06/06/2026
[English Below]
តាមរយៈគម្រោង លើកកម្ពស់ជីវភាពដែលធន់នឹងអាកាសធាតុឆ្លើយតបនឹងយេឌ័រ( PGCL) ផ្តល់ជំនួយដោយ UN Women និងកម្មវិធីសិទ្ធមូលដ្ឋាន(LRP) តាមរយៈភាពជាដៃគូរវាងអង្គការ Action Aid ប្រចាំនៅកម្ពុជា និងអង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌(MPC)
កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ អង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌(MPC) បានសហការជាមួយអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា(YCC) និងអង្គការសកម្មភាពដៃគូដើម្បីអភិវឌ្ឍន៍ (PFDA) ព្រមទាំងរដ្ឋបាលស្រុកកោះកុង មន្ទីរបរិស្ថាន និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានរៀបចំយុទ្ធនាការយុត្តិធម៌បរិស្ថាន និងទិវាបរិស្ថានពិភពលោក នៅសាលាបឋមសិក្សារុងផ្លានកេសន វិទ្យាល័យត្រពាំងរូង និងសាលាបឋមសិក្សាត្រពាំងរូង។
យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណង ផ្តល់ការចែករំលែកចំណេះដឹងអំពីយុត្តិធម៌អាកាសធាតុ សារៈសំខាន់នៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សារៈសំខាន់នៃការដាំដើមឈើ និងការថែរក្សាបរិស្ថានធម្មជាតិ តាមរយៈការចែករំពីតំណាងស្ត្រីឆ្នើម តំណាងក្រុមប្រឹក្សាយុវជន ក្រុមសិស្សធ្វើបទបង្ហាញ និង ការសម្តែងរឿងពីកុមារក្នុងសាលារៀនស្រុកកោះកុង។
សកម្មភាពនេះ មានអ្នកចូលរួមសរុបចំនួន ២៥២នាក់
Through the Project Promoting Climate Resilient Livelihoods (PGCL) supported by UN Women and the Local Rights Programme (LRP) through a partnership between Action Aid Cambodia and the Mlop Prom Vihear Dham Center (MPC),
On 5 June 2026, the Mlop Promvihearthor Center (MPC), in collaboration with the Youth Council of Cambodia (YCC) and the Partnership for Development Action (PFDA), as well as the Koh Kong District Administration, the Department of Environment and the Department of Education, Youth and Sports of Koh Kong Province, organized an environmental justice campaign and World Environment Day at Rong Plan Keson Primary School, Trapaing Rung High School and Trapaing Rung Primary School.
The campaign aimed to share knowledge about climate justice, the importance of reducing plastic use, the importance of planting trees and preserving the natural environment through presentations by women champions networking (WCN)representatives, youth council representatives, student groups, and children’s show performances in Koh Kong District.
The activity had a total of 252 participants
# justice climate campaign