Young Entrepreneurs Association of Cambodia Sihanoukville Chapter

Young Entrepreneurs Association of Cambodia Sihanoukville Chapter សមាគមសហគ្រិនវ័យក្មេងកម្ពុជា
Young Entrepreneurs Association of Cambodia សាខាខេត្តព្រះសីហនុ

13/05/2026
ជម្រាបសួរសមាជិកសមាជិកាទាំងអស់🙏លេខាធិការដ្ឋាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្ត ព្រះសីហនុ សូមធ្វើការណែនាំលោក សូវ ហុកហ...
06/05/2026

ជម្រាបសួរសមាជិកសមាជិកាទាំងអស់🙏
លេខាធិការដ្ឋាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្ត ព្រះសីហនុ សូមធ្វើការណែនាំ

លោក សូវ ហុកហេង សមាជិកថ្មី និងជាម្ចាស់អាជីវកម្ម KAUNG MENG

ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
ទូរស័ព្ទ៖ 012 997 735
ទីតាំង៖ ផ្លូវ១១២,ក្រុម១០,ភូមិ៣,ក្រុងព្រះសីហនុ

សូមអរគុណ!

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក       ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦យើងខ្ញុំជាសមាជិក សមាជ...
14/04/2026

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦
យើងខ្ញុំជាសមាជិក សមាជិកា និងក្រុមការងារទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនាគោរព និងសូមជូនពរ លោកប្រធាន អនុប្រធាន និង សមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយសុខភាពបរិបូរណ៌ កាយពលមាំមួន ប្រាជ្ញាឈ្លាសវៃ។
សូមបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សា លោកប្រធាន អនុប្រធាន និង សមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងក្រុមគ្រួសារ សូមជួបតែមហាវិបុលសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ 🙏

សួស្តីឆ្នាំថ្មី​​ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស  ២៥៦៩ ត្រូវនឹងថ្ងៃអ...
14/04/2026

សួស្តីឆ្នាំថ្មី​​ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦

សារលិខិតចូលរួមរំលែកទុក្ខ 🕊 ជូនចំពោះឧកញ៉ា ឡាយ គីមសួរ ដែលបានបាត់បង់ លោក សូវ ម៉េងតុង 🕯 ដែលត្រូវជាប្អូនថ្លៃ។
06/04/2026

សារលិខិតចូលរួមរំលែកទុក្ខ 🕊 ជូនចំពោះឧកញ៉ា ឡាយ គីមសួរ ដែលបានបាត់បង់ លោក សូវ ម៉េងតុង 🕯 ដែលត្រូវជាប្អូនថ្លៃ។

06/04/2026

(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ា.....

06/04/2026
«មហាសន្និបាត ២០២៦៖ ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ»រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ សមាគមសហគ្រិនវ័យក្មេ...
06/04/2026

«មហាសន្និបាត ២០២៦៖ ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ»

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ មានកិត្តិយស ដែរបានចូលរួមនិងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការទទួលស្វាគមន៍វត្តមានអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមរបស់គម្រោង «ពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល »។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានថ្លែងសុន្ទរកថាអបអរសាទរ និងផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗដល់សហគ្រិនវ័យក្មេង ក្នុងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដើម្បីពង្រឹងភាពធន់នៃអាជីវកម្ម និងរួមចំណែកកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យកាន់តែរឹងមាំ។

ទន្ទឹមនឹងនេះ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានគូសបញ្ជាក់ដែរថា ការបង្កើនសមត្ថភាពផ្នែកឌីជីថលគឺជាកាតព្វកិច្ចដ៏ចាំបាច់សម្រាប់សហគ្រិន ក្នុងការរៀបចំអាជីវកម្មឱ្យមានភាពធន់ និងប្រកួតប្រជែង។ ឧកញ៉ាប្រធានបានបន្ថែមថា ចំណេះដឹងដែលសិក្ខាកាមទទួលបានពីគម្រោងនេះ នឹងក្លាយជាឧបករណ៍ដ៏មានសក្តានុពលក្នុងការជំរុញផលិតភាព និងការពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយ។

គួរបញ្ជាក់ដែរថា គម្រោង «ពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល » បានអនុវត្តរយៈពេល ០២ឆ្នាំ ដែលមានសិក្ខាកាមចំនួន ៤២២នាក់ ដែលមកពី ២៤៩ សហគ្រាស ក្រោមកិច្ចសហប្រតិបត្តិរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៌។

«មហាសន្និបាត ២០២៦»រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខា ខេត្តព្រះសីហនុ មានកិ...
06/04/2026

«មហាសន្និបាត ២០២៦»

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខា ខេត្តព្រះសីហនុ មានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ដែរបានដឹកនាំសមាជិកចូលរួមក្នុងការទទួលស្វាគមន៍វត្តមានអធិបតីភាពដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីលៀងសាយភាជន៍ នៃមហាសន្និបាត ២០២៦។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាពិសេសដោយបានកោតសរសើរចំពោះស្មារតីសហគ្រិនភាព និងការរួមចំណែកយ៉ាងសកម្មក្នុងសមាគម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចនៅកម្ពុជាឱ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់នូវការលើកទឹកចិត្ត និងអនុសាសន៍គន្លឹះៗដល់ក្រុមប្រឹក្សាភិបាលអាណត្តិទី៧ និងថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកទាំងអស់ ឱ្យបន្តពង្រឹងសាមគ្គីភាព និងសមត្ថភាព ដើម្បីក្លាយជាសសរទ្រូងនៃសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។

នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខា ខេត្តព្រះសីហនុ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ថ្នាក់ជាតិ និង...
08/12/2025

នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខា ខេត្តព្រះសីហនុ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ថ្នាក់ជាតិ និងគាំទ្រដោយហិរញ្ញវត្ថុដោយមូលនិធិ ស.អ តាមរយះក្រសួងប្រៃសណីយ៏និងទូរគមនាគមន៏ បានសហការរៀបចំវគ្គបណ្ដុះបណ្ដាលស្តីអំពី ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគ្រាស
“Optimizing Internal Processes: Financial Literacy, Fintech & Accounting System”
ដល់សហគ្រិន និងម្ចាស់អាជីវកម្ម នៅខេត្តព្រះសីហនុ។

លោក ប៉ោ រិ សមាជិកក្រុមប្រឹក្សាភិបាល សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុលោក ​ បានអញ្ជើញផ្ដល់សន្ទរកថាបើកក្នុងកម្មវិធីបណ្ដុះបណ្ដាលនេះ ដែលបង្រៀន និងចែករំលែកដោយ អ្នកស្រី ពេជ រដ្ឋមុនី, ស្ថាបនិក និងនាយិកាគ្រប់គ្រងក្រុមហ៊ុន Trusted BDS Cambodia និង
ជាគ្រូបណ្តុះបណ្តាល SMEs

វគ្គបណ្ដុះបណ្ដាលនេះបានផ្ដោតសំខាន់លើ៖
- រៀនអំពីផែនការហិរញ្ញវត្ថុ ចំណូល ចំណាយ និងតម្រូវការដើមទុន
- រៀនពីរបាយការណ៍ចំណូល តារាងតុល្យការ និងលំហូរសាច់ប្រាក់
- លំហាត់អនុវត្តន៍ក្នុងការរៀបចំបញ្ជីហិរញ្ញវត្ថុ និងតារាងចំណូលចំណាយ

គាំទ្រដោយ៖
- ហិរញ្ញវត្ថុដោយមូលនិធិ ស.អ តាមរយះក្រសួងប្រៃសណីយ៏និងទូរគមនាគមន៏
- សមាគមសហគ្រិនវ័យក្មេងកម្ពុជា ថ្នាក់ជាតិ

Address

Sihanoukville

Alerts

Be the first to know and let us send you an email when Young Entrepreneurs Association of Cambodia Sihanoukville Chapter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Young Entrepreneurs Association of Cambodia Sihanoukville Chapter:

Share