15/10/2025
ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សូមរំលឹក និងគោរពដឹងគុណយ៉ាងខ្ពង់ខ្ពស់បំផុតចំពោះ ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ដែលព្រះអង្គបានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណ និងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុត ដើម្បីឯករាជ្យ បូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។
ទោះបីព្រះអង្គបានយាងចូលព្រះទីវង្គតទៅហើយក្តី ក៏ព្រះរាជស្នាដៃ និងព្រះរាជគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ស្ថិតនៅដក់ជាប់ក្នុងក្រអៅបេះដូងកូនចៅខ្មែរជានិច្ចនិរន្តរ៍។
សូមថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមយាងគង់ប្រថាប់នៅឋានសុគតិភពជានិច្ចនិរន្តរ៍តទៅ!
Follow us on
Telegram:t.me/svayrienguniversityinfo
Facrbook: Svay Rieng University
Website: www.sru.edu.kh