CTO Cambodia - អង្គការ កែប្រែសហគមន៍

Call Directions Website Contact the organization

CTO Cambodia - អង្គការ កែប្រែសហគមន៍ Translating awareness into development actions

[English Below]អបអរសាទរ«ទិវាគ្រូបង្រៀនពិភពលោក៥តុលា»ក្នុងឱកាសដ៏មហោឡារិកនេះ អង្គការកែប្រែសហគមន៍ សូមចូលរួមសម្តែងនូវការអបអរស...
05/10/2026

[English Below]
អបអរសាទរ«ទិវាគ្រូបង្រៀនពិភពលោក៥តុលា»

ក្នុងឱកាសដ៏មហោឡារិកនេះ អង្គការកែប្រែសហគមន៍ សូមចូលរួមសម្តែងនូវការអបអរសាទរដោយស្មោះ និងសូមបួងសួងជូនពរសព្វសាធុការជូនចំពោះ លោកគ្រូ អ្នកគ្រូ និងលោកនាយក លោកស្រីនាយិកាទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា!

បេសកកម្មនៃការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស គឺជាគ្រឹះដ៏រឹងមាំតែមួយគត់ក្នុងការអភិវឌ្ឍសង្គមជាតិ។ អង្គការកែប្រែសហគមន៍ មានមោទនភាពយ៉ាងក្រៃលែងដែលបានក្លាយជាផ្នែកមួយក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀននៅកម្ពុជា។

យើងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបេះដូងលះបង់ ស្មារតីទទួលខុសត្រូវខ្ពស់ គុណធម៌ និងកាតអត់ធ្មត់ខ្ពស់ របស់លោកគ្រូ អ្នកគ្រូគ្រប់រូប ដែលបានខិតខំបង្ហូរចំណេះដឹង ដាសតឿន និងកសាងអនាគតដ៏ភ្លឺស្វាងជូនដល់សិស្សនុសិស្សគ្រប់រូប។

សូមបន្តអំពើល្អ និងបេសកកម្មដ៏ថ្លៃថ្លានេះតទៅទៀត!

សូមជូនពរឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តធ្វើជា «ចង្កៀងបំភ្លឺផ្លូវ» ដល់កុលបុត្រកុលធីតាខ្មែរជារៀងរហូត!
—————————
Happy World Teachers' Day – October 5th!

On this momentous occasion, the Community Translation Organization (CTO) extends its sincere congratulations and heartfelt best wishes to all teachers and school principals across the Kingdom of Cambodia!

The mission of education and human resource development serves as the solid foundation for national social development. CTO is immensely proud to play a part in enhancing the education sector and developing the capacity of teachers in Cambodia.

We express our deepest gratitude for the selflessness, high sense of responsibility, virtue, and great patience demonstrated by every teacher who strives to impart knowledge, provide guidance, and build a bright future for every student.

May you keep continue this noble mission and your good works!

Wishing all teachers abundant health, great strength, and keen wisdom, and may you succeed in all your endeavors as you continue to serve as a "guiding light" for the sons and daughters of Cambodia forever!

#ទិវាគ្រូបង្រៀនពិភពលោក

[English Below] #កិច្ចប្រជុំក្រុមការងារចម្រុះវិស័យអប់រំនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់មន្ទីរអប់រំ យុវជន ...
30/09/2026

[English Below]
#កិច្ចប្រជុំក្រុមការងារចម្រុះវិស័យអប់រំ

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ អង្គការកែប្រែសហគមន៍ (CTO) បានចូលរួមកិច្ចប្រជុំក្រុមការងារចម្រុះវិស័យអប់រំ ក្រោមអធិបតីភាព លោក #ប៉ិច_រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងមន្ទីរពាក់ព័ន្ធ អង្គការដៃគូ ប្រធានការិយាល័យជំនាញនៃមន្ទីរ និងប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង/ស្រុកទាំង៥ ក្នុងខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅ សាលប្រជុំធនធាន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ។

ក្នុងកិច្ចប្រជុំ តំណាងភាគីពាក់ព័ន្ធបានចែករំលែកព័ត៌មាន និងបច្ចុប្បន្នភាពអំពីស្ថានភាពវិស័យអប់រំ ពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្ត ពិភាក្សាអំពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងនៅតាមសាលារៀន ព្រមទាំងស្វែងរកដំណោះស្រាយ និងពង្រឹងកិច្ចសហការរវាងមន្ទីរ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។
———————————
Education Sector Joint Working Group Meeting

On September 30, 2026, at the invitation of the Oddar Meanchey Provincial Department of Education, Youth and Sport, the Community Translation Organization (CTO) participated in the Education Sector Joint Working Group meeting, presided over by Mr. Pech Ratana, Director of the Oddar Meanchey Provincial Department of Education, Youth and Sport.

The meeting was attended by representatives from relevant departments and partner organizations, heads of technical offices within the department, and heads of the Offices of Education, Youth and Sport from the five municipalities and districts of Oddar Meanchey province. This meeting was held at the Resource Meeting Hall of the Oddar Meanchey Provincial Department of Education, Youth and Sport.

During the meeting, representatives of relevant stakeholders shared information and updates on the status of the education sector, reviewed the progress of implemented activities, discussed challenges and actual needs at schools, and sought solutions while strengthening cooperation among the department, local authorities, and partner organizations to support more effective education sector development.

[English Below]🌱 កិច្ចសន្ទនាសង្គមថ្នាក់ជាតិ៖ «យុត្តិធម៌អាកាសធាតុ តាមរយៈការអនុវត្តកសិកអេកូឡូស៊ី»ក្រុមការងារអង្គការ CTO មា...
30/09/2026

[English Below]
🌱 កិច្ចសន្ទនាសង្គមថ្នាក់ជាតិ៖ «យុត្តិធម៌អាកាសធាតុ តាមរយៈការអនុវត្តកសិកអេកូឡូស៊ី»
ក្រុមការងារអង្គការ CTO មានកិត្តិយស និងក្តីរីករាយយ៉ាងក្រៃលែង ដែលបានដឹកនាំតំណាងកសិករឆ្នើមផ្នែកកសិអេកូឡូស៊ីចំនួន ២ រូប ព្រមទាំងតំណាងក្រុមប្រឹក្សាសង្កាត់ចំនួន ១ រូប ចូលរួមកិច្ចសន្ទនាសង្គមថ្នាក់ជាតិដ៏មានសារៈសំខាន់នេះ!

នៅក្នុងព្រឹត្តិការណ៍នេះ អង្គការ CTO ក៏បាននាំយកនូវផលិតផលធម្មជាតិរបស់សហគមន៍ទៅតាំងបង្ហាញ និងផ្សព្វផ្សាយ ដើម្បីចូលរួមលើកកម្ពស់សក្តានុពលផលិតផលក្នុងស្រុក និងគាំទ្រដល់សេដ្ឋកិច្ចសហគមន៍ផ្ទាល់។

អង្គការ CTO សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ActionAid Cambodia សម្រាប់ការដឹកនាំ និងសម្របសម្រួលយ៉ាងរលូនជាមួយអង្គការដៃគូទាំង ១៣ ក្នុងការរៀបចំកម្មវិធីនេះឡើង។ ការខិតខំប្រឹងប្រែងនេះបានបង្កើតឱ្យមានផលជះជាវិជ្ជមានយ៉ាងធំធេងដល់សហគមន៍ ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាកសិករខ្នាតតូច ដែលកំពុងប្រឈមមុខនឹងបញ្ហានានាក្នុងការអនុវត្តកសិអេកូឡូស៊ី និងការប្រែប្រួលអាកាសធាតុ។
🎯 គោលបំណងរួមរបស់យើង៖
ពង្រឹងប្រព័ន្ធសុវត្ថិភាពចំណីអាហារ តាមរយៈការផលិត និងហូបចុកបន្លែ ត្រី សាច់ ធម្មជាតិ ដើម្បីធានាឱ្យបាននូវសុខភាពល្អប្រសើររបស់ប្រជាពលរដ្ឋ និងនិរន្តរភាពបរិស្ថាន។
_______________________________
🌱National Social Dialogue: "Climate Justice through Agroecology Implementation"

The CTO team was honored and delighted to lead a delegation—comprising two outstanding agroecology farmers and a commune council representative—to participate in this significant national social dialogue.

At the event, CTO also showcased and promoted natural products from the community to help boost the potential of local goods and directly support the community economy.

CTO extends its sincere gratitude and appreciation to ActionAid Cambodia for its leadership and seamless coordination with the 13 partner organizations in organizing this event.

This initiative has generated a tremendous positive impact on the community, particularly by prioritizing the needs of smallholder farmers who face various challenges related to agroecology implementation and climate change.
🎯 Our shared goal:
To strengthen the food safety system through the production and consumption of natural vegetables, fish, and meat, ensuring optimal public health and environmental sustainability.






[English Below]នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ អង្គការកែប្រែសហគមន៍ (CTO) តាមរយះគម្រោង «កសាងភាពធនសហគមន៍ជាមូយធនធានធម្មជាតិក្រ...
25/09/2026

[English Below]
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ អង្គការកែប្រែសហគមន៍ (CTO) តាមរយះគម្រោង «កសាងភាពធនសហគមន៍ជាមូយធនធានធម្មជាតិក្រោយវិបត្តិសង្គ្រាមព្រំដែន» ដែលគាំទ្រថវិកាដោយអង្គការ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរសំណើគម្រោង និងរបាយការណ៍ហិរញ្ញវត្ថុ» ជូនថ្នាក់ដឹកនាំគណៈកម្មការសហគមន៍ចំនួន ៤ (រតនរុក្ខា ភ្នំដងរែកសម្រែកព្រៃស្រស់ ឈូកមាស និងរំដួលវាសនា) មានអ្នកចូលរួមសរុប ១២នាក់ ក្នុងនោះស្រី ៧នាក់។ វគ្គបណ្តុះបណ្តាលត្រូវបានសម្របសម្រួលដោយបុគ្គលិក CTO តាមរយៈការបង្ហាញ ការពិភាក្សា និងការអនុវត្តជាក់ស្តែង។

គោលបំណង នៃវគ្គបណ្តុះបណ្តាល គឺដើម្បី៖
ពង្រឹងសមត្ថភាពគណៈកម្មការសហគមន៍ក្នុងការកំណត់បញ្ហា តម្រូវការ និងអាទិភាពរបស់សហគមន៍ ដើម្បីរៀបចំជាសំណើគម្រោងបានច្បាស់លាស់ និងសមស្រប។ បង្កើនជំនាញក្នុងការរៀបចំគោលបំណង លទ្ធផលរំពឹងទុក សកម្មភាព សូចនាករ និងថវិកា ឱ្យមានទំនាក់ទំនងគ្នា និងអាចអនុវត្តបាន។ ពង្រឹងសមត្ថភាពក្នុងការកត់ត្រា និងរៀបចំឯកសារចំណូល-ចំណាយ និងរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងមានប្រព័ន្ធ។ លើកកម្ពស់ការគ្រប់គ្រងថវិកាសហគមន៍ប្រកបដោយ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។

ខ្លឹមសារសំខាន់ៗ ផ្តោតលើការរៀបចំសំណើគម្រោង ការកំណត់បញ្ហា និងតម្រូវការ ការកំណត់គោលបំណង និងលទ្ធផល ការរៀបចំសកម្មភាព និងថវិកា ព្រមទាំងការកត់ត្រា និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមបានពង្រឹងការយល់ដឹង និងជំនាញក្នុងការរៀបចំសំណើគម្រោង និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។ ជាពិសេស អ្នកចូលរួមអាចអនុវត្តការកំណត់បញ្ហា គោលបំណង សកម្មភាព និងថវិកា ព្រមទាំងការកត់ត្រាចំណូល-ចំណាយ និងរៀបចំឯកសារហិរញ្ញវត្ថុបានកាន់តែមានប្រព័ន្ធ។
____________________
On September 24, 2026, the Community Translation Organization (CTO)—through the project "Building Community Resilience through Natural Resources in the Aftermath of Border Conflict," funded by ActionAid Cambodia—organized a training session on "Project Proposal Writing and Financial Reporting." The training was attended by 12 representatives (including 7 women) from four community committees: Ratanak rukha, Phnom Dangrek Samraek Prey Sros, Chhouk Meas, and Romdoul Veasna. CTO staff facilitated the session using a combination of presentations, discussions, and practical exercises.

The training aimed to: strengthen the community committees' capacity to identify community issues, needs, and priorities in order to formulate clear and appropriate project proposals; enhance skills in developing coherent and actionable objectives, expected outcomes, activities, indicators, and budgets; and improve capabilities in accurately and systematically recording income and expenses and preparing financial reports. This initiative aims to enhance the management of community budgets by ensuring transparency, accountability, and efficiency.

Key topics focus on project proposal development, identifying issues and needs, defining objectives and expected outcomes, planning activities and budgets, and managing financial record-keeping and reporting.

Upon completion of the training, participants strengthened their understanding and skills regarding project proposal development and financial reporting. Notably, they are now better equipped to systematically identify issues, objectives, activities, and budgets, as well as to record income and expenses and prepare financial documentation


[English Below]នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ អង្គការកែប្រែសហគមន៍ (CTO) តាមរយះគម្រោង «កសាងភាពធនសហគមន៍ជាមូយធនធានធម្មជាតិក្...
25/09/2026

[English Below]
នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ អង្គការកែប្រែសហគមន៍ (CTO) តាមរយះគម្រោង «កសាងភាពធនសហគមន៍ជាមូយធនធានធម្មជាតិក្រោយវិបត្តិសង្គ្រាមព្រំដែន» ដែលគាំទ្រថវិកាដោយអង្គការ បានសហការជាមួយ មន្ទីរបរិស្ថាន និងអាជ្ញាធរភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង រៀបចំសកម្មភាពផ្សព្វផ្សាយ និងអប់រំសហគមន៍ស្តីពី ក្រមបរិស្ថាន ការការពារធនធានធម្មជាតិ និងការទប់ស្កាត់ការដុតបំផ្លាញព្រៃឈើ នៃសហគមន៍តំបន់ការពារសង្ឃរុក្ខាវន្ត។

១. គោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីក្រមបរិស្ថាន និងការការពារធនធានធម្មជាតិ។ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការដុតបំផ្លាញព្រៃឈើ និងវិធានការទប់ស្កាត់។ ជំរុញការចូលរួមរបស់សហគមន៍ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។ ពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងការការពារបរិស្ថាននៅមូលដ្ឋាន។

២. សកម្មភាពដែលបានអនុវត្តនេះ គឺធ្វើការផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃក្រមបរិស្ថាន និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ពន្យល់អំពីផលប៉ះពាល់នៃការដុតបំផ្លាញព្រៃឈើ និងវិធានការការពារ។ ពិភាក្សាជាមួយប្រជាពលរដ្ឋអំពីបញ្ហាបរិស្ថាន និងការការពារធនធានធម្មជាតិក្នុងមូលដ្ឋាន។

៣. លទ្ធផលសំខាន់ៗ ប្រជាពលរដ្ឋសរុប ៤៥នាក់ បានចូលរួម ទទួលបានព័ត៌មានអំពីក្រមបរិស្ថាន និងការការពារព្រៃឈើ។ អ្នកចូលរួមបានលើកឡើង និងពិភាក្សាអំពីបញ្ហាបរិស្ថានដែលពាក់ព័ន្ធនឹងការដុតបំផ្លាញព្រៃឈើក្នុងមូលដ្ឋាន។ មានការពង្រឹងកិច្ចសហការរវាង CTO មន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងសហគមន៍ សម្រាប់ការងារការពារបរិស្ថានបន្ត។
________________
On September 23, 2026, the Community Translation Organization (CTO)— through the project "Building Community Resilience with Natural Resources in the Aftermath of Border Conflict, funded by —collaborated with the Department of Environment and the authorities of Thmey Village, Trapeang Tav Commune, Anlong Veng District. we organized community outreach and educational activities regarding the Environment Code, natural resource protection, and the prevention of forest burning within the Sangk Rukhavavon Community Protected Area.

1. Objectives: To raise public awareness about the Environment Code and natural resource protection; to disseminate information on the impacts of forest burning and prevention measures; to encourage community participation in protecting and conserving natural resources; and to strengthen cooperation among stakeholders regarding local environmental protection.

2. Activities Implemented: Disseminating key contents of the Environment Code and relevant regulations; explaining the impacts of forest burning and protective measures; and discussing environmental issues and local natural resource protection with residents.

3. Key results: A total of 45 citizens participated and received information regarding the Environment Code and forest protection. Participants raised and discussed environmental issues related to the fire of forests in the local area. Cooperation among CTO, the Department of Environment, local authorities, and the community was strengthened for ongoing environmental protection efforts.


[English Below]កិច្ចប្រជុំស្តីពីការចុះសិក្សាស្វែងយល់ពីបញ្ហា និងតម្រូវការរបស់សហគមន៍តំបន់ការពារថ្មដាអូទឹកខៀវ ថ្ងៃទី២២ ខែកញ...
25/09/2026

[English Below]
កិច្ចប្រជុំស្តីពីការចុះសិក្សាស្វែងយល់ពីបញ្ហា និងតម្រូវការរបស់សហគមន៍តំបន់ការពារថ្មដាអូទឹកខៀវ

ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ អង្គការកែប្រែសហគមន៍ (CTO) តាមរយះគម្រោង «កសាងភាពធនសហគមន៍ជាមូយធនធានធម្មជាតិក្រោយវិបត្តិសង្គ្រាមព្រំដែន» ដែលគាំទ្រថវិកាដោយអង្គកា បានចុះសិក្សាស្វែងយល់ពីបញ្ហានិងតម្រូវការរបស់នៅសហគមន៍ថ្មដាអូទឹកខៀវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។ កិច្ចប្រជុំនេះមានការចូលរួមអង្គការកែប្រែសហគមន៍ (CTO) ១នាក់ និងមន្ទីរបរិស្ថាន ២នាក់ និងគណៈកម្មការ ១១នាក់ ស្រី២នាក់។

១.យើងបានសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការរបស់សហគមន៍ ក្នុងការគ្រប់គ្រង និងការពារធនធានធម្មជាតិ និងព្រៃឈើនៅក្នុងតំបន់។ ក្នុងអំឡុងពេលចុះសិក្សា ក្រុមការងារបានពិភាក្សា និងប្រមូលព័ត៌មានពីសហគមន៍ពាក់ព័ន្ធនឹងការការពារព្រៃឈើ ការគ្រប់គ្រងតំបន់សហគមន៍ ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងតម្រូវការសំខាន់ៗសម្រាប់ពង្រឹងសមត្ថភាពរបស់គណៈកម្មការសហគមន៍។

២. បញ្ហាប្រឈមដែលបានរកឃើញ តាមការសិក្សា និងពិភាក្សាជាមួយសហគមន៍ បានរកឃើញថា:
 បទល្មើសធនធានធម្មជាតិ និងព្រៃឈើ នៅតែជាបញ្ហាដែលសហគមន៍ត្រូវបន្តយកចិត្តទុកដាក់ និងទប់ស្កាត់។
 បញ្ហាភ្លើងឆេះព្រៃ ជាពិសេសនៅរដូវប្រាំង ដែលអាចបង្កផលប៉ះពាល់ដល់ធនធានព្រៃឈើ និងជីវចម្រុះ។
 ការកំណត់ព្រំប្រទល់សហគមន៍ មិនទាន់មានភាពច្បាស់លាស់គ្រប់ទីតាំង និងត្រូវការការកំណត់បង្គោលព្រំប្រទល់បន្ថែម។
 ផ្លាកសញ្ញាសម្គាល់ និងផ្សព្វផ្សាយការពារតំបន់ នៅមានកម្រិត និងត្រូវការបន្ថែមនៅតំបន់សំខាន់ៗ ដើម្បីបង្កើនការយល់ដឹង និងការការពារ។
 សមត្ថភាពគណៈកម្មការសហគមន៍នៅមានកម្រិត ជាពិសេសចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិ ការចុះល្បាត ការកត់ត្រាបទល្មើស ការរាយការណ៍ និងការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ។

៣. តម្រូវការសំខាន់ៗរបស់សហគមន៍: ផ្អែកលើបញ្ហាប្រឈមដែលបានកំណត់ សហគមន៍បានបង្ហាញពីតម្រូវការសំខាន់ៗ រួមមាន៖
* គាំទ្រការកំណត់ និងដាក់ បង្គោលព្រំប្រទល់សហគមន៍ នៅតំបន់ដែលមិនទាន់មានភាពច្បាស់លាស់។ * ផ្តល់ និងដាក់ ផ្លាកសញ្ញាការពារ និងសម្គាល់ព្រំប្រទល់ នៅតំបន់សំខាន់ៗ។
* ពង្រឹងការចុះ ល្បាត និងការត្រួតពិនិត្យព្រៃឈើ ដើម្បីទប់ស្កាត់បទល្មើស។
* រៀបចំវិធានការបង្ការ និងឆ្លើយតបចំពោះ ភ្លើងឆេះព្រៃ។
* ពង្រឹង សមត្ថភាពគណៈកម្មការសហគមន៍ តាមរយៈការបណ្តុះបណ្តាល និងការណែនាំ។

៤. លទ្ធផលសំខាន់ៗពីការចុះសិក្សានេះបានជួយឱ្យក្រុមការងារអង្គការ CTO និងមន្ទីរបរិស្ថានយល់កាន់តែច្បាស់អំពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការរបស់សហគមន៍ថ្មដាអូទឹកខៀវ។

៥. ក្រោយកិច្ចប្រជុំមានការលើកជាសំណើ និងអនុសាសន៍ គួរបន្តពង្រឹងកិច្ចសហការរវាង មន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការសហគមន៍ ដើម្បីរៀបចំផែនការសកម្មភាពជាក់លាក់ និងអាទិភាពសម្រាប់ការគាំទ្រសហគមន៍។ ជាពិសេស គួរផ្តោតលើការពង្រឹងសមត្ថភាពគណៈកម្មការ ការរៀបចំផែនការចុះល្បាត ការបង្ការភ្លើងឆេះព្រៃ ការកំណត់បង្គោលព្រំប្រទល់ និងការដាក់ផ្លាកសញ្ញា ដើម្បីរួមចំណែកធានាប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានធម្មជាតិរបស់សហគមន៍។
_______________________
Meeting to Assess Issues and Needs of the Thma Da O Tuek Khiev Community Protected Area

On September 22, 2026, the Community Translation Organization (CTO)—through the project "Building Community Resilience with Natural Resources in the Aftermath of Border Conflict," funded by ActionAid Cambodia—conducted a field assessment to understand the issues and needs of the Thma Da O Tuek Khiev community in Ph'av Commune, Trapeang Prasat District. The meeting was attended by one representative from CTO, two officials from the Department of Environment, and eleven committee members (including two women).

1. We examined the actual situation, challenges, and needs of the community regarding the management and protection of local natural resources and forests. During the field visit, the team discussed and gathered information from the community concerning forest protection, community area management, the prevention of natural resource-related offenses, and key requirements for strengthening the capacity of the community committee.

2. Challenges identified through studies and community discussions include:
 Natural resource and forestry offenses remain issues requiring the community's continued attention and prevention efforts.
 Forest fires, particularly during the dry season, pose a threat to forest resources and biodiversity.
 Community boundaries are not yet clearly defined in all locations, necessitating the installation of additional boundary markers.
 Signage for area identification and protection is limited; additional signs are needed in key areas to enhance awareness and protection.
 The capacity of the community committee is limited, particularly regarding knowledge and skills related to natural resource management, patrolling, recording offenses, reporting, and collaborating with local authorities and relevant agencies.

3. Key community needs:
Based on the identified challenges, the community has outlined key needs, including:
* Support for defining and installing community boundary markers in areas where boundaries are currently unclear. * Provision and installation of protection and boundary identification signage in key areas. * Strengthen forest patrols and monitoring to prevent illegal activities.
* Establish measures for forest fire prevention and response.
* Build the capacity of the community committee through training and guidance.

4. Key findings from this field visit enabled the CTO team and the Department of Environment to gain a clearer understanding of the actual situation, challenges, and needs of the Thma Da O Teuk Khiev community protected area.

5. Following the meeting, proposals and recommendations were made to further strengthen cooperation among the Department of Environment, local authorities, and the community committee in order to develop specific, prioritized action plans for community support. In particular, efforts should focus on capacity building for the committee, organizing patrol schedules, preventing forest fires, demarcating boundaries, and installing signage, thereby contributing to the effective and sustainable management of the community's natural resources.


[English Below]នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៦ អង្គការកែប្រែសហគមន៍ (CTO) តាមរយះគម្រោង «កសាងភាពធនសហគមន៍ជាមូយធនធានធម្មជាតិក្...
23/09/2026

[English Below]
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៦ អង្គការកែប្រែសហគមន៍ (CTO) តាមរយះគម្រោង «កសាងភាពធនសហគមន៍ជាមូយធនធានធម្មជាតិក្រោយវិបត្តិសង្គ្រាមព្រំដែន» ដែលគាំទ្រថវិកាដោយអង្គការ បានសហការជាមួយ មន្ទីរបរិស្ថាន និងអាជ្ញាធរភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ដើម្បីរៀបចំសកម្មភាពផ្សព្វផ្សាយ និងអប់រំសហគមន៍អំពី ក្រមបរិស្ថាន ការការពារធនធានធម្មជាតិ និងការទប់ស្កាត់ការដុតបំផ្លាញព្រៃឈើ ដល់ប្រជាសហគមន៍ចំណុះសហគមន៍តំបន់ការពារសាមគ្គី។

សកម្មភាពផ្សព្វផ្សាយនេះមានអ្នកចូលរួមសរុប ៤២នាក់ ដែលផ្តោតលើចំនុចសំខាន់ៗដូចខាងក្រោម៖
* ផ្សព្វផ្សាយ និងពន្យល់អំពីខ្លឹមសារសំខាន់ៗនៃក្រមបរិស្ថាន និងការគោរពច្បាប់ពាក់ព័ន្ធនឹងការការពារបរិស្ថាន។
* ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការដុតបំផ្លាញព្រៃឈើ និងផលវិបាកចំពោះធនធានធម្មជាតិ សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
* លើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិក្នុងមូលដ្ឋាន។ * ពិភាក្សា និងស្តាប់មតិយោបល់ពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន និងការការពារព្រៃឈើក្នុងសហគមន៍។
* ជំរុញកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន មន្ត្រីបរិស្ថាន និងប្រជាពលរដ្ឋក្នុងការទប់ស្កាត់បទល្មើស និងសកម្មភាពដែលបង្កផលប៉ះពាល់ដល់បរិស្ថាន។

តាមរយះសកម្មភាពនេះយើងទទួលបានលទ្ធផលសំខាន់ៗដូចជា៖
* ប្រជាពលរដ្ឋ និងអ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់អំពីក្រមបរិស្ថាន និងសារៈសំខាន់នៃការអនុវត្តច្បាប់បរិស្ថាន។
* អ្នកចូលរួមបានយល់ដឹងអំពីផលប៉ះពាល់ និងហានិភ័យដែលបណ្តាលមកពីការដុតបំផ្លាញព្រៃឈើ។
* មានការលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។
* មានការពង្រឹងកិច្ចសហការរវាង CTO មន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការងារការពារបរិស្ថាន។
* អ្នកចូលរួមបានបង្ហាញការយល់ដឹង និងការប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការដុតបំផ្លាញព្រៃឈើ និងសកម្មភាពដែលបង្កការខូចខាតដល់បរិស្ថាន។
_______________________
On September 22, 2026, the Community Translation Organization (CTO)—through the project "Building Community Resilience through Natural Resources in the Aftermath of Border Conflict," funded by —collaborated with the Department of Environment and the authorities of Samakki Village (Trapeang Prey Commune, Anlong Veng District). Together, we organized community outreach and educational activities regarding the Environment Code, natural resource protection, and the prevention of illegal forest fired for residents of the Samakki Community Protected Area.

The outreach event was attended by a total of 42 participants and focused on the following key points:
* Disseminating and explaining the key contents of the Environment Code and the importance of complying with laws related to environmental protection.
* Raising awareness about the impacts of forest burning and the consequences for natural resources, public health, and citizens' livelihoods.
* Encouraging citizens to participate in the protection and conservation of local forests and natural resources.
* Discussing and gathering feedback from citizens regarding environmental issues and forest protection within the community. * Promote cooperation among local authorities, environmental officials, and citizens to prevent offenses and activities that harm the environment.

Through these activities, we have achieved significant results, such as:
* Citizens and participants gained a clearer understanding of the Environment Code and the importance of enforcing environmental laws.
* Participants became aware of the impacts and risks associated with forest burning.
* Community participation in the protection and conservation of natural resources was enhanced.
* Cooperation among CTO, the Department of Environment, local authorities, and citizens regarding environmental protection efforts was strengthened.


[English Below]កិច្ចប្រជុំផ្សព្វផ្សាយនិងគំនិតផ្តួចផ្តើមបង្កើតមូលិនិធិទ្រទ្រង់សហគមន៍ព្រៃឈើរំដួលវាសនា«កម្លាំងសាមគ្គីសហគមន៍...
23/09/2026

[English Below]
កិច្ចប្រជុំផ្សព្វផ្សាយនិងគំនិតផ្តួចផ្តើមបង្កើតមូលិនិធិទ្រទ្រង់សហគមន៍ព្រៃឈើរំដួលវាសនា

«កម្លាំងសាមគ្គីសហគមន៍៖ ខ្លួនទីពឹងខ្លួន ដើម្បីភាពជាម្ចាស់លើជោគវាសនាព្រៃឈើយើង»

«ព្រៃឈើជាឆ្នាំងបាយរបស់យើង កិច្ចការពារព្រៃឈើជាភារកិច្ចរួមរបស់យើងទាំងអស់គ្នា»

ព្រៃសហគមន៍ គឺជាសម្បត្តិធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបាននិងកំពុងផ្តល់ប្រភពទឹក អាកាសធាតុល្អ ផលព្រៃឈើ និងទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នានៅជុំវិញនេះ។

កន្លងមក ការពារ និងថែរក្សាព្រៃឈើឱ្យបានគង់វង្សទៅបាន គឺដោយសារការលះបង់កម្លាំងកាយ ចិត្ត និងពេលវេលាដោយស្ម័គ្រចិត្តពីសំណាក់ គណៈកម្មការសហគមន៍ ព្រមទាំងមានការគាំទ្រផ្នែកថវិកានិងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ និងអង្គការម្ចាស់ជំនួយនានា។

ទោះជាយ៉ាងណា «ជំនួយពីខាងក្រៅមិនអាចនៅជាមួយយើងជារៀងរហូតបានឡើយ»។ ថ្ងៃណាមួយ គម្រោងជំនួយនឹងត្រូវបញ្ចប់ ប៉ុន្តែព្រៃឈើ និងសហគមន៍របស់យើងនៅតែត្រូវបន្តរស់នៅជាមួយគ្នា។ ប្រសិនបើយើងនៅតែបន្តពឹងផ្អែកទាំងស្រុងលើថវិកាខាងក្រៅ នោះនៅពេលគ្មានជំនួយ ព្រៃឈើ និងសហគមន៍របស់យើងនឹងត្រូវប្រឈមមុខនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរ។

អាស្រ័យហេតុនេះ អង្គការ/សហគមន៍យើងខ្ញុំ សូមអំពាវនាវ និងជម្រុញស្មារតី «ខ្លួនទីពឹងខ្លួន (Self-Reliance)» តាមរយៈការបង្កើត «មូលនិធិបដិភាគសហគមន៍» ដែលកើតចេញពីកម្លាំងសាមគ្គី និងទឹកចិត្តស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋយើងផ្ទាល់។

ហេតុអ្វីបានជាការចូលរួមបដិភាគថវិកាបន្តិចបន្តួចនេះ មានសារៈសំខាន់?

១. បង្ហាញពីភាពជាម្ចាស់ (Sense of Ownership)៖ ការចូលរួមថវិការបស់បងប្អូន ទោះជាចំនួនតិចតួច (ដូចជាតម្លៃកាហ្វេមួយកែវ ឬបាយមួយពេលក្នុងមួយខែ) គឺជាការប្រកាសថា «យើងជាម្ចាស់ព្រៃឈើនេះ ហើយយើងជាអ្នកកំណត់ជោគវាសនាសហគមន៍របស់យើងដោយខ្លួនឯង»។

២. ជាកម្លាំងចិត្ត និងការចែករំលែកបន្ទុកដល់ក្រុមស្ម័គ្រចិត្ត៖ ក្រុមការងារគណៈកម្មការសហគមន៍ បានលះបង់ពេលវេលា និងប្រឈមមុខនឹងគ្រោះថ្នាក់ក្នុងព្រៃដើម្បីការពារជម្រកស្បៀងរបស់យើងទាំងអស់គ្នា។ ថវិកាបដិភាគរបស់បងប្អូន នឹងត្រូវយកទៅប្រើប្រាស់ដោយតម្លាភាពបំផុត សម្រាប់ជា បាយកញ្ចប់ ប្រេងសាំងម៉ូតូ ទឹកសុទ្ធ និងសម្ភារល្បាតចាំបាច់។ "បងប្អូនមិនបានចូលព្រៃល្បាតផ្ទាល់ តែថវិកាបន្តិចបន្តួចរបស់បងប្អូន បានក្លាយជាបាយកញ្ចប់ជួយទ្រទ្រង់កម្លាំងអ្នកល្បាត"។

៣. បង្កើតភាពចីរភាព និងឯករាជ្យភាព៖ នៅពេលយើងមានមូលនិធិផ្ទាល់ខ្លួន សហគមន៍យើងនឹងមានឯករាជ្យភាព អាចម្ចាស់ការលើការរៀបចំផែនការការពារព្រៃឈើបានភ្លាមៗ ដោយមិនបាច់រង់ចាំ ឬពឹងផ្អែកតែលើកញ្ចប់ថវិកាជំនួយពីខាងក្រៅឡើយ។

ដូចនេះការរួមគ្នាកសាងមូលនិធិនេះ មិនមែនជាបន្ទុកឡើយ ប៉ុន្តែវាជា «ការវិនិយោគលើសុវត្ថិភាព និងជីវភាពរបស់កូនចៅយើងនាពេលអនាគត»។ មូលនិធិនេះ នឹងត្រូវគ្រប់គ្រងឡើងដោយផ្អែកលើ «តម្លាភាព គណនេយ្យភាព និងការចែងកាត់ចំណាយច្បាស់លាស់» ជូនប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីជ្រាបជាប្រចាំ។

យើងខ្ញុំសូមអំពាវនាវដោយក្តីអនុគ្រោះដល់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មេត្តាជួយគាំទ្រ និងលើកទឹកចិត្តដល់ចលនាសាមគ្គីនេះ ហើយសូមអញ្ជើញ បងប្អូនប្រជាសហគមន៍ទាំងអស់ ចូលរួមបដិភាគតាមលទ្ធភាព ដោយក្តីមោទនភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

«កម្លាំងសាមគ្គីតូចៗ ពេលរួមបញ្ចូលគ្នា នឹងក្លាយជាខែលការពារព្រៃឈើយ៉ាងរឹងមាំ និងស្ថិតស្ថេរចីរកាល!»

ក្រោយកិច្ចប្រជុំផ្សព្វផ្សាយនេះយើងទទួលបានការគាំទ្រយ៉ាងផុសផុលពីប្រជាសហគមន៍ ហើយយើងបានប្រមូលមូលិនិធិនេះដាក់ចូលទៅក្នុងគណនីធនាគាររបស់សហគមន៍ដើម្បីគ្រប់គ្រងចាត់ចែងដោយតម្លាភាព។
_________________________________
Dissemination Meeting and Initiative to Establish the Romdoul Vasna Community Forestry Fund

"The Power of Community Solidarity: Self-Reliance to Take Ownership of Our Forest's Destiny"

"The forest is our livelihood; protecting it is a shared responsibility for us all."

Community forests are invaluable natural assets that provide water sources, a healthy climate, and forest products, while supporting the daily livelihoods of all the local people living in the surrounding areas. To date, the preservation and sustainability of these forests have been made possible through the voluntary dedication of time and effort by community committees, alongside financial and technical support from development partners and various donor organizations.

However, "external aid cannot last forever." Eventually, aid projects will come to an end, yet our forests and our communities must continue to coexist. If we remain entirely dependent on external funding, both the forest and the community will face serious risks once that support ceases. Therefore, our organization/community appeals to you and encourages a spirit of "self-reliance" by establishing a "community contribution fund," driven by the solidarity and voluntary spirit of our own citizens.

Why is this small financial contribution important?

1. Demonstrates a sense of ownership: Your financial contribution—even a small amount (equivalent to the cost of a cup of coffee or a single meal per month)—is a declaration that "we own this forest, and we determine our community's destiny ourselves."

2. Boosts morale and shares the burden with the volunteer team: The community committee team sacrifices their time and faces dangers in the forest to protect our shared source of food and livelihood. Your contributions will be used with the utmost transparency to provide packed meals, motorbike fuel, drinking water, and essential patrol equipment. "You may not be patrolling the forest yourself, but your small contribution becomes the packed meals that sustain the strength of those who do."

3. Building Sustainability and Independence: Having our own fund grants our community independence, allowing us to take immediate initiative in forest protection planning without having to wait for or rely solely on external aid budgets.

Establishing this fund is not a burden; rather, it is an "investment in the safety and future livelihoods of our children." The fund will be managed based on principles of "transparency, accountability, and clear reporting of expenditures" to both the community members and local authorities on a regular basis.
We earnestly call upon local authorities at all levels to support and encourage this solidarity movement, and we invite all community members to contribute according to their means—with pride and a strong sense of responsibility.

"Small acts of solidarity, when united, become a robust and enduring shield for our forests!"

Following this dissemination meeting, we received enthusiastic support from the community, and the collected funds have been deposited into the community's bank account to ensure transparent management.

[English Below]សហគមន៍ព្រៃឈើភ្នំដងរ៉ែកសំរែកព្រៃស្រស់ មានផ្ទៃដី១៦០៤ហិចតា ជាសហគមន៍ដែលជាទីតាំងប្រាសាទតាក្របីស្ថិតនៅ។ក្រោយពេល...
22/09/2026

[English Below]
សហគមន៍ព្រៃឈើភ្នំដងរ៉ែកសំរែកព្រៃស្រស់ មានផ្ទៃដី១៦០៤ហិចតា ជាសហគមន៍ដែលជាទីតាំងប្រាសាទតាក្របីស្ថិតនៅ។

ក្រោយពេលបទឈប់បាញ់ជាង៨ខែមកនេះ គណៈកម្មការសហគមន៍ដោយទទួលបានការអនុញ្ញាតិឲ្យចុះត្រួតពិនិត្យតាមដានស្ថានភាពទីតាំងការិយាល័យនិងចំការឈើដែលបានដាំកាលពីឆ្នាំ២០២៤។

ដោយសារស្នាក់ការសហគមន៍ស្ថិតនៅចំងាយប្រមាណ៥០០ម៉ែត្រ ពីសមរភូមិប្រយុទ្ធភ្នំ៣៥០ឬប្រាសាទតាក្របី នៅជុំវិញបរិវេណនេះមានរណ្តៅ និងសំណល់គ្រាប់រាយប៉ាយ ហើយសំណង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ដែលបានសាងសង់ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

គណៈកម្មការសហគមន៍បានគូសបញ្ជាក់ថា ការការពារ ថែរក្សាព្រៃឈើឲ្យនៅគង់វង្ស វាមិនត្រឹមតែហុចផលសេដ្ឋកិច្ចដល់សហគមន៍ និងតម្លៃបរិស្ថានធម្មជាតិប៉ុនណោះទេ គឺវាជាជម្រកយុទ្ធសាស្ត្រកងទ័ពដ៏ល្អសម្រាប់ជាខឿនការពារជាតិ។
——————————
The Phnom DangRek Samraek Prey Sros Community Forestry covers an area of ​​1,604 hectares and is home to the Ta Krabei Temple.

More than eight months after the ceasefire, the community committee received authorization to inspect and monitor the condition of their office and the tree plantation established in 2024.

As the community office is located approximately 500 meters from the battlefield of Hill 350—or Ta Krabei Temple—the surrounding area is littered with shell craters and unexploded ordnance, and the community's infrastructure has sustained severe damage.

The community committee emphasized that preserving the forest not only yields economic benefits for the community and holds natural environmental value, but also serves as an excellent strategic military refuge that forms a foundation for national defense.

[English Below]នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ អង្គការកែប្រែសហគមន៍ (CTO) តាមរយះគម្រោង «កសាងភាពធនសហគមន៍ជាមូយធនធានធម្មជាតិក្រ...
22/09/2026

[English Below]
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ អង្គការកែប្រែសហគមន៍ (CTO) តាមរយះគម្រោង «កសាងភាពធនសហគមន៍ជាមូយធនធានធម្មជាតិក្រោយវិបត្តិសង្គ្រាមព្រំដែន» ដែលគាំទ្រថវិកាដោយអង្គកា បានសហការជាមួយមន្ទីរបរិស្ថាន និងអាជ្ញាធរភូមិទំនប់ ឃុំត្រពាំងត្រាវ ស្រុកអន្លង់វែង ដើម្បីរៀបចំសកម្មភាពផ្សព្វផ្សាយ និងការយល់ដឹងអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងការទប់ស្កាត់ ការដុតបំផ្លាញព្រៃឈើ និងការបំផ្លាញធនធានធម្មជាតិ នៃសហគមន៍តំបន់ការពារសង្ឃរុក្ខាវន្ត។

សកម្មភាពនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការការពារបរិស្ថាន ការអភិរក្សព្រៃឈើ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ព្រមទាំងជំរុញការចូលរួមរបស់សហគមន៍ក្នុងការការពារ និងទប់ស្កាត់សកម្មភាពដែលអាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ ដល់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលពីសហគមន៍តំបន់ការពារសាមគ្គី ដែលមានអ្នកចូលរួមសរុបចំនួន ៥២នាក់។
__________________________
On September 21, 2026, the Community Translation Organization (CTO)—through the project "Building Community Resilience through Natural Resources in the Aftermath of Border Conflict," funded by ActionAid Cambodia—collaborated with the Department of Environment and local authorities from Tumnub Village, Trapeang Trav Commune, Anlong Veng District. We organized an outreach and awareness-raising activity regarding the Environment and Natural Resources Code, as well as measures to prevent forest burning and the destruction of natural resources​ in the Sangk Rukhawon Community Protected Area.

The activity aimed to raise public awareness about laws and regulations concerning environmental protection, forest conservation, and the sustainable use of natural resources. It also sought to encourage community participation in protecting and preventing activities that could harm natural resources, specifically engaging residents who rely on the natural resource from the Samakki Community Protected Area; a total of 52 people participated in the event.


Address

Siem Reap
17260

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85512707474

Alerts

Be the first to know and let us send you an email when CTO Cambodia - អង្គការ កែប្រែសហគមន៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CTO Cambodia - អង្គការ កែប្រែសហគមន៍:

Shortcuts

Share