The HALO Trust Cambodia

The HALO Trust Cambodia The HALO Trust Cambodia has been working in since 1991, helping communities recover from the deadly legacy of war.

For more than 30 years, we've been on the ground clearing landmines and UXO threats left behind after decades of conflict. The HALO Trust Cambodia is the official branch of The HALO Trust, a global humanitarian organization dedicated to clearing landmines and explosive remnants of war. Operating across Cambodia, HALO Cambodia works to make land safe, support communities affected by conflict, and p

romote long-term development. As part of The HALO Trust, the team in Cambodia follows international safety standards and brings decades of expertise to its operations. For more information, visit the official HALO Trust page at [www.halotrust.org](https://www.halotrust.org) or follow their updates on the official HALO Trust page at https://www.facebook.com/halotrust

ប្អូនប្រុសខ្ញុំ និងខ្ញុំបានបើកគោយន្តតាមផ្លូវនេះទៅកាន់ស្រែចម្ការរបស់យើងអស់រយៈពេលជាច្រើនឆ្នាំហើយ មិនដែលដឹងថាមានមីននោះទេ។ ព...
07/07/2026

ប្អូនប្រុសខ្ញុំ និងខ្ញុំបានបើកគោយន្តតាមផ្លូវនេះទៅកាន់ស្រែចម្ការរបស់យើងអស់រយៈពេលជាច្រើនឆ្នាំហើយ មិនដែលដឹងថាមានមីននោះទេ។ ពួកយើងមានការតក់ស្លុតជាខ្លាំង នៅពេលដែល ក្រុមការងារ បោសសម្អាតរបស់ អង្គការហេឡូត្រាស្ត បានរកឃើញមីនប្រឆាំងមនុស្សចំនួន ៤គ្រាប់ និងមីនប្រឆាំងយានយន្តចំនួន ១០គ្រាប់ ដែលបានកប់នៅក្នុងដីនៅលើខ្សែផ្លូវនេះ។
ពួកយើងមានសេចក្តីត្រេកអរខ្លាំងចំពោះក្រុមការងារ អង្គការហេឡូត្រាស្ត ដែលបានបោសសម្អាតដីនេះ។ ការងាររបស់ពួកគេនឹងធ្វើឱ្យដីមានសុវត្ថិភាពសម្រាប់គ្រួសារនិងសហគមន៍របស់យើង ក្នុងការបន្តធ្វើកសិកម្មដោយគ្មានគ្រោះថ្នាក់ពីយុទ្ធភណ្ឌគ្រឿងផ្ទុះទៀតឡើយ។
My brother and I had been driving our iron buffalo along this road to our farmland for years without knowing it was contaminated with landmines. We were shocked when the HALO Trust demining team found four anti-personnel mines and ten anti-tank mines buried beneath the ground.
We are deeply grateful to the HALO team for clearing this land. Their work will make it safe for our family and our community to continue farming without the hidden danger of landmines.

ឆ្លើយតបតាមសំណើរបស់អាជ្ញាធរមូលដ្ឋាន អង្គការហេឡូត្រាស្ត បានធ្វើការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះជាបន្ទាន់នៅអនុវិទ្យាល័យប្រាល ...
01/07/2026

ឆ្លើយតបតាមសំណើរបស់អាជ្ញាធរមូលដ្ឋាន អង្គការហេឡូត្រាស្ត បានធ្វើការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះជាបន្ទាន់នៅអនុវិទ្យាល័យប្រាល ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដែលជាទីតាំងសាលាបច្ចុប្បន្នគ្រោងនឹងពង្រីកសាងសង់អគារសិក្សាថ្មី។
ក្នុងរយៈពេលត្រឹមតែ 14ថ្ងៃ ក្រុមការងារបោសសម្អាតរបស់ អង្គការហេឡូត្រាស្ត បានរកឃើញគ្រាប់មិនទាន់ផ្ទុះចំនួន 42 គ្រាប់ នៅទីតាំងដែលគ្រោងសាងសង់អគារថ្មីនោះ។
ប្រតិបត្តិការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសុវត្ថិភាពសម្រាប់សិស្សចំនួន ១,០៩១ នាក់ លោកគ្រូ អ្នកគ្រូចំនួន ៧៨ នាក់ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញផងដែរ។
At the request of local authorities, HALO conducted urgent clearance operations at Pral School in Pral Village, Tani Commune, Angkor Chey District, Kampot Province, where the existing school is set to be expanded with a new building.

កសិករមួយរូបបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ ពេលគាត់កំពុងភ្ជួរដីស្រែរបស់គាត់ ក្នុងភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ...
22/06/2026

កសិករមួយរូបបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ ពេលគាត់កំពុងភ្ជួរដីស្រែរបស់គាត់ ក្នុងភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយភ្លាមៗនោះ គាត់បានរាយការណ៍ជូនក្រុមស្រាវជ្រាវ និងកម្ទេចរបស់អង្គការហេឡូត្រាស្ត។ ក្រុមជំនាញបានពិនិត្យហើយក៏បានឃើញគ្រាប់មិនទាន់ផ្ទុះមួយរណ្តៅទៀតនៅក្បែរនោះ។ ការរាយការណ៍ភ្លាមៗ និងទាន់ពេលវេលាអំពីវត្ថុគ្រោះថ្នាក់ទាំងនេះ គឺជាទង្វើប្រកបដោយសុវត្ថិភាព។
A local farmer discovered multiple unexploded items while ploughing his land in Kbal Krabei Village, Banteay Chhmar Commune, Thma Puok District, Banteay Meanchey Province immediately reported them to the HALO Survey/EOD team. While preparing the area for a controlled demolition, the team's detectors flagged a suspicious underground signal. Investigation revealed an entire cache of additional munitions hidden beneath a tree's roots. The farmer's vital decision to report the items immediately ensured that this highly dangerous, hidden threat could be safety uncovered and destroyed.

ក្រុមការងារបោសសម្អាតមីនរបស់យើង បានបញ្ចប់ប្រតិបត្តិការបោសសម្អាតដោយជោគជ័យ នៅក្នុងចម្ការមីនមួយកន្លែង ស្ថិតក្នុងភូមិតាដេវ ឃុ...
13/06/2026

ក្រុមការងារបោសសម្អាតមីនរបស់យើង បានបញ្ចប់ប្រតិបត្តិការបោសសម្អាតដោយជោគជ័យ នៅក្នុងចម្ការមីនមួយកន្លែង ស្ថិតក្នុងភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងនោះដែរ មីនប្រឆាំងយានយន្តចំនួន ១គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោលដោយសុវត្ថិភាព។
ផ្លូវមួយខ្សែនេះ ត្រូវបានប្រើប្រាស់ដោយប្រជាពលរដ្ឋមូលដ្ឋានប្រមាណ ២០០នាក់ សម្រាប់សកម្មភាពកសិកម្ម។ ការបោសសម្អាតនេះ បានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ព្រមទាំងជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។
យើងនៅតែបន្តប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យសហគមន៍នានាកាន់តែមានសុវត្ថិភាព និងរួចផុតពីការគំរាមកំហែងដោយសារមីន។
Our demining team has successfully completed clearance operations in a minefield in Ta Dav Village, Trapeang Tav Commune, Anlong Veng District, Oddar Meanchey Province. One antivehicle mine was found and destroyed safely.
This road is used by around 200 local residents for agricultural activities. The clearance has improved safe access, transit and supported local livelihoods.
We remain committed to making communities safer and free from the threat of landmines.

ខណៈពេលកំពុងភ្ជួរដីស្រែស្ថិតនៅក្នុង ភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ អតីតយោធាម្នាក់បានប្រទះឃើញគ្រាប...
10/06/2026

ខណៈពេលកំពុងភ្ជួរដីស្រែស្ថិតនៅក្នុង ភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ អតីតយោធាម្នាក់បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ​mortar​ 60 (ម.ម.) មួយគ្រាប់។ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋក្នុងតំបន់ រួមទាំងកុមារ គាត់បានទាក់ទងទៅក្រុមស្រាវជ្រាវ របស់ អង្គការហេឡូត្រាស្ត។ សិក្ខាកាមអន្តរជាតិដែលកំពុងទទួលការបណ្តុះបណ្តាលនៅកម្ពុជាចំនួនពីររូបបានធ្វើការកំទេចយុទ្ធភណ្ឌគ្រឿងផ្ទុះនោះដោយសុវត្ថិភាព។
While ploughing his field in Ta Dev village, Trapeang Tav Commune, Anlong Veaeng District, Oddar Meanchey province, a former soldier found a 60mm mortar. To protect local residents including children he liaised with a HALO Non-Technical Survey Team who accompanied by two Field Officer Trainees destroyed it safely. This incident provided a valuable hands-on experience for the trainees while keeping the community safe from the explosive ordnance.

[English Below]ថ្មីៗនេះ អង្គការហេឡូត្រាស្តកម្ពុជា និងអង្គការមូលនិធិហាការអន្តរជាតិប្រចាំប្រទេសកម្ពុជា Hagar Cambodia បានស...
08/06/2026

[English Below]

ថ្មីៗនេះ អង្គការហេឡូត្រាស្តកម្ពុជា និងអង្គការមូលនិធិហាការអន្តរជាតិប្រចាំប្រទេសកម្ពុជា Hagar Cambodia បានសហការគ្នាដើម្បីផ្លាស់ប្តូរចែករំលែកចំណេះដឹង និងជំនាញដ៏មានតម្លៃ។
អង្គការហេឡូត្រាស្ត បានផ្តល់ការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម(EORE) ប្រកបដោយសារអប់រំជួយសង្គ្រោះអាយុជីវិត ដល់បុគ្គលិករបស់មូលនិធិហាការអន្តរជាតិប្រចាំប្រទេសកម្ពុជា ដែលតែងតែធ្វើដំណើរបំពេញការងារនៅទូទាំងប្រទេស ដើម្បីជួយឱ្យពួកគាត់យល់ដឹង និងរក្សាសុវត្ថិភាពនៅពេលធ្វើការក្នុងតំបន់ដែលអាចមានគ្រោះថ្នាក់ពីយុទ្ធភណ្ឌគ្រឿងផ្ទុះ។
ជាផ្នែកនៃការផ្លាស់ប្តូរចំណេះដឹង និងជំនាញរវាងអង្គការទាំងពីរ អង្គការមូលនិធិហាការអន្តរជាតិប្រចាំប្រទេសកម្ពុជា បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការថែទាំដែលយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត (Trauma-Informed Care) ដល់បុគ្គលិកនៅទីបញ្ជាការរបស់អង្គការហេឡូត្រាស្តកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ បានជួយឱ្យអ្នកចូលរួមមានការយល់ដឹងកាន់តែជ្រៅជ្រះអំពីផលប៉ះពាល់នៃការប៉ះទង្គិចផ្លូវចិត្ត និងទទួលបានជំនាញជាក់ស្តែងដែលអាចយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ ដើម្បីគាំទ្រសហការី និងក្រុមការងារបានកាន់តែប្រសើរ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការមូលនិធិហាការអន្តរជាតិប្រចាំប្រទេសកម្ពុជា សម្រាប់ភាពជាដៃគូ និងឱកាសសិក្សាដ៏មានតម្លៃនេះ។ យើងទន្ទឹងរង់ចាំបន្តកិច្ចសហការនាពេលអនាគត ស្របពេលដែលយើងរួមគ្នាកសាងសហគមន៍ដែលមានសុវត្ថិភាព រឹងមាំ និងគាំទ្រគ្នាទៅវិញទៅមកកាន់តែប្រសើរនៅកម្ពុជា។

HALO Cambodia and Hagar International Foundation in Cambodia recently partnered to exchange valuable training and expertise.
HALO Cambodia provided life-saving Explosive Ordnance Risk Education to Hagar staff who travel throughout the country, helping them stay safe and informed when working in areas that may be affected by explosive hazards.
In return, Hagar International delivered Trauma-Informed Care training to HALO Cambodia's HQs staff. The training equipped participants with a deeper understanding of trauma and practical skills they can apply in their daily work to better support their colleagues and teams.
A sincere thank you to Hagar International for this meaningful partnership and learning opportunity. We look forward to continued collaboration in the future as we work together to create safer, stronger, and more supportive communities in Cambodia.

នាពេលថ្មីៗនេះ អង្គការហេឡូត្រាស្តកម្ពុជា បានដាក់ពង្រាយម៉ាស៊ីនរាវប្រភេទ Scorpion នៅចម្ការគ្រាប់ “ដីកសិកម្មសំបួរសែនជ័យ៧” ក្...
02/06/2026

នាពេលថ្មីៗនេះ អង្គការហេឡូត្រាស្តកម្ពុជា បានដាក់ពង្រាយម៉ាស៊ីនរាវប្រភេទ Scorpion នៅចម្ការគ្រាប់ “ដីកសិកម្មសំបួរសែនជ័យ៧” ក្នុងភូមិសំបួរ ស្រុកស្នួល ខេត្តក្រចេះ ដែលជួយឱ្យក្រុមការងាររបស់យើងអាចស្វែងរកគ្រាប់បែកចង្កោមដែលកប់ក្នុងដីបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ម៉ាស៊ីនរាវ Scorpion នេះ គឺជាឧបករណ៍ដ៏វៃឆ្លាត ដំឡើងនៅលើរទេះរុញ ដែលយើងអាចរាវលើទំហំផ្ទៃដីច្រើនជាងមុន និងចំណាយពេលតិចជាង។ យើងក៏មានសេចក្តីសោមនស្សរីករាយផងដែរ ក្នុងការស្វាគមន៍អ្នកជំនាញ២រូបមកពីអង្គភាព Humanitarian Demining - HD ដែលបានមកបំពេញការងាររួមគ្នាជាមួយក្រុមការងាររបស់យើង ដើម្បីផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រផ្នែកបច្ចេកទេសអំឡុងពេលនៃការដាក់ពង្រាយនេះ។ តាមរយៈការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាថ្មី និងការប្តេជ្ញាចិត្តខ្ពស់របស់បុគ្គលិកយើង យើងអាចជួយធ្វើឱ្យដីមានសុវត្ថិភាព និងប្រគល់ដីនោះជូនសហគមន៍វិញបានកាន់តែឆាប់រហ័ស។
HALO Cambodia has recently deployed the Scorpion detector at “Sambuor Sen Chey Agriculture 7” BAC task in Sambuor Sen Chey Village, Snuol District, Kratie Province, helping our teams find buried cluster munitions more quickly and efficiently.
The Scorpion is a smart detector mounted on a cart that allows larger areas to be searched in less time. We were also pleased to welcome two specialists from Humanitarian Demining (HD), who worked alongside our teams to provide training and support during the deployment.
By combining new technology with the dedication of our staff, we can help make land safe and return it to communities sooner.

សូមអរគុណដល់អង្គការហេឡូត្រាស្តដែលបានជួយបោសសម្អាតមីន។ ខ្ញុំលែងមានការភ័យខ្លាចចូលទៅក្នុងចម្ការស្វាយខ្ញុំទៀតហើយ ហើយក៏លែងមានកា...
21/05/2026

សូមអរគុណដល់អង្គការហេឡូត្រាស្តដែលបានជួយបោសសម្អាតមីន។ ខ្ញុំលែងមានការភ័យខ្លាចចូលទៅក្នុងចម្ការស្វាយខ្ញុំទៀតហើយ ហើយក៏លែងមានការព្រួយបារម្ភអំពីអាយុជីវិតរបស់ខ្ញុំពីគ្រោះថ្នាក់មីនតោនទៀតដែរ។ នេះជាលើកដំបូងហើយដែលគ្រួសាររបស់ខ្ញុំអាចចូលប្រមូលផលស្វាយនៅលើដីដែលមានសុវត្ថិភាព។
Thanks to HALO’s mine clearance work, I am no longer afraid to access my mango farm or fear for my life because of anti-vehicle mines. For the first time, my family can harvest mangoes on safe land.

Scorpionជាឧបករណ៍ដ៏វៃឆ្លាតដំឡើងនៅលើរទេះដែលអាចស្វែងរកគ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោមក្នុងដី វាលឿននិងមានប្រសិទ្ធភាពជាងវិ...
19/05/2026

Scorpionជាឧបករណ៍ដ៏វៃឆ្លាតដំឡើងនៅលើរទេះដែលអាចស្វែងរកគ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោមក្នុងដី វាលឿននិងមានប្រសិទ្ធភាពជាងវិធីសាស្រ្តធម្មតា
The Scorpion is a smart detector mounted in a cart, that can find UXO and cluster munitions underground quicker and more efficiently than traditional methods

ការបោសសម្អាតមីនបានផ្តល់សេរីភាពដល់ប្រជាពលរដ្ឋក្នុងភូមិ អាចចូលប្រមូលផ្សិត ទំពាំង និងធនធានធម្មជាតិផ្សេងៗទៀត តាមរដូវកាលដោយគ្...
18/05/2026

ការបោសសម្អាតមីនបានផ្តល់សេរីភាពដល់ប្រជាពលរដ្ឋក្នុងភូមិ អាចចូលប្រមូលផ្សិត ទំពាំង និងធនធានធម្មជាតិផ្សេងៗទៀត តាមរដូវកាលដោយគ្មានការភ័យខ្លាច និងប្រកដោយសុវត្ថិភាព។
ភូមិជីសាង ខេត្តបាត់ដំបង
Mine clearance has given villagers the freedom to safely collect mushrooms and bamboo shoots and other natural resources in different seasons without fear.
Chi Sang village, Battambang

Address

National Road 6A, Chey Village, Krong Siem Reap, Kingdom Of Cambodia
Siem Reap
17000

Opening Hours

Monday 07:00 - 16:30
Tuesday 07:00 - 16:30
Wednesday 07:00 - 16:30
Thursday 07:00 - 16:30
Friday 07:00 - 16:30

Alerts

Be the first to know and let us send you an email when The HALO Trust Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share