25/09/2026
[English follows] - អបអរសាទរថ្ងៃបញ្ចប់វគ្គបណ្តុះបណ្តាល! 🎓
ថ្ងៃនេះ (២៥ កញ្ញា ២០២៦) គឺជាថ្ងៃបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញហែលទឹកកម្រិតមូលដ្ឋានសម្រាប់ការរស់រានមានជីវិតរយៈពេល ១០ថ្ងៃ ដែលមានសិស្សានុសិស្សចុះឈ្មោះមកពី សាលាបឋមសិក្សាគង់ម៉ុច និងសាលាបឋមសិក្សាមុខនាគសរុបចំនួន ៨២នាក់ (កុមារី ៣៧នាក់) ក្នុងនោះមានសិស្សចំនួន ៦៣នាក់ (កុមារី ៣២នាក់) បានបញ្ចប់វគ្គដោយជោគជ័យ។
ក្នុងរយៈពេល ១០ថ្ងៃនេះ ប្អូនៗបានរៀនចេះពីបច្ចេកទេសដូចជា ការគោះជើង ការកាយដៃ ការផ្លុំពពុះ ការដកដង្ហើម ការបំលាស់ខ្លួនក្នុងទឹក ព្រមទាំងវិធីសាស្ត្រសង្គ្រោះខ្លួនឯង និងអ្នកដទៃពីការលង់ទឹក។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ក្រុមគ្រូបង្វឹកដ៏ឆ្នើមរបស់យើង និងជាពិសេស Wake Park Cambodia ដែលបានផ្តល់ទីតាំងដោយឥតគិតថ្លៃសម្រាប់វគ្គបណ្តុះបណ្តាលនេះ។
យើងខ្ញុំក៏សូមថ្លែងអរគុណដល់ខាងសាលាដែលបានផ្តល់លិខិតថ្លែងអំណរគុណដល់គ្រូបង្វឹកហែលទឹករបស់យើផងដែរ។ កាយវិការនេះបានធ្វើឱ្យពួកយើងខ្ញុំកាន់តែមានកម្លាំងចិត្តដើម្បីបន្តរៀបចំវគ្គឥតគិតថ្លៃនេះជារៀងរាល់ខែ ដើម្បីផ្តល់បំនិនហែលទឹកដល់កុមារក្នុងការការពារខ្លួនឯង និងអ្នកដទៃពីការលង់ទឹកបន្តទៀត!
---
Congratulations on completing the training! 🎓
Today (September 25, 2026) marks the end of our 10-day basic survival swimming training program, which had a total of 82 registered students (37 girls) from Wat Kong Much and Muk Neak primary schools, with 63 students (32 girls) successfully completing the course.
Over these 10 days, the students learned essential techniques such as kicking, arm strokes, blowing bubbles, breathing, and moving through water, as well as self-rescue and peer-rescue methods to prevent drowning.
We would like to express our deepest gratitude to the school teachers, parents, our dedicated swim instructors, and especially Wake Park Cambodia for providing their venue free of charge for this training.
We are also deeply thankful to the schools for presenting certificates of appreciation to our swim instructors. This wonderful gesture gives us even more motivation to continue running these free monthly sessions to provide children with swimming skills to protect themselves and others from drowning!