សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ

  • Home
  • Cambodia
  • Sisophon
  • សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ គ្រួសារ ​សហភាពសហព័ន្ធយុវជនកម្ពុជា បន្ទាយមានជ័យ​
(1)

13/05/2026

សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា ក្នុងវរោកាសដ៏ប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧៣ យាងចូល ៧៤ ព្រះវស្សា

ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ចូលរួមសម្របសម្រួល ដង្ហែសពរបស់ប្រជាពលរដ្ឋ ទៅកាន់ឈាបនដ្ឋានវត្តអារាម ដើម្បីបូជាតាមពិធីបែបប្...
13/05/2026

ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦

ចូលរួមសម្របសម្រួល ដង្ហែសពរបស់ប្រជាពលរដ្ឋ ទៅកាន់ឈាបនដ្ឋានវត្តអារាម ដើម្បីបូជាតាមពិធីបែបប្រពៃណី នៅឃុំស្រះជីក......................

ភ្នំស្រុក៖ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកភ្នំស្រុក បានចូលរួមសម្របសម្រួល ដង្ហែសពរបស់ប្រជាពលរដ្ឋ ទៅកាន់ឈាបនដ្ឋានវត្តអារាម ដើម្បីបូជាតាមពិធីបែបប្រពៃណី ស្ថិតនៅភូមិកណ្ដាល ឃុំស្រះជីក ស្រុកភ្នំស្រុក៕

ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ចូលរួមដង្ហែសពត្រូវជាម្ដាយរបស់លោក អ៊ុក ស៊ុនសង្វាត សមាជិកផ្នែករដ្ឋបាល នៃលេខាធិការដ្ឋានស.ស....
13/05/2026

ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦

ចូលរួមដង្ហែសពត្រូវជាម្ដាយរបស់លោក អ៊ុក ស៊ុនសង្វាត សមាជិកផ្នែករដ្ឋបាល នៃលេខាធិការដ្ឋានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ នៅឃុំស្រះជីក......................

ភ្នំស្រុក៖ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកភ្នំស្រុក បានចូលរួមដង្ហែសពទៅកាន់វត្តជ័យឧត្តម ត្រូវជាម្ដាយរបស់លោក អ៊ុក ស៊ុនសង្វាត សមាជិកផ្នែករដ្ឋបាល នៃលេខាធិការដ្ឋានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក៕

ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ចូលរួមប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស...
13/05/2026

ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦

ចូលរួមប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ជន្មាយុ៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា នៅសាលប្រជុំ(ធំ) សាលាខេត្តបន្ទាយមានជ័យ.........................

សិរីសោភ័ណ៖ លោក ពិ ធីណា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ បានដឹកនាំ សមាជិក សមាជិកាចូលរួមប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ជន្មាយុ៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត យុវជន និស្សិត សិស្សានុសិស្ស តាជី យាយជី ស្ថិតនៅសាលប្រជុំ(ធំ) សាលាខេត្តបន្ទាយមានជ័យ៕

ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ ព្រមទាំងថវិកា ប្រគល់ជូនប្រជាពល...
13/05/2026

ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦

ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ ព្រមទាំងថវិកា ប្រគល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន១គ្រួសារ នៅក្នុងឃុំបន្ទាយនាង
…………………….

មង្គលបូរី៖ លោក អ៊ូ សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមង្គលបូរី បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ស្រុក ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ ព្រមទាំងថវិកាជាអំណោយរបស់លោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្ត និងលោកស្រី ព្រហ្ម រដ្ឋា ប្រគល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន១គ្រួសារ នៅភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី៕

12/05/2026
រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ បានផ្សព្វផ្សាយ និងប្រមូលសារសរសេរដោយ...
12/05/2026

រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦

សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ បានផ្សព្វផ្សាយ និងប្រមូលសារសរសេរដោយសមាជិក សមាជិកាស.ស.យ.ក. លោកគ្រូ អ្នកគ្រូ និស្សិត នៅសាកលវិទ្យាល័យជាតិមានជ័យ....................

សាកលវិទ្យាល័យជាតិមានជ័យ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ បានផ្សព្វផ្សាយ និងប្រមូលសារសរសេរដោយសមាជិក សមាជិកាស.ស.យ.ក. លោកគ្រូ អ្នកគ្រូ និស្សិត នៅសាកលវិទ្យាល័យជាតិមានជ័យ សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចម្រេីនព្រះជន្ម ៧៣ យាងចូល៧៤ ព្រះវស្សា ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នាពេលខាងមុខ ស្ថិតនៅសាកលវិទ្យាល័យជាតិមានជ័យ៕

រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធ និងនាំយកគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិការបស់លោក កែ សួន ស...
12/05/2026

រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦

ចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធ និងនាំយកគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិការបស់លោក កែ សួន សុភាព និងលោកស្រី ព្រហ្ម រដ្ឋា ប្រគល់ជូនក្រុមគ្រួសាររបស់អ្នកគ្រូ ឡោក សាលឿន ជាម្ដាយបង្កើតរបស់លោក អ៊ុក ស៊ុនសង្វាត សមាជិកផ្នែករដ្ឋបាល នៃលេខាធិការដ្ឋានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ....................

បន្ទាយមានជ័យ៖ លោក សួន សុវន្តារ អនុសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ស្រុក-ខេត្ត ចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធ និងនាំយកគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកា ប្រគល់ជូនក្រុមគ្រួសាររបស់អ្នកគ្រូ ឡោក សាលឿន ជាម្ដាយបង្កើតរបស់លោក អ៊ុក ស៊ុនសង្វាត សមាជិកផ្នែករដ្ឋបាល នៃលេខាធិការដ្ឋានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០ និង៤៥នាទី ដោយរោគាពាធ។ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ចំរើន ដាណេ ប្រធានស.ស.យ.ក. ស្រុកភ្នំស្រុក និងសហការី ស្ថិតនៅឃុំស្រះជីក ស្រុកភ្នំស្រុក៕

ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ការប្រកួតបាល់ទាត់មិត្តភាពរវាងយុវជនស. ស.យ.ក. ស្រុកអូរជ្រៅ ជាមួយនឹងយុវជនវិទ្យាល័យកូប នៅទីលា...
12/05/2026

ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦

ការប្រកួតបាល់ទាត់មិត្តភាពរវាងយុវជនស.
ស.យ.ក. ស្រុកអូរជ្រៅ ជាមួយនឹងយុវជនវិទ្យាល័យកូប នៅទីលានបាល់ទាត់វិទ្យាល័យកូប ក្នុងឃុំកូប ស្រុកអូរជ្រៅ
…………………

អូរជ្រៅ៖ លោក អ៊ិន សុភា សមាជិកលេខាធិការដ្ឋាន នៃសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអូរជ្រៅ តំណាងលោក គុណ រតនា ប្រធានស.ស.យ.ក. ស្រុកអូរជ្រៅ បានដឹកនាំសមាជិក សមាជិកា រៀបចំការប្រកួតបាល់ទាត់មិត្តភាពរវាងយុវជនស.ស.យ.ក. ស្រុកអូរជ្រៅ ជាមួយនឹង យុវជនវិទ្យាល័យកូប នៅទីលានបាល់ទាត់វិទ្យាល័យកូប ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ៕

រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦  ទទួលអំណោយពីសមាជិកស.ស.យ.ក. ក្រុងប៉ោយប៉ែត ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌ ន...
11/05/2026

រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦

ទទួលអំណោយពីសមាជិកស.ស.យ.ក. ក្រុងប៉ោយប៉ែត ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌ នៅទីស្នាក់ការស.ស.យ.ក. ក្រុង.....................

ប៉ោយប៉ែត៖ លឹម សូដា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងប៉ោយប៉ែត បានទទួលអំណោយពី៖
១/-លោក ខូយ ប៊ុនថា
២/-លោក ទឹម ម៉ាក់
៣/-លោក គ្រុយ ណាលីន
៤/-លោក តេង ចិន្តា
ដែលត្រូវជាសមាជិកស.ស.យ.ក. ក្រុងប៉ោយប៉ែត ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌ នៅទីស្នាក់ការស.ស.យ.ក. ក្រុង ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
អំណោយរួមមាន៖
-អង្ករចំនួន១០០០គីឡូក្រាម(១តោន)
-ទឹកបរិសុទ្ធកម្ពុជាចំនួន ១០០យួរ៕

Address

Sisophon

Alerts

Be the first to know and let us send you an email when សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ:

Share