Chanthoun Chanthoun

Chanthoun Chanthoun Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chanthoun Chanthoun, Veal Reach, Sihanoukville.

ស្រុកកំពង់សីលា-ពលរដ្ឋនៅស្រុកកំពង់សីលាខេត្តព្រះសីហនុប្រាប់ថា បច្ចុប្បន្ននេះមានសត្វដំរីព្រៃ ចូលមកបំផ្លាញដំណាំក្នុងចំការដូច...
12/05/2026

ស្រុកកំពង់សីលា-ពលរដ្ឋនៅស្រុកកំពង់សីលាខេត្តព្រះសីហនុប្រាប់ថា បច្ចុប្បន្ននេះមានសត្វដំរីព្រៃ ចូលមកបំផ្លាញដំណាំក្នុងចំការដូចជាដំណាំដូងជាដើម ក្នុងនោះដំរីខ្លះបានចូលមកអុកឡុកដល់ផ្ទះសម្បែងពលរដ្ឋក៍មានដែរ។
ករណីនេះ ពលរដ្ឋបានរាយការណ៍ទៅកាន់អាជ្ញាធរនិងមន្ត្រីជំនាញជួយមានវិធានការទប់ស្កាត់។
បើតាមលោក ឆាយ សុគន្ធ អភិបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុប្រាប់ឲ្យដឹងនៅថ្ងៃ១២ឧសភា២០២៦នេះថា អាជ្ញាធរនៅមូលដ្ឋាន បានត្រឹមតែប្រើវិធានការ បង្អើលសត្វដំរីឲ្យចូលទៅក្នុងព្រៃវិញតែប៉ុណ្ណោះ មិនអាចប្រើវិធានការក្ដៅលើសពីការដេញបង្អើលបានទេ ដោយសារតែសត្វដំរីនេះស្ថិតក្រោមការអភិរក្ស និងទទួលបានការ ការពារពីច្បាប់ ៕

ត្រៀមៗ ! កម្ពុជានឹងរងការវា.យប្រហារដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ក្រោមឥទ្ធិពលព្យុះទី៥ ចាប់ពីថ្ងៃនេះតទៅ!  #កោះសន្តិភាព
11/05/2026

ត្រៀមៗ ! កម្ពុជានឹងរងការវា.យប្រហារដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ក្រោមឥទ្ធិពលព្យុះទី៥ ចាប់ពីថ្ងៃនេះតទៅ!

#កោះសន្តិភាព

ស្រុកព្រៃនប់-មនុស្ស២នាក់ភាគីរថយន្ត TOYOTA COROLLA បានស្លាប់នៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បើកបររថយន្តទៅបុករថយន្ត...
09/05/2026

ស្រុកព្រៃនប់
-មនុស្ស២នាក់ភាគីរថយន្ត TOYOTA COROLLA បានស្លាប់នៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បើកបររថយន្តទៅបុករថយន្ត១គ្រឿងទៀតដែលកំពង់ចតនៅក្បែចិញ្ចើមផ្លូវ។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី០៩.០៥.២០២៦ វេលាម៉ោង ០៥:២០នាទី ព្រឹកលើដងផ្លូវជាតិលេខ១៤៦B (វាលរេញ-ស្ទឹងហាវ)ចន្លោះគីឡូម៉ែត្រលេខ ០១-០២ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

តាមសមត្តកិច្ចបានឲដឹងថា អ្នកបើកបរ TOYOTA COROLLA ឈ្មោះ ង៉ែត សុខ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរចំនួន០១នាក់ឈ្មោះ កង ទុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរប្រជាការពារ មានទីលំនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ពិស្តានៅកោះសន្តិភាព

05/05/2026

ប្រមុខការទូតកម្ពុជា ៖ ការសម្រេចបញ្ចប់ ឬការដកខ្លួនចេញពី MOU 2001 របស់ថៃ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្រឡើយ
រូបភាព ៖ TVK
#កោះសន្តិភាព

ស្រុកព្រៃនប់- លោក អុី ធារិន អភិបាលស្រុកព្រៃនប់ បានទទួលស្វាគមន៍ ជួបសំណេះសំណាល ជាមួយស្វាមី​ ភរិយា​ ប្តីឈ្មោះសុិន សុខ និងប្...
29/04/2026

ស្រុកព្រៃនប់- លោក អុី ធារិន អភិបាលស្រុកព្រៃនប់ បានទទួលស្វាគមន៍ ជួបសំណេះសំណាល ជាមួយ
ស្វាមី​ ភរិយា​ ប្តីឈ្មោះសុិន សុខ និងប្រពន្ធ ឈ្មោះ អុល ស្រីមុំ គ្រួសារនេះកូនប្រុស ស្រី សរុបចំនួន៥ នាក់
ដែលជាពលករទេីបវិលត្រឡប់មកពីប្រទេសថៃ មកកាន់ស្រុកកំណើតខាងប្តី នៅមូលដ្ឋានឃុំវាលរេញ
ក្រោយពីបានទៅបំពេញការងារអស់រយៈពេលជាង ២០ ឆ្នាំ។

លោកអភិបាលស្រុកបានមានប្រសាសន៍ថា ប្តីមានស្រុកកំណើតនៅឃុំវាលរេញ ស្រុកព្រៃនប់ ចំណែកប្រពន្ធ​នៅ ឃុំឬស្សីក្រាំង​ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ​ ក្នុងអំឡុងពេលអ្នកទាំងពីរ ធ្វើការនៅថៃ ក៍បានចាប់ចិត្តស្រលាញ់ ចាប់ដៃគ្នាជាប្តីប្រពន្ធជួបគ្នានៅថៃ ទើបត្រមកកាន់ស្រុកំណើតប្តី តាមផ្លូវទឹក។

ភ្លាមៗបន្ទាប់ពីបានធ្វើដំណើរមកដល់មាតុភូមិវិញ រដ្ឋបាលឃុំវាលរេញ និង រដ្ឋបាលស្រុកព្រៃនប់បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ជាពិសេស បានសហការស្វែងរកការងារភ្លាមៗ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ក្នុងចាប់ផ្តើមជីវភាពថ្មីនៅទឹកដីកំណើត។

ជាមួយកំណើនតម្រូវការកម្លាំងពលកម្មនៅក្នុងតំបន់ ក៏កំពុងមានច្រើន ដោយក្រុមហ៊ុនខេមបូឌាន​ លូ ហេង កំពុងត្រូវការជ្រើសរើសបុគ្គលិកចំនួន ១០០ នាក់បន្ថែមទៀត។ ប្តីប្រពន្ធទាំងពីនាក់ ត្រូវបានក្រុមហ៊ុនទទួលឲចូលធ្វើការភ្លៀមផងដែរ ។នេះជាឱកាសដ៏ល្អសម្រាប់បងប្អូនដែលកំពុងស្វែងរកការងារធ្វើ ដើម្បីមានចំណូលមានស្ថិរភាព និងនៅជិតក្រុមគ្រួសារ។

28/04/2026

ស្រុកកំពង់សីលា-រូបភាពពីពលរដ្ឋ បង្ហាញពីដំរីព្រៃជល់គ្នា នៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ល្ងាចថ្ងៃ២៨មេសា២០២៦នេះ។
ប្រភពពីមន្ត្រីមូលដ្ឋានឲ្យដឹងថា នៅតំបន់នោះមានវត្តមានដំរីព្រៃបង្ហាញខ្លួនញឹកញាប់ ក្នុងនោះអាជ្ញាធរក៍ដូចជាមន្ត្រីជំនាញ បានណែនាំពលរដ្ឋកុំឲ្យចូលទៅជិតសត្វដំរីព្រៃ ការពារប្រុងប្រយត្ន័ពីសុវត្ថិភាព!

22/04/2026

ផ្ទុះអាវុធក្នុងប្រតិបត្តិការបង្ក្រាបទីតាំងឆបោកបច្ចេកវិទ្យា (Scam Online) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ព្យុះ​ទី​៤ ឈ្មោះ​ស៊ី​ន​ឡា​គូ ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​របស់​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ ​រន្...
20/04/2026

ព្យុះ​ទី​៤ ឈ្មោះ​ស៊ី​ន​ឡា​គូ ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​របស់​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ ​រន្ទះ

#កោះសន្តិភាព

កម្ពុជា​ប្រឆាំង​តវ៉ា​ចំពោះ​កងកម្លាំងប្រដាប់​​អាវុ.ធ​ថៃ​ ធ្វើ​សកម្មភាព​រំលោ.ភ​ទឹកដី​នៅ​ខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ...
20/04/2026

កម្ពុជា​ប្រឆាំង​តវ៉ា​ចំពោះ​កងកម្លាំងប្រដាប់​​អាវុ.ធ​ថៃ​ ធ្វើ​សកម្មភាព​រំលោ.ភ​ទឹកដី​នៅ​ខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់
#កោះសន្តិភាព #ព្រឹត្តិការណ៍សង្គម

ទូលបង្គំ ខ្ញុំម្ចាស់​ និងក្រុមគ្រួសារជាប្រជាពលរដ្ឋ នៅឃុំវាលរេញ ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ សូមព្រះបរមរាជានុញ្ញាត​លើក​ហ...
19/04/2026

ទូលបង្គំ ខ្ញុំម្ចាស់​ និងក្រុមគ្រួសារជាប្រជាពលរដ្ឋ នៅឃុំវាលរេញ ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ សូមព្រះបរមរាជានុញ្ញាត​លើក​ហត្ថ​ប្រណម្យ​​បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមជួយថែរក្សា ព្រះករុណា​ជាអង្គម្ចាស់​ជីវិតលើត្បូង​​ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត សូម​ព្រះអង្គ​ទទួលបានភាពជោគជ័យក្នុងការវះកាត់ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរ ចៀសចាកឆ្ងាយពីព្រះរោគាព្យាធិ​នានា​ ​និងសូមព្រះអង្គ​ទ្រង់ប្រកប​​ដោយ​​ពុទ្ធ​ពរ​ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បី​បន្ត​គង់​ប្រ​ថាប់នៅ​ជា​ម្លប់​ដ៏​​ត្រ​ជាក់ត្រជុំ ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង ដល់​ប្រជានុរាស្ត្រ​ព្រះអង្គជានិច្ចនិរន្ត ​។

Address

Veal Reach
Sihanoukville
855

Website

Alerts

Be the first to know and let us send you an email when Chanthoun Chanthoun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share