សមាគមសប្បុរសធម៌កម្ពុជាទិសឦសាន

  • Home
  • Cambodia
  • Stung Treng
  • សមាគមសប្បុរសធម៌កម្ពុជាទិសឦសាន

សមាគមសប្បុរសធម៌កម្ពុជាទិសឦសាន សាមគ្គីភាព ដើម្បីសហគមន៍យើង

01/12/2024
ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌កម្ពុជាទិសឦសាន ( NCCA) ដោយទទួលបានឧបត្ថម្ភពីសប្បុរសជនសិង្ហបុរី បានរៀបចំកម្ម...
16/11/2024

ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ សមាគមសប្បុរសធម៌កម្ពុជាទិសឦសាន ( NCCA) ដោយទទួលបានឧបត្ថម្ភពីសប្បុរសជនសិង្ហបុរី បានរៀបចំកម្មវិធីបំពាក់សំភារៈសិក្សាដែលសាលាកំពុងខ្វះខាតនៅភូមិ វាលកំផ្ាង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

បន្ថែមលើការបំពាក់សំភារៈសិក្សានៅក្នុងសាលារៀន យើងក៏បានចែកជួននូវអាហារកញ្ចប់ដល់សិស្សទាំងអស់ចំនួន 50
នាក់។ យុទ្ធនាការនេះយើងមានគោលបំណងជំរុញ និងលើកកម្ពស់ ការអប់រំនៅក្នុងសហគមន៍ដាច់ស្រយាលដែលកំពុងជួបការលំបាក។

ជាចុងក្រោយយើងសូមថ្លែងអំណរគុណចំពោះសប្បុរសជនសិង្ហបុរីដែលបានគ្រាំទ្រកម្មវិធីយើង។ សូមអរគុណ។

10/08/2024
Quran Translation in Khmer - Surah Maryam By-Khalid Al Jaleel
30/05/2020

Quran Translation in Khmer - Surah Maryam By-Khalid Al Jaleel

A high quality video of al-Quran translated in Khmer Surah Maryam Part 1 with high light text. This 18th Surah of the Holy Quran was recited by Khalid Al Jal...

 #អល់ឡោះបានមានបន្ទូលថាៈ"ប្រាកដណាស់គេ(អល់ឡោះ)នឹងផ្ដល់ផលបុណ្យ ដល់ពួកអ្នកដែលអត់ធ្មត់ដោយឥតគណនាឱ។( អាហ្សូមឹរ  :១០)‏
26/05/2020

#អល់ឡោះបានមានបន្ទូលថាៈ"ប្រាកដណាស់គេ(អល់ឡោះ)នឹងផ្ដល់ផលបុណ្យ ដល់ពួកអ្នកដែលអត់ធ្មត់ដោយឥតគណនាឱ។( អាហ្សូមឹរ :១០)‏

ណាពី ﷺ បានមានប្រសាសន៍ថា  : "ពិតណាស់សេចក្តីទៀងត្រង់វានាំទៅរកទង្វើកុសលហើយទង្វើកុសលវានាំទៅរក ឋានសួគ៌។
26/05/2020

ណាពី ﷺ បានមានប្រសាសន៍ថា : "ពិតណាស់សេចក្តីទៀងត្រង់វានាំទៅរកទង្វើកុសលហើយទង្វើកុសលវានាំទៅរក ឋានសួគ៌។

អល់ឡោះបានមានបន្ទូលថា  : "ឱបណ្តាអ្នកមានជំនឿទាំងឡាយ! ចូរពួកអ្នក គោរពកោតខ្លាចអល់ឡោះ ហើយត្រូវស្ថិតនៅក្នុងចំណោមពួកអ្នកទៀងត្រង...
26/05/2020

អល់ឡោះបានមានបន្ទូលថា : "ឱបណ្តាអ្នកមានជំនឿទាំងឡាយ! ចូរពួកអ្នក គោរពកោតខ្លាចអល់ឡោះ ហើយត្រូវស្ថិតនៅក្នុងចំណោមពួកអ្នកទៀងត្រង់។" (ជំពូកអត្តាវហ្ពាត់ : ១១៩)

وعنْ أَبي هُرَيرةَ رضيَ اللَّه عنهُ ، عن النَّبِيِّ صَلّى اللهُ عَلَيْهِ وسَلَّم قالَ : « مَنْ صَامَ رَمَضَانَ إِيمَاناً...
23/05/2020

وعنْ أَبي هُرَيرةَ رضيَ اللَّه عنهُ ، عن النَّبِيِّ صَلّى اللهُ عَلَيْهِ وسَلَّم قالَ : « مَنْ صَامَ رَمَضَانَ إِيمَاناً واحْتِساباً ، غُفِرَ لَهُ ما تَقَدَّمَ مِنْ ذنْبِهِ » متفقٌ عليه .
អំពី អាពូហ៊ូរ៉យរ៉ោះرضي الله عنهថា : ណាពី ﷺបានមានប្រសាសន៍ថា : "បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាឌន ដោយមានជំនឿ និងរំពឹងផលបុណ្យពី អល់ឡោះ គេនឹងអភ័យទោសអោយគាត់នូវបាបកម្មនានា ដែលគាត់បានសាង រួច" (រាយការណ៍ដោយអាលពូខរី និងមូស្លីម)

អំពី អាពូសាអ៊ីទ អាល់ឃុទរីرضي الله عنهថា : រ៉ស៊ូលុលឡោះ ﷺបានមាន ប្រសាសន៍ថា " ខ្ញុំគ្រប់រូបដែលបានបួសមួយថ្ងៃ ដើម្បីអល់ឡោះ ទ្...
23/05/2020

អំពី អាពូសាអ៊ីទ អាល់ឃុទរីرضي الله عنهថា : រ៉ស៊ូលុលឡោះ ﷺបានមាន ប្រសាសន៍ថា " ខ្ញុំគ្រប់រូបដែលបានបួសមួយថ្ងៃ ដើម្បីអល់ឡោះ ទ្រង់នឹងធ្វើ អោយគាត់ឃ្លាតឆ្ងាយពីនរកចំនួន៧០ឆ្នាំ"
(រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)

តើអ្នកបួសអាចទទួលទានអាហារនិងពិសារទឹកបានឬទេនៅពេលគេអាត្សានស៊ូពោះ?១.ប្រសិនបើអ្នកអាត្សានអាត្សានចំពេលដែលហ្វាជើររះនោះ អ្នកបួសត្...
10/05/2020

តើអ្នកបួសអាចទទួលទានអាហារនិងពិសារទឹកបានឬទេនៅពេលគេអាត្សានស៊ូពោះ?

១.ប្រសិនបើអ្នកអាត្សានអាត្សានចំពេលដែលហ្វាជើររះនោះ អ្នកបួសត្រូវឈប់ទទួលទានអាហារឬពិសារទឹកភ្លាមនៅពេលលឺគេអាត្សាន។ ព្រោះអល់ឡោះបានមានបន្ទូលថា:

﴿ وَكُلُوا وَاشْرَبُوا حَتَّىٰ يَتَبَيَّنَ لَكُمُ الْخَيْطُ الْأَبْيَضُ مِنَ الْخَيْطِ الْأَسْوَدِ مِنَ الْفَجْرِ ۖ ثُمَّ أَتِمُّوا الصِّيَامَ إِلَى اللَّيْلِ ۚ ﴾ [سورة البقرة(187)]
មានន័យថា: "ហើយចូរពួកអ្នកទទួលទានអាហារនិងពិសារទឹករហូតទាល់តែផ្ទៃមេឃមានពន្លឺពណ៌សចេញពីផ្ទៃមេឃពណ៌ខ្មៅងងឹតនៅពេលទៀបភ្លឺ។ បន្ទាប់មក ចូរពួកអ្នកបន្ដការបួសរហូតដល់ពេលយប់"។ (អាល់ហ្ពាការ៉ោះ ១៨៧)

២.នៅក្នុងករណីម៉ាស្ជិទខ្លះដែលអាត្សានស៊ូពោះពីរដងគឺអាត្សានពេលយប់មុនហ្វាជើររះម្តងនិងអាត្សានពេលហ្វាជើររះម្តងទៀតដូចជំនាន់រ៉ស៊ូលុលឡោះនោះ ក្រោយអាអាត្សានទីមួយអាចហូបបានតែពេលគេអាត្សានទីពីរត្រូវឈប់ភ្លាម។

នៅជំនាន់រ៉ស៊ូលុលឡោះ ពីឡាលតែងអាត្សាននៅពេលយប់មុនហ្វាជើររះ ហើយអ៊ីបនូអ៊ុំមូមឹកតូមអាត្សាននៅពេលហ្វាជើររះ ហើយរ៉ស៊ូលុលឡោះអនុញ្ញាតអោយទទួលទានអាហាររហូតដល់អ៊ីបនូអ៊ុំមូមឹកតូមអាត្សាន ដោយលោកបានមានប្រសាសន៍ថា:

( كُلُوا وَاشْرَبُوا حَتَّى يُؤَذِّنَ ابْنُ أُمِّ مَكْتُومٍ ، فَإِنَّهُ لا يُؤَذِّنُ حَتَّى يَطْلُعَ الْفَجْرُ ) . رواه البخاري ومسلم من حديث عائشة وابن عمر رضي الله عنهم.
មានន័យថា: "ចូរពួកអ្នកទទួលទានអាហារនិងពិសារទឹករហូតដល់អ៊ីបនូអ៊ុំមូមឹកតូមអាត្សាន ព្រោះគាត់មិនអាត្សាននោះទេរហូតដល់ហ្វាជើររះ"។ (អាល់ពូខរីនិងមូស្លីម-ហាទីស្ហអាអ៊ីស្សះ)

៣.មានអ៊ូឡាម៉ាកមួយចំនួនអនុញ្ញាតអោយទទួលទានអាហារឬពិសារទឹកដែលនៅក្នុងដៃទោះគេអាត្សានក៏ដោយប្រសិនបើគាត់បានចាប់ផ្តើមហូបឬផឹកមុនពេលគេអាត្សាន ដោយយោងតាមប្រសាសន៍របស់រ៉ស៊ូលុលឡោះថា:

( إِذَا سَمِعَ أَحَدُكُمْ النِّدَاءَ وَالْإِنَاءُ عَلَى يَدِهِ فَلَا يَضَعْهُ حَتَّى يَقْضِيَ حَاجَتَهُ مِنْهُ ) رواه أبو داود من حديث أبي هريرة رضي الله عنه.
មានន័យថា: "កាលណាបុគ្គលណាម្នាក់នៃពួកអ្នកបានលឺគេអាត្សាន ហើយសម្ភារៈដាក់ទឹកឬអាហារនៅក្នុងដៃគាត់ ចូរកុំអោយគាត់ដាក់វាចុះលុះត្រាតែគាត់បានសំរេចតំរូវការរបស់គាត់ពីវា"។ (អាពូដាវូទ-ហាទីស្ហអាពូហ៊ូរ៉យរ៉ោះ)

៤.ហាទីស្ហខាងលើនេះមិនមែនជាភស្តុតាងបញ្ជាក់ថា អាចចាប់ផ្តើមរៀបចំទទួលទានអាហារក្រោយពេលគេអាត្សាននោះទេ ព្រោះ:-

- អ៊ូឡាម៉ាកជាច្រើនថា ហាទីស្ហអាពូហ៊ូរ៉យរ៉ោះដែលអនុញ្ញាតអោយពិសារអាហារឬទឹកពេលគេអាត្សាននោះខ្សោយ ហើយវាផ្ទុយពីអាយ៉ាត់គួរអានខាងលើ និងហាទីស្ហអាអ៊ីស្សះដែលហាមឃាត់ខណៈហាទីស្ហអាអ៊ីស្សះរឹងមាំជាងដែលរាយការណ៍ដោយអាល់ពូខរីនិងមូស្លីម។

-ហើយប្រសិនបើវាសហេះដូចការបញ្ជាក់របស់អ៊ូឡាម៉ាកខ្លះនោះ អ៊ូឡាម៉ាកភាគច្រើនបានបកស្រាយថា ការហូបបានក្រោយអាត្សាននោះកាលណាអ្នកអាត្សានអាត្សានមុនពេលហ្វាជើររះ តែចំពោះការអាត្សានចំពេលហ្វាជើររះ មិនអាចបន្តហូបបន្តបានទេ។

- ក្នុងករណីដែលវាសហេះ អត្ថន័យរបស់វាគឺសំដៅលើអ្នកដែលបានចាប់ផ្តើមទទួលទានមុនគេអាត្សានគឺអាចបន្តបានតែវាមិនមែនសំរាប់អ្នកដែលមិនទាន់ចាប់ផ្តើមរៀបចំហូបក្រោយលឺគេអាត្សាននោះទេ។

៤.អ៊ូឡាម៉ាកភាគច្រើនហើយនៅក្នុងនោះ មានមេម៉ាសហាប់ទាំងបួនផងដែរថា ចាំបាច់ត្រូវតែឈប់ទទួលទានអាហារឬទឹកនៅពេលហ្វាជើររះ។

៥.ចំពោះទស្សនៈដែលថា អាចហូបបានក្រោយអាត្សានស៊ូពោះ១៥នាទីនោះមិនត្រឹមត្រូវទេ លើកលែងតែដឹងច្បាស់ថា អ្នកអាត្សាន អាត្សានមុនហ្វាជើររះ១៥នាទី បើគ្រាន់តែជាការសង្ស័យនោះមិនអាចអនុវត្តបានទេ ព្រោះធម្មតាការអាត្សានគឺជាការប្រកាសពីការចូលដល់ពេលសឡាតនីមួយៗ បើក្រោយអាត្សានស៊ូពោះនៅហូបបាន១៥នាទី មានន័យថា ក្រោយអាត្សានស៊ូពោះនោះមិនអាចសឡាតអមហ្វើរឌូស៊ូពោះបាននោះទេ ហើយក៏មិនអាចសឡាស៊ូពោះសះដែរព្រោះមិនទាន់ចូលដល់ពេលវា។

ហើយបើចាត់ទុកថា ការអាត្សានសុទ្ធតែមុនពេលដូចនេះ ក្រោយពេលអាត្សាននីមួយៗមិនអាចសឡាតហ្វើរឌូសះទេ ហើយពេលអាត្សានម៉ាគ្រឹបក៏មិនគួរស្រាយបួសភ្លាមដែរគឺគួរចាំក្រោយអាត្សាន១៥នាទីដូចគ្នា ប៉ុន្តែជាទូទៅ ក្រោយពេលគេអាត្សានអ្នកឥស្លាមចាប់ផ្តើមសឡាតអមហ្វើរឌូឬសឡាតហ្វើឌូ ហើយពេលអាត្សានម៉ាគ្រឹបពួកគាត់ក៏ចាប់ផ្តើមស្រាយបួសដែរដោយពួកគាត់យល់ថា ការអាត្សានគឺជាការប្រកាសពីការចូលដល់ពេលសឡាតនីមួយៗ។​​​ ប្រភពម៉ូសា អះម៉ាត់

Address

Srah Russei Krong Stung Treng
Stung Treng
190502

Telephone

+855712100776

Website

Alerts

Be the first to know and let us send you an email when សមាគមសប្បុរសធម៌កម្ពុជាទិសឦសាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមសប្បុរសធម៌កម្ពុជាទិសឦសាន:

Share