឹងការដោះលែងកូនស្រីរបស់គាត់ឱ្យមានសុវត្ថិភាពមកវិញ។

ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងមន្ត្រីជំនាញបានបើកប្រតិបត្តិការស្វែងរក និងសង្គ្រោះកុមាររងគ្រោះជាបន្ទាន់។ ប៉ុន្តែ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តយ៉ាងណាក៏ដោយ ករណីនេះបានបញ្ចប់ទៅដោយការរកឃើញសាកសពក្មេងស្រីម្នាក់ដែលស្លាប់យ៉ាងអាណោចអាធម៌ និងជារឿងដែលមិនគួរឱ្យកើតមានឡើងទាល់តែសោះ។ ក្រុមមន្ត្រីស៊ើបអង្កេតដែលបានចូលរួមក្នុងករណីនេះគ្រប់រូប សុទ្ធតែមានក្ដីរំជួលចិត្ត និងរន្ធត់ជាខ្លាំងចំពោះលទ្ធផលដ៏សោកសៅមួយនេះ។

ក្នុងអំឡុងពេលឆែកឆេរលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង សមត្ថកិច្ចបានរក ឃើញសាកសពកុមាររងគ្រោះ។ ក្រោយពេលបានដំណឹង ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចុះធ្វើ កោសល្យវិច័យនៅកន្លែងកើតហេតុ និងពិនិត្យសាកសពកុមាររងគ្រោះ ដោយមានកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ក្រោយការស៊ើបអង្កេត អាជ្ញាធរជឿជាក់ថាជនសង្ស័យបានជាប់ពាក់ព័ន្ធនឹងការចាប់ជំរិត និងការទារប្រាក់ មុនពេលសម្លាប់កុមាររងគ្រោះ។ ក្នុងនោះបុរសជាជនសង្ស័យម្នាក់អាយុ ៣៥ឆ្នាំ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទ «ឃាតកម្ម និងការចាប់ជំរិតកុមារ»

លោក James McCabe នាយកអង្គភាពការពារកុមារ (CPU) បាន មានប្រសាសន៍ថា "ក្រុមមន្ត្រីស៊ើបអង្កេតបានខិតខំប្រឹងប្រែងធ្វើការដោយមិនគិតពីការនឿយហត់ ដើម្បីជួយសង្គ្រោះកុមារដ៏ស្លូតត្រង់រូបនេះ។ ករណីនេះគឺជាសោកនាដកម្មដ៏សាហាវឃោរឃៅ និងជារឿងដែលមិនគួរឱ្យកើតមានឡើងទាល់តែសោះ ដែលវាបានប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ផ្លូវចិត្ត របស់មន្ត្រីគ្រប់រូប ដែលបានចូលរួមក្នុងការស៊ើបអង្កេតនេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តម ស្នងការ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល សម្រាប់ការឆ្លើយតប និងការចាត់វិធានការយ៉ាងរហ័ស។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព»។

ការស៊ើបអង្កេតនេះកំពុងតែបន្តដំណើការនៅឡើយ។

---

Police have arrested a male suspect and have taken another female in for questioning in connection with a kidnapping, ransom, and murder investigation in Kandal Province, following the discovery of the body of a 5-year-old girl.

On May 10th, at approximately 11:30am, the mother of the 5-year-old victim reported her missing and stated that she had received a message demanding money for the safe return of her daughter.

Investigators from Kandal Police Command, under the direction of His Excellency Chheourn Socheth, Commissioner of Kandal Police, immediately commenced a search to locate and safely recover the child but despite their tireless efforts, the matter has ended in a heartbreaking and senseless loss of life. Investigators involved in the case have been left devastated by the tragic outcome.

While searching a property in Prek Ambel Commune, S’Ang District, police found the child deceased. The CPU Forensics and Homicide Investigation Team, with the Department of Technical and Scientific Police, in cooperation with Kandal Police Command, conducted an examination of the crime scene and the deceased child.

Authorities believe the suspect was involved in the kidnapping and ransom demands before the child was murdered. The male suspect, aged 35, will face the Kandal Court of First Instance where he will be charged with the kidnapping and murder of a Child.

“Investigators worked tirelessly to save this innocent child. This is a senseless and devastating tragedy that has deeply affected everyone involved in the investigation. I wish to thank the Commissioner and Kandal Police for their quick response and action. My thoughts and condolences are with the family of the victim,” said James McCabe, Director of the CPU.

This investigation is ongoing.

[English Below] ថ្ងៃនេះ ប្រទេសកម្ពុជា ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាប្រពៃណីដ៏សំខាន់បង្ហាញពីតួនាទីស្នូលរបស់វិស័...
05/05/2026

[English Below] ថ្ងៃនេះ ប្រទេសកម្ពុជា ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាប្រពៃណីដ៏សំខាន់បង្ហាញពីតួនាទីស្នូលរបស់វិស័យកសិកម្ម និងសហគមន៍ដែលរក្សាទំនៀមទម្លាប់នេះ។

នៅទូទាំងប្រទេស ប្រជាពលរដ្ឋបានមកជួបជុំគ្នា ដើម្បីសម្គាល់ការចាប់ផ្តើមរដូវដាំដុះថ្មី ដែលបង្ហាញពីការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងដីធ្លី ជីវភាពរស់នៅ និងអនាគតរបស់ជំនាន់ក្រោយ។

សម្រាប់អង្គភាពការពារកុមារ យើងតែងតែចងចាំថា ខាងក្រោយផលិតផលកសិកម្មនីមួយៗ គឺមានកុមារដែលកំពុងធំលូតលាស់នៅក្នុងសហគមន៍ទាំងនេះ។ ការធានាសុវត្ថិភាព ការការពារ និងការផ្តល់ឱកាសដល់ពួកគេ គឺជាបេសកកម្មសំខាន់របស់យើង និងជាគន្លឹះក្នុងការកសាងអនាគតដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា។

---

Today, Cambodia observes the Royal Ploughing Ceremony - a tradition that highlights the vital role of agriculture and the communities who sustain it.

Across the country, families gather to mark the upcoming rice-growing season, reflecting the deep connection between land, livelihood, and future generations.

At the Child Protection Unit, we are reminded that behind every harvest are children growing up in these communities. Ensuring their safety, protection, and opportunity is at the core of our mission and essential to building a stronger future for Cambodia.

[English Below] ថ្ងៃនេះ ក្នុងឱកាសទិវាពិភពលោកសម្រាប់សុវត្ថិភាព និងសុខភាពនៅកន្លែងការងារ យើងទទួលស្គាល់ថា សុវត្ថិភាពមិនមែនមា...
28/04/2026

[English Below]
ថ្ងៃនេះ ក្នុងឱកាសទិវាពិភពលោកសម្រាប់សុវត្ថិភាព និងសុខភាពនៅកន្លែងការងារ យើងទទួលស្គាល់ថា សុវត្ថិភាពមិនមែនមានត្រឹមតែផ្នែករាងកាយប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងសុខភាពផ្លូវចិត្ត និងអារម្មណ៍របស់អ្នកដែលស្ថិតនៅជួរមុខផងដែរ។

នៅអង្គភាពការពារកុមារ ក្រុមការងាររបស់យើងតែងតែប្រឈមមុខនឹងស្ថានភាពលំបាក និងមានសម្ពាធខ្ពស់ជាញឹកញាប់។ ដូច្នេះ ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត គឺមានសារៈសំខាន់ណាស់ ដើម្បីធានាថាក្រុមការងារអាចបន្តបំពេញភារកិច្ចររបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព មាននិរន្តរភាព និងពោរពេញដោយការយកចិត្តទុកដាក់។

យើងមានមោទនភាពដែលមានសមាជិកក្រុមជាជំនួយការសុខភាពផ្លូវចិត្ត (Mental Health First Aiders) ដែលបានទទួលការបណ្តុះបណ្តាល ដើម្បីអាចគាំទ្រមិត្តរួមការងារនៅពេលដែលពួកគេត្រូវការ។ ការនេះអាចកើតមានឡើងបាន ដោយសារកម្មវិធីបណ្តុះបណ្តាលដែលរៀបចំឡើងដោយ Marka Training and Development។
ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត មិនមែនជាជម្រើសទេ ប៉ុន្តែជារឿងចាំបាច់ ដើម្បីការពារអ្នកដែលកំពុងការពារអ្នកដទៃ។

---

Today, on World Day for Safety and Health at Work, we recognise that safety goes beyond the physical - it includes the mental and emotional wellbeing of those on the front lines.

At the Child Protection Unit, our team is regularly exposed to challenging and high-stress situations. Prioritising mental health is essential to ensuring our staff can continue their work effectively, sustainably, and with care.

We are proud to have trained Mental Health First Aiders within our team, equipped to support colleagues when it matters most. This has been made possible through dedicated training sessions delivered by Marka Training and Development.

Prioritising mental health isn’t optional - it’s essential to protecting those who protect others.

[English Below] - បុរសជាជនសង្ស័យវ័យ២០ឆ្នាំម្នាក់ រស់នៅខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួនពីបទផលិតនិងចែកចាយរូបភាពនិងសម្ភារៈអ...
20/04/2026

[English Below] - បុរសជាជនសង្ស័យវ័យ២០ឆ្នាំម្នាក់ រស់នៅខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួនពីបទផលិតនិងចែកចាយរូបភាពនិងសម្ភារៈអាសអាភាសកុមារ ហើយគិតមកដល់ពេលនេះ កុមាររងគ្រោះចំនួន៧នាក់ វ័យចន្លោះពី៨ទៅ១២ឆ្នាំ ត្រូវបានកំណត់អត្តសញ្ញាណ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងនគរបាលជាតិ
កម្ពុជាក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ, ព្រះរាជអាជ្ញា ឯកឧត្តម ស៊ិន វីរៈ, លោកស្រីស្នងការរងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា (HSI) និងអង្គភាពការពារកុមារ (CPU)។

លោក ចេមស៍ ម៉ាកខេប (James McCabe) នាយកអង្គភាពការពារកុមារ (CPU) បានមានប្រសាសន៍ថា “នគរបាលជាតិកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ កំណត់អត្តសញ្ញាណ និងផ្តន្ទាទោសជនល្មើសចំពោះបទល្មើលដែលត្រូវបានប្រព្រឹត្តលើកុមារ ជាពិសេសបទល្មើសលើកុមារ តាមបណ្តាញអ៊ីនធើណិត” ដោយលោកនាយក បានបញ្ជាក់បន្ថែមថា “ប្រតិបត្តិការក្នុងករណីនេះ ជាការផ្ញើសារបញ្ជាក់យ៉ាងច្បាស់ថាការផលិតនិងចែកចាយរូបភាពនិងសម្ភារៈអាសអាភាសកុមារ នឹងមិនត្រូវបានមើលរំលងឬអត់ឱនដាច់ខាតនៅក្នុងប្រទេសកម្ពុជា”។

---

A 20-year-old male from Kampong Speu province has been arrested and charged with the production and distribution of child po*******hy. Seven child victims, aged between 8 and 12 years old, have so far been identified.

The arrest is the result of a joint operation between the Cambodian National Police under the leadership of H.E. Commissioner General Sar Thet, H.E. Major General Khim Sokkhai Kampong Speu Commissioner, Prosecutor H.E. Sin Virak, Deputy Commissioner of the Anti-Human Trafficking and Juvenile Protection Office, Homeland Security Investigations (HSI), and the Child Protection Unit (CPU).

“The Cambodian National Police has demonstrated a strong commitment to preventing, identifying, and prosecuting crimes against children, particularly those carried out online,” said James McCabe, Director of the CPU. “This operation sends a clear message that the production and distribution of child sexual abuse material will not be tolerated in Cambodia.”

[English Below] ការដែលមិនយកចិត្តទុកដាក់ គឺមិនតែងតែឃើញច្បាស់នឹងភ្នែកនោះទេ ប៉ុន្តែក្នុងអាកាសធាតុក្តៅខ្លាំងនៅកម្ពុជា វាអាចក...
13/04/2026

[English Below] ការដែលមិនយកចិត្តទុកដាក់ គឺមិនតែងតែឃើញច្បាស់នឹងភ្នែកនោះទេ ប៉ុន្តែក្នុងអាកាសធាតុក្តៅខ្លាំងនៅកម្ពុជា វាអាចក្លាយជាគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងឆាប់រហ័ស។ សីតុណ្ហភាពកំពុងកើនឡើង ហើយយើងទាំងអស់គ្នាត្រូវជួយគ្នា ដើម្បីបង្ការគ្រោះថ្នាក់មុនពេលវាកើតឡើង។

កុមារដែលខ្វះការថែទាំ ការត្រួតពិនិត្យ ឬមិនមានទឹក និងទីជម្រកសុវត្ថិភាព គឺប្រឈមហានិភ័យខ្ពស់ក្នុងការខ្វះជាតិទឹក ជំងឺដែលបណ្តាលមកពីកំដៅ និងគ្រោះថ្នាក់ផ្សេងៗ។

សូមជួយពិនិត្យមើលអ្នកជិតខាង និងគ្រួសារដែលងាយរងគ្រោះ។
កុំទុកកុមារតូចៗឲ្យនៅតែម្នាក់ឯង។

បើលោកអ្នកមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កុមារ សូមរាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីធ្វើការអន្តរាគម្មន៍។

ដោយការយកចិត្តទុកដាក់ និងអនុវត្តជំហានសាមញ្ញៗ យើងអាចជួយរក្សាសុវត្ថិភាពសម្រាប់កុមារគ្រប់រូប។
ការការពារកុមារ គឺចាប់ផ្តើមពីយើងទាំងអស់គ្នា។

---

Neglect doesn’t always look obvious, but in Cambodia’s extreme heat, it can quickly become dangerous. Temperatures are rising, and we all need to look out for one another to prevent harm before it happens.

Children without proper care, supervision, or access to water and safe shelter are at greater risk of dehydration, heat-related illness, and injury.

Check in on neighbours and vulnerable families.
Never leave young children alone.

If you are concerned about a child’s safety, please report it to the authorities. Speaking up could make a difference.

By staying aware and taking simple steps, we can help keep children safe. Protecting children starts with all of us.

09/04/2026

From all of us at the Child Protection Unit, we wish you and your loved ones a joyful and safe Khmer New Year. May this year bring peace, protection, and bright new beginnings for every child and family.

បុណ្យចូលឆ្នាំថ្មី - Happy Khmer New Year!

Address

Child Protection Unit, National No 2, Krong Ta Khmau 081105
Ta Khmau

Alerts

Be the first to know and let us send you an email when Child Protection Unit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Child Protection Unit:

Share