អង្គការកុមារភូមិយើង - OVCO

អង្គការកុមារភូមិយើង - OVCO Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អង្គការកុមារភូមិយើង - OVCO, Non-Governmental Organization (NGO), ភូមិ ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ, Sihanoukville (city).

យើងខ្ញុំជាគណគ្រប់គ្រង ព្រមទាំងបុគ្គលិក និងកុមារក្នុងអង្គការកុមារភូមិយើង សូមថ្លែងអំណរគុណចំពោះលោកស្រី ញ៉េប សុម៉ាលី ដែលបានជ...
23/04/2026

យើងខ្ញុំជាគណគ្រប់គ្រង ព្រមទាំងបុគ្គលិក និងកុមារក្នុងអង្គការកុមារភូមិយើង សូមថ្លែងអំណរគុណចំពោះលោកស្រី ញ៉េប សុម៉ាលី ដែលបានជួយអំពូលសូឡា តម្លៃ50$ ជួយដល់ថ្នាក់រៀនពេលយប់ សូមលោកស្រីនិងក្រុមគ្រួសារមានសុខភាពល្អ កម្លាំងមាំមួន អាយុយឺនយូរ និងទទួលបាននូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណះ សុខះ ពលះ កុំបីខានឡើយ

តាងនាមឲ្យគណៈគ្រប់គ្រង បុគ្គលិក និងសិស្សានុសិស្សទាំងអស់ នៃអង្គការកុមារភូមិយើង មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម...
03/03/2026

តាងនាមឲ្យគណៈគ្រប់គ្រង បុគ្គលិក និងសិស្សានុសិស្សទាំងអស់ នៃអង្គការកុមារភូមិយើង មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោករស់ កី អធិការស្រុកស្ទឹងហាវ លោកខាន់ វាសនា អធិការរងស្រុកស្ទឹងហាវ និងមន្ត្រីនគរបាលស្រុកទាំងអស់ ដែលបានសប្បុរសធ៌មផ្តល់ជូននូវ កុំព្យូទ័រលើតុចំនួន០២ឈុត ដែលជាឧបករណ៍សិក្សាយ៉ាងសំខាន់សម្រាប់កុមារ និងយុវវ័យនៅក្នុងអង្គការកុមារភូមិយើង។អំណោយដ៏ថ្លៃថ្លានេះមិនត្រឹមតែជួយសម្រួលដល់ការសិក្សាបច្ចេកវិទ្យាឌីជីថលរបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការលើកទឹកចិត្តយ៉ាងធំធេងដល់ពួកគេឲ្យខិតខំរៀនសូត្រដើម្បីក្លាយជាទំពាំងស្នងឬស្សីដ៏ល្អសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។យើងខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះលោករស់ កី អធិការស្រុកស្ទឹងហាវ លោកខាន់ វាសនា អធិការរងស្រុក ព្រមទាំងមន្ត្រីនគរបាលស្រុកស្ទឹងហាវទាំអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។

កាលពីថ្ងៃទី ២៦ វិច្ឆិកា ២០២៥  អង្កការកុមារភូមិយើង (OVCO) មានសេចក្ដីសោមនស្ស ដោយមានការអញ្ជើញចូលរួមពីលោកស្រី លីន វ៉ារី ប្រធ...
29/11/2025

កាលពីថ្ងៃទី ២៦ វិច្ឆិកា ២០២៥ អង្កការកុមារភូមិយើង (OVCO) មានសេចក្ដីសោមនស្ស ដោយមានការអញ្ជើញចូលរួមពីលោកស្រី លីន វ៉ារី ប្រធានគកសក ស្រុកស្ទឹងហាវ លោក គឹន សុវណ្ណធី ប្រធានការិយាល័យ សង្គមកិច្ច និងអតីត យុទ្ធជន ស្រុកស្ទឹងហាវ ព្រមទាំងអាជ្ញាធរឃុំ កែវផុស បាននាំយកសម្ភារះសិក្សាសម្រាប់ចែកដល់កុមារសរុប ៦៩ នាក់ ស្រី៣៤ នាក់នៃសាលាមត្តេយ្យអូរតាសេក, សាលាមត្តេយ្យចំការខ្ញី, សាលាមត្តេយ្យចំការក្រូច នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
កុមារម្នាក់ទទួលបាន សៀវភៅ ២ក្បាល ខ្មៅដៃ ២ដើម ស្បែកជើងផ្ទាត់មួយគូរ នឹងថវិការរបស់ គកសក ចំនួន ២០០០៛។
ជូនដល់អ្នកគ្រូម្នាក់ទទួលបាន សៀវភៅ ១០ក្បាល ប៊ិច២ ដើម ស្បែកជើង ៣គូរ នឹងថវិការ ៥០០០០៛ ដូចមានរូបសកម្មភាពនៅខាងក្រោម។
📚សម្រាប់លោក លោកស្រី កូនក្មួយ ដែលចង់ឧបត្ថម្ភសម្ភារសិក្សា ប៊ិច សៀវភៅ ខ្មៅដៃ ។ល។ ដល់កុមារនៅអង្គការអាចទំនាក់ទំនងឆាតតាមរយះ page នេះដោយក្ដីរីករាយ❤️🙏
#កុមារត្រូវការសិក្សាអប់រំ 📖📝
#សូមចូលរួមគាំទ្រការបណ្ដុះបណ្ដាលធនធានមនុស្ស
#ស្រុកស្ទឹងហាវ
📍ទីតាំងអង្គការនៅលើ Google Map 🗺️
https://maps.app.goo.gl/Sy3kQMNZFhDfB8x5A?g_st=ipc
ទំនាក់ទំនងការិយាល័យអង្គការ :
Telegram - WhatsApp
Link Telegram Chat :
https://t.me/ourvillagechildren_organization
☎️+855 93 542 400
💌 Email : [email protected]

សកម្មភាពសិក្សាប្រចាំថ្ងៃរបស់ កុមារថ្នាក់មត្តេយ្យពេញម៉ោង កម្រិតមធ្យម និងកម្រិតខ្ពស់ នៃអង្គការកុមាតភូមិយើង(24/11/2025)។
24/11/2025

សកម្មភាពសិក្សាប្រចាំថ្ងៃរបស់ កុមារថ្នាក់មត្តេយ្យពេញម៉ោង កម្រិតមធ្យម និងកម្រិតខ្ពស់ នៃអង្គការកុមាតភូមិយើង(24/11/2025)។

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការកុមារភូមិយើងបានរៀបចំចែកសម្ភារៈសិក្សាជូនដល់កុមារចំនួន៧១នាក់ដែលកំពុងទទួលការសិក្...
14/11/2025

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការកុមារភូមិយើងបានរៀបចំចែកសម្ភារៈសិក្សាជូនដល់កុមារចំនួន៧១នាក់ដែលកំពុងទទួលការសិក្សាពីអង្គការកុមាភូមិយើង និងផ្តល់ជូនអង្គការនូវស្បែកជើងចំនួន១៧០០គូសម្រាប់ចែកជូនកុមារក្នងសហគមន៍ តុ និងកៅអីចំនួន៦ឈុត កុំព្យូទ័រ០២គ្រឿង ទាំងនេះជាអំណោយរបស់ សណ្ឋាគារ ស៊ីហ៊ូ និងរីសត។

នេះគឺមត្តេយ្យនៅអង្គការ កុមារភូមិយើង
15/10/2025

នេះគឺមត្តេយ្យនៅអង្គការ កុមារភូមិយើង

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ អង្គការកុមារភូមិយើងបានចែកវិញ្ញាបនបត្រដល់សិស្សកុំព្យូទ័រ ចំនួន២៨នាក់
13/10/2025

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ អង្គការកុមារភូមិយើងបានចែកវិញ្ញាបនបត្រដល់សិស្សកុំព្យូទ័រ ចំនួន២៨នាក់

យើងខ្ញុំទាំងអស់គ្នាជាបុគ្គលិកនៃអង្គការកុមារភូមិយើង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ដោយលោកបួន ...
06/10/2025

យើងខ្ញុំទាំងអស់គ្នាជាបុគ្គលិកនៃអង្គការកុមារភូមិយើង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ដោយលោកបួន ណារឹទ្ធដែលជាស្វាមី ជាឳពុក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការកុមារភូមិយើង បានទទួលមរណៈភាព ដោយរោគាពាធ កាលពីថ្ងៃសៅរ៍ទី៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៣០នាទីយប់។សូមវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

អង្គការកុមារភូមិយើង សូមថ្លែងអំណរគុណចំពោះក្មួយThai Rin និងភរិយាផាត់ កូលាប ដែលបានឧបត្ថម្ភសម្ភារៈសិក្សាដល់ថ្នាក់មត្តេយ្យសហគ...
13/09/2025

អង្គការកុមារភូមិយើង សូមថ្លែងអំណរគុណចំពោះក្មួយThai Rin និងភរិយាផាត់ កូលាប ដែលបានឧបត្ថម្ភសម្ភារៈសិក្សាដល់ថ្នាក់មត្តេយ្យសហគមន៍ភូមិចំការខ្ញី ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ(គិតជាទឹកប្រាក់ចំនួន60 000៛ ប្រាំមួយម៉ឺនរៀល)។សូមជូនពរក្មួយមានសុខភាពល្អ រកទទួលទានមានបាន និងជោគជ័យគ្រប់ភារកិច្ច។

ក្រុមយុវជនគណិតវិទ្យា YMO បានចែកសម្ភារសិក្សាដល់សិស្សក្នុងអង្គការកុមារភូមិយើង
23/08/2025

ក្រុមយុវជនគណិតវិទ្យា YMO បានចែកសម្ភារសិក្សាដល់សិស្សក្នុងអង្គការកុមារភូមិយើង

21/08/2025

កូនៗថ្នាក់មត្តេយ្យលាយឡំគ្នាស្វ័យសិក្សារចំពេលមេឃភ្លៀង📚☔️
📚សម្រាប់លោក លោកស្រី កូនក្មួយ ដែលចង់ឧបត្ថម្ភសម្ភារសិក្សា ប៊ិច សៀវភៅ ខ្មៅដៃ ។ល។ ដល់កុមារនៅអង្គការអាចទំនាក់ទំនងឆាតតាមរយះ page នេះដោយក្ដីរីករាយ❤️🙏
#កុមារត្រូវការសិក្សាអប់រំ 📖📝
#សូមចូលរួមគាំទ្រការបណ្ដុះបណ្ដាលធនធានមនុស្ស
#ស្រុកស្ទឹងហាវ
📍ទីតាំងអង្គការនៅលើ Google Map 🗺️
https://maps.app.goo.gl/Sy3kQMNZFhDfB8x5A?g_st=ipc
ទំនាក់ទំនងការិយាល័យអង្គការ :
Telegram - WhatsApp
Link Telegram Chat :
https://t.me/ourvillagechildren_organization
☎️+855 93 542 400
💌 Email : [email protected]

Address

ភូមិ ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ
Sihanoukville (city)
+855

Website

Alerts

Be the first to know and let us send you an email when អង្គការកុមារភូមិយើង - OVCO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share