Call Directions Website Contact the organization

CEPA In the past ten years the organization has expanded to include advocacy on environmental rights, community-based forest management, and research.

Culture and Environment Preservation Association (CEPA) was founded in 1995 by four social and environmental activists committed to preserving their natural resources. Realizing and believing that the issues of natural resource management were first and foremost the most important problems facing the country and were in need of immediate and permanent solution. The organization focused its early work on training young activists on nature resource management and empowering forest and river dependent people on resource management. These efforts has helped indigenous communities and ethnic minorities in the north-eastern part of Cambodia preserve their culture by asserting their rights at the same time accepting development through the practice of sustainable methods to conserve their natural resources.

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ
10/10/2026

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦គម្រោងការកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (ICRC) ក្រោមជំនួយឧបត្ថម្ភថវិកាពីក្រសួងកា...
28/08/2026

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

គម្រោងការកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (ICRC) ក្រោមជំនួយឧបត្ថម្ភថវិកាពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) តាមរយៈអង្គការការីតាស់អូស្រ្តាលី (CA) ដែលអនុវត្តដោយ #សមាគមថែរក្សាបរិស្ថាននិងវប្បធម៌ បានគាំទ្ររៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយ ទឹកជំនន់ និង រាំងស្ងួត ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលដោយគណកម្មាធិការគ្រោះមហន្តរាយខេត្តរតនគិរី ដោយមានការចូលរួមពីមន្ទីរជុំវិញខេត្ត និងអង្គការដៃគូក្នុងខេត្ត។

27/08/2026
សូមអរគុណដល់សហគមន៍នេសាទភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ដែលបានព្រលែងត្រីមេពូជដែលជាប្រភេទត្រីរងគ្រោះជិតផុតពូជ ទៅក្នុងទ...
26/08/2026

សូមអរគុណដល់សហគមន៍នេសាទភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ដែលបានព្រលែងត្រីមេពូជដែលជាប្រភេទត្រីរងគ្រោះជិតផុតពូជ ទៅក្នុងទន្លេធម្មជាតិវិញ។

តាមរយៈគម្រោងអភិបាលកិច្ចសហគមន៍នេសាទតាមដងទន្លេមេគង្គប្រកបដោយបរិយាបន្ននៅកម្ពុជា ដែលបានមូលនិធិពី CEPF ដែលអនុវត្តដោយ  #សមាគមថ...
26/08/2026

តាមរយៈគម្រោងអភិបាលកិច្ចសហគមន៍នេសាទតាមដងទន្លេមេគង្គប្រកបដោយបរិយាបន្ននៅកម្ពុជា ដែលបានមូលនិធិពី CEPF ដែលអនុវត្តដោយ #សមាគមថែរក្សាបរិស្ថាននិងវប្បធម៌ បាននិងកំពុងតែគាំទ្រការងារអភិរក្សត្រីមេពូជនៅក្នុងរដូវបិទនេសាទក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ដែលមានសរុបទាំងអស់៦ប៉ុស្តិ៍ស្ថិតនៅក្នុងស្រុក #បុរីអូរស្វាយសែនជ័យ #ក្រុងស្ទឹងត្រែង និង #ស្រុកសៀមបូក។

គម្រោងការកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (ICRC) បានធ្វើពីធីប្រគល់ទទួលសម្ភារៈប្រើប្រាស់ ជូនដល់គណៈកម្មការធិក...
27/06/2026

គម្រោងការកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (ICRC) បានធ្វើពីធីប្រគល់ទទួលសម្ភារៈប្រើប្រាស់ ជូនដល់គណៈកម្មការធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដើម្បីប្រើប្រាស់នៅក្នុងអង្គភាពសម្រាប់ធ្វើសកម្មភាពឆ្លើយតបបញ្ហាគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុបានទាន់ពេលវេលា ដល់អ្នកពាក់ព័ន្ធ សហគមន៍ និងក្រុមងាយរងគ្រោះ។
សម្ភារៈដែលបានប្រគល់ជូនទាំង២ខេត្ត រួមមាន៖
-Computer Laptop Lenovo
-Printer & Scanner & Copy (Epson)
-TV UHD 65inch (LG)
-តុប្រជុំ
-តុការិយាល័យ
-កៅអី
-ទូដែកដាក់ឯកសារ
-កែលម្អបន្ទប់PCDM (ស្ទឹងត្រែង)

ថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ឋសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦ នៅសាលាប្រជុំធំសាលាខេត្...
26/06/2026

ថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ឋសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦ នៅសាលាប្រជុំធំសាលាខេត្តស្ទឹងត្រែង។

តាមរយៈគម្រោងកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA) បាន សហការសម្របសម្រួលជាមួយ រដ្ឋបាលខេត្ត និងរតនាគារខេត្ត មកពីខេត្តស្ទឺងត្រែង ក្រចេះ និងរតនគីរី ព្រមទាំងអង្គការដៃគូផ្សេងៗ រួមមាន អង្គការ ឌីភីអេ (DPA), អិនជីអូហ្វ័រឹម (NGO-F), អង្គការភូមិខ្ញុំ (MVi), អង្គការទន្លេ៣ (3SPN), អង្គការប៉ាហ្វីត (PAFID) និងអង្គការ អាយយូស៊ីអិន (IUCN) ក្រោមជំនួយឧបត្ថម្ភពី ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី (DFAT) តាមរយៈអង្គការ ការីតាស់អូស្រ្តាលី (CA), អង្គការអុកស្វាម (Oxfam) និងសហភាពអ៊ឺរ៉ុប (EU) ដើម្បីរៀបចំ ជាសិក្ខាសាលាផ្សព្វផ្សាយស្តីពីសារាចរ អន្តរក្រសួង ០០៧ ពីការគ្រប់គ្រង ចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកា សេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិ ក្រុង ស្រុក និងមូលនិធិឃុំសង្កាត់ ក្នុងគោលបំណង ពង្រឹងសមត្ថភាពក្រុមការងារបច្ចេកទេសផែនការថវិកាក្រុង ស្រុក ឃុំ សង្កាត់ ឲ្យបានឈ្វេងយល់ ពីដំណើរការរៀបចំថវិកា ក្រុងស្រុក ឃុំ សង្កាត់ ការរៀបចំថវិកា និងការទូទាត់ និងពង្រឹងទំនាក់ទំនង រវាង រតនាគារ និងក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការរៀបចំថវិកាប្រកបដោយប្រសិទ្ធិភាព។

គោលបំណងនៃសិក្ខាសាលាគឺដើម្បីៈ
១.បង្កើនការយល់ដឹងពី ដំណើរការរៀបចំថវិកាឃុំ/សង្កាត់ និងក្រុង/ស្រុក និងការទូទាត់ ដល់តំណាង សហគមន៍ ក្រុមគ្រប់គ្រងគ្រោះមហន្តរាយភូមិ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ ស្រុក និងខេត្ត។
២.ផ្សព្វផ្សាយស្តីពីសារាចរអន្តរក្រសួង ០០៧ ស្តីពីការគ្រប់គ្រង ចាត់ចែង និងការកំណត់មុខសញ្ញា ចំណាយ ថវិកា សេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិ ក្រុង/ស្រុក និងឃុំ/សង្កាត់។
៣.ដើម្បីផ្ដល់ឱកាសឲ្យ តំណាងសហគមន៍ ក្រុមគ្រប់គ្រងគ្រោះមហន្តរាយភូមិ គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយឃុំ ស្រុក និងខេត្ត បានពិភាក្សាអំពីបញ្ហាប្រឈម ក្នុងការដាក់បញ្ចូលផែនការសកម្មភាព ទៅក្នុង ផែនការថវិកាវិនិយោគឃុំ/សង្កាត់ ផែនការសមាហរណកម្មស្រុក/ក្រុង។
៤.ផ្ដល់ឱកាសដល់ក្រុមងាយរងគ្រោះបានលើកពីកង្វល់ និងតម្រូវការ របស់ខ្លួនពាក់ព័ន្ធនឹងសេវាសង្គម និងអនាម័យបរិស្ថាន។

គម្រោងការកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាក្រោមជំនួយមូលនិធិពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី (DFAT) ...
16/06/2026

គម្រោងការកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាក្រោមជំនួយមូលនិធិពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី (DFAT) តាមរយៈអង្គការការីតាសអូស្រ្តាលី (Caritas Australia) ដែលកំពុងអនុវត្តដោយសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA)។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ (CEPA) សហការជាមួយរដ្ឋបាលស្រុកអណ្តូងមាសបានរៀបចំធ្វើលំហាត់សមយុទ្ធស្តីពីការត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះមហន្តរាយ ដែលរួមមាន ១. វិធីជួយសង្រ្គោះមនុស្សលង់ទឹក ២.វិធីជួយជម្លៀសប្រជាពលរដ្ឋពីគ្រើទឹកជំនន់មកទីទួលសុវត្ថិភាព និង ៣.វិធីជួយសង្រ្គោះករណីភ្លើងឆេះផ្ទះ។ ការធ្វើលំហាត់សមយុទ្ធនេះនឹងផ្តល់នូវការផ្លាស់ប្តូរចំណេះដឹង និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នពាក់ព័ន្ធសំខាន់ៗក្នុងការជួយគ្នាដើម្បីចូលរួមដោះស្រាយ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងពង្រឹងភាពធន់របស់សហគមន៍រស់នៅតាមដងទន្លេក្នុងស្រុកអណ្តូងមាសខេត្តរតនគីរី។

Disaster Preparedness and Response Simulation Exercise in Andoung Meas District
The " Improved Climate Resilience in Cambodia " is funded by the Australian Department of Foreign Affairs and Trade (DFAT) through Caritas Australia and is being implemented by the Culture and Environment Preservation Association (CEPA).
On June 16, 2026, CEPA, in collaboration with the Andoung Meas District Administration, organized a disaster preparedness and response simulation exercise. The training focused on three key emergency scenarios:
1.Drowning Rescue Techniques
2.Flood Evacuation Procedures to safely move residents to designated safe havens.
3.Fire Rescue and Response Operations in the event of residential fires.
Objectives and Significance
1.Knowledge Exchange: To facilitate the sharing of practical skills and expertise among community members and local authorities.
2.Enhanced Collaboration: To strengthen cooperation and coordination among key stakeholder institutions for more effective emergency interventions.
3.Impact Mitigation: To actively address and minimize the adverse impacts of climate change.
4.Community Resilience: To empower and build the resilience of riverside communities living along the river in Andoung Meas District, Ratanakiri Province, ensuring they are better prepared to protect themselves against natural disasters.

សួស្តី!​ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!សូមប្រសិទ្ធិពរជ័យសិរីមង្គល វិបុលសុខ ជូនចំពោះបងប្អូនទាំងអស់គ្នា ព្រមទាំងក្រុមគ...
13/04/2026

សួស្តី!​ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!
សូមប្រសិទ្ធិពរជ័យសិរីមង្គល វិបុលសុខ ជូនចំពោះបងប្អូនទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជោគជ័យគ្រប់ភារកិច្ច។

29/03/2026

Address

#45, Street 371
Stung Teeng

Alerts

Be the first to know and let us send you an email when CEPA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CEPA:

Shortcuts

Share